MENU

តោះទៅមើលរថយន្ត SUV លំដាប់កំពូលរបស់ក្រុមហ៊ុនឡានប្រណិតមួយចំនួនសំរាប់ឆ្នាំ 2016

សំរាប់ឆ្នាំ 2016 ខាងមុខនេះគឺជាឆ្នាំមួយដែលក្រុមហ៊ុនផលិតឡានប្រណិតមួយចំនួនដែលមិនធ្លាប់មានរថយន្ត SUV បានងាកមកធ្វើការបង្កើតរថយន្តប្រភេទ SUV ដើម្បីការប្រកួតប្រជែងជាមួយក្រុមហ៊ុនដ៏ទៃក្នុងទីផ្សាររថយន្តដ៏ធំសំបើមនេះ។ ម៉្យាងវិញទៀតសំរាប់ក្រុមហ៊ុនដែលកំពុងតែល្បីល្បាញក្នុងវិស័យរថយន្ត SUV មួយចំនួនក៏បានធ្វើការកែប្រែរូបរាង និង អភិវឌ្ឍន៍ទៅលើប្រភេទរថយន្ត SUV របស់ពួកគេសំរាប់ឆ្នាំ 2016 នេះដែល។ ខាងក្រោមនេះគឺជារថយន្តប្រភេទ SUV របស់ក្រុមហ៊ុនមួយចំនួនដែលបានកែប្រែរូបរាងថ្មី និង ចេញលក់សំរាប់ឆ្នាំ 2016 ខាងមុខនេះ ៖

 

Bentley Bentayga

Bentayga គឺជាប្រភេទរថយន្ត ​​​​SUV ដំបូងបំផុតរបស់ Bentley។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 4 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនតែពីរនាក់តែប៉ុន្នោះ មូលហេតុដោយសារកន្លែងខាងក្រោយរបស់រថយន្តមួយនេះគឺបានរចនាមូដបែបប្រណិត ដូចជាកៅអីរបស់យន្តហោះដែរ។ រថយន្តប្រភេទ SUV បែបស្ព័រមួយនេះមានរូបរាងវែង និង​ កំពស់ខ្ពស់ល្មម ដោយមានប្រវែងបណ្តោយប 5,141 ម​.ម ប្រវែងទទឹង 1,992 ម.ម និង កម្ពស់ប្រវែង 1742 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Bentley Bentayga ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Twin Turbo W12  ចំណុះ 6.0 លីត្រ របស់ក្រុមហ៊ុន Volkswagen Group។ Bentley Bentayga គឺជាប្រភេទរថយន្ត SUV ដែលមានល្បឿនលឿនជាងគេបំផុត ដោយចំណាយរយះពេលតិចជាង 5 វិនាទីក្នុងការបង្កើនល្បឿនពី 0 ទៅ 100 គម/ម៉។

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

iris (2)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

iris

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Uploaded by graham_stacey

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

RGB HIGH RES

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Jaguar F-Pace

F-Pace គឺជាប្រភេទរថយន្ត ​​​​SUV ដំបូងបំផុតរបស់ Jaguar។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនបីនាក់។ រថយន្តប្រភេទ SUV បែបស្ព័រមួយនេះមានរូបរាងវែង និង​ កំពស់ខ្ពស់ល្មម ដោយមានប្រវែងបណ្តោយប 4,732 ម​.ម ប្រវែងទទឹង 2,070 ម.ម និង កម្ពស់ប្រវែង 1,651 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Jaguar F-Pace នឹងប្រើប្រាស់ប្រភេទម៉ាស៊ីន​​ Turbocharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0 លីត្រ សំរាប់តំលៃមូលដ្ឋាន និង ប្រភេទម៉ាស៊ីន​​ Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង3.0លីត្រ សំរាប់ជំរើសបន្ថែម ជាមួយនឹង​ម៉ាស៊ីនម៉ាស៊ូត និង ម៉ាស៊ីនសាំង។

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Audi Q7 2016

Audi Q7 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Audi ដោយក្នុងឆ្នាំ 2016 នេះ Audi Q7 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 5,072 ម​.ម ប្រវែងទទឹង 2,029 ម.ម និង កម្ពស់ប្រវែង 1,712 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Audi Q7 ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត​​ Turbocharged ម៉ាស៊ីន V6 ទំហំស៊ីឡាំង3.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង 3.0លីត្រ។

2017_audi_q7_4dr-suv_base_fq_oem_2_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2017_audi_q7_4dr-suv_base_rq_oem_2_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2017_audi_q7_4dr-suv_base_i_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Mercedes Benz GLE- Class Coupe

Mercedes Benz GLE- Class Coupe គឺជាប្រភេទរថយន្ត ​​​​SUV ម៉ូដែលថ្មីរបស់ Mercedes Benz។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,892 ម​.ម ប្រវែងទទឹង 2,004 ម.ម និង កម្ពស់ប្រវែង 1,719 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Mercedes Benz GLE- Class Coupe នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង​​ Twin- turbo ម៉ាស៊ីន V6 ទំហំស៊ីឡាំង3.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ Twin- turbo ម៉ាស៊ីន V8 ទំហំស៊ីឡាំង 5.5លីត្រ សំរាប់ជំរើស AMG GLE63 S។

08-Mercedes-AMG-GLE-63-Coupe-4MATIC-680x379-EN1

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

07-Mercedes-AMG-GLE-63-Coupe-4MATIC-680x379-EN

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

07-GLE-Coupe-Mercedes-Benz-1180x436-EN

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

 

Volvo XC90 2016

Volvo XC90 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Volvo ដោយក្នុងឆ្នាំ 2016 នេះ Volvo XC90 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,947 ម​.ម ប្រវែងទទឹង 2,009 ម.ម និង កម្ពស់ប្រវែង 1,775 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Volvo XC90 ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត​​ Turbocharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ Supercharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0លីត្រ ព្រមទាំងមានជំរើសការប្រើប្រាស់ជាមួយអាគុយ Hybrid ផងដែរ។

2016-Volvo-XC90-T6-203-876x535

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Volvo-XC90-T6-204-876x535

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

 

XC90_Gallery_3_small_thumbnail_VCC08865

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Toyota Land Cruiser 2016

Toyota Land Cruiser ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Toyota ដោយក្នុងឆ្នាំ 2016 នេះ Toyota Land Cruiser ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,950 ម​.ម ប្រវែងទទឹង 1,978 ម.ម និង កម្ពស់ប្រវែង 1,879ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Toyota Land Cruiser ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត​​ Turbodiesel ម៉ាស៊ីន V8 ទំហំស៊ីឡាំង 4.5 លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ ម៉ាស៊ីន V6 ទំហំស៊ីឡាំង 4.0 លីត្រ ​​ម៉ាស៊ីន V8 ទំហំស៊ីឡាំង 4.6 លីត្រ និង 5.7 លីត្រ ផងដែរ។

IMG_6380

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Toyota-Land-Cruiser-facelift-rear-quarter-launched-press-image-900x601

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Toyota-Land-Cruiser-facelift-launched-interior-press-image-900x494

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Toyota-Land-Cruiser-facelift-chassis-launched-press-image-900x632

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Lexus LX 570 2016

Lexus LX 570 ឆ្នាំ  2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Lexus ដោយក្នុងឆ្នាំ 2016 នេះ Lexus LX 570 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 5,064 ម​.ម ប្រវែងទទឹង 1,981 ម.ម និង កម្ពស់ប្រវែង 1,864 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Toyota Land Cruise ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង​​  ម៉ាស៊ីន V8 ទំហំស៊ីឡាំង 5.7 លីត្រ។

2016_lexus_lx-570_4dr-suv_base_fq_oem_2_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016_lexus_lx-570_4dr-suv_base_rq_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016_lexus_lx-570_4dr-suv_base_d_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016_lexus_lx-570_4dr-suv_base_e_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

ទាំងអស់នេះគឺសុទ្ធសឹងតែជារថយន្ត SUV លំដាប់កំពូលរបស់ម៉ាករថយន្តប្រណិតដែលមានឈ្មោះល្បី និង មានគុណភាព និង សុវត្ថភាពខ្ពស់ ដែលរថយន្តទាំងអស់នេះនឹងគ្រងចាប់ផ្តើមដាក់លក់សំរាប់ឆ្នាំ 2016 ខាងមុខនេះហើយ។ ប៉ុន្តែសំរាប់រថយន្តមួយចំនួនដូចជា Audi Q7 ឆ្នាំ 2016 Toyota Land Cruise 2016 និង Lexus LX 570 2016 អាចឲ្យយើងធ្វើការបញ្ជារទិញចាប់ពីឆ្នាំនេះបានទៅហើយ។

Comments Off on តោះទៅមើលរថយន្ត SUV លំដាប់កំពូលរបស់ក្រុមហ៊ុនឡានប្រណិតមួយចំនួនសំរាប់ឆ្នាំ 2016 យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន