MENU

ជីវជាតិដែលនៅក្នុងផ្លែឈើខ្លះដែលអ្នកកំពុងញ៊ាំ

កាលពីសម័យដើម ផ្លែឈើជារបស់មួយសំរាប់ធ្វើអោយមនុស្សរស់នៅបាន មុននឹងមនុស្សចេះបរបាញ់ រាល់ថ្ងៃនេះមានផ្លែឈើជាច្រើនដែលបានដាំដោយប្រជាជនខ្មែរ និងមានយកមកលក់នៅក្នុងទីផ្សារកម្ពុជា មនុស្សជាច្រើនបានយល់ថាការហូបផ្លែឈើអាចធ្វើអោយសុខភាពរឹងមាំ ព្រមទាំងមានផលប្រយោជន៍ច្រើន ប៉ុន្តែតើអ្នកដឹងទេថាផ្លែឈើដែលអ្នកហូបមានជីវជាតិអ្វីខ្លះ? តើវាអាចជួយអ្វីបានខ្លះសំរាប់ខ្លួនយើង? ពួកយើងនឹង ធ្វើការបកស្រាយនូវចំងល់ទាំងឡាយនៅខាងក្រោមនេះ? (ចំពោះ វីតាមីន​ និង សារជាតិផ្សេង គឺផ្លែឈើមានគ្រប់ ប៉ុន្តែពួកយើងទាញយកតែ អ្វីដែលមានច្រើនមកប៉ុណ្ណោះទេ)

ផ្លែប៉ោម

ផ្លែប៉ោមមួយថ្ងៃមួយ អាចមិនអោយគ្រូពេទ្យមកជិតបាន ហាហា មិនមែនចង់មានន័យថា ផ្លែប៉ោមអាក្រក់ដល់ថ្នាក់គ្រូពេទ្យមិនហ៊ានចូលជិតនោះទេ ដោយសារតែផ្លែប៉ោមជាផ្លែឈើដែលមានជីវជាតិខ្លាំង សំរាប់ខ្លួនប្រាណយើង។ នៅក្នុងផ្លែប៉ោម មានចំនួន100កាឡូរី ជាផ្លែឈើដែល មានជាតិហ្វាយបឺ(Fiber)ខ្ពស់ 17% គ្មានជាតិខ្លាញ់។​ មានសារជាតិច្រើនដូចជា៖

  • វីតាមីន សេ,​ វីតាមីន បេ6,​ វីតាមីន​ កា
  • ប៉ូតាស្យូម6%

ការពិសារផ្លែប៉ោម ទាំងមូលគឺ ល្អជាងពិសារទឹកផ្លែប៉ោមដែលច្របាច់ឬក្រលុក(មិននិយាយអំពីទឹកផ្លែឈើដែលគេលក់នៅក្នុងផ្សារទំនើបទេ) ព្រោះជាតិហ្វៃបឺមានតែនៅក្នុងសាច់ប៉ោមទេ។ ដើម្បីអោយបានផលល្អរបស់វាយើងគួរពិសារវាទាំងស្រស់ ទាំងសំបក ប៉ុន្តែកុំភ្លេចលាងទឹក។

fotolia_2400305_XS

ផ្លែអាវូកាដូ

អ្នកបានស្គាល់ ដែលគេហៅផ្លែបឺ ភាគច្រើនឃើញនៅកន្លែងទឹកក្រលុក។ វាមានរស់ជាតិឆ្ងាញ់ មនុស្សគ្រប់គ្នាតែងតែហៅពិសារជារៀងរាល់ពេល។ នៅក្នុងផ្លែអាវូកាដូ​​ 1ផ្លែ មានដូចជា៖

  • មាន​300កាឡូរី មានជាតិហ្វៃបឺ 54%
  • វីតាមីន អា ច្រើនជាងគេ, បន្ទាប់មកគឺ វីតាមីន បេ6 និង វីតាមីន សេ
  • ពោពេញទៅដោយជាតិ ប៉ូតាស្យូមច្រើន, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វរ
  • អាវូកាដូសំបូរទៅដោយជាតិខ្លាញ់ ប៉ុន្តែនោះគឺជាខ្លាញ់ល្អ។

Health-Benefits-of-Avocado

ផ្លែចេក

ជាផ្លែឈើដែលថោកហើយមានរស់ជាតិផ្អែមឆ្ងាញ់ 😀 ជាផ្លែឈើដែល មានជាតិប៉ូតាស្យូមច្រើនជាងគេ សំរាប់អ្នកដែលខ្វះប៉ូតាស្យូម គឺល្អបំផុត  វីតាមីនភាគច្រើនគឺ សេ និង បេ6។ គេបានចាត់ទុកវាជាថ្នាំធម្មជាតិ ថោក​ហើយអាចងាយរកទិញតាមទីផ្សារ មិនប៉ះពាល់ដល់សុខភាព។

potassium-banana

ផ្លែទំពាំងបាយជូរ

និយាយពីផ្លែទំពាំងបាយជូ គឺនឹកឃើញដល់ស្រាទំពាំងបាយជូរ ពួកយើងបានសរសេរអំពីផលប្រយោជន៍នៃស្រានេះ ( ចង់អាចសូមចុចទីនេះ ) បន្តការនិយាយអំពី ផ្លែឈើវិញ​ វាគ្មានជាតិខ្លាញ់ ផ្តល់នូវ កាឡូរីច្រើន ។ មានវិតាមីនច្រើន ភាគច្រើនគឺ វីតាមីន សេ និង អា។ សំបូរទៅដោយប៉ូតាស្យូម ប៉ុន្តែមិនសូវច្រើន។ សំរាប់អ្នកជំងឺដែលខ្វះគួរតែពិសារចេកវិញល្អជាង ព្រោះវាថោកជាង និងមានសារជាតិនេះច្រើនជាង។

Opening-doors-Whole-grape-extracts-support-cardiovascular-health-and-antioxidant-activity_strict_xxl

ផ្លែមៀន

ចាស់ៗតែងតែនិយាយថាហូបមៀនច្រើន ក្តៅខ្លួន តើត្រូវឬទេ? អ្វីដែលបានដឹង គឺវាអាចកើតឡើងមែន ។ ភាគច្រើន អ្វីដែលនៅក្នុង គឺ វីតាមីន សេ និង ប៉ូតាស្យូម ជាតិស្ករច្រើន ។ វាអាចជួយកាត់បន្ថយការឈឺពោះ,​ ការដេកមិនលក់, ភ្លេចភ្លាំង។

Bargain-price-Promotion-500g-Superfine-Dried-font-b-Longan-b-font-Norishment-font-b-Health-b

ផ្លែឈើទាំង 5 ខាងលើនេះគឺជាអាហារដែលអាចជួយពេលអ្នកកំពុងឃ្លាន និង ជាថ្នាំដែលល្អចំពោះអ្នកដែលខ្វះជីវជាតិ ទាំងនេះ។ ទាំងមិនមានផលអាក្រក់ ថោក និង មានប្រសិទ្ធភាព និង ជួយដល់សុខភាព វាអាចសំរួលដល់អ្នកដែលមានជីវភាពមធ្យម មិនអោយចំនាយថវិកាច្រើនទៅលើចំនីអាហារ និង ថ្នាំពេទ្យ (សំរាប់អ្នកដែលកង្វះតិចតួច បើខ្វះច្រើន ថ្នាំពេទ្យល្អជាង)។

 

 

Comments Off on ជីវជាតិដែលនៅក្នុងផ្លែឈើខ្លះដែលអ្នកកំពុងញ៊ាំ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន