នៅលើទីផ្សារសព្វថ្ងៃ មានកន្លែងលក់ថ្នាំសំរាប់សំរកទម្ងន់ជាច្រើនប្រភេទ ដែលពិតជាអាចធ្វើអោយស្រកបានខ្លះ និង ខ្លះទៀតគ្រាន់តែជាថ្នាំដែលមិនអោយយើងឃ្លានតែប៉ុណ្ណោះ ហើយផ្ទុយទៅវិញ កន្លែងសំរាប់ហាត់ប្រាណ ហែលទឹកក៏ចាប់មានសំបូរដែល មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានកន្លែងដែលលក់ឧបករណ៍សំរាប់ហាត់ផ្ទាល់ខ្លួនទៀតផង។ វិធីទាំងពីរនេះសុទ្ធតែអាចជួយអ្នកអោយសំរកទម្ងន់បាន ប៉ុន្តែតើមួយណាល្អជាងនោះ សូមស្វែងយល់នៅខាងក្រោមនេះ។
ការពិសារថ្នាំសំរកទម្ងន់
- គុណសម្បត្តិ៖
- មិនចាំបាច់ចំនាយពេលទៅលើការហាត់ គ្មានការឈឺចាប់ សំរាប់អ្នកដែលមិនចង់ធ្វើការច្រើន វាគឺជារឿងមួយល្អបំផុត និងងាយស្រួល អ្នកគ្រាន់តែបើកគំរប ហើយញ៊ាំជាការស្រេច
- មិនចាំបាច់មានផែនការសំរាប់ការស្រកទម្ងន់ អ្នកគ្រាន់តែញ៊ាំថ្នាំអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជា ឬ ជ្រើសរើសថ្នាំណាដែលល្អ កុំអោយខូចដល់សុខភាពតែប៉ុណ្ណោះ
- ជួយសន្សំពេលវេលា ការញ៊ាំថ្នាំសំរកទម្ងន់ ជាជំរើសដល់ល្អសំរាប់អ្នកដែលមមាញឹកនឹងការងារ ដោយគ្មានពេលសំរាប់ការហាត់ប្រាណ និងសំរាប់អ្នកដែលធាត់ពេក ការធ្វើលំហាត់ប្រាណលែងជាជំរើសដំបូងហើយ គេអាចញ៊ាំបានខ្លះ នៅពេលដែលមានការស្រកទម្ងន់ខ្លះគេអាចប្តូរមកជាលំហាត់ប្រាណវិញ។
- គុណវិបត្តិ
- ញៀន ការបញ្ឈប់ថ្នាំ ឬ ញ៊ាំច្រើនអាចអោយអ្នកមានអារម្មណ៍មិនស្រួល ពេលខ្លះអ្នកចង់ឈប់តែឈប់មិនបាន
- អាចកើតជាអការៈតិចតួចដូចជា ក្អួតចង្អោរ រាគរូស ឈឺក្បាល មានអារម្មណ៍ថា មិនសូវស្រួលខ្លួន… វាជាអការៈតិចតួចពិតមែនតែវាអាចរំខានដល់អ្នកបានគ្រប់ពេល
- ចេញជាជំងឺធំៗដូចជា ខ្សោយក្រលៀន គាំងបេះដូង…
ការហាត់ប្រាណ
- គុណសម្បត្តិ
- អាចធ្វើអោយបេះដូងអ្នកដើរបានស្រួល ជួយសំរួលដល់ការរស់នៅ អ្នកអាចធ្វើការឬធ្វើអ្វីមួយបានច្រើនជាងមុន និង យូរជាងមុន អាចជួយកាត់បន្ថយ ជំងឺផ្សេងៗដែលទាក់ទងនឹងបេះដូង
- មិនបាច់ប្រើលុយទៅទិញ ព្រោះអ្នកអាចរត់ ឬ ដើរបាននៅតាមផ្លូវ ឬ ហាតកីឡាផ្សេងៗនៅស្តាតកីឡាជាដើម ឬក៏អ្នកអាចចំនាយលុយតិចតួច 1000 ទៅ 1500 រៀលក្នុង មួយដង ដើម្បីទៅហាត់កន្លែងលើកសាច់ដុំផ្សេងៗ
- ជួយការបន្ថយជំងឺភ័យខ្លាច កាត់បន្ថយស្ត្រេស។
- គុណវិបត្តិ
- ការហាត់ប្រាណ មិនសូវមានគុណវិបត្តិទេចំពោះអ្នកដែលធ្វើលំហាត់ប្រាណបានល្អនិងសមរម្យ
- សំរាប់អ្នកដែលមានជំងឺខ្សោយបេះដូង ជំងឺសួត ស្រាប់ការដែលធ្វើលំហាត់ប្រាណអាចធ្វើអោយគាត់រឹតតែធ្ងន់ធ្ងរថែមទៀត។ ការហាត់ប្រាណត្រូវពិគ្រោះជាមួយគ្រូពេទ្យអោយបានច្បាស់ មិនត្រូវធ្វើហួសកំរិត
- ពេលធ្វើការលំហាត់ប្រាណដោយលើកសាច់ដុំ អាចប៉ះពាល់ដល់សាច់ដុំអ្នក អាចធ្វើអោយបាក់ឆ្អឹង អាចចេញជាជំងឺតឹងសាច់ដុំ ។
ពួកយើងមិនបាននិយាយថាតើត្រូវធ្វើមួយណាល្អនោះទេ គឺវាល្អទាំងអស់ គ្រាន់តែអ្នកត្រូវធ្វើការជ្រើសរើសអោយបានត្រឹមត្រូវ ចំពោះជំរើសដែលអ្នកបានរើស ដូចជាការពិសារថ្នាំអ្នកត្រូវតែដឹងអំពីថ្នាំដែលអ្នកញ៊ាំ តើវាផ្តល់ផលអ្វីខ្លះ នៅពេលកំពុងលេប អាចមានអការៈអ្វីខ្លះ មិនត្រូវទិញញ៊ាំដោយខ្លួនឯងទេ ហើយចំពោះការហាត់ប្រាណ អ្នកអាចត្រឹមតែធ្វើអ្វីដែលអ្នកអាចធ្វើបានកុំអោយហួសកំរិត។