MENU

អត្ថប្រយោជន៍នៃបច្ចេកវិទ្យា SCR និង Adblue សំរាប់អ្នកដែលប្រើប្រាស់រថយន្តម៉ាស៊ូត

សំរាប់អ្នកដែលប្រើប្រាស់រថយន្តម៉ាស៊ូតមួយចំនួនប្រហែលជាធ្លាប់បានឃើញហើយនូវប្រព័ន្ធបច្ចេកវិទ្យា SCR និង Adblue ដែលមានទីតាំងនៅជាប់នឹងកន្លែងចាក់ប្រេងឥន្ធនៈតែម្តង។

 

G350_filler

 

peoc0tubiardwzwf3xde

 

តើអ្វីទៅជាប្រព័ន្ធបច្ចេកវិទ្យា SCR និង Adblue ?

SCR គឺជាប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មី និង ដ៏ទំនើបមួយសំរាប់ជាជំនួយដល់រថយន្តដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតក្នុងការកាត់បន្ថយនូវការបញ្ចេញចោល សារធាតុពុលនីត្រូសែនអុកស៊ីត ( NOx) ចេញពីរថយន្តទាំងនោះ។ ពាក្យពេញរបស់ SCR គឺ Selective Catalytic Reduction ដែលមានន័យថាការជ្រើសរើសនូវការកាត់បន្ថយកាតាលីករ។ ម៉្យាងវិញទៀតបច្ចេកវិទ្យានេះគឺទាមទាឲ្យយើងធ្វើការប្រើប្រាស់ជាមួយនឹងសារធាតុ Adblue។ សារធាតុ Adblue គឺជាសារធាតុរាវម៉្យាងដែលគ្មានពណ៌ គ្មានក្លិន និង មិនមានការប៉ះពាល់ដល់សុខភាព ឬ មានជាតិពុលទេ យើងប្រើប្រាស់វាសំរាប់ចាក់បញ្ចូលទៅក្នុងធុង Adblue សំរាប់ប្រើប្រាស់ក្នុងប្រព័ន្ធ SCR ។ ដោយសារការអនុវត្តច្បាប់ថ្មីនៅសហភាពអឺរ៉ុប និង សហរដ្ធអាមេរិក ដែលស្តីអំពីការកាត់បន្ថយនូវការបញ្ចេញជាតិពុលពីរថយន្ត បានធ្វើឲ្យរោងចក្ររថយន្តភាគច្រើនបានបំពាក់នូវបច្ចេកវិទ្យាមួយនេះចូលទៅក្នុងរថយន្តរបស់ពួកគេ។

 

ad-blue-scr-technology

 

ផ្នែកសំខាន់ៗរបស់ប្រព័ន្ធបច្ចេកវិទ្យា SCR រួមមាន ៈ

  • ប្រអប់សំបុកឃ្មុំ
  • ប្រព័ន្ធប៊ិចសំរាប់ការចាក់បញ្ចូលសារធាតុ Adblue
  • ធុងផ្ទុកសារធាតុ Adblue
  • និង ប្រព័ន្ធគ្រប់គ្រងការចាក់បញ្ចូលសារធាតុ Adblue

 

adblue-isjungimas-disable

 

តើដំណើរការនៃសារធាតុ Adblue នៅក្នុងប្រព័ន្ធ SCR មានលក្ខណៈយ៉ាងដូចម្តេចខ្លះ?

អត្ថប្រយោជន៍របស់ប្រព័ន្ធ SCR គឺដើម្បីកាត់បន្ថយនូវការបញ្ចេញចោលសារធាតុពុលនីត្រូសែនអុកស៊ីត ( NOx) ចេញពីរថយន្ត។ សារធាតិពុលនីត្រូសែនអុកស៊ីត ( NOx) ជាសារធាតុម៉្យាងដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ពួកយើង និង ដល់បរិស្ថានផងដែរ។ ពោលប្រព័ន្ធ SCR គឺជាបច្ចេកវិទ្យាសំរាប់កាត់បន្ថយផ្សែងពុលដែលចេញពីរថយន្ត។ ដំណើរការនៃសារធាតុ Adblue នៅក្នុងប្រព័ន្ធ SCR គឺមានជាដំណាក់កាល ដោយដំបូងគឺការបង្ហូរនូវសារធាតុ Adblue មួយចំនួនចូលទៅក្នុងប្រអប់សំបុកឃ្មុំ តាមរយៈប្រព័ន្ធប៊ិច។ ការជួបគ្នានៃសារធាតុ Adblue និង ផ្សែងពុលរបស់រថយន្តនៅក្នុងសំបុកឃ្មុំបានបំឡែងសារធាតុពុលទាំងអស់នោះឲ្យក្លាយទៅជាផ្សែង និង ចំហាយទឹកដែលគ្មានជាតិពុល។

 

maxresdefault

 

tail-pipe-with-smoke

 

តើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា SCR និង សារធាតុ Adblue អាចកាត់បន្ថយការប្រើប្រាស់ប្រេងរបស់រថយន្តយើងដែរឬទេ?

វាជាការពិតណាស់ដែលថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា SCR និង សារធាតុ Adblue អាចកាត់បន្ថយការប្រើប្រាស់ប្រេងរបស់រថយន្តយើងបានមួយចំណែក ប៉ុន្តែការសន្សំសំច័យប្រេងរបស់រថយន្តនីមួយៗមិនដូចគ្នាទេ ដោយសារកត្តាអាយុកាលរបស់រថយន្ត និង ការប្រើប្រាស់រថយន្តផងដែរ។

 

ដូចនេះប្រព័ន្ធបច្ចេកវិទ្យា SCR និង សារធាតុ Adblue ពិតជាសំខាន់ណាស់សំរាប់ការប្រើប្រាស់រថយន្តជាប្រចាំថ្ងៃរបស់ពួកយើងទាំងអស់គ្នា ដោយសារវាអាចជួយកាត់បន្ថយសារធាតុពុលមួយចំនួនធំចេញពីផ្សែងរថយន្តដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពយើង និង បរិស្ថាន  ម៉្យាងវិញទៀតវាអាចជួយកាត់បន្ថយនូវការចំណាយរបស់យើងទៅលើប្រេងឥន្ធនៈរថយន្តបានមួយចំនួនផងដែរ។

 

 

Comments Off on អត្ថប្រយោជន៍នៃបច្ចេកវិទ្យា SCR និង Adblue សំរាប់អ្នកដែលប្រើប្រាស់រថយន្តម៉ាស៊ូត យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន