យោងតាមគេហទំព័ររបស់ 9to5mac បានបង្ហាញឲ្យដឹងថា Apple កំពុងរៀបចំខ្លួនដើម្បីផលិតសេរ៊ីទូរស័ព្ទស្មាតហ្វូនដែលមានអេក្រង់ទំហំ 4 អ៊ីញឡើងវិញបន្ថែមចូលទៅក្នុងទីផ្សារ ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងប្រភេទស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃដែលមានទំហំអេក្រង់មិនសូវធំ។
iPhone ដែលមានអេក្រង់ទំហំ 4 អ៊ីញជំនាន់ថ្មីរបស់ Apple នេះនឹងមានកូដនាមថា iPhone 5se ដោយមានការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និង ការរចនាម៉ូដរបស់ iPhone 5s iPhone 6 និង iPhone 6s។
សំរាប់ការរចនាម៉ូដរបស់ iPhone 5se នេះនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹង iPhone 6 ដែលដោយវាមានគេមរលោងស្អាត ជាមួយនឹងអេក្រង់ដែលកោងនៅគ្រប់ជ្រុងដូចទៅនឹង iPhone 6 ដែល។ ក្រៅពីនេះ ពត៌មានផ្សេងទៀតបានបង្ហាញឲ្យដឹងផងដែរអំពីកាម៉េរារបស់ iPhone 5se ដោយវានឹងមានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្កា
រីឯបច្ចេវិទ្យាដែល iPhone 5se នឹងត្រៀមទទួលពី iPhone 6s នោះគឺសម្ថភាពនៃការថតនូវ Live Photos រូបភាពជាមួយនឹងចលនា។ សំរាប់បច្ចេកវិទ្យាខាងកំលាំងដំណើការវិញនោះ គឺ iPhone 5se នឹងប្រើប្រាស់ Chip A8 របស់ iPhone 6 ជាមួយនឹងបច្ចេកវិទ្យា Bluetooth 4.2 VoLTE និង Wi-Fi 802.11ac (chips របស់ iPhone 6s)។
9to5mac បានបញ្ជាក់ប្រាប់ថាពត៌មានខាងលើនេះគឺអាចនឹងជាការពិតដោយសារពួកគែទទួលបានពីប្រភពដែលច្បាស់ការ និង អាចទុកចិត្តបានពីខ្សែរយៈរបស់ក្រុមហ៊ុន Apple។
បន្ថែមពីលើពត៌មាននេះទៀត ខាងក្រោមនេះគឺជារូបភាពលេចធ្លាយដោយអ្នកប្រើប្រាស់ឈ្មោះ Gijs Raggers របស់ទូរស័ព្ទ iPhone 5se (នៅខាងស្តាំ, iPhone 5 នៅខាងឆ្វេង)ក្នុងគេហទំព័រ One More Thing ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនក្នុងប្រទេសហូឡង់។
កាលពីជំនាន់ iPhone 5 និង 5s មានអ្នករិះគន់ថា ក្រុមហ៊ុន Apple គួរតែផលិតទូរស័ព្ទដែលមានទំហំអេក្រក់ធំជាង 4 អ៊ិញ ដោយអេក្រង់ទំហំ 4 អ៊ីញគឺតូចពេកប្រៀបធៀបទៅនឹងទូរស័ព្ទដែលមានទំហំអេក្រង់ធំៗរបស់ក្រុមហ៊ុនផ្សេងៗទៀតក្នុងទីផ្សា។ ហើយក្រោយពេល ក្រុមហ៊ុន Apple បានផលិត ទូរស័ព្ទ iPhone 6 និង iPhone 6 Plus វិញមានអ្នកខ្លះរិះគន់ថា Apple គួរតែផលិតទូរស័ព្ទដែលមានអេក្រង់ទំហំ តូចប៉ុន iPhone 5 វិញព្រោះទូរស័ព្ទទំហំធំវាពិបាកក្នុងការកាន់។ តើអ្នកយល់យ៉ាងណាដែរ? សូមបង្ហាញមតិអ្នកនៅខាងក្រោម។