MENU

កំពូលម្ហូបចម្លែកទាំង 7 របស់កម្ពុជាដែលជនបរទេសគួរតែសាកល្បង

ថ្ងៃនេះ Khmerlife.style សូមនាំទស្សនិកជនមកងាកមើលមុខម្ហូបទាំង 7 ដែលជនបរទេសមិនហ៊ានបរិភោគ និងឲ្យញញើតនៅពេលដែលយើងបរិភោគម្ហូបទាំងនោះ។ ភាគច្រើននៃជនបរទេសបរិភោគអាហារជាលក្ខណៈបែបអឺរ៉ុបដូចជា ភីហ្សា ហេមបឺហ្គឺ និងនំប៉័ងជាដើម… ក៏ប៉ុន្តែចំពោះជនជាតិខ្មែរយើងពុំសូវជាចូលចិត្តមុខម្ហូបទាំងនោះទេ ហើយនៅពេលដែលយើងបរិភោគអាហារទាំង 7 មុខនេះ មានជនបរទេសមួយចំនួនតែងនិយាយថារបបអាហាររបស់ជនជាតិយើងគួរអោយខ្លាចរអើមខ្លាំងណាស់ តែតាមពិតទៅវាជាមុខម្ហូបដ៏ឆ្ញាញ់ និងពេញនិយមក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

  1. Pong tia koon (ពងទាកូន)

    ពងទាកូនជាមុខម្ហូបមួយដែលជនជាតិខ្មែរយើងច្រើនតែពិសារ គឺគេបានយកពងទាកូនទៅស្ងោនៅដោយរក្សាកម្តៅវារហូត។ ជាពិសេសអ្នកពិសារពងទាកូនចូលចិត្តពងទាកូនដែលក្តៅអ៊ុនៗ គេច្រើនបរិភោគវាមួយអំបិលម្រេច ក្រូចឆ្មោ មិនថែមប៉ុណ្ណោះយើងកុំភ្លេចញាុំវាជាមួយនឹងជីពងទាកូន។ អ្នកអាចសាកវាបានហើយមានលក់នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើង ព្រមជាមួយតម្លៃសមរម្យ។
    CambodiaGuru-Pong-Tia-Koon-Khmer-balut

  2.  Fried spider or Fried Tarantula (អាពីងបំពង)

    អាពីងបំពងត្រូវបានគេយកមកបំពងលក់ ដែលវាជាអាហារមួយដែរសម្រាប់ប្រជាជនកម្ពុជា។ អាពីងត្រូវបានគេចាប់វាពីក្រោមដី ហើយគេបានយកវាទៅប្រលាក់ជាមួយគ្រឿងដែលគេបានធ្វើវាហើយ និងយកទៅបំពងសម្រាប់លក់អោយប្រជាជនបរិភោគលេងនៅពេលធ្វើដំណើរ។ ចំពោះអាហារប្រភេទនេះពុំសូវមានលក់នោះទេ ភាគច្រើនកន្លែងដែលពេញនិយមលក់វានោះគឺនៅក្រុងសួង ខេត្តកំពង់ចាម បើយើងជិះតាមផ្លូវជាតិលេខ6។
    bizarre-Cambodian-food-fried-tarantulas

  3. Stuffed grilled frog (កង្កែបបោក)

    កង្កែបបោកគឺគេយកកង្កែបមកធ្វើវាអោយស្អាតយកស្បែកវាចេញ និងសំអាតក្នុងពោះរបស់វាដោយគេមានគ្រឿងផ្សំជាច្រើនដាក់ចូលក្នុងពោះរបស់វាដូចជា ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹម, ស្លឹកកំបោរ, សណ្តែកដីលីង និងរមៀតជាមួយគ្នារួចដាក់ចូលក្នុងពោះកង្កែបនោះ។ បន្ទាប់មកគេបានកៀបវាជាមួយបន្ទះឬស្សី រឺត្នោតរួចយកវាទៅអាំង។ ចំពោះរស់ជាតិរបស់វាគឺស្រដៀងគ្នាទៅនឹងសាច់មាន់ផងដែល តែខ្លឹនរបស់វាខុសពីសាច់មាន់ និងមានរស់ជាតិឆ្ញុងឆ្ញាញ់។
    CambodiaGuru-stuffed-grilled-frog

  4. Grilled snake (ពស់អាំង)

    ពស់អាំងស្រដៀងនឹងកង្កែបបោកដែល គេត្រូវយកកូនពស់ដោយយកស្បែកវាចេញ និងសំអាតពោះវាចេញដោយវាទៅលាបគ្រឿង និងអាំងវាតែម្តងជាមួយនឹងចង្កាក់ឬស្សី ហើយចំពោះរស់ជាតិរបស់វាឆ្ញាញ់ពិសារ និងយ៉ាងស្រួយតែម្តង។
    CambodiaGuru-grilled-snake

  5. Cow Belly with Tirk Prahok (ពោះគោទឺកប្រហុក)

    ចំពោះមុខម្ហូបពោះគោទឹកប្រហុកគឺជាមុខម្ហូបបែបខ្មែរ អ្នកធ្លាប់បានដឹងមកហើយថា ប្រហុកគឺជាអត្តសញ្ញាណនៃមុខម្ហូបខ្មែរ ដែលភាគច្រើនតែងតែជាយកទៅដាក់ក្នុងសំល និងយកវាទៅស្ញោសម្រាប់បរិភោគ។ នៅពេលនេះគេបានយកវាទៅធ្វើជាទឹកជ្រលក់ដោយមានលាយជាមួយគល់ស្លឹកគ្រៃ សណ្តែកដីម៉ត់ ម្ទេស ក្រូចឆ្មោ ចំពោះពោះគោគេច្រើនយកពោះរបស់គោទៅស្ងោ និងចំហុយវាអោយឆ្អិន រួចយកវាមកហាន់ៗជាជំនិតជាមួយគ្រឿងក្នុងពោះរបស់គោ ទើបគេបរិភោគជាមួយនឹងទឹកប្រហុក កុំភ្លេចណាមានបន្លែមួយចំនួនក៏បានរួមផ្សំផងដែរ។
    CambodiaGuru-tirk-prahok-thuk-prahok

  6. Grilled bee larvae (ឃ្មុំអាំង)

    ឃ្មុំអាំងជាប្រភេទមុខម្ហូបមួយដែរ ភាគច្រើនគេយកឃ្មុំស្រស់ដោយហាន់វាជាបន្ទះបួនជ្រុង ដោយរក្សានូវទ្រង់ទ្រាយរបស់វាដូចដើម រួចយកទៅដាក់ស្រទាប់ចេក (ស្លឹកចេក) រួចយកវាទៅអាំងតែម្តង ចំពោះរស់ជាតិវាគឺឆ្ញុយឆ្ញាញ់ ផ្អែមគួរឲ្យចង់ពិសារ។
    CambodiaGuru-grilled-beehive

  7. Red tree ant larvae (ពងអង្ក្រង)

    ចំពោះមុខម្ហូបចុងក្រោយនោះគឺ ពងអង្ក្រង។ ដំបូងគឺគេយកវាទៅលាងអោយស្អាតរួចយកវាទៅញាំមជាមួយគ្រឿងមួយចំនួនដូចជា ខ្ទឹមបារាំង ម្ទេស ជីសម្រាប់ញាំម ក្រូចឆ្មោ។ ចំពោះមុខម្ហូបវាអ្នកអាចរទិញបានតាមភោជនីដ្ឋានបាននៅក្នុង Menu របស់ម្ហូបខ្មែរ។
    CambodiaGuru-red-tree-ant-larvae

Comments Off on កំពូលម្ហូបចម្លែកទាំង 7 របស់កម្ពុជាដែលជនបរទេសគួរតែសាកល្បង សង្គម

Comments are closed.

យោបល់របស់អ្នកអាន