MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ០៩ ខែវិច្ឆកា ដល់ ថ្ងៃទី ១៥ ខែវិច្ឆកា) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplexនិង Legend នឹងមានចាក់បញ្ចាំងនូវភាពយ្តថ្មីបីរឿង ដែលក្នុងនោះ ពីររឿងជាភាពយន្តរបស់ប្រទេសភាគខាងលិច និងមួយរឿងទៀតជាភាពយន្តរបស់ប្រទេសថៃ។ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនិងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

The Return ឬ គំនុំខ្មោចសងសឹក

រឿង The Return ឬ គំនុំខ្មោចសងសឹក គឺជាខ្សែភាពយន្តថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះជារឿងបែបភ័យរន្ធត់ ដែលមានការចងគំនុំពីខ្មោចទៅលើអ្នកដែលបានធ្វើបាបគាត់ពេលនៅរស់។ លើសពីនេះ តួរដែលសម្ដែងក្នុងរឿងនេះគឺសុទ្ធតែជាតួរយុវវ័យល្បីៗដែលធ្លាប់សម្ដែងក្នុងរឿងភាគ The Hormonse ដែលជារឿងភាគថៃដ៏ល្បី និងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាក្នុង និងក្រៅប្រទេស។ តើរឿងនេះវាមានលក្ខណៈភ័យរន្ធត់ព្រឺព្រួចយ៉ាងណានោះ សូមចាំមើលទាំងអស់គ្នា។

Trailer របស់រឿង The Return ឬ គំនុំខ្មោចសងសឹ

https://youtu.be/eIcxs4sbw8k

 

Spectre ភ្នាក់ងារសម្ងាត់ 007

រឿង Spectre ភ្នាក់ងារសម្ងាត់ 007 គឺជាខ្សែភាពយន្តបរទេស ដែលដឹកនាំសម្តែងដោយ Sam Mendes ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះនិយាយពីភ្នាក់សម្ងាត់ម្នាក់ឈ្មោះ James Bond ដែលភ្នាក់ងារសម្ងាត់ដ៏ឆ្នើមនៅក្នុង MI6 បានរកឃើញនូវអង្កការក្រុមភិរវជនមួយក្រុមដែលមានឈ្មោះថា Spectre ដែលបានព្យាយាមព្យាបាទដល់ភ្នាក់ងារទាំងអស់ក្នុង MI6។ M ដែលជាអ្នកដឹកនាំរបស់ MI6 បានខំប្រឹងប្រែងរកវិធីការពារ MI6 ពីការព្យាបាទរបស់ក្រុម Spectre ក្នុងខណៈដែល James Bond បានវាយប្រហារអង្គការនោះពីខាងក្រោយខ្នង។ បើអ្នកជាអ្នកគាំទ្រ និងធ្លាប់បានមើលរឿងភ្នាក់ងារសម្ងាត់ ដែលមានតួរ James Bond ពីមុនៗមក នោះរឿងនេះនឹងមិនធ្វើឲ្យអ្នកខកបំណងក្នុងការទស្សនានោះទេ។

Trailer របស់រឿង Spectre ភ្នាក់ងារសម្ងាត់ 007

The Hallow

រឿង The Hallow គឺជាខ្សែភាពយន្តបរទេស ដែលដឹកនាំសម្តែងដោយ Corin Hardy ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ ២០១៥​ នេះ។ រឿងនេះនិយាយអំពីគ្រួសារមួយ ដែលបានផ្លាស់ប្តូរទីលំនៅទៅនៅឯតំបន់ដាច់ស្រយាល់មួយនៅក្នុងប្រទេសអៀកឡង់ ហើយបានព្យាយាមរត់គេចពីសត្វបិសាចសន្ធឹតដែលនៅក្នុងព្រៃក្បែរផ្ទះរបស់ពួកគេនោះ។ ដើម្បីដឹងថាតើក្រុមគ្រួសារមួយនេះអាចរត់គេចផុតពីបិសាចនោះឬក៏អត់នោះ សូមរងចាំមើលខ្សែភាពយន្តនេះទាំងអស់គ្នា។

Trailer របស់រឿង The Hallow

 

សរុបមក ក្នុងសប្ដាហ៍នេះបើអ្នកចូលចិត្តរឿងបែប action របស់អាមេរិកបែបជាភ្នាក់ងារសម្ងាត់ រឿង Spectre គឺជាជម្រើសល្អដើម្បីទស្សនា។ តែបើអ្នកចូលរឿងបែបរន្ធត់មានមានខ្មោច និងបិសាច នោះរឿង The Return ឬ គំនុំខ្មោចសងសឹក និងរឿង The Hallow គឺជារឿងដែលអ្នកគួរមើលក្នុងសប្ដាហ៍នេះ។

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន