MENU

គ្រោះថ្នាក់នៃបារី

ក្នុងចំនោមមនុស្សនៅលើពិភពលោក តាមអង្គការសុខភាពពិភពលោក មាន​8លាននាក់ស្លាប់ដោយសារការជក់បារី ក្នុងនោះមាន80% ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រទេសកម្ពុជាយើងនៅក្នុងនោះផងដែរ។ បើតាមការអង្កេតមើល ទៅតាមអាយុ គឺ 20% ចាប់ផ្តើមមុនអាយុ 11ឆ្នាំ និង 80% ចាប់ផ្តើមពីអាយុ 15ឆ្នាំឡើងទៅ។ តាមការស្រាវជ្រាវពី WHO(world health organization) នៅប្រទេសបារាំង ការជក់បារីមានសឹងតែស្មើគ្នាចំពោះបុរស និង ស្ត្រី ចំនែកឯប្រទេសកម្ពុជា បុរសច្រើនជាងស្ត្រីឆ្ងាយ គឺ 48% ប្រៀបជាមួយ 3.6% ដូចនេះបានជាអ្នកជំងឺដែលបណ្តាលមកពីបារីភាគច្រើនតែងតែជាមនុស្សប្រុស។

What-are-the-causes-of-Lung-Cancer

 

បារីគឺជារបស់មួយដែលគេផលិតឡើងពីសារជាតុផ្សេងៗជាច្រើន ហើយសំរាប់ជក់ វាដូចជាថ្នាំជក់ដែលចាស់ៗភាគច្រើនតែងតែនិយាយ។ សារជាតិដែលគេយកមកប្រើសំរាប់ធ្វើបារីមានដូចជា ៖

  • នីកូទីន (Nicotin)
  • អាម៉ូញាក់ ( Ammoniac )៖ សំរាប់ប្រើយកទៅធ្វើសាប៉ូក្នុងបង្គន់
  • ហ្វរមុល ( Formol ) ៖ សំរាប់យកទៅជួយកុំអោយសរីរាង្គរលួយ
  • អាសេតូន (​ Acétone )៖ សំរាប់យកទៅលាយជាមួយសារជាតិផ្សេងៗ ជាសារធាតុឆេះ
  • តូលុយអែន ( Toluène )៖ សំរាប់យកទៅលាយជាមួយសារជាតិផ្សេងៗ
  • អាសេនិក ( Arsenic) ៖ សំរាប់យកទៅធ្វើថ្នាំសំរាប់កណ្តុរ
  • ហ្វម៉ាលដេអុីត (​Formaldéhyde)៖ សំរាប់ធ្វើថ្នាំសំលាប់សត្វល្អិត
  • ភេណុល (Phénol)៖ សំរាប់ធ្វើថ្នាំសំលាប់សត្វល្អិត
  • Acide cyanhydrique ៖ ប្រើនៅសង្គ្រាមលោក ដោយពួកNazis
  • Cadmium៖ ប្រើនៅក្នុងការផលិតថ្មពិល
  • CO

lungs

 

និងនៅមានជាតិដទៃទៀតរាប់ពាន់ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជក់បាន។ ខាងក្រោមពួកយើងនឹងនិយាយនូវជំងឺអ្វីខ្លះដែលអាចកើតមានបើសិនអ្នកជក់បារីច្រើន។

  • ជំងឺមហារីក
    • មហារីក នៅក្នុង តំបន់ត្រចៀក ច្រមុះបំពង់ក
    • មហារីក បំពង់អាហារ
    • អាចជាកត្តាមួយជួយដល់ មហារីកមាត់ស្បូន
  • ជំងឺទាក់ទងនឹងសួត
    • រលាកទងសួត
    • BPCO ជំងឺបណ្តាលមកពីជក់បារីច្រើនពេក ធ្វើអោយខូចនូវស្បោងខ្យល់នៃសួត រួមជាមួយនឹងស្ទះទងសួត
    • ធ្លាយស្បោងខ្យល់នៃសួតចូលគ្នា ( emphysème )
    • មហារីកសួត
    • អាចបង្កើនការចូលនៃមេរោគ ទៅដល់សួត
  • ជំងឺទាក់ទងនឹងបេះដូង និង សរសៃឈាម
    • ឡើងសំពាធឈាម
    • ស្ទះសសៃរឈាម
  • ទាក់ទងនឹងស្ត្រី
    • ក្នុងកំឡុងពេលដែលអាចមានគភ៌ ( នៅពេលដែលស្ត្រីកំពុងមានរដូវ ) ៖
      • ការកាច់សំបុករបស់កូនពិបាក ព្រោះបារីធ្វើអោយធ្លាក់ចុះនូវ អឺស្ត្រូស្សែន ដែលជាអរម៉ូនសំរាប់ធ្វើអោយស្បូនងាយស្រួលក្នុងការកាច់សំបុករបស់កូន
      • ឈាមកក នៅក្នុងវ៉ែន
      • ដូចបាននិយាយខាងលើ បារីជួយអោយមេរោគ HPV និងបង្កអោយមានមហារីកមាត់ស្បូន
    • កំឡុងពេលមានគភ៌
      • កូនកើតមុនខែ
      • កូនក្រៅស្បូន
      • ការលូតលាស់របស់កូនមិនល្អ

SmokerLungs

 

សរុបមក ការជក់បារីវាមានគ្រោះថ្នាក់បំផុត សំរាប់មនុស្សជាតិ បើអ្នកអាចបញ្ឈប់បាន អ្នកគួរតែបញ្ឈប់ ព្រោះ វាបង្កគ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ អ្នកជួយអ្នកនៅជុំវិញខ្លួនអោយមានគ្រោះជាមួយអ្នកទៀត។​ បើចង់អោយអ្នក និង គ្រួសារអ្នកមានសុខភាពល្អ គួរឈប់ជក់បារី។

 

Comments Off on គ្រោះថ្នាក់នៃបារី សុខភាព

Comments are closed.

យោបល់របស់អ្នកអាន