MENU

វិធីសាស្ត្រត្រឹមត្រូវក្នុងការប្រើប្រាស់ទឹកអប់

ទឹកអប់គឺជារបស់មួយដែលមានក្លឹនក្រអូបដែលធ្វើឲ្យនារីគ្រប់រូបចូលចិត្តប្រើប្រាស់ ប៉ុន្តែវាមិនមានន័យថាមានតែនារីដែលចូលចិត្ត និង ត្រូវគ្នាជាមួយទឹកអប់នោះទេ វាក៏ជាវត្ថុមួយដ៏ចាំបាច់សម្រាប់បុរសដូចគ្នា។

តើបុរសចាំបាច់ត្រូវការប្រើទឹកអប់ដែរឬទេ?

សំរាប់សុភាពបុរសការប្រើប្រាស់ទឹកអប់អាចជួយបង្កើននូវភាពទាក់ទាញរបស់ពួកគេ ក៏ដូចជាបង្កើននៅភាពជឿជាក់របស់ពួកគេនៅពេលដែលនៅជិតនារីៗជាទីស្រលាញ់ ឬ ក៏មនុស្សទូទៅផងដែរ។ វាជាការពិតណាស់ដែលថានៅពេលដែលបុរសៗយើងប្រើប្រាស់ទឹកអប់គឺអាចបង្កើនភាពទាក់ទាញរបស់យើងចំពោះនារី ដោយសារសំរាប់នារី ក្លឹនក៏ជាកត្តាមួយដ៏សំខាន់ដែរក្នុងការជ្រើសរើសមនុស្សប្រុសដែលខ្លួនពេញចិត្ត។ បើតាមការសិក្សារស្រាវជ្រាវនៅទ្វីអឺរ៉ុបគេបានរកឃើញថារូបសម្បត្តិគឺជាកត្តាចម្បងមួយនៅពេលដែលបុរសជ្រើរើសនារីដែលខ្លួនពេញចិត្ត ប៉ុន្តែសំរាប់នារីវិញគឺគេពឹងផ្អែកទៅលើក្លឹនសំរាប់បុរសដែលខ្លួនពេញចិត្ត។ ពោលគឺបុរសប្រើប្រាស់ភ្នែកក្នុងការជ្រើរើសដៃគូរ រីឯនារីវិញគឺប្រើប្រាស់ច្រមុះក្នុងការជ្រើសរើសដៃគូរ ទាំងអស់នេះគឺដោយសារនារីមានភាពវ័យក្នុងការទទួល និង យល់ដឹងក្លឹនជាងបុរស។

Barechested man with cologne bottle, close-up, mid section

តើអ្វីទៅគឺជាទឹកអប់?

ទឹកអប់គឺជាការលាយបញ្ចូលគ្នាន័យសារធាុតមួយចំនួន ដែលអ្នកផលិតទឹកអប់ឲ្យឈ្មោះថាសារធាតុ ឬ វត្ថុធាតុដើមនៃទឹកអប់។ យើងអាចរកវត្ថុធាតុទាំងអស់នោះបានពីធន់ធានធម្មជាតិដែលនៅជុំវិញខ្លួនយើង និង ពីការសំយោគវត្ថុធាតុដើមតាមបែបគីមីសាស្ត្រ។ ទឹកអប់ដែលមានគុណភាពល្អគឺមានក្លឹននៅជាប់ស្បែកខ្លួនរបស់យើងបានយូរ។

8499939_f520

អញ្ចឹងតើអ្នកផលិតបែងចែកទឹកអប់ជាប៉ុន្មាប្រភេទ?

ជាការពិតណាស់ដែលថាអ្នកផលិតបានបែងចែកទឹកអប់ជា 5 ប្រភេទធំៗគឺ ៈ

  • Eau Fraiche ឬ Body Spray ដែលខ្មែរយើងនិយមហៅថាស្ព្រៃបាញ់ខ្លួន វាគឺជាប្រភេទទឹកអប់ដែលមានលាយជាមួយប្រេងក្លឹនមេតិចបំផុត ដោយជាធម្មតាគេផ្សំពីប្រេងក្លឹនមេចំនួន 1 ទៅ 3 ភាគរយជាមួយនឹងអាកុល និង ទឹក។ សំរាប់ការរក្សារក្លឹនវិញគឺបានចំនួនតិចជាងមួយម៉ោងតែប៉ុណ្ណោះបន្ទាប់ពីបាញ់លើខ្លួន។

Versace-Man-Eau-Fraiche-EDT-8018365500037

  • Eau de Cologne ជាប្រភេទទឹកអប់ដែលមានក្លឹន ស្រាល ស្រទន់ និង ក្រអូបបែបផ្លែឈើដោយជាធម្មតាគេផ្សំពីប្រេងក្លឹនមេចំនួន 2 ទៅ 4 ភាគរយជាមួយនឹងអាកុល និង ទឹក។ សំរាប់ការរក្សារក្លឹនវិញគឺបានចំនួនប្រហែលជាពីរម៉ោងបន្ទាប់ពីបាញ់លើខ្លួន។

4711-Wunder-Wasser-Men-Eau-de-Cologne-Intense-47921

  • Eau de Toilette ភាគច្រើនយើងតែងតែឃើញពាក្យនេះជាមួយនឹងប្រភេទទឹកអប់របស់យីហោមួយចំនួនដូចជា Allure Homme Sport របស់ Channel  Acqua Di Gio របស់ Armani និង Burberry Sport ទៀតជាដើម។ វាគឺជាប្រភេទទឹកអប់ដែលមានក្លឹនល្មម មិនស្រាល ក៏មិនឈួលខ្លាំងនោះទេដែលមានធាតុផ្សំពីប្រេងក្លឹនមេចាប់ពី 5 ទៅ 15 ភាគរយលាយជាមួយអាកុល។ សំរាប់ការរក្សារក្លឹនវិញគឺបានចំនួនប្រហែលជាបីម៉ោងបន្ទាប់ពីបាញ់លើខ្លួន។

acqua di gio02

  • Eau de Parfum ជាប្រភេទទឹកអប់ដែលមានក្លឹនខ្លាំងល្មម និង ជាប់ក្លឹនបានយូរម៉ោង។ ប្រភេទទឹកអប់ Eau de Parfum មានដូចជា Bleu de Chanel និង Dior J’adore ជាដើម។ វាមានធាតុផ្សំពីប្រេងក្លឹនមេ 15 ទៅ​20 ភាគរយលាយជាមួយអាកុល ហើយវាអាចរក្សាក្លឹនបានចំនួនពី 5 ទៅ 8 ម៉ោងបន្ទាប់ពីបាញ់លើខ្លួន។

p1389704835-2

  • Parfum គឺជាប្រភេទទឹកអប់ដែលមានក្លឹនខ្លាំង ជាប់បានយូរ និង មានដំលៃថ្លៃជាងប្រភេទទឹកអប់ផ្សេងៗ។ ជាធម្មតាគេតែងតែលក់ទឹកអប់ប្រភេទនេះជាមួយនឹងដប់តូចប្រណិតដែលមានតំលៃថ្លៃ។ មូលហេតុមួយទៀតដែលធ្វើឲ្យវាមានតំលៃថ្លៃនោះគឺដោយសារវាមានធាតុផ្សំជាច្រើនប្រភេទ ជាមួយនឹងកំរឹតប្រេងក្លឹនមេដ៏ច្រើនគឺពី 20 ទៅ 30 ភាគរយលាយជាមួយនឹងអាកុល។ ក្លឹនរបស់ទឹកអប់ប្រភេទនេះអាចជាប់ស្បែកខ្លួនយើងបានរយះពេលដល់ទៅ 24 ម៉ោងឯណោះ។

ZAdGLvxJ

ការជ្រើសរើសទឹកអប់ឲ្យត្រឹមត្រូវតាមទីកន្លែង និង អាកាសធាតុ

ការជ្រើសរើសក្លឹនទឹកអប់គឺប្រៀបបានដូចជាការស្លៀកពាក់របស់យើងទៅតាមទីកន្លែង និង អាកាសធាតុអញ្ចឹងដែរ។ យើងត្រូវការសំលៀកបំពាក់ក្រាស់ៗសំរាប់អាកាសធាតុរងារ ចំណែកនៅពេលអាកាសធាតុក្តៅវិញគឺយើងត្រូវការសំលៀកបំពាក់ស្តើង និង រលុង។ យើងត្រូវចាត់ទុកទឹកអប់គឺជារបស់មួយដែលត្រូវការផ្លាស់ប្តូរទៅតាមអាកាសធាតុ ជាពិសេសគឺការគិតទៅលើកំដៅរបស់ទីកន្លែងដែលយើងប្រើប្រាស់ទឹកអប់តែម្តង។ នៅពេលដែលអាកាសធាតុជុំវិញយើងប្រែក្តៅគឺជាវេលាមួយដ៏ល្អបំផុតសំរាប់ការបញ្ចេញក្លឹនរបស់ទឹកអប់ ពីព្រោះកំដៅគឺកត្តាដែលជួយជំរុញដល់ការសាយភាយក្លឹនឲ្យកាន់តែខ្លាំង មិនត្រឹមតែពីទឹកអប់នោះទេសូម្បីតែក្លឹនផ្កាក៏ដូចច្នេះដែរ។ ដូចនេះយើងគួរតែជាសវាងនូវការប្រើប្រាស់ប្រភេទទឹកអប់ណាដែលមានក្លឹនឈួលខ្លាំង ហើយគួរតែងាកមកប្រើប្រាស់ប្រភេទទឹកអប់ដែលមានក្លឹនស្រាលស្រទន់ ដូចជាក្លឹនផ្កាបែបប្រហើរ ឬ ក្លឹនទឹកអប់ប្រភេទកីឡារវិញ។

woman-perf

ផ្ទុយទៅវិញសំរាប់ពេលដែលអាកាសធាតុ ឬ នៅទីកន្លែងដែលត្រជាក់យើងគួរជ្រើរើសប្រភេទទឹកអប់ណាដែលមានក្លឹនធ្ងន់ ឬ មានធាតុផ្សំពីគ្រឿងទេសបែបហើរៗ និង ឈួលៗ ព្រោះវាអាចជួយសម្រួលដល់អារម្មណ៍របស់អ្នកដែលទទួលក្លឹនឲ្យកាន់តែកក់ក្តៅ និង ម៉្យាងទៀតគឺក្លឹនប្រភេទនេះគឺអារក្សារបានយូរនៅពេលដែលសីតុណ្ហភាពទៀប។

របៀបនៃការប្រើប្រាស់ទឹកអប់ឲ្យមានប្រសិទ្ធភាព

មានអ្នកប្រើប្រាស់មួយចំនួនមិនបានយល់ច្បាស់ពីការបាញ់ទឹកអប់នោះទេ ពួកគេតែងតែប្រើប្រាស់ទឹកអប់ក្នុងបរិមាណមួយដ៏ច្រើន និង មិនចំគោលដៅដែលជាហេតុធ្វើឲ្យអ្នកនៅជុំវិញខ្លួនឈួល ឬ ឆ្លួកនឹងក្លឹនទឹកអប់របស់ពួកគេ។ ដើម្បីជាសវាងនៅកំហុសឆ្គងទាំងអស់នេះយើងគួរតែធ្វើតាមការណែនាំមួយចំនួនខាងក្រោម ៈ

Fragrance-Application-Chart-600

  • បាញ់ទឹកអប់ទៅលើបរិវេណស្បែកស្ងួតរបស់យើងក្នុងបរិមាណសមល្មមបន្ទាប់ងូចទឹករួច
  • សំរាប់អ្នកដែលមិនធ្លាប់ប្រើទឹកអប់គួរតែចាប់ផ្តើមដោយការបាញ់ទៅលើបរិវេណដើមទ្រូងមួយដងបានហើយ ជៀសវាងការប្រើប្រាស់ច្រើននាំឲ្យមានអារម្មណ៍មិនស្រណុកក្នុងខ្លួនជាមួយនឹងក្លឹនទឹកអប់
  • ប្រើប្រាស់ទឹកអប់នៅបរិវេណដងខ្លួនដែលមានកំដៅខ្ពស់ ដូចជាតំបន់ក ដើមទ្រូង និង ស្មារជាដើម ជៀសវាងបរិវេណត្រង់ក្លៀក និង បរិវេណដែលហប់។
  • យើងមិនគួរលាបទឹកអប់លើស្បែករួចដុះវានោះទេ ព្រោះវានឹងធ្វើឲ្យក្លឹនទឹកអប់អន់ថយ
  • យើងមិនគួរបាញ់ទឹកអប់នៅពេលដែលដើរនោះទេ ព្រោះតំណក់ទឹកអប់ភាគច្រើននឹងធ្លាក់ចុះទៅដីនៅពេលដែលយើងដើរ
  • ការបាញ់ទឹកអប់ទៅលើសំលៀកបំពាក់ជារឿងមួយដែលយើងគួរតែជៀសវាង ព្រោះមានទឹកអប់មួយចំនួនអាចធ្វើឲ្យប្រឡាក់ និង ខូចគុណភាពសាច់ក្រណាត់សំលៀកបំពាក់យើងបាន
  • ជៀសវាងការបាញ់ទឹកអប់ច្រើនពេកព្រោះវាអាចធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនយើងឈួល ឬ ឈ្លក់!!

o-PERFUME-facebook

Comments Off on វិធីសាស្ត្រត្រឹមត្រូវក្នុងការប្រើប្រាស់ទឹកអប់ សង្គម, សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន