MENU

Gods of Rome ហ្គែមថ្មីសំរាប់ iOS និង Android

Gods of Rome គឺជាប្រភេទហ្គែមវាយតប់គ្នារវាងទេវៈរបស់ប្រទេសក្រិក និង រ៉ូម ដែលមានសាច់រឿង និង តួរអង្គដកស្រង់ចេញពីរឿងព្រេងទេវកថារបស់ប្រទេសក្រិកបុរាណ និង ចក្រភពរ៉ូម។ Gods of Rome គឺជាហ្គែមមួយរបស់ក្រុមហ៊ុន Game Loft ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងហ្គែម Injustice of Gods Among Us របស់ក្រុមហ៊ុន Warner Bros  និង Marvel Contest Champions របស់ក្រុមហ៊ុន Kabam ប៉ុន្តែវាមានលក្ខណៈខុសពីហ្គែមទាំងពីរនេះត្រង់តួរអង្គក្នុងហ្គែម Gods of Rome គឺសុទ្ធតែជាទេវតា និង ព្រះ ចំណែកឯតួរអង្គក្នុងហ្គែម Injustice of Gods Among Us និង Marvel Contest Champions វិញគឺជាវិរៈបុរស និង សត្វចំឡែក។

 

maxresdefault (1)

 

នៅក្នុងហ្គែមនេះតំរូវឲ្យយើងគ្រប់គ្រងទៅលើតួរអង្គជាច្រើនដែលជាទេវតា និង ព្រះជាម្ចាស់ របស់ប្រទេសក្រិក និង រ៉ូម។ យើងអាចធ្វើការកំសាន្តជាមួយហ្គែមនេះតាមរយៈការប្រគួតគ្នាដូចជា តាមវគ្គសាច់រឿង និង ការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃ ដើម្បីឈ្នះរង្វាន់ផ្សេងៗជាដើម។ ម៉្យាងវិញទៀតយើងក៏ធ្វើឲ្យតួរអង្គរបស់យើងខ្លាំងពូកែឡើង ដោយការអភិវឌ្ឍន៍កំរិត និង វិជ្ជាសិល្យ៍ របស់តួរអង្គដែលយើងមាន។

 

12404452_537866399702618_1726343309_n

 

ចំណុចពិសេសៗរបស់ហ្គែមនេះមានដូចជា៖

ក្រាហ្វិចដ៏អស្ចារ្យ៖ យើងអាចធ្វើការកំសាន្តយ៉ាងត្រជាក់ភ្នែកជាមួយក្រាហ្វិច 3D ជំនាន់ថ្មីដ៏អស្ចារ្យ និង មើលទៅត្រជាក់ភ្នែក ជាមួយនឹងទេសភាពដ៏ប្លែកៗ និង ស្អាតៗនៅក្នុងហ្គែម។

 

1472190_537866506369274_178694847_n

 

ការបញ្ជារ touch screen ដ៏ឆាប់រហ័ស៖ អ្នកអាចធ្វើការបញ្ជារតួរអង្គរបស់អ្នកបានយ៉ាងឆាប់រហ័ស ហើយយើងអាចបញ្ជារឲ្យតួរអង្គទាំងនោះបញ្ចេញក្បាច់គុណជាច្រើនក្បាច់របស់ពួកគេដោយការចុចទៅលើអេក្រង់ និង អូសនៅលើអេក្រង់របស់យើង។

តួរអង្គដែលល្បីៗ៖ យើងនឹងអាចបញ្ជារតួរអង្គដែលជាអទិទេពដែលល្បីៗរបស់ក្រិក និង រ៉ូម មានដូចជា  Zeus ស្តេចនៃអទិទេពទាំងពួង, Hades អទិទេពកាន់កាប់ថាននរក, Vulcan អទិទេពភ្លើង និង Athena អទិទេពនៃបញ្ញាជាដើម។

 

12434273_537866369702621_1957860458_n

 

ការប្រយុទ្ធផ្សងព្រេងរបស់តួរអង្គ៖ ធ្វើការប្រយុទ្ធផ្សងព្រេង និង ស្វែងរកគូរប្រគួតផ្សេងៗជាច្រើន ដើម្បីធ្វើការសាកល្បង និង អភិវឌ្ឍន៍ក្បាច់គុណតួរអង្គរបស់យើង។

 

12399444_537866406369284_1810766554_n

 

ការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃ៖ ក្នុងហ្គែមនេះយើងអាចធ្វើការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃទៀតបានតាមរយៈ online PVP ដើម្បីឈ្នះរង្វាន់ជាច្រើន ដែលអាចជួយបន្ថែមសមត្ថភាពរបស់តួរអង្គយើងឲ្យកាន់តែខ្លាំងក្លាឡើង។

 

maxresdefault

 

សំរាប់ហ្គែមនេះយើងអាចធ្វើការទាញយកមកលេងដោយសេរីបានទាំងឧបករណ៍ដែលមានប្រព័ន្ធប្រត្តិបត្តិការ iOS និង Android ។ អ្នកអាចទាញយកហ្គែមបានពីទីនេះ សម្រាប់ iOS និង ទីនេះសម្រាប់ Andriod

 

 

 

Comments Off on Gods of Rome ហ្គែមថ្មីសំរាប់ iOS និង Android ហ្គែម

Comments are closed.

យោបល់របស់អ្នកអាន