MENU

តើអ្នកចង់ទទួលបាននូវគំនិតរបស់អ្នកមានដែរឬទេ? Rich Dad and Poor Dad នឹងអាចនាំអ្នកទៅកាន់ជម្រើសដ៏ល្អក្នុងជីវិតរបស់អ្នក

តើអ្នកមានទំលាប់អានសៀវភៅដែលឬទេ? ថ្ងៃនេះ Khmerlife.style នឹងនាំអ្នកឲ្យយល់ដឹងអំពីសៀវភៅមួយក្បាល ដែលនិពន្ធដោយលោក Robert Kiyosaki និង Sharon Lechter ហើយសៀវភៅមួយនេះមានការពេញនិយមយ៉ាងខ្លាំងក្នុងទ.ស ៩០ និង ២០ នៅក្នុងសហរដ្ឋអាមេរិច និងទូទាំងពិភពលោកផងដែរ សៀវភៅនេះមានចំណងជើងថា Rich Dad and Poor Dad ( ឪពុកអ្នកមាន និង ឪពុកអ្នកក្រ) ។

NEW_RDPD_Book_mockup1

Rich Dad and Poor Dad ( ឪពុកអ្នកមាន និង​ ឪពុកអ្នកក្រ) គឺជាសៀវភៅដែលនិពន្ធដោយលោក Robert Kiyosaki ក្នុង​ឆ្នាំ ១៩៩៧ ដែលវាជាផ្នែកមួយក្នុងការជួយសម្រួលដល់ស្មារតី និងផ្នត់គំនិតរបស់អ្នកអោយស្វែងយល់ពីភាពវ័យឆ្លាតក្នុងការគ្រប់គ្រង និង ចាត់ចែងហិរញ្ញវត្ថុរបស់អ្នក។ ជាមួយគ្នានេះដែលអ្នកនឹងមានឯករាជ្យភាពលើខ្លួនឯងខាងហិរញ្ញវត្ថុក្នុងការអភិវឌ្ឍនូវផ្នត់គំនិតក្នុងការវិនិយោគទៅលើជំនួញរបស់អ្នក និង ការវិនិយោគខាងអចលនទ្រព្យដែរ។ ជាមួយគ្នានេះវាក៏ជាផ្នែកមួយអោយអ្នកមានគំនិតក្នុងការបង្កើតអាជីវកម្មរបស់ខ្លួនផងដែរ។

cf3fdddae03826363bd8fb1c43cc5019

លោក Kiyosakis ជាជនជាតិជប៉ុនកាត់អាមេរិច គាត់កើតនៅកោះហាវ៉ៃ ហើយលោកមានអាយុត្រឹម៩ឆ្នាំ រៀបថ្នាក់ទី៨។ លោកមានឪពុកពីរនាក់ ដោយម្នាក់ជាឪពុកអ្នកក្រ និង ម្នាក់ទៀតជាឪពុកអ្នកមាន ហើយឪពុកបង្កើតរបស់ជាឪពុកអ្នកក្រ គាត់មានមុខមាត់ក្នុងសង្គម និង មានការងារជាមន្ត្រីរាជការ ចំណែកឪពុកអ្នកមាន គាត់គ្រាន់តែជាអ្នករកស៊ីមិនមានមុខតំណែងធំដុំអ្វីឡើយក្នុងជួររាជរដ្ឋាភិបាល។ ឪពុកទាំងពីរអ្នកនោះដែលបានបង្រៀនគាត់នូវផ្នត់គំនិតផ្សេងៗពីគ្នា ។

ឪពុកអ្នកក្រប្រាប់ថា  “ការស្រលាញ់លុយជាប្រភពនៃអំពើអាក្រក់”

ឪពុកអ្នកមានប្រាប់ថា “ការខ្វះលុយជាប្រភពនៃអំពើអាក្រក់”

Assets-vs-Liabilities2-e1408448710224-1

ឪពុកអ្នកក្រប្រាប់ថា “រៀនអោយច្រើនដើម្បីបានធ្វើការនៅក្នុងក្រុមហ៊ុនដែលមានស្ថិរភាព”

ឪពុកអ្នកមានប្រាប់ថា “រៀនអោយច្រើនដើម្បីនឹងបានទិញក្រុមហ៊ុនដែលមានស្ថិរភាព”

ឪពុកអ្នកក្រប្រាប់ថា “ពុកមិនមាន ព្រោះពុកមានកូន”

ឪពុកអ្នកមានប្រាប់ថា “ពុកត្រូវតែមាន ព្រោះពុកមានកូន”

ឪពុកអ្នកក្រ “ហាមនិយាយរឿងលុយកាក់ ពេលពិសាបាយ”

ឪពុកអ្នកមាន “ចូលចិត្តនិយាយរឿងលុយកាក់ ពេលពិសាបាយ”

ឪពុកអ្នកក្រ “រឿងលុយកាក់ត្រូវមានសុវត្ថិភាពជាមុន”

ឪពុកអ្នកមាន “ត្រូវដឹងវិធីចាត់ការជាមួយការប្រថុយប្រថាន”

ឪពុកអ្នកក្រ “ផ្ទះជាកន្លែងបណ្តាក់ទុននិងជាទ្រព្យសម្បត្តិដែលធំបំផុត”

ឪពុកអ្នកមាន “ផ្ទះជាប់បំណុល បើនរណាគិតថាផ្ទះជាការបណ្តាក់ទុកដ៏ធំចំពោះគេពិតជាលំបាក”

ឪពុកទាំងពីរអ្នកបានបង្រៀនកូនរបស់នូវការគិតផ្សេងៗពីគ្នាដូច្នេះហើយទើបលោក Kiyosakis គាត់ពិតជាពិបាកក្នុងការសម្រេចយកគំនិតអ្នកពីខ្លាំងណាស់។ ដោយខ្លួនមានមហិច្ឆតាខ្ពស់ចង់ក្លាយជាអ្នកមាន ដោយបានឃើញថារបស់បង្កើតរបស់ខ្លួននូវតែមានការខ្វះខាតនូវហិរញ្ញវត្ថុជារៀងរាល់ខែ ហេតុដូចនេះហើយបានជាលោក Kiyosakis មិនចង់ក្លាយខ្លួនដូចឪពុកបង្កើតរបស់លោកឡើយ។

rich-dad-poor-dad-5

Khmerlife.style នឹងលើកយកមេរៀនចំនុចសំខាន់ៗរបស់សៀភៅរបស់លោក Kiyosakis មកជូនអ្នកអានទាំងអស់គ្នាដូចខាងក្រោមនេះ ៖

1. The rich don’t work for money អ្នកមានមិនធ្វើការដើម្បីលុយ

2. Why teach financial literacy ហេតុអ្វីត្រូវដឹងរឿងលុយកាក់

3. Mind your own business បង្កើតទ្រព្យធ្វើអាជីវកម្មរបស់ខ្លួនឯង

4. The history of taxes and the power of corporations ប្រភពពន្ធនឹងប្រយោជន៍នីតិបុគ្គល

5. The rich invest money វិធីរកលុយរបស់អ្នកមាន

6. Work to learn don’t work for money ធ្វើការដើម្បីរៀនសូត្រ កុំធ្វើការដើម្បីលុយ

imagespay-others-first

kiyosakimortgageliabilityimages

ប្រសិនជាអស់លោកអ្នកពិតជាចាប់អារម្មណ៍រឿងហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មរបស់អ្នកមែននោះ លោកអ្នកអាចរកជាវបាននូវសៀវភៅរបស់លោក Robert Kiyosaki នៅតាមប័ណ្ណាគារនានាទូទាំងព្រះរាជាណាចក្រកម្ពុជា មានជាភាសាអង់គ្លេស និង ភាសាខ្មែរ។

 

Comments Off on តើអ្នកចង់ទទួលបាននូវគំនិតរបស់អ្នកមានដែរឬទេ? Rich Dad and Poor Dad នឹងអាចនាំអ្នកទៅកាន់ជម្រើសដ៏ល្អក្នុងជីវិតរបស់អ្នក សង្គម

Comments are closed.

យោបល់របស់អ្នកអាន