MENU

ការបំបៅដោះកូន ដោយទឹកដោះម្តាយផ្ទាល់

ការបំបៅកូន គឺជាការសំរេចចិត្តមួយដ៏ធំសំរាប់ម្តាយដែលទើបតែមានទារកថ្មីៗ តើអ្នកត្រូវបំបៅកូនរបស់អ្នកដោយ ទឹកដោះអ្នកផ្ទាល់ ឬ ដោយម្សៅទឹកដោះគោ ដែលគេផលិតឡើង។ សំរាប់អ្នកខ្លះ គេមើលទៅដូចជាមិនសូវចូលចិត្តការបំបៅដោះកូនតាមសាធារណៈ វាមើលទៅដូចមិនទំនង ប៉ុន្តែសំរាប់នារីម្នាក់ៗ សំរាប់កូនដ៏គួរអោយស្រលាញ់របស់គេ គេសុខចិត្តធ្វើបែបយ៉ាង (ដូចនេះអ្នកកុំភ្លេចគុណម្តាយអោយសោះ)។ ចូលមកវិញ នៅក្នុងអត្ថបទនេះ នឹងរៀបរាប់អំពី គុណវិបត្ត និង គុណសម្បត្តិ មួយចំនួនសំរាប់អ្នកយកទៅគិតពិចារណា។

1100_story_drsearsbreastfeedingbirthcontrol

ការបំបៅកូនដោយទឹកដោះម្តាយផ្ទាល់

គុណសម្បត្តិនៃបំបៅកូនដោយទឹកដោះម្តាយផ្ទាល់

  • ចំពោះម្តាយ
    • លឿន មិនបាច់ចំណាយពេលយូរសំរាប់រៀបចំ និង មានសីតុណ្ហភាពសមស្រប
    • តាមការស្រាវជ្រាវ គេបាននិយាយថា វាអាចជួយអោយ ស្បូនរបស់ស្ត្រី ល្អឡើងវិញ និង ជួយកុំអោយមានការហូរឈាមក្រោយពីសំរាល
    • កាត់បន្ថយជំងឺមហារីកសុដន់ និង មហារីកអូវ៉ែ, ការពុកឆ្អឹង និង ការបាក់ឆ្អឹង
  • ចំពោះទារក
    • កាត់បន្ថយការឆ្លងមេរោគ
    • ជួយការពារក្មេងពី​អាឡែហ្សីផ្សេងៗ
    • ទឹកដោះម្តាយ ទារករបស់អ្នកមានការស្រួលចំពោះការកិនអាហារ ជួយសំរួលដល់ក្រពះគេនៅពេលធំឡើង

គុណវិបត្តិនៃបំបៅកូនដោយទឹកដោះម្តាយផ្ទាល់

  • អ្នកម្តាយត្រូវមានភារៈកិច្ចបំបៅកូនអោយជាប់ជានិច្ច។ គ្មានពេលវេលាសំរាប់ ទៅធ្វើការ ហាត់ប្រាណ​ ឬ ទៅធ្វើអ្វីមួយដែលគេចង់ធ្វើ
  • អ្នកម្តាយត្រូវងើបពេលយប់ដើម្បីបំបៅកូន ធ្វើអោយម្តាយមិនសូវបានសំរាកច្រើន
  • ការបំបៅកូនញឹកជាងម្សៅទឹកដោះគោកូនក្មេង ព្រោះវាស្រួលរំលាយជាង
  • ត្រូវការថាមពលច្រើន
  • ពិបាកនឹងវាស់នូវទឹកដោះដែលកូនបានបៅ
  • ម្តាយត្រូវតែប្រុងប្រយ័ត្នជានិច្ច ចំពោះការពិសារ អាហារ និង ថ្មាំនាៗ
  • ម្តាយមានអារម្មណ៍ឈឺ

Young mother breastfeeding a baby in nature

ការបំបៅកូនដោយទឹកដោះខ្លួនឯងផ្ទាល់ ជាកាដូមួយដែលល្អសំរាប់កូនៗ ដែលជាទីស្រលាញ់របស់ខ្លួន។​ វាមាននូវផលវិបាកមែន ប៉ុន្តែគុណសម្បត្តិរបស់វា អាចជួយអ្នកច្រើនជាងដែលវាបំផ្លាញអ្នក ហើយវាក៏អាចជាបទពិសោធន៍មួយដ៏ល្អសំរាប់ស្ត្រីផងដែរ។

Comments Off on ការបំបៅដោះកូន ដោយទឹកដោះម្តាយផ្ទាល់ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន