MENU

ស្មាតហ្វូនរបស់ Xiaomi ស៊េរីថ្មីអាចនឹងមានកាមេរ៉ាភ្លោះ (dual-camera)

កាមេរ៉ាភ្លោះ ឬ កាមេរ៉ាពីរ (dual-camera) គឺកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនសព្វថ្ងៃនេះ ហើយក៏មានក្រុមហ៊ុនមួយចំនួនបានបំពាក់វាលើទូរស័ព្ទរបស់ខ្លួនរួចមកហើយដូចជា iPhone 7 Plus របស់ក្រុមហ៊ុន Apple និង Huawei P9 របស់ក្រុមហ៊ុន Huawei ។ បើនិយាយពីកាមេរ៉ាភ្លោះនេះវិញវាមានសមត្ថភាពខ្លាំងខ្លាពិតៗ ដោយវាអាចថតរូបជាប្រភេទ RAW មិនតែប៉ុណ្ណោះវាក៏អាចធ្វើការ Zoom បានឆ្ងាយហើយច្បាស់មិនបែករូបភាពទៀតផង ។

screen-shot-2016-09-23-at-9-31-11-pm

កាលពីថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបង្ហើបអោយឃើញពីរូបភាពមួយដែលទាក់ទងពីស្មាតហ្វូនថ្មីដែលនឺងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ដោយរំលេចជាមួយកាមេរ៉ាភ្លោះ។ ដូចដែលអ្នកបានដឹងរួចទៅហើយថា ក្រុមហ៊ុនចិនមួយនេះ គ្រោងនឹងដាក់បង្ហាញផលិតផលថ្មី នៅព្រឹត្តិការណ៍ ថ្ងៃទី 27 ខែ កញ្ញា ហើយនឹងត្រូវបានគេរំពឹងថាជាការដាក់បង្ហាញ Mi 5S ឬ Mi Note S ។

បើប្រិយមិត្រចង់ជ្រាបច្បាស់សូមរង់ចាំទស្សនានៅថ្ងៃទី 27 ទាំងអស់គ្នា ។ បើមានពត៌មានអ្វីថ្មីក្រុមការងារយើងខ្មូំនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នា ។

Comments Off on ស្មាតហ្វូនរបស់ Xiaomi ស៊េរីថ្មីអាចនឹងមានកាមេរ៉ាភ្លោះ (dual-camera) បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន