MENU

ការហាត់ប្រាណកំឡុងពេលដែលអ្នកមានគភ៌

នៅក្នុងកំឡុងពេលដែលអ្នកមានគភ៌ ស្ត្រីភាគច្រើនស្រលាញ់កូន ខ្លាចកូនរលាក់ ឬខ្លាចបាត់បង់កូន ពួកគាត់មិនហ៊ានសូម្បីតែដើរ ឬ ធ្វើលំហាត់ប្រាណធ្ងន់ៗ ហើយបើសិនជាម្តាយក្មេក ស្រលាញ់ទៀត កុំថាឡើយធ្វើការធ្ងន់ ចុះពីគ្រែនឹងមិនព្រមចុះផង មើលទៅ។ ការពិតទៅ នៅពេលអ្នកមានគភ៌ ការហាត់ប្រាណគឺជារឿងមួយដ៏សំខាន់ សំរាប់ជួយ ទាំងខាងម្តាយ ទាំងខាងកូន វាអាចទប់ទល់នឹងអ្វីផ្សេងៗដែលអាក្រក់សំរាប់ម្តាយ និង កូននាពេលអនាគត។

pregnant-woman-stretching

តើការហាត់ប្រាណអ្វីខ្លះដែលអាចហាត់បានក្នុងកំឡុងពេលមានផ្ទៃពោះ?

ការហែលទឹក​ ៖ ចំពោះអ្នកដែលចេះហែលទឹកគួរតែបន្តការហែលទឹកនៅពេលមានគភ៌ វាអាចជួយ អោយចលនាដង្ហើមរបស់អ្នកបានល្អ ចលនាបេះដូងដើរបានស្រួល ផ្លូវឈាម ជួយអោយសាច់ដុំអ្នកតឹងល្អ និង​ ខ្លាំង អាចកាត់បន្ថយការឈឺចាប់បានតិចតួចពេលសំរាល​ ហើយមួយទៀតទឹកអាចជួយទ្រទំងន់កូនអ្នកបានខ្លះ ជួយបន្ធូរសំពាធក្នុងពោះអ្នកបានខ្លះ។

swimming-while-pregnant

យ៉ូហ្គា ៖ ភាគច្រើននៅបរទេស អ្នកមានគភ៌ គេតែងតែអោយទៅហាត់យ៉ូហ្គាជាមួយស្វាមីរបស់គេជាគូ ដូចនេះហើយ យ៉ូហ្កា ជាលំហាត់ប្រាណមួយដែលអាចជួយអ្នកបានល្អ​ វាមានផលប្រយោជន៍ដូចជា ជួយអោយអ្នកគេងលក់ស្រួល បន្ថយស្ត្រេស និងភាពភ័យខ្លាច ជួយអោយអ្នកបាត់បង់នូវភាពចាញ់កូនខ្លះៗ​បាន។

Yoag_Pregnant

ធាក់កង់ និង រត់ត្រឹកៗ ៖ មានគភ៌អញ្ចឹងគួរតែហាត់ធាក់កង់ និង រត់​នៅនឹងមួយកន្លែងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ ការរត់ និង ធាក់កង់មិនបង្ខំ កុំលឿនពេក។ វាអាចជួយកុំអោយម្តាយលើសទំងន់ ដែលជាហេតុមួយនៃការជួបនឹងជំងឺផ្សេងៗ ដូចជា ទឹកនោមផ្អែម ជំងឺ បេះដូង។ល។

IMG_05911-e1355080085948

ការលើកទំងន់ ៖ វាជួយអោយសាច់ដុំអ្នកមានភាពល្អសំរាប់ធ្វើការសំរាល ជួយអ្នករក្សានូវ ទំងន់ដែលអ្នកចង់បាន។ ប៉ុន្តែសូមកុំលើកធ្ងន់ពេក នឹង សូមកុំលើកក្នុងកាយវិការដេក អ្នកអាចអង្គុយឬឈរបាន។

Pregnancy workout seated weights

អ្នកត្រូវបញ្ឈប់ការហាត់ប្រាណនៅពេលដែល៖

  • ពេលដែលឈឺពោះសំរាល
  • ពេលឈឺទ្រូង
  • វិលមុខ
  • កូនក្នុងពោះមិនសូវកំរើកដូចមុន
  • ឈឺក្បាល
  • ឈឺសាច់ដុំ
  • មានទឹកចេញតាមប្រដាប់ភេទអ្នក ឬ ឈាម

សរុបមក ការហាត់ប្រាណកំឡុងមានផ្ទៃពោះ អាចជួយអ្នកបានច្រើន ដូចជា សំរួលអារម្មណ៍ បង្កើនថាមពល ជួយថែរក្សាកំរិតជាតិស្ករអោយនៅល្អ  អាចត្រៀមខ្លួនសំរាប់សំរាល និង​ មានកូនដែលមានសុខភាពល្អ។

Comments Off on ការហាត់ប្រាណកំឡុងពេលដែលអ្នកមានគភ៌ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន