កាលពីម្សិលមិញ ក្រុមហ៊ុន Canon បានបញ្ចេញនូវ កាមេរ៉ាសេរីថ្មី មួយដែលជាជំនាន់ក្រោយរបស់ Canon 70D គឺ Canon 80D។ កាមេរ៉ានៅក្នុងប្រភេទនេះជាកាមេរ៉ា DSLR អាចផ្តូរ Lens បាន មានសមត្ថភាពគ្រប់គ្រាន់សំរាប់អ្នកដែលចង់បានរូបភាពដែលអ្នកអាចគ្រប់គ្រងបាន។ Canon line-up (60D, 70D, 80D) គេបានអោយចំណាត់ថ្នាក់វានៅកណ្តាល មិនអន់ពេក ហើយក៏មិនល្អពេកដែល ជាពិសេសវាផលិតឡើងសំរាប់អ្នកដែលចង់យកទៅប្រើប្រាស់ធម្មតា ឬ មុខជំនួញតូច ឬ មធ្យមដែលគេហៅវា Mid range Crop Sensor DSLR។
នៅក្នុងកាមេរ៉ាថ្មី Canon 80D នេះ មានលក្ខណៈពិសេសជាច្រើនដែល Canon បានដាក់បញ្ចូល ដែលនឹងមានរៀបរាប់នៅខាងក្រោម ៖
- សំរាប់ Image Sensor គឺ Sensor CMOS ដែលមានចំនួន 24MP ភ្ជាប់មកជាមួយនឹង ការសំអាត Sensor ដោយខ្លួនឯង ឬ សំអាតពីក្រៅក៏បាន។
- Auto focus: មានចំនួន 45 ចំនុច ( All Cross-type = 45 ដែលលឿនជាង 17 Cross-type របស់ Canon 70D ) ម្យ៉ាងវិញទៀត ចំនុច Autofocus របស់វាឃ្លាតៗពីគ្នា លាតសន្ធឹងរហូតដល់កៀនៗនៃរូបភាព ដូចនេះ អ្នកថតរូបអាចFocus subject ដែលនៅកៀនគេបំផុតបានដោយគ្មានបញ្ហា។ ចំនែកឯ ការ Auto focus នៅទីងងឹត គឺអាចថតបានលើ -3EV ឡើងទៅ។
- វាប្រើប្រាស់ប្រព័ន្ធ Dual pixel CMOS AF សំរាប់ការថត វីដេអូ និង ការថតរូប នៅពេលអ្នកប្រើ live view។ វាផ្តល់នូវការ focusដោយ auto និងមានលក្ខណៈ ច្បាស់ល្អ វា focus តាម Subject អ្នកដោយគ្មានការទាក់ឡើយ ហើយលឿន។
- ISO 100-16000 (អាចតំឡើងបាន 25600)
- អាចថតបាន 7fps
- ទំហំអេក្រង់ខាងក្រោយទំហំ 3inch ដែលអាចបត់បែនបាន និងអាចបង្ហាញនូវរូបភាពច្បាស់ល្អ Touch screen
- អាចថតវីដេអូបានជា MOV និង MP4
- MOV:
1920 x 1080 (Full HD): 30 fps / 24 fps - MP4:
1920 x 1080 (Full HD): 60 fps / 30 fps / 24 fps
1280 x 720 (HD): 60 fps/ 30 fpស
- MOV:
- ល្បឿននៃការថត 1/8000 – 30វិនាទី
- ភ្ជាប់ជាមួយ effect ជាច្រើននៅក្នុង កាមេរ៉ាជាស្រេច ដោយមិនបាច់ចូលទៅកែក្នុង កុំព្យូទ័រ ឬ ទូរស័ព្ទ
- មាន internal wifi សំរាប់ការបញ្ជា ឬ បញ្ជូនរូបភាពទៅលើទូរស័ព្ទផ្សេងៗ។
ពត៌មានទាំងអស់នេះ គឺបានមកពី ក្រុមហ៊ុន Canon ផ្ទាល់ ចំណែកឯការថតរូបផ្ទាល់ក៏ពួកយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាវាមានអ្វីដែលខូចខាត ឬ ខុសឆ្គង។ ចំនែកឯការលក់ Canon នឹងចាប់លក់នៅខែ មីនា ឆ្នាំ2016 នេះក្នុងតំលៃប្រហែល 1200$ ហើយវានឹងមាននៅខ្មែរក្នុងពេលឆាប់ៗនេះ។