ប្រសិនបើអ្នកគិតថា អង្គចងចាំទូរស័ព្ទ iPhone សំណព្វរបស់អ្នកតូចពេក ឬវាមិនមានលទ្ធភាពគ្រប់គ្រាន់សំរាប់ផ្ទុកនូវរាល់ឯកសារផ្សេងៗ របស់អ្នកបាន ឥឡូវនេះ SanDisk បានស្វែងរកវិធីដោះស្រាយបញ្ហាទាំងនេះជូនអ្នកបានហើយ។ កាលពីថ្មីៗកន្លងមកនេះ SanDisk បានដាក់បង្ហាញនូវ Case សម្បកទូរស័ព្ទដៃសំរាប់ iPhone ដែលមានឈ្មោះថា iXpand Memory Case ហើយវាគឺជាប្រភេទសម្បក iPhone ដែលមានឈីបអង្គចងចាំនៅខាងក្នុងសំរាប់តភ្ជាប់ជាមួយនឹង Lightning Port ដែលវាមានសមត្ថភាព អាចឲ្យទូរស័ព្ទស្មាតហ្វូនរបស់យើងមួយនេះ បង្កើនអង្គចងចាំបានចំនួនយ៉ាងច្រើន ដោយមិនចាំបាច់តភ្ជាប់ជាមួយនឹង Flash បន្ថែមពីក្រៅនោះឡើយ។
ដើម្បីផ្ទុកឯកសារចូលទៅក្នុង iXpand Memory Case យើងចាំបាច់ត្រូវតែតម្លើងកម្មវិធី App របស់វា ដើម្បីទាញឯកសារនាៗរបស់យើងដូចជា រូបថត វីដេរអូ និងចំរៀង ចូលទៅក្នុងអង្គចងចាំរបស់ iXpand ដោយស្វ័យប្រវត្ត។ សំរាប់ពេលបច្ចុប្បន្ន iXpand Memory Case អាចប្រើប្រាស់បានតែជាមួយនឹង iPhone 6 និង iPhone 6s តែប៉ុណ្ណោះ រីឯ iPhone 6 Plus និង iPhone 6s Plus ដែលមានទំហំធំនោះគឺនៅមិនទាន់មាននៅឡើយទេ តែវាអាចនឹងមាននៅពេលឆាប់ៗខាងមុខនេះ។ ជាមួយនឹង iXpand Memory Case យើងអាចជ្រើសរើសទំហំអង្គចងចាំបានដូចជា 32GB, 64GB និង 128GB ក្នុងតម្លៃ $59, $99 និង $129។ ក្រៅពីនេះយើងក៏មានជម្រើសពណ៌ជាច្រើនសំរាប់សម្បកស្មាតហ្វូនប្រភេទសនេះផងដែរ ដូចជា ពណ៌ក្រហម ផ្ទៃមេឃ ប្រផេះ និងបៃតងខ្ចី ជាដើម។ ជាចុងក្រោយ សម្បកស្មាតហ្វូននេះក៏មានជម្រើសបន្ថែមទៅលើថាមពលថ្មដែលមានទំហំ 1900mAh ដោយអ្នកគ្រាន់តែចំណាយប្រាក់ $40 បន្ថែមពីលើនេះតែប៉ុណ្ណោះ។