MENU

វិធី 5 យ៉ាងដែលអាចធ្វើអោយអ្នកគេងស្រួល

យើងទាំងអស់គ្នា មិនសូវដឹងថានៅលើពិភពលោកយើងនេះមានជំងឺ អ្វីខ្លះដែលមានការទាក់ទងនឹង ការគេង នោះទេ។ តែអ្វីដែលយើងដឹង គឺគ្រាន់តែដឹងថា យើងត្រូវការ 10-15​នាទី ដើម្បីគេងលក់អោយបានស្រួល តែវាមិនមែនទាំងអស់នោះទេ។ ហើយ យើងម្នាក់ៗត្រូវការប្រហែលយ៉ាងហោចណាស់ 6-9​ម៉ោងសំរាប់មនុស្សពេញវ័យ និង​ចាស់ ហើយសីតុណ្ហភាពក៏ទាក់ទងដែល កាន់តែត្រជាក់ កាន់តែគេងស្រួល (16-19 អង្សាសេ)។ ដើម្បីអោយកាន់តែគេងបានស្រួលនោះ គេមានវិធីខ្លះអាចជួយអ្នកបាន។

ក្រោកពីគេងពីព្រលឹម

ការងើបពីព្រលឹម អាចជួយអោយអ្នកចូលដំណេកវិញក៏លឿនដែរ។ វាល្អសំរាប់អ្នកដែលចូលចិត្តគេងយប់ៗ ។ នៅពេលដែលអ្នកធ្វើវាដំបូងវាពិតជាពិបាក ប៉ុន្តែយូរទៅអ្នកប្រាកដជាអាចទម្លាប់ ព្រោះការគេងលឿន នឹង ឆាប់ងើបវាធ្វើអោយខួរក្បាលអ្នកដើរបានល្អ ហើយមិនចាំបាច់មានការទទួលទានកាហ្វេអ៊ីន អ្វីជំនួយទេ។ ដើម្បីអោយអ្នកទម្លាប់វាកាន់តែលឿន​ នៅពេលដែលអ្នកក្រោកពីគេងអ្នកអាចចេញទៅក្រៅដើម្បីទទួលយកនៅពន្លឺព្រះអាទិត្យ ព្រោះវាជួយអ្នកខ្លួនរបស់អ្នកឆាប់ដឹងពីពេលក្រោក។

Tena: Man Waking Up in Bed

ហាត់ប្រាណ

ការហាត់ប្រាណពេលព្រឹក ឬ ពេលរសៀល ទោះជាអ្នកហាត់អ្វីក៏ដោយ អាចជួយអ្នកអោយគេងលក់បានស្រួល ហើយឆាប់ក្រោកទៀតផង។ ប៉ុន្តែអ្នកមិនគួរ ហាត់មុនចូលគេងនោះទេ ព្រោះវាអាចធ្វើអោយអ្នកគេងមិនបាន។

ពិសាទឹកក្តៅ

ទឹកក្តៅ មុនចូលគេង ជួយអោយអ្នកមានអារម្មណ៍ធូរស្រាល និង រៀបចំខ្លួនសំរាប់គេង។ អ្នកអាចទទួលទាន ទឹកដោះគោក្តៅ ឬ ទឹកធម្មតាក្តៅ ប៉ុន្តែកុំលាយជាមួយពពួកcaffeine ដូចជា កាហ្វេ ឬ សូកូឡា។ កន្លះម៉ោងមុនចូលគេង បន្ទាប់អ្នកអាចអានសៀវភៅក៏បាន តាមចំនង់ចំនូលចិត្តអ្នក។

iStock_000028552506_Medium-1260x840

ស្តាប់ចំរៀង

ឥឡូវនេះ ចំរៀងអ្នកអាច ដោនឡូដ និង​ស្តាប់បានគ្រប់ពេល ដូចនេះអ្នកគួរតែ ដោនឡូដនូវបទចំរៀងដោយមានតែឧបករណ៍ មួយ ឬ ពីរ ដូចជា Piano ឬ guitar ស្តាប់ខ្សោយៗ ហើយបិទភ្នែក បន្ទាប់ពីពិសាទឹកក្តៅ អ្នកនឹងគេងដល់លក់ស្រួល។​ ប៉ុន្តែកុំស្តាប់ចំរៀងណាលឺៗ វាអាចអោយអ្នកគេងមិនលក់។

បិទភ្លើង ទូរស័ព្ទ ឬ កុំព្យូទ័រ

តាមការស្រាវជ្រាវ ភ្លើងពណ៌ខៀវ ដែលចេញពី ទូរស័ព្ទ ឬ កុំព្យូទ័រ ឬ ភ្លើងផ្ទះធម្មតា អាច ធ្វើអោយ​កាត់បន្ថយការគេងរបស់អ្នក។ បើអ្នកខ្លាចងងឹត អ្នកអាចទិញនូវអំពូលភ្លើងដែលដែលពន្លឺ ពណ៌លឿងដែលអាចបន្ថយពន្លឺអោយនៅសល់តិចៗ។

blue light sleep1

Comments Off on វិធី 5 យ៉ាងដែលអាចធ្វើអោយអ្នកគេងស្រួល សុខភាព

Comments are closed.

យោបល់របស់អ្នកអាន