MENU

សៀវភៅដែលនិពន្ធដោយកូនខ្មែរផ្តោតលើគុណវឌ្ឍន៍របស់មនុស្សម្នាក់ៗ

ខ្ញុំបានធ្លាប់អានសៀវភៅជាច្រើនដែលនិពន្ធដោយជនជាតិបរទេស ក៏ប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកយកសៀវភៅមួយក្បាលដែលនិពន្ធដោយកូនខ្មែរសុទ្ធសាត ហើយសៀវភៅមួយក្បាលនេះដែលគឺវាបានជំរុញទឹកចិត្តខ្ញុំយ៉ាងខ្លាំងក្នុងការងាររាល់ថ្ងៃរបស់ខ្ញុំ ដូចជាមុខរបររកស៊ី ការលើទឹកចិត្ត បណ្តុះគុណធម៍ ការកែប្រែនូវផ្នត់គំនិតរបស់យើងទៅកាន់ភាពជោគជ័យ សៀភៅមួយក្បាលនេះមានចំណងជើងថា Discover Your Greatness និពន្ធដោយលោក Vaddhana P.Kol ។ លោកគឺជាបុត្ររបស់លោកតាបណ្ឌិត កុល ផេង ដែលជាបីតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាសាលាដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាខាង ការផ្តល់ចំណេះដឹកខ្ពស់ មានការបណ្តុះគុណធម៍ក្នុងការសិក្សា និងសង្គម មានការអប់រំចិត្តអោយសិស្សានុសិស្សដើរលើផ្លូវត្រូវ ព្រមទាំងការអប់រំខាងចំណេះជំនាញ ដែលអាចអោយសិស្សយកទៅប្រកបរបរផ្សេងៗ និងអាចជាជនគំរូដល់សង្គមជាតិផងដែល។ អ្នកអាចរកទិញសៀវភៅមួយនេះបានក្នុង សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កន្លែងលក់សៀវភៅ (Book Store)។

Vaddhana-P.-KOL1

នៅក្នុងសៀវភៅ Discover Your Greatness មាន 120 ទំព័រ ដោយក្នុងនោះបែបចែកជា 6ផ្នែកធំៗដូចជា ៖

  1. មេរៀនជីវិត (Life) គឺភាគច្រើនលើកយកពីការអប់រំ និងយល់ដឹងពីជីវិតរបស់យើងមានតម្លៃដោយគិតក្នុងផ្លូវវិជ្ជមាន ធ្វើអោយមនុស្សយើងស្រលាញ់ខ្លួនឯង និងប្រើពេលវេលាក្នុងផ្លូវជីវិតរបស់ខ្លួនបានច្រើន។
  2. មេរៀនអប់រំអត្តចារិក (Attitude) គឺផ្តោតលើការអប់រំចិត្តគំនិតរបស់ខ្លួនយើងដើរក្នុងផ្លូវដែលត្រឹមត្រូវ និងមានគុណធម៍នៅក្នុងខ្លួនរបស់យើង ប្រសិនបើផ្លូវចិត្តរបស់យើងល្អហើយនោះអ្វីក៏នឹងជោគជ័យផងដែរ ព្រោះថាផ្លូវចិត្តរបស់មនុស្សនាំអោយយើងធ្វើនូវទង្វើដែលល្អៗ។​
  3. មេរៀនអប់រំចិត្ត (Heart) គឺចង់និយាយពីអារម្មណ៍ និងចិត្តគំនិតរបស់យើង បង្រៀនអោយយើងយល់ពីចិត្ត ធ្វើទង្វើដែលល្អដល់សង្គមជាតិ មានចិត្តស្រលាញ់ទៅមនុស្សទូទៅ និងចូលចិត្តលះបង់ទាំងកំលាំងកាយ និងចិត្តសម្រាប់ជាតិខ្លួន និងអ្នកដ៏ទៃ។
  4. មេរៀនទំនាក់ទំនង (Relationship) គឺបានអប់រំយើងក្នុងការទំនាក់ទំនងរវាងមនុស្សជាមិត្តភក្តី អ្នកតូច អ្នកធំ ការស្រលាញ់រវាងប្តី និងប្រពន្ធ គ្រួសារ ដែលអាចអោយអ្នកជោគជ័យក្នុងទំនាក់ទំនងដ៏ល្អប្រសើរ។
  5. មេរៀនក្នុងការសម្រេចចិត្ត (Decision) គឺការធ្វើអោយយើងមានចិត្ត និង គំនិតក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត ការមិនបោះបង់នូវគោលដៅរបស់អ្នក បើទោះជាវាដើរយឺតៗក៏ប៉ុន្តែខ្ញុំមិនបោះបង់នូវកិច្ចការងារធំ និងក្តីសុបិន្តរបស់ខ្ញុំឡើយ។
  6. មេរៀនអនុវត្តន៍ខ្លួនជោគជ័យ (Growth) គឺជាការជំរុញទឹកចិត្ត និងកំលាំងកាយដើម្បីឈានទៅរកភាពជោគជ័យ ដើម្បីអនុវត្តខ្លួនដ៏ល្អប្រសើរធ្វើអ្វីដែលខ្លួនចង់ធ្វើ និងអភិវឌ្ឍខ្លួនទៅរកភាពជោគជ័យអស់មួយជីវិតរបស់អ្នក។
    Vaddhana-P.-KOL2

សរុបជារួមមកនៅក្នុងសៀវភៅមួយក្បាលនេះបានអប់រំយើងជាច្រើនក្នុងការដើរទៅកាន់ភាពជោគជ័យប្រកបដោយគុណធម៍ មានការគិតបែបវិជ្ជមានសាកសមជាគំរូមនុស្សទូទៅ ក្នុងសៀវភៅដ៏ខ្លីដែលអាចអោយអ្នកមិនចំណាយពេលវេលាច្រើននោះទេ សង្ឃឹមថាអ្នកនឹងអានសៀវភៅមួយនេះអោយបានគ្រប់ៗគ្នា។

Comments Off on សៀវភៅដែលនិពន្ធដោយកូនខ្មែរផ្តោតលើគុណវឌ្ឍន៍របស់មនុស្សម្នាក់ៗ សង្គម

Comments are closed.

យោបល់របស់អ្នកអាន