MENU

ក្រៅពីរសជាតិរបស់ស៊ុបមាន់ខ្មៅ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនពីគ្រឿងផ្សំរបស់វា

ស៊ុបមាន់ខ្មៅគឺជាប្រភេទស៊ុបបែបប្រពៃណីតាមគ្រួសាររបស់ជនជាតិចិន ដោយពួកគេមានជំនឿថាការទទួលទានស៊ុបអាចផ្តល់ថាមពល និង ប្រយោជន៍ជាច្រើនដល់សុខភាពរបស់ពួកគេ។ ការទទួលទាននូវស៊ុបមាន់ខ្មៅអាចជួយផ្តល់នូវអារម្មណ៍កក់ក្តៅសំរាប់ធាតុអាកាសត្រជាក់ ឬ នៅពេលដែលយើងមានអារម្មណ៍ហេវហត់ក្នុងអំឡុងពេលផ្តាសាយ។

blackchicken

 

អត្ថប្រយោជន៍ដល់សុខភាពទាំងអស់នេះគឺបានមកពីមាន់ខ្មៅ និង គ្រឿងផ្សំធម្មជាតិជាច្រើនដែលមាននៅក្នុងស៊ុប ៖

  • មាន់ខ្មៅ ៖ ជាទូទៅប្រជាជនចិនតែងមានជំនឿទៅលើសត្វមាន់ខ្មៅគឺមានសុខភាពល្អ ឬ ប៉ូវដល់សុខភាពរបស់យើងជាងប្រភេទមាន់ធម្មតា ហើយសាច់វាក៏ពុំសូវជាមានជាតិខ្លាញ់ដូចមាន់ធម្មតានោះទេ។ ម៉្យាងវិញទៀតពួកគេក៏មានជំនឿផងដែលថារាល់ប្រភេទអាហារដែលមានពណ៌ខ្មៅអាចផ្តល់ឲ្យយើងនូវសារធាតុចិញ្ចឹមពិសេសម៉្យាងដែលមានដូចគ្នានៅក្នុងសណ្តែកខ្មៅ ឬ ល្ងខ្មៅជាដើម។

Silkie Chicken Soup (1 of 1)

  • កៅគី ៖ ទាក់ទងទៅនឹងការចុះខ្សោយសមត្ថិភាពនៃការមើលឃើញរបស់ភ្នែក ហើយនិង ជំងឺភ្នែកមួយចំនួនដែលកើតមានចំពោះមនុស្សចាស់ ដូចជាអាការស្រវ៉ាំងភ្នែក ការទទួលទានកៅគីគឺជាវិធីព្យាបាលតាមបែបធម្មជាតិ ដែលផ្តល់អត្ថប្រយោជន៍ក្នុងការព្យាបាលបញ្ហាទាំងនោះបាន។ ក្រៅពីនេះ វាក៏ជួយឲ្យចលនាពោះវៀនដំណើរការបានល្អផងដែរ។
Zenith-6494

រូបភាពពីគេហទំព័រ Khmerlife.style

  • ពុទ្រាក្រហម ៖ បង្កើតកោសិកាឈាម នឹង ធ្វើឲ្យដំណើរការមករដូវរបស់ស្ត្រីបានទៀងទាត់ល្អផងដែរ
Zenith-6493

រូបភាពពីគេហទំព័រ Khmerlife.style

  • មើមដំឡូង ៖ ផ្ទុកនូវជាតិសរសៃដែលជួយកាត់បន្ថយនូវការទល់លាមក ហើយវាក៏មានផ្ទុកនូវវីតាមីនដ៏ទៃទៀតជាច្រើន ដូចជាវីតាមីន A មានអត្ថប្រយោជន៍ជំនួយដល់ស្បែក ធ្វើឲ្យភ្នែកមើលបានច្បាស់ល្អ ជំនួយដល់មុខងាររបស់សួតឲ្យកាន់តែល្អទៀតផង។
Zenith-6528

រូបភាពពីគេហទំព័រ Khmerlife.style

  • ហ្គេចតិច ៖ អត្ថប្រយោជន៍ប្រៀបបានទៅនឹងមើមយិនសិនអញ្ចឹងដែល គឺវាមាននាទីបង្កើនប្រព័ន្ធការពាររាងកាយ និង ធ្វើឲ្យរាងកាយមានតុល្យភាព។

005

  • អ៊ីវប៊ី ឬ គ្រាប់ពងគីង្គក់ ៖ មានប្រសិទ្ធភាពក្នុងការជួយព្យាបាលការឈឺចាប់តាមសន្លាក់ សរសៃពួរ កាត់បន្ថយអាការហើម និង ព្យាបាលដំបៅក្រពះ។ នៅក្នុងអ៊ីវប៊ីគឺមានធាតុត្រជាក់ ដូចនេះហាមអ្នកដែលផ្ទៃពោះទទួលទានវា។
Untitled-1

រូបភាពពីគេហទំព័រ Khmerlife.style

  • យិនសិន ៖ ប្រឆាំងនឹងភាពចាស់ជរា កំចាត់រ៉ាឌីកាល់សេរីដែលមាននៅលើស្បែក នៅពេលដែលស្បែកបានទទួលរងនូវពន្លឺ និង ការបំពុលរបស់បរិស្ថានដែលមាននៅជុំវិញខ្លួនយើង។

500_grams_White_Ginseng_Panax_Korean_Ren_Shen_Heaven_Grade

  • ផ្កាថ្ម ៖ សំរាប់ព្យាបាលអាការក្អកស្ងួត ជួយសំអាតសួត និង ធ្វើឲ្យមុខងាររបស់សួតដំណើរការបានកាន់តែល្អ
Zenith-6531

រូបភាពពីគេហទំព័រ Khmerlife.style

  • តាំងសិ៊ន ៖ វាមានរសជាតិផ្អែម ដោយគេប្រើប្រាស់វាដើម្បីបង្កើននូវជាតិស្កនៅក្នុងសរសៃឈាម។ សំរាបអ្នកដែលមានបញ្ហាកង្វះជាតិស្ករ និង អាការហេវហត់អស់កំលាំង អាចទទួលទានស៊ុបមាន ជាមួយនឹងតាំងសិនបាន ដោយវានឹងជួយបង្កើននូវជាតិស្កនៅក្នុងសរសៃឈាម និង អាចបំពេញកំលាំងរបស់អ្នកឲ្យមានដូចដើមបាន។

CodonopsisRoot-Feature

 

អត្ថបទនេះមានប្រភពដកស្រង់ចេញពីទំព័រ ថ្នាំខ្មែរ ឱសថបុរាណសញ្ញាប្រទាលមហាជម្ពូ

rsrsg

 

Comments Off on ក្រៅពីរសជាតិរបស់ស៊ុបមាន់ខ្មៅ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនពីគ្រឿងផ្សំរបស់វា សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន