MENU

ការនែនាំពី 2016 LEXUS RX ដែលមានម៉ូដែល RX 350, RX 450h Hybrid និង F Sport Version នៃម៉ូដែលទាំងពីរ

Lexus គឺជាក្រុមហ៊ុនផលិតរថយន្តទំនើបៗ និងជាក្រុមហ៊ុន ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន TOYOTA។ Lexus បានបង្ហាញនូវរថយន្តទំនើបថ្មីៗមួយចំនួនក្នុងកម្មវិធី New York International Auto Show ដែលធ្វើឡើងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុង New York ប្រទេសអាមេរិក ហើយក្នុងនោះផងដែរ ក្រុមហ៊ុន Lexus ក៏បានបង្ហាញនូវរថយន្តស៊េរី Lexus RX ជំនាន់ទី 4 ថ្មីស៊េរីឆ្នាំ  2016 ដែលត្រូវបានឌីហ្សាញសារជាថ្មីយ៉ាងស្រស់ស្អាតផ្សំជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ហើយស៊េរី Lexus RX នេះ មានដល់ទៅ 4 ម៉ូដែលផ្សេងគ្នាដែលមានដូចជា RX 350 (FWD & FWD), RX 450h Hybrid version (FWD & AWD), និង F Sport version (Only AWD) នៃម៉ូដែលទាំងពីរ ដែលនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Lexus បានបង្កើតជា F Sport version សម្រាប់ម៉ូដែល Hybrid របស់ពួកគេ។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

2016 Lexus RX ត្រូវបានកែរូបរាងថ្មី​

Lexus RX ឆ្នាំ 2016 (RX 350, RX 450h Hybrid, និង RX F Sport version របស់ពួកវា) ត្រូវបានឌីហ្សាញកែរូបរាងកាន់តែស្អាត និងឡូយជាងមុន និងមើលទៅកាន់តែមានលក្ខណៈ sport ជាងស៊េរីមុនៗ ហើយវាមានប្រវែងបណ្ដោយ 192.5 អ៊ីញ, ប្រវែងទទឹង 74.6 អ៊ីញ, និងមានកំពស់ 66.5 អ៊ីញ។ Lexus RX ត្រូវបានកែនៅកន្លែងជាច្រើនដូចជា ចង្កៀង LED ខាងមុខ និងខាងក្រោយ, សំណាញ (emboldened spindle grille) ដែលនៅពីខាងមុខរថយន្ត, និងមានមកជាមួយនឹងកង់ទំហំ 20 អ៊ីញ ដែលធ្វើពីអាឡុយមីញ៉ូម ធំជាងស៊េរីមុនដែលមានកង់ត្រឹមតែ 19 អ៊ីញ។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

FCV-RX-2000x1100-LEX-RXH-MY16-0004

 

ផ្នែកខាងក្នុងនៃរថយន្ត Lexus RX ស៊េរីឆ្នាំ 2016 នេះ ត្រូវបានឌីហ្សាញ និងកាត់តម្រឹមដោយប្រើបច្ចេកវិទ្យាទំនើបៗដោយក្រុមហ៊ុន Yamaha និងប្រើប្រាស់នូវវត្ថុធាតុដើមល្អៗប្រណីតដូចជាស្បែក និងឈើល្អៗជាដើម ដើម្បីបញ្ជាក់នូវភាពហុឺហារ និងភាពទំនើបនៃរថយន្ត។ លើសពីនេះ វាក៏មានភ្ជាប់មកជាមួយនូវអេក្រង់សម្រាប់មើល និងបញ្ជាមុខងារជាច្រើនក្នុងរថយន្តដែលមានទំហំដល់ទៅ 12.3 អ៊ីញ ដែលអ្នកអាចដាក់មើលផែនទីបានពេញមួយអេក្រង់បានផងដែរ ហើយនៅពីក្រោយកៅអីរបស់អ្នកបើកបរ និងកៅអីអ្នកជិះខាងមុខ ក៏មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញសម្រាប់ឲ្យអ្នកអង្គុយនៅខាងក្រោយបានមើលពីកម្មវិធីកម្សាន្តផ្សេងៗបានផងដែរ។ រីឯកញ្ចក់នៅលើដំបូលរថយន្ត វាមានទំហំធំជាងមុនដែលមានរាងជាចតុកោណកែង អាចឲ្យអ្នកមើលទៅមេឃ ឬមើលផ្កាយពេលយប់បានយ៉ាងច្បាស់ល្អ។ ចំពោះទំហំនៅខាងក្នុងរថយន្ត គឺវាមានទំហំធំជាងស៊េរីមុនៗ ដែលធ្វើឲ្យមានអារម្មណ៍ធំទូលាយមិនចង្អៀតនៅពេលជិះនៅខាងក្នុង។

ការឌីហ្សាញផ្នែកខាងក្នុងរថយន្ត

ការឌីហ្សាញផ្នែកខាងក្នុងរថយន្ត

 

FCV-RX-2000x1100-LEX-RXH-MY16-0006

 

2016-lexus-rx-first-drive-34-1280x720

 

2016-lexus-rx-first-drive-53-1280x720

 

បង្អួច Moonroof

បង្អួច Moon roof

 

FCV-RX-2000x1100-LEX-RXH-MY16-0002.01

 

ការដំណើរការនៃរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

2016 Lexus RX មាន ៤ ម៉ូដែល៖ RX 350, RX 350 F Sport version, RX 450h Hybrid, និង RX 450h F Sport Version។ Lexus RX 350 និង F Sport version របស់វា មានភ្ជាប់ជាមួយនឹងម៉ាស៊ីន 3.5-Liter V6 ផ្គុំគ្នាជាមួយនឹង eight-speed automatic transmission ដែលអាចផ្ដល់កម្លាំងបានដល់ទៅ 295 សេះ (Horsepower)។ រីឯ Lexus RX 450h Hybrid និង F Sport version របស់វាវិញ គឺភ្ជាប់មកជាមួយនឹងម៉ាស៊ីន Atkinson-cycle 3.5-Liter V6 ដូចគ្នា តែអាចផ្ដល់កម្លាំងបានត្រឹមតែ 259 សេះ (Horsepower) ប៉ុណ្ណោះ ក៏ប៉ុន្តែបើបូកសរុបជាមួយនឹង electric motor generator ដែលមានក្នុង RX Hybrid version នេះ វាអាចផ្ដល់កម្លាំងបានដល់ទៅ 308 សេះ (Horsepower) ឯនោះ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់ Lexus RX ទាំងអស់ គឺសុទ្ធតែអាចសន្សំសំច្ចៃប្រេង និងបញ្ចេញជាតិកាបូនតិច ហើយជាពិសេសនោះគឺមានភាពស្ងាត់ល្អនៅពេលដំណើការ។

2016 Lexus RX 350 engine

2016 Lexus RX engine

 

Lexus Safety System+

ក្រុមហ៊ុន Lexus បានគិតដល់សុវត្ថិភាពនៃការបើកបររបស់អ្នកជាចំបង ដូច្នេះប្រព័ន្ធ Lexus Safety System+ ក៏ត្រូវបានដាក់បញ្ចូលក្នុង Lexus RX ស៊េរីឆ្នាំ 2016 នេះផងដែរ។ ប្រព័ន្ធ Lexus Safety System+ នេះមានមុខងារជាច្រើនសម្រាប់សម្រួល និងធានាឲ្យបាននូវសុវត្ថិភាពនៃការបើកបររបស់អ្នក ដែលមានដូចជា Pre-Collision System (PCS) ដែលអាចជួយចាប់ហ្វ្រាំងបានស្វ័យប្រវត្តិនៅពេលដែលមានការឈប់ភ្លាមៗ, Automatic Hi-Beam ដែលអាចជួយឲ្យអ្នកមើលឃើញងាយស្រួលនៅពេលយប់, Lane Keep Assist ដែលអាចជួយឲ្យអ្នកស្ថិតនៅក្នុងផ្លូវ, Dynamic Radar Cruise Control ដែលអាចជួយរថយន្តរបស់អ្នកឈប់បាននៅនឹងកន្លែង, និងមុខងារផ្សេងៗជាច្រើនទៀត។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

បន្ថែមពីនេះ Lexus RX ស៊េរីថ្មីនេះ ក៏មានមកជាមួយនូវមុខងារដែលអាចឲ្យរថយន្តមានភាពនឹងល្អ នៅពេលបើកបរគ្រប់កាលៈទេសៈ។ Adaptive Variable Suspension (AVS) ត្រូវបានដាក់បញ្ចូលក្នុង Lexus RX ថ្មីនេះជាលើកដំបូងបង្អស់។ AVS គឺប្រព័ន្ធដែលអ្នកអាចផ្លាស់ប្តូរ Mode នៃដំណើរការរបស់រថយន្តទៅតាមស្ថានភាពនៃផ្លូវ និងអាកាសធាតុ ដែលមានដូចជា Eco Mode, Normal Customize Mode, និង Sport S/S+ Mode ដែលមានក្នុង RX F Sport version។ កន្លែងបញ្ជា AVS នេះគឺស្ថិតនៅខាងស្ដាំដៃអ្នកបើកបរ នៅចំកណ្ដាលរវាងកៅអីអ្នកបើកបរ និងកៅអីអ្នកជិះខាងមុខ នៅជិតចង្កឹះលេខនិងកន្លែងដាក់កំប៉ុងទឹក ហើយអ្នកអាចជ្រើសយក Mode ដែលអ្នកត្រូវការបានដោយគ្រាន់តែបង្វិលវាទៅ Mode នោះ។

FCV-RX-2000x1100-LEX-RXG-MY16-0011.01

 

Adaptive Variable Suspension (AVS)

Adaptive Variable Suspension (AVS)

 

RX F Sport Version

សម្រាប់អ្នកដែលចង់បាន Lexus RX ថ្មីនេះជាមួយនឹង ដំណើរការល្អជាងធម្មតា និងមានលក្ខណៈ Sport ជាងនេះ អ្នកអាចរកទិញ RX F Sport version របស់ RX 350 RX និង  RX 450h Hybrid បាន ក៏ប៉ន្តែវាមានសម្រាប់តែ AWD (All-Wheel Drive) តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Lexus បានផលិតជា F Sport version សម្រាប់រថយន្ត Hybrid របស់ពួកគេ។

15-04-02-lexus-rx-2016-family

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

landscape-1427896657-nyias-2016-lexus-rx-350-f-sport-001

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

ចំពោះ RX F Sport version នេះ វាមានលក្ខណៈពិសេសរបស់វានៅខាងរូបរាង និងការដំណើរការ ដែលធ្វើឲ្យវាមានលក្ខណៈខុសប្លែកពី version ធម្មតា។ ចំពោះផ្នែករូបរាង អ្នកនឹងឃើញមានស្លាក F Sport នៅកន្លែងមួយចំនួននៅលើតួររថយន្ត និងក្នុងរថយន្ត ហើយការឌីហ្សាញនៅខាងក្នុងរថយន្តក៏ត្រូវបានធ្វើឲ្យកាន់តែមានលក្ខណៈ Sport ផងដែរ។ រីឯខាងដំណើរការរបស់ RX F Sport version វិញ វាជួយឲ្យរថយន្តកាន់តែមានលំនឹងកាន់តែនឹងនៅពេលបើកបរក្នុងល្បឿនលឿនគ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុ។ បន្ថែមពីនេះ AVS ដែលបានរៀបរាប់ខាងលើ ក៏មានបន្ថែមនូវ S+ Mode ផងដែរក្នុង RX F Sport version សម្រាប់ឲ្យអ្នកបើកបរទទួលបាននូវបទពិសោធន៍នៃការបើកបរក្នុងលក្ខណៈ Sport ។

 

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

សរុបមក រថយន្ត Lexus RX ស៊េរីថ្មីនេះ គឺពិតជាល្អប្រណីត និងឡូយ ហើយសាកសមជាមួយនឹងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងអ្នកដែលចូលចិត្តរថយន្តទំនើបបែប Sport។ រថយន្ត Lexus RX ថ្មីស៊េរីឆ្នាំ 2016 របស់ក្រុមហ៊ុន Lexus នេះនឹងមានចេញលក់ឆាប់ៗនៅប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀតនៅក្នុងចុងឆ្នាំ 2015 នេះ។ ហើយយើងក៏នឹងឃើញមានរថយន្តថ្មីនេះបើកបរលើផ្លូវនៅក្នុងប្រទេសកម្ពុជាយើងឆាប់ៗនេះផងដែរ។

Comments (0) យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន