MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (23.11.2015 – 29.11.2015)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២៣ ខែវិច្ឆកា ដល់ ថ្ងៃទី ២៩ ខែវិច្ឆកា) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួនប្រាំរឿង ដែលក្នុងនោះ ពីររឿងជាភាពយន្តរបស់ប្រទេសភាគខាងលិច មួយជាភាពយន្តកំប្លែងថៃ មួយទៀតជារឿងខ្មោចជប៉ុន និងមួយជារឿងចិន។ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនិងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

ខ្មោចត្រឡោកបែក ឬ OH MY GHOST! – (23.11.2015)

រឿង ខ្មោចត្រឡោកបែក ឬ OH MY GHOST! គឺជាខ្សែភាពយន្តថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះជារឿងខ្មោចបែបកំប្លែងរបស់ប្រទេសថៃ ដែលសម្ដែងដោយតួរកំប្លែងដ៏ល្បីនៅឯប្រទេសថៃ។ តើរឿងនេះវាកំប្លែង និងគួរឲ្យល្អសើចយ៉ាងណានោះសូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង ខ្មោចត្រឡោកបែក ឬ OH MY GHOST!

https://youtu.be/g5mes6-lEBM

 

The Good Dinosaur – (25.11.2015)

រឿង The Good Dinosaur គឺជាខ្សែភាពយន្តបរទេស ដែលដឹកនាំសម្តែងដោយ Peter Sohn ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះជាប្រភេទរឿងគំនូរជីវចរ 3D បែបកំប្លែង ហើយវានិយាយអំពីដំណើរផ្សងព្រេងរបស់កូនដាយណូស័រមួយ ដែលបានវង្វេងពីឪពុកម្តាយរបស់វា ហើយទៅជួបជាមួយនឹងកូនមនុស្សម្នាក់។ តើដំណើរផ្សងព្រេងរបស់កូនដាយណូស័រ និងកូនមនុស្សនោះមានជួបឧបសគ្គ និងជួបអ្វីអស្ចារ្យខ្លះ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង The Good Dinosaur

https://youtu.be/1258jAtYs68

 

Victor Frankenstein – (25.11.2015)

រឿង Victor Frankenstein គឺជាខ្សែភាពយន្តបរទេស ដែលដឹកនាំសម្តែងដោយ Paul McGuigan ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះគឺជារឿងបែបភ័យរន្ធត់របស់អាមេរិក ដែលយោងទៅតាមរឿងព្រេងនិទានមួយដែលនិយាយអំពីបិសាចជីវិតអមតៈ ដែលជាការបង្កើតរបស់អ្នកវិទ្យាសាស្រ្តម្នាក់ឈ្មោះថា Frankenstein។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺររឿងព្រេងនិទាននេះពីមុនមកហើយ ហើយរឿង Victor Frankenstein ថ្មីនេះគឺនិយាយអំពីការបង្កើតថ្មីមួយរបស់អ្នកវិទ្យាសាស្រ្តឈ្មោះ Frankenstein និង Igor Strausman ដែលត្រូវជាសិស្ស ក៏ដូចជាមិត្តភ័ក្តដ៏ស្និទ្ធរបស់គាត់ ដែលមានប្រាជ្ញាប្រហាក់ប្រហែលនឹងគាត់ដែរ ដោយបង្កើតមនុស្សជីវិតអមតៈពីបំណែករាងកាយរបស់សាកសពជាច្រើន ក៏ប៉ុន្តែក្រោយពីការបង្កើតនេះទទួលបានជោគជ័យហើយ ដុកទ័រ Frankenstein និង Igor បានជួបនឹងផលលំបាកជាច្រើនដូចជាត្រូវបានតាមចាប់ខ្លួនដោយប៉ូលីស និងត្រូវបានតាមប្រមាញ់ដោយបិសាចដែលពួកគេបានបង្កើតនោះ។ តើពួកគេអាចរត់គេចពីឧបសគ្គទាំងពីរនេះបានឬក៏អត់ សូមចាំមើលទាំងអស់គ្នា។

Trailer របស់រឿង Victor Frankenstein

 

Eyes – (26.11.2015)

រឿង Eyes គឺជាខ្សែភាពយន្តជប៉ុន ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៦ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះផងដែរ គឺជារឿងខ្មោចបែបភ័យរន្ធត់របស់ប្រទេសជប៉ុន ហើយនិយាយអំពីក្មេងស្រីម្នាក់ដែលតែងតែឃើញខ្មោចស្រីម្នាក់នៅឯខុនដូរបស់នាង។ ថាតើរឿងនេះមានភាពភ័យរន្ធត់យ៉ាងណា សូមទស្សនាទាំងអស់គ្នានៅពេលដែលរឿងនេះត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែវិច្ឆកា ឆ្នាំ២០១៥ខាងមុខនេះ។

Trailer របស់រឿង Eyes

https://youtu.be/Qu4OqV9PomU

 

អ្នកប្រមាញ់សត្វចម្លែក ឬ Monster Hunt – (26.11.2015)

រឿង អ្នកប្រមាញ់សន្វចម្លែក ឬ Monster Hunt គឺជាខ្សែភាពយន្តចិន ដែលដឹកនាំសម្តែងដោយ Raman Hui ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២6 ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះគឺជារឿងបុរាណចិនបែបកំប្លែងមានសត្វចម្លែកបន្លំខ្លួនធ្វើជាមនុស្ស ដែលមើលទៅគួរឲ្យស្រឡាញ់​ ហើយរឿងនេះនិយាយអំពីបុរសអ្នកប្រមាញ់សត្វចម្លែកម្នាក់ ដែលបានទៅមានកូនជាមួយនឹងព្រះនាងម្នាករបស់ពួកសត្វចម្លែកទាំងនោះ ដោយបានកូនកាត់មនុស់ពាក់កណ្ដាលសត្វចម្លែកពាក់កណ្ដាលមួយដែលមានលក្ខណៈពិសេសខុសពីសត្វចម្លែកដ៏ទៃ និងគួរឲ្យស្រឡាញ់។ ក៏ប៉ន្តែបុរសអ្នកប្រមាញ់សត្វចម្លែក និងព្រះនាងរបស់ពួកសត្វចម្លែកនោះ ត្រូវខិតខំយ៉ាងខ្លាំងដើម្បីការពារកូនរបស់ពួកគេ ពីការប្រមាញ់របស់មនុស្ស និងពួកសត្វចម្លែកផ្ទាល់។ ថាតើរឿងនេះមានភាពកំប្លែង និងមានសាច់រឿងល្អមើលយ៉ាងណានោះ សូមចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង អ្នកប្រមាញ់សត្វចម្លែក ឬ Monster Hunt

https://youtu.be/-G6UFYAMHBM

 

សរុបមក ក្នុងសប្ដាហ៍នេះនឹងមានរឿងពីរប្រភេទសម្រាប់អ្នកទស្សនា គឺប្រភេទបែបកំប្លែង និងប្រភេទបែបគួរឲ្យភ័យខ្លាច។ បើអ្នកចូលចិត្តរឿងបែបកំប្លែងៗ នោះរឿង ខ្មោចត្រឡោកបែក ឬ OH MY GHOST!, The Good Dinosaur, និងរឿង អ្នកប្រមាញ់សត្វចម្លែក ឬ Monster Hunt គឺជាជម្រើសល្អដើម្បីអ្នកទស្សនា។ តែបើអ្នកចូលរឿងបែបរន្ធត់មានមានខ្មោច និងបិសាច នោះរឿង Victor Frankenstein និងរឿង Eyes គឺជារឿងដែលអ្នកគួរមើលក្នុងសប្ដាហ៍នេះ។

 

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (23.11.2015 – 29.11.2015) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន