MENU

របាយការណ៍ថ្មី: Grand Theft Auto 6 កំពុងតែនៅក្នុងគំរោងការបង្កើត, Rockstar ម្តងនេះកំពុងពិចារណាពីការដាក់បញ្ចូលទីក្រុងតូក្យូ

gta-6-fighting-max-payne-4-for-next-rockstar-release-date-gta-6-380959

 

ពាក្យចចាមអារាមថា Grand Theft Auto 6 ដែលគេហៅថា GTA 6 ហើយស្រុកខ្មែរយើងនិយមហៅថាចោរលួចឡាននោះ គឺកំពុងតែនៅក្នុងគំរោងការបង្កើត។ ប្រភពមួយដែលមានទំនាក់ទំនងស្និទ្ធនឹងក្រុមហ៊ុន Rockstar និយាយទៅ Techradar ដោយអះអាងថាចំណងជើងនាពេលខាងមុខនេះគឺនៅក្នុងដំណាក់កាលបឋមនៃការផលិតនិងទីតាំងក៏មិនទាន់បានសម្រេចចិត្តនៅឡើយនោះទេ។ទោះជាយ៉ាងនេះក្តីការបោះពុម្ភនេះត្រូវបានប្រាប់ថា ក្រុមអ្នកអភិវឌ្ឍកំពុងតែពិចារណាពីដាក់ទីក្រុងតូក្យូក្នុង GTA 6 នេះ។

” Rockstar បានមកទស្សនាទីក្រុងរបស់ប្រទេសជប៉ុនជាច្រើនឆ្នាំមកហើយដើម្បី វាយតម្លៃពីសក្តានុពលរបស់ខ្លួនសម្រាប់ GTA Game ពេញលេញ, ប៉ុន្តែទីបំផុតគំនិតនេះត្រូវបានបញ្ចូល ” នេះបើតាមភ្នាក់ងារ Techradar ប៉ុន្តែគំនិតនេះត្រូវបានបរាជ័យដោយសារតែហេតុផលមួយចំនួនហើយ ” បញ្ហា ” មួយទៀតគឺជាប្រព័ន្ធផ្លូវថ្នល់របស់ទីក្រុងតូក្យូ ។ជាក់ស្តែងការផ្លាស់ប្តូរយីហោនៅខាងក្រៅនៃសហរដ្ឋអាមេរិកគឺជាភារកិច្ចដ៏ពិបាកសំរាប់ពួកគេ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ GTA វត្តថ្មីនេះ? តើប្រិយមិត្តចង់ឃើញ GTA វត្តថ្មីនេះមានបញ្ចូលទីក្រុងតូក្យូដែរឬទេ?

Comments Off on របាយការណ៍ថ្មី: Grand Theft Auto 6 កំពុងតែនៅក្នុងគំរោងការបង្កើត, Rockstar ម្តងនេះកំពុងពិចារណាពីការដាក់បញ្ចូលទីក្រុងតូក្យូ ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន