MENU

វិធីសាស្ត្រក្នុងការរំដោះផ្លូវចិត្ត

មនុស្សភាគច្រើនតែងតែពិបាកចិត្តច្រើន ដោយសារតែពួកគេមិនចេះក្នុងការរំដោះផ្លូវចិត្តរបស់គេ ថ្ងៃនេះខ្ញុំលើកយកសៀវភៅមួយក្បាលដែលលើកយកពីវិធីសាស្ត្រក្នុងការរំដោះផ្លូវចិត្តរបស់អ្នកទៅកាន់សេចក្តីស្ងៀមស្ងាត់ និង សន្តិភាពផ្លូវចិត្ត។ ថ្ងៃនេះយើងបានលើកយកនូវសៀវភៅមួយក្បាល The Gift of Forgiveness by Olivier Clerc អ្នកអាចរកទិញបាន តាមរយៈ Amazon.com នៅក្នុងសៀវភៅមួយនេះភាគច្រើនគេលើកយកតែវិធីសាស្ត្រក្នុងការអនុវត្តន៍ដែលអាចអោយអ្នកងាយស្រួលក្នុងការអនុវត្តន៍វាបាន។ លោក Olivier គឺជាកូនសិស្សរបស់លោក​ ដុង មេគីរីស ដែលជាស្ថាបនិក និងជាបណ្ឌិតខាងមេរៀនរំងាប់ទុក្ខ។ ដូចនេះខ្ញុំនឹងលើកយកវិធីសាស្ត្រមួយចំនួនដូចខាងក្រាម៖

Gift of forgiveness

  1. លោកគ្រូរបស់គាត់អោយលោក Olivier ដើរសុំទោសគេគ្រប់គ្នា (Please forgiveness) មិនថែមទាំងដើរសុំទោសគេប៉ុណ្ណឹងទេ គឺដល់ថ្នាក់លុតជង្គង់នៅមុខគេទៀតផង ហើយលោកនៅតែមិនយល់មូលហេតុអ្វីបានជាអោយគាត់ដើរសុំទោសគេ គ្រាន់តែខ្ញុំចង់រៀនពីវិធីសាស្ត្ររំងាប់ផ្លូវទុកនឹង។ ដោយភាគច្រើនមនុស្សមិនសូវប្រើពាក្យសុំទោស និងលើកលែងទោសពីមនុស្សទូទៅ ដែលជាហេតុធ្វើអោយលោក ដុង មេគីរីស អោយលោកដើរសុំទោសគេគ្រប់ៗគ្នា។
    BrainHarvardMeditation-657x360
  2. លោកអោយគាត់សុំការអត់អោនទោសដល់អរុក អរ័ក្ស អ្នកតា ជីដូនជីតា បងប្អូន សាច់ញ្ញាត្តិទាំងឡាយ ពេលនោះចិត្តរបស់អ្នកកាន់តែស្រឡះ និង លះបង់នូវទុកបានមួយចំនួន។
  3. លោកអោយគាត់សុំការអត់អោនទោសពីព្រះជាម្ចាស់ និង ពីព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ប្រសិនបើអ្នកកាន់សាសនាផ្សេងៗ អ្នកអាចគិតនឹកដល់ ព្រះដែលអ្នកមានជំនឿទៅលើ (ទៅតាមសាសនានីមួយៗ)។
  4. អ្នកត្រូវតែសុំអភ័យទោសដល់ខ្លួនអ្នក រាល់ទង្វើ និង ការដែលធ្វើខុស ត្រូវតែសុំការលើកលែងទោស និង បញ្ចប់វាចាប់ពីពេលនេះទៅ នោះអ្នកអាចអោយអារម្មណ៍អ្នកបានធូរស្បើយ និង អាចអោយចិត្តរបស់អ្នករំងាប់ទុក្ខបានច្រើន ក៏ប៉ុន្តែលោកដុង មេគីរីសបានអោយ Olivier នូវវិធីសាស្ត្រ ការធ្វើសមាធិក (Meditation)។
    Side view of woman sitting in lotus position on lakeshore with focus on stack of stones

    Side view of woman sitting in lotus position on lakeshore with focus on stack of stones

នៅពេលដែលអ្នកចាប់ផ្តើមនូវការធ្វើ សមាធិក នោះអ្នកនឹងមានអារម្មណ៍ប្លែកៗច្រើន ក៏ប៉ុន្តែអ្នកត្រូវចាំថា អ្នកត្រូវតែផ្តោតអារម្មណ៍របស់អ្នកទៅលើតែដង្ហើមចេញចូលតែប៉ុណ្ណោះ អ្នកត្រូវតែព្យាយាមធ្វើវាជារៀងរាល់ថ្ងៃនោះអ្នកនឹងមានអារម្មណ៍ថាបានល្អច្រើនជាមិនខាន។ ពេលដែលអ្នកធ្វើសមាធិក អ្នកនឹងជួបមនុស្សជាច្រើន ដែលអ្នកត្រូវតែសុំអភ័យទោស។ វាជារឿងមួយដែលចាំបាច់ដែលអ្នកត្រូវតែសុំអភ័យទោសពីអ្នកគ្រប់គ្នានៅក្នុងការធ្វើសមាធិកនេះ នៅពេលដែលអ្នកបានយល់ច្បាស់លាស់វា អ្នកនឹងមិនធ្វើអោយចិត្តរបស់អ្នកពិបាកទៀតឡើយ តាមរយៈការការពិសារបាយមិនលឿនពេក, ចេះហាត់ប្រាណ, មិនប្រើពាក្យសំដីប៉ះពាល់ដល់អ្នកដ៍ទៃជាដើម។

Comments Off on វិធីសាស្ត្រក្នុងការរំដោះផ្លូវចិត្ត សង្គម

Comments are closed.

យោបល់របស់អ្នកអាន