MENU

របស់មួយចំនួនដែលអ្នកមិនគួរឲ្យជាអំណោយនៅថ្ងៃបុណ្យចូលឆ្នាំចិន

ពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យប្រពៃណីដ៏ធំ និង ពិសេសជាងគេមួយរបស់ជនជាតិចិន ទាំងនៅក្នុងប្រទេសចិន និង អ្នកដែលមានខ្សែស្រឡាយជាប់សាច់ឈាមជាជនជាតិចិន។ មានប្រទេសជាច្រើនដែលមានប្រជាជនជាប់ខ្សែស្រឡាយចិនបានប្រារព្វធ្វើពិធីបុណ្យនេះឡើងដូចជាប្រទេសសឹង្ហបូរី ថៃ វៀតណាម និង កម្ពុជាយើងផងដែរ។

Chinese-New-Year-Red-Envelope-Wallpapers-4

វាជារឿងធម្មតាមួយដែលនាពេលពិធីបុណ្យនេះត្រូវបានប្រារព្វឡើង កញ្ចប់ក្រហម ឬ ហៅថាអាង់ប៉ាវ ត្រូវបានគេចាត់ទុកថាជាអំណោយមួយដែលតំរូវឲ្យមនុស្សដែលមានវ័យចំណាស់នៅក្នុងគ្រួសារផ្តល់ទៅឲ្យអ្នកដែលមានវ័យក្មេងជាងខ្លួនដើម្បីទទួលបាននូវពាក្យជូនពរ និង សេរីសួរស្តីសំរាប់ឆ្នាំថ្មី។ សំរាប់មនុស្សដែលមានវ័យប្រហាក់ប្រហែលគ្នាក៏អាចប្តូរអំណោយឲ្យគ្នាជាចំណីអាហារបន្តិចបន្តួចនាពេលដែលជួបជុំគ្នា ឬ ទៅសួរសុខទុកគ្នាតាមផ្ទះផងដែរ។ ជាធម្មតាអំណោយដែលជាចំណីអាហារទាំងនោះរួមមាន ផ្លែក្រូច ស្ករគ្រាប់ នុំពងទា និង ស្ករសូកូឡាជាដើម។

Blog-Post-20132

1

 

ប៉ុន្តែទោះបីជាយ៉ាងដូច្នេះក្តីនៅក្នុងពិធីបុណ្យនេះក៏មានតំណមយ៉ាងតឹងរឹងមួយចំនួនដែលទាក់ទង់ទៅនឹងប្រភេទអំណោយដែលយើងមិនត្រូវជូនទៅគ្នាផងដែរ ដោយគេបានចាត់ទុកវត្ថុដែលហាមប្រាមទាំងនោះជាវត្ថុអប្បមង្គលក្នុងរដូវការបុណ្យនេះ។

ខាងក្រោមនេះគឺជាវត្ថុមួយចំនួនដែលយើងមិនត្រូវយកធ្វើជាអំណោយនៅថ្ងៃបុណ្យចូលឆ្នាំចិន ៈ

  • ផ្លែសារ៊ី

ការផ្តល់អំណោយជាផ្លែឈើគឺជារឿងដ៏ល្អ និង សាមញ្ញមួយដែលអ្នកទាំងអស់គ្នាគួរធ្វើ។ ប៉ុន្តែនៅក្នុងចំណោមផ្លែឈើទាំងអស់ផ្លែសារ៊ីគឺជាផ្លែឈើមួយប្រភេទដែលត្រូវបានហាមប្រាមសំរាប់ជូនជាអំណោយក្នុងពីធីបុណ្យនេះ។ មូលហេតុគឺដោយសារក្នុងភាសារចិនពាក្យថាផ្លែឈើគឺមានសូរស័ព្ទស្រដៀងទៅនឹងពាក្យបែកគ្នា ឬ ព្រាត់ប្រាស់។

Sweet pear

 

  • កញ្ចក់

កញ្ចក់គឺជាអំណោយមួយដែលត្រូវបានគេប្រកាន់បំផុតមិនថាទាំងតាមប្រពៃណីចិន ឬ បរទេសនោះទេ ដោយពួកគេគិតថាវាគឺជារបស់អប្បមង្គលមួយដែលអាចឲ្យវិញ្ញាណសន្ថិតនៅបាន និង ជារបស់មួយដែលងាយស្រួលនឹងបែកដែលជាហេតុមិនល្អសំរាប់យកមកធ្វើជាអំណោយ។

06496066a760e77c6f7355e1637e95b2

 

  • ឆ័ត្រ

ឆ័ត្រត្រូវបានគេហាមប្រាមក្នុងការយកមកធ្វើជាអំណោយនាថ្ងៃបុណ្យចូលឆ្នាំចិន មូលហេតុគឺដោយសារក្នុងភាសារចិនឆ័ត្រគឺមានសូរស័ព្ទដូចទៅនឹងពាក្យថាបែកបាក់គ្នា។

straight_closed_9d262b1d-9f2b-402f-97f9-a0c884b50b82

 

  • របស់ដែលមុតស្រួច

ការផ្តល់របស់ដែលមុតស្រួចជាអំណោយនៅរដូវបុណ្យនេះគឺមិនល្អនោះទេ ដោយសារក្នុងប្រពៃណីចិនវាតំណាងឲ្យការផ្តាច់ទំនាក់ទំនងគ្នានៃមិត្តភាព ព្រោះវត្ថុមុតស្រួចគឺងាយស្រួលនឹងកាត់អ្វីៗទាំងអស់ឲ្យដាច់ជាពីរ។

inaugurazione

 

  • ស្បែកជើង

អ្នកគួរតែរកវត្ថុផ្សេងធ្វើជាអំណោយជាជាងជ្រើសរើសស្បែកជើងជាអំណោយ ពីព្រោះនៅក្នុងភាសារចិនស្បែកជើងគឺមានសូរស័ព្ទដូចទៅនឹងពាក្យថាព្រាយបីសាច ម៉្យាងវិញទៀតស្បែកជើងគឺជារបស់មួយដែលមនុស្សយើងយកជើងទៅជាន់ពីលើ ដូចនេះវាមិនមានន័យល្អ និង ថ្លៃថ្នូរសំរាប់ជាអំណោយនោះទេ។

baby-boy-gift-set--black-mustache-style-shoes-and--2

 

  • ប្រភេទផ្កាដែលគេប្រើក្នុងពិធីបុណ្យសព

ប្រសិនបើលោកអ្នកចង់ជ្រើរើសផ្កាជាអំណោយក្នុងថ្ងៃបុណ្យនេះ អ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ពីអត្ថន័យរបស់ប្រភេទផ្កាទាំងអស់នោះសិន ជៀសវាងការជ្រើសរើសប្រភេទផ្កាមួយចំនួនដែលគេប្រើប្រាស់ក្នុងពិធីបុណ្យសព និង ផ្កាដែលមានពណ៌ស។

Funeral-Flowers5

 

  • នាឡិការ

នាឡិការគឺជាវត្ថុមួយដែលអ្នកមិនគួរយកទៅធ្វើជាអំណោយនោះទេ មូលហេតុគឺដោយសារនៅក្នុងភាសារចិនវាមានសូរស័ព្ទដូចទៅនឹងពាក្យថាការចូលរួមពិធីបុណ្យសព ម៉្យាងវិញទៀតនាឡិការក៏មានន័យតំណាងឲ្យពេលវេលាដែលជិតអស់ ឬ ជិតបញ្ចប់ផងដែរ។ សំរាប់ជំនឿរបស់ប្រជាជនចិនគឺត្រូវហាមជាដាច់ខាតសំរាប់ការប្រើប្រាស់នាឡិការជាអំណោយ វាប្រៀបដូចជាការដាក់ទំនាយ ឬ ចេតនាមិនល្អបើយើងឲ្យវត្ថុនេះជាអំណោយដល់អ្នកដ៏ទៃ។

http://brightwallpapers.com/

 

  • វត្ថុដែលមានពណ៌ស ឬ ខ្មៅ

មិនថាក្នុងរដូវការបុណ្យចូលឆ្នាំចិន ឬ ថ្ងៃមុង្គលដ៏ទៃនោះទេ សំរាប់ជំនឿរបស់ជនជាតិចិន ពណ៌ស និង ខ្មៅត្រូវបានគេហាមឃាត់ ដោយសារពណ៌ទាំងពីរនេះគឺត្រូវបានគេប្រើប្រាស់ ឬ តំណាងឲ្យពិធីបុណ្យសព និង កាន់ទុក្ខ។ សំរាប់កញ្ចប់ការដូរ ឬ កញ្ចប់ប្រាក់អ្នកគួរតែប្រើប្រាស់ពណ៌ក្រហមទើបល្អប្រពៃបំផុត ព្រោះពណ៌ក្រហមគឺតំណាងឲ្យសេរីសួរស្តី និង សុភមង្គល។

SAMSUNG CSC

 

  • វត្ថុដែលមានចំនួន ឬ ភ្ជាប់ជាមួយលេខបួន

លេខបួនគឺជាលេខដែលអបមង្គលបំផុតសំរាប់ជំនឿរបស់ជនជាតិចិន ដោយសារនៅក្នុងភាសារចិនលេខបួនគឺមានសូរស័ព្ទស្រដៀងទៅនឹងពាក្យថាស្លាប់ដែរ។ ដូចនេះអ្វីក៏ដោយឲ្យតែទាក់ទងទៅនឹងបួន ដូចជាការឲ្យអំណោយចំនួនបួន បួនប្រភេទ ឬ បួនជាន់សុទ្ធតែចាត់ទុកថាជាប្រាថ្នូរមិនល្អទាំងអស់។

41

 

  • អំណោយជាកន្សែងដៃ

កន្សែងដៃត្រូវបានគេប្រជាអំណោយ ឬ ប្រើប្រាស់នៅក្នុងពិធីបុណ្យសព ដោយសារវាត្រូវបានគេតំណាងឲ្យការលាគ្នាជាចុងក្រោយ និង ការបែកបាក់គ្នា។ ដូចនេះអ្នកមិនគួរជ្រើសរើសកន្សែងដៃជាអំណោយសំរាប់មិត្តភក្តិ ឬ សាច់ញាត្តិនោះទេព្រោះអាចធ្វើឲ្យគេមិនពេញចិត្ត ឬ មានអារម្មណ៍យល់ច្រឡំជាមួយយើង។

20150717065653_ker

 

 

Comments Off on របស់មួយចំនួនដែលអ្នកមិនគួរឲ្យជាអំណោយនៅថ្ងៃបុណ្យចូលឆ្នាំចិន សង្គម

Comments are closed.

យោបល់របស់អ្នកអាន