MENU

សារៈប្រយោជន៍នៃសំបកក្រូច

មិនថាអ្នកណាជាអ្នកណា អោយតែបកសំបកក្រូចហើយដឹងតែ ចោលក្នុងធុងសំរាម។ ប្រហែលជាចាប់ពីថ្ងៃនេះទៅអ្នកអាច ធ្វើអោយវាមានសារៈប្រយោជន៍ ផ្សេងៗសំរាប់បន្ទប់ផ្ទះបាយរបស់តាមវិធីខាងក្រោមនេះ។

ធ្វើអោយចានឆ្នាំងដែលជាដែកមិនច្រេះ វិលមកចែងចាំងវិញ

សំបកក្រូច មានផ្ទុកទៅដោយប្រេងធម្មជាតិ ដែលគេបាននិយមយកទៅចំរាញ ចេញជា សាប៊ូសំរាប់លាងចានឆ្នាំង។ ប៉ុន្តែអ្នកអាចប្រើតែសំបកក្រូចតែម្យ៉ាងក៏បាន គ្រាន់តែយកវាទៅត្រដុសជាមួយនឹង ចានឆ្នាំងដែលអ្នកទើបតែលាងហើយ ហើយលាងជាមួយទឹកមួយដង ទៀតអ្នកនឹងឃើញថា ចានឆ្នាំងរបស់អ្នកចាប់ផ្តើមចែងចាំងជាងមុនដែល។ អ្នកអាចយកវាទៅជូតជាមួយនឹងទូរទឹកកក ឬ វត្ថុអ្វីផ្សេងអោយតែជា Stainless steel.

orange-peels-water-stains

ធ្វើអោយ microwave របស់អ្នកស្អាត

ការលាងសំអាត Microwave ជារឿងមួយដែលពិបាកបំផុត ត្រូវប្រើកំលាំងដៃខ្លាំង ស្រួលមិនស្រួល អ្នកអាចធ្វើអោយវាខូចបាន។ អ្នកគ្រាន់តែ យកសំបកក្រូចដាក់វាចូលក្នុងចានមួយ រួចចាក់ទឹកចូល ប្រហែល កន្លះចាន។ រួចដាក់វាក្នុង Microwave ប្រហែល 1 នាទី។ សំបកក្រូច និងទឹក នឹងជួយអោយ ការប្រឡាក់ផ្សេងៗក្នុងនោះ មានសំនើម និង ងាយស្រួលក្នុងការលាងជំរៈ ហើយអាចបំបាត់ក្លិន មិនល្អបាន។

orangetop

 

ធ្វើទឹកលាងសំអាតពីធម្មជាតិ

អ្នកអាចយកវាមកធ្វើជាទឹកលាងសំអាត របស់របរប្រើប្រាស់ផ្សេងៗ ដោយខ្លួនឯង។ គ្រាន់តែ យកក្រឡមួយ ហើយអ្នកដាក់ សំបកក្រូចចូលក្នុងនោះ ហើយ ចាក់ White vinegar ដែលអ្នកអាចរកបាននៅផ្សារទំនើបនាៗ។ ទុកវាប្រហែល 2 អាទិត្យ ហើយចាំចាក់វាចូលកំប៉ុងបាញ់ វាងាយស្រួលជាង យកវាទៅត្រដុស មួយៗ អ្នកអាចបាញ់តែបន្តិច ហើយយកក្រដាសអនាម័យជូតជាការស្រេច។

2012-06-10180818

 

កំចាត់ក្លិនអាក្រក់ ក្នុងទូរទឹកកក

ទូរទឹកកក ភាគច្រើន មានក្លិនមិនល្អនោះទេ ព្រោះវាផ្ទុកទៅដោយ បន្លែ ផ្លែឈើ និង សាច់ជាច្រើន។ អ្នកអាចកំចាត់ក្លិននេះបានដោយប្រើប្រាស់ម្សៅនៃសំបកក្រូចនេះ។ វិធីធ្វើម្សៅសំបកក្រូចមាននៅក្នុងវិដេអូ។ នៅពេលដែលអ្នកបានម្សៅសំបកក្រូចហើយ អ្នកគ្រាន់តែដាក់វាមួយចានតូចចូលទៅក្នុង ទូរទឹកកករបស់អ្នកទៅ វាជាការស្រេច។

Comments Off on សារៈប្រយោជន៍នៃសំបកក្រូច សង្គម

Comments are closed.

យោបល់របស់អ្នកអាន