MENU

ការការពារកុំអោយមានកើតនូវជំងឺ រលាកតំរងនោម

ជំងឺរលាកតំរងនោម ដែលជាជំងឺពេញនិយមនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះជំងឺនេះជាប្រភេទជំងឺដែលបណ្តាលមកពីមេរោគពីខាងក្រៅ។ តាមធម្មតាតំរងនោមរបស់មនុស្សម្នាក់ៗ ពុំមានឡើយសុំបីតែបាក់តេរី គឺស្អាត, លោកអ្នកដឹងទេថាទឹកនោមយើងរាល់ថ្ងៃនេះស្អាតជាងទឹកដែលយើងផឹកឆ្ងាយណាស់ ប៉ុន្តែដោយសារតែវាមានជាតិផ្សេងៗដែលខ្លួនយើងចោល​ដែលមិនមែនជាបាក់តេរី​ ដូចជា អាម៉ូញាក់ ជាតិអ៊ុយរេ ជាតិក្រេអាទីនីន និង ជាតិផ្សេងៗទៀត ដូចនេះហើយបានជាយើងមិនអាចបរិភោគវាបាន។​

les-symptomes-de-l-infection-urinaire-sont-des-brulures-pendant-la-miction-et-une-envie-frequente-d-uriner_59095_w300

មេរោគដែលជាប្រចាំរកឃើញនៅពេលដែលមានជំងឺនេះ ភាគច្រើនគឺជាពពួក Escherichia coli​ ។
នៅពេលដែលមានការរលាកគេសង្កេតឃើញថាមានអាការៈដូចជា

  • ក្រហាយនៅពេលបត់ជើង
  • មានចេញជាទឹកខ្ទុះមកតាមទឹកនោម ឬ​ ចេញមកជាឈាម
  • នោមចេញតិចៗ
  • ពេលខ្លះអាចមាន ក្តៅខ្លួន ញាក់ ឬ អាចមានការឈឺចាប់នៅម្តុំថ្ងាសពោះ

625-istock-000001098184xsmall

images

កត្តាដែលអាចអោយមានជំងឺនេះគឺ៖

  • អាចមានមេរោគចូលនៅពេលមានការរួមភេទ
  • ចំងាយនៃបង្ហួរនោម ដូចនេះហើយបានជាស្ត្រីអាចមានភាគរយ​មានជំងឺនេះ ខ្ពស់ជាងមនុស្សប្រុស
  • អាចមកពីមានភាពមិនប្រក្រតីនៃតំរងនោម
  • មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម និង ម្តាយដែលមានទំងន់
  • មានការដោតសុងនោម នៅពេលដែលអ្នកវះ ឬ នៅពេលដែលចូលពេទ្យ​ (តែភាគច្រើនមិនអីទេ អោយតែសុងនោមនោះស្អាត និង​មិន​ទុកយូរពេក)
  • លាងជំរៈកន្លែងនោះមិនបានស្អាតល្អ

infection-urinaire

ការការពារ

  • ពិសារទឹកអោយបានច្រើន (ទឹកសុទ្ធ ឬ ទឹកដាំពុះ) យ៉ាងតិច 1.5 លីត្រ ក្នុងមួយថ្ងៃ
  • ហាមស្លៀកខោដែលតឹងជ្រុល
  • ការពារកុំអោយមានការក្ដៀន
    • វាជាកត្តាមួយដែលជួយអោយការរលាកតំរង់នោមនៅតែកើតមានឡើងវិញ ក្រោយពីអ្នកព្យាបាលហើយ​ ដូចនេះអ្នកត្រូវពិសារអាហារណាដែលមានជាតិទឹក ជាតិហ្វៃបឺ បន្លែ និង ផ្លែឈើ
  • ត្រូវតែស្អាតជានិច្ច​ ត្រូវលាងដៃជានិច្ច
  • ចំពោះស្ត្រីត្រូវប្រើកន្សែងដែលជូត២ផ្សេងគ្នា គឺ ១សំរាប់ប្រដាប់ភេទ ១សំរាប់រន្ធនោម
  • នៅពេលដែលមានការរួមភេទ បើអាចទៅរួចត្រូវតែបត់ជើងតូចភ្លាម ព្រោះដើម្បីលាងទឹកកាមចេញពីបង្ហួរនោម វាអាចបង្កអោយមានមេរោគ
  • ត្រូវបត់ជើងតូចភ្លាមៗ ដោយមិនទុក
  • ក្រោយពីបត់ជើងធំ ត្រូវជូតពីមុខទៅក្រោយ ព្រោះបើជូតពីក្រោយមក មុខ យើងនឹងនាំយកមកជាមួយនូវ បាក់តេរី។

ចំពោះការព្យាបាល យើងខ្ញុំមិនបានលើកមកនិយាយទេ បើសិនជាអ្នកមានអការៈទាំងនោះអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យតែម្តងទៅ កាន់តែឆាប់កាន់តែល្អ។

Dettol-8-steps-of-Handwashing

A model drinks water as she is reflected in a mirror during a break at the Pasarela Cibeles Autumn/Winter 07-08 fashion week in Madrid February 13, 2007. REUTERS/Sergio Perez (SPAIN)

 

 

 

 

Comments Off on ការការពារកុំអោយមានកើតនូវជំងឺ រលាកតំរងនោម សុខភាព

Comments are closed.

យោបល់របស់អ្នកអាន