MENU

ការបង្ហាញជាផ្លូវការនៃរូបរាងរថយន្ត Pickup គម្រូរបស់ Mercedes-benz មានឈ្មោះថា X-Class

សម្រាប់អត្ថបទមុនយើងបាននិយាយអំពីការលេចធ្លាយនូវរូបរាងមួយចំនួនរបស់ រថយន្តប្រភេទ Pickup គម្រូរបស់ Mercedes-benz ប៉ុន្តែនៅពេលឥឡូវនេះរថយន្តគម្រូនេះត្រូវបានគេដាក់តាំងបង្ហាញជាសាធារណៈហើយ វាត្រូវបានគេដាក់ឈ្មោះថា Mercedes-benz X-Class ដោយវានឹងត្រូវបានគេចាប់ផ្តើមដាក់លក់នៅក្នុងដំណាច់ឆ្នាំ 2017 ខាងមុខនេះហើយ។

14670751_10154674593936670_2235518379068808983_n

រូបភាពពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS stylish explorer – Exterieur, Weißmetallic ; Mercedes-Benz Concept X-CLASS stylish explorer – Exterior, White metallic;

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

14695474_10154674593951670_2198135322743249445_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

នៅក្នុងពិធីដាក់បង្ហាញរថយន្តនៅប្រទេសស៊ុយអែត Mercedes-benz បានដាក់តាំងបង្ហាញនូវរថយន្តគម្រូ មានរចនាបថពីរប្រភេទផ្សេងគ្នា ដែលដំណាងឲ្យ Mercedes-benz X-Class។ ដែលរថយន្តប្រភេទទីមួយមានឈ្មោះថា Stylish Explorer ដោយវាមានរចនាបថបែបស៊ីវីល័យ ជាមួយកង់ដែលមានយ៉ាន់ធំបូករួមនឹងសំបកកង់ដែលស្តើងបែបលក្ខណៈស្ព័រ និងចង្គៀងខាងក្រោយប្រភេទ LED ជាលក្ខណៈភ្លើងខ្សែដែលមានរាងបែបចតុកោណ។ ចំណែកឯប្រភេទទីពីរវិញគឺមានឈ្មោះថា Powerful Adventurer ដោយវាត្រូវបានគេរចនាម៉ូដបែបជាលក្ខណៈរថយន្ត Off road ចំតួរតែម្តង មិនថាតែកង់ ឬគែមៗនៃជំវិញរថយន្តនោះទេ មើលទៅវាពិតជារឹងមាំ និងធន់ខ្លាំងណាស់។ រថយន្តទាំងពីរម៉ូដនេះសុទ្ធតែជាប្រភេទរថយន្ត Pickup ដែលមានទ្វាបួន មានកៅអីពីរជួរ អាចផ្ទុកចំនួនមនុស្សបាន 5 អ្នក និងជាមួយនឹងបាំងខាងក្រោយរាងខ្លីបន្តិច។

14705878_10154674593996670_5000090031994517772_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

14702273_10154674593581670_2815783604789465371_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS powerful adventurer – Exterieur, Lemonaxmetallic ; Mercedes-Benz Concept X-CLASS powerful adventurer – Exterior, Lemonax metallic;

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

14368773_10154674593676670_1254836072355392991_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

សម្រាប់ផ្នែកខាងក្នុងវិញ រថយន្ត Mercedes-benz X-Class ត្រូវបានអ្នកផលិតយកចិត្តទុកដាក់ក្នុងការតុបតែង ធ្វើយ៉ាងណាឲ្យវាពោrពេញទៅដោយគុណភាព និងមានលក្ខណៈសាកសមឥតខ្ចោះ ដូចទៅនឹងរថយន្ត Mercedes-benz ម៉ូដែលដ៏ទៃៗទៀតដែរ។

14713791_10154674593671670_4491445978703299667_n

រូបភាពផ្នែកខាងក្នុង នៃរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS stylish explorer – Interieur, Kombination aus weißem Nappaleder und braunem Nubukleder ; Mercedes-Benz Concept X-CLASS stylish explorer – Interior, Mix of white nappa leather and brown nubuck leather;

រូបភាពផ្នែកខាងក្នុង នៃរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

14657417_10154674593776670_1929078717344670640_n

រូបភាពផ្នែកខាងក្នុងនៃ រថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS powerful adventurer – Interieur, Kombination aus schwarzem Nappaleder in Glanzoptik und schwarzen, geprägten Lederflächen im Carbon-Stil, Akzente in der Farbe des Exterieurlacks (Lemonaxmetallic) ; Mercedes-Benz Concept X-CLASS powerful adventurer – Interior, Mix of glossy black nappa leather and carbon-style black embossed leather surfaces, Highlights in colour of exterior paint finish (lemonax metallic);

រូបភាពផ្នែកខាងក្នុងនៃ រថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

នៅត្រង់ផ្នែកម៉ាស៊ីនវិញ គឺវាដូចទៅនឹងអ្វីដែលយើងធ្លាប់បានបង្ហើបប្រាប់ទៅដល់ប្រិយមិត្តទាំងអស់គ្នា នៅក្នុងអត្ថបទមុន “ក្រុមហ៊ុន Mercedes- Benz គ្រោងនឹងធ្វើការបង្ហាញនូវរថយន្ត Pickup គម្រូរបស់ខ្លួនឆាប់ៗខាងមុខនេះ“អញ្ចឹង គឺរថយន្ត Mercedes-benz X-Class នឹងត្រូវបានបំពាក់មកជាមួយនូវប្រភេទម៉ាស៊ីនម៉ាស៊ូត Bluetec turbodiesel V6 3.0L ជាមួយនឹងការបើកបរដោយប្រព័ន្ធវិលកង់ទាំងបួន All wheels Drive។

វីដេអូអំពីការដាក់តាំងបង្ហាញនូវរថយន្ត Pickup គម្រូរបស់ Mercedes-benz មានឈ្មោះថា X-Class

Comments Off on ការបង្ហាញជាផ្លូវការនៃរូបរាងរថយន្ត Pickup គម្រូរបស់ Mercedes-benz មានឈ្មោះថា X-Class យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន