MENU

ផលវិជ្ជមានបានមកការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមស្រប

ជាទូទៅអ្នកទាំងអស់គ្នាតែងតែគិតថាការទទួលទានគ្រឿងស្រវឹងអាចផ្តល់នូវផល់មិនល្អ និង ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ វាជារឿងពិតប្រាកត់ណាស់ដែលវានឹងផ្តល់នូវបញ្ហាសុខភាពដល់យើងជាច្រើនបើយើងទទួលទានវាហួសកម្រិត។ បើតាមការស្រាវជ្រៀវរបស់វិជ្ជសាស្ត្របានឲ្យដឹងថាការប្រើប្រាស់គ្រឿងស្រវឹងគឺមានលក្ខណៈដូចជាការប្រើប្រាស់ថ្នាំអញ្ចឹងដែរ ពោលវាគឺជាអាវុធមុខពីរ បើយើងប្រើប្រាស់វាហួសប្រមាណនោះវានឹងផ្តល់នូវផល់មិនល្អមកដល់យើង ប៉ុន្តែបើយើងទទួលទានវាក្នុងកម្រិតមួយដែលសមស្របនោះវានឹងផ្តល់ឲ្យយើងនៅផល់ប្រយោជន៍ដល់សុខភាពរបស់យើងជាច្រើន។ ខាងក្រោមនេះគឺជាប្រភេទគ្រឿងស្រវឺង និង ផល់ប្រយោជន៍ដែលបានមកពីការទទួលទានក្នុងកម្រឹតមួយដែលសមស្រប។

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ស្រាបៀរ Beer 

  • ផ្តល់ប្រយោជន៍ដល់បេះដូង៖ តាមការសិក្សារស្រាវជ្រាវនៅប្រទេសអ៊ីតាលីបានឲ្យដឹងថាអ្នកដែលទទួលទានស្រាបៀរគឺមានអត្រាប្រឈមជាមួយនឹងជំងឺបេះដូង 42ភាគរយតិចជាងអ្នកដែលមិនទទួលទានស្រាបៀរ។
  • ជួយឲ្យឆ្អឹងរឹងមាំ៖ គេបានរកឃើញថានៅក្នុងស្រាបៀរមានផ្ទុកនូវសារជាតិរ៉ែម៉្យាងឈ្មោះថា ស៊ីលីកា ដែលអាចជួយឲ្យឆ្អឺងរបស់យើងរឹងមាំ។ ស៊ីលីកានឹងធ្វើការជាមួយជាតិកាលស្យ៉ូមក្នុងការជួយឲ្យឆ្អឹងរបស់យើងរឹងមាំ និង លូតលាស់បានល្អ។
  • អាចទប់ស្កាត់ជំងឺទឹកនោមផ្អែម៖ តាមការសិក្សាស្រាវជ្រាវនៅប្រទេសហូឡង់បានរកឃើញថា មានមនុស្សជាង 38.000 នាក់ត្រូវបានគេពិនិត្យដើម្បីកំណត់ថាតើការទទួលទានស្រាបៀរអាចជួយបន្ថយហានិភ័យជំងឺទឹកនោមផ្អែមឬទេ? ការសិក្សានេះបានរកឃើញថាបុរសដែលទទួលទានមធ្យម (មិនលើសពី8 ដបក្នុងមួយសប្តាហ៍ ) មានអត្រាទាបនៃការវិវឌ្ឍន៍ជំងឺទឹកនោមផ្អែម។
  • ផ្តល់នូវវីតាមីន B៖ វីតាមីន B មានតួនាទីយ៉ាងសំខាន់នៅក្នុងមុខងាររបស់សារពារាងកាយសំខាន់ៗជាច្រើន ដូចជាការរំលាយអាហារ និង ការបំបែកកោសិកាជាដើម។
  • ជួយថែរក្សាសុខភាពតម្រងនោម៖ ការសិក្សារបស់ប្រទេសហ្វាំងឡង់បានរកឃើញថាការផឹកស្រាបៀរមួយដបជារៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងតម្រងនោមរហូតដល់ 40%។
  • ជួយកាត់បន្ថយភាពតានតឹង៖ តាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យម៉ុងត្រេអាល់បានបានរកឃើញថាអ្នកដែលមានទំលាប់ទទួលទានស្រាបៀរពីរកែវក្នុងមួយថ្ងៃអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតនៃភាពតានតឹងបាន។
  • ប្រឆាំងជាមួយនឹងការឆ្លងមេរោគ និង ជំងឺ៖ ស្រាបៀរក៏អាចជួយបង្កើនអង់ទីគ័រការពាររបស់យើងឲ្យខ្លាំងផងដែរ។ តាមការសិក្សាធ្វើឡើងនៅក្នុងវិទ្យាសាស្ត្រនិងសុខភាពនៅសាកលវិទ្យាល័យរដ្ឋ Oregon បានរកឃើញថា ការទទួលទានស្រាបៀរមួយថ្ងៃមួយកែវទៅពីរកែវជារៀងរាល់ថ្ងៃអាចការពារប្រឆាំងនឹងការឆ្លងមេរោគនិងជំងឺបាន។
beer

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ស្រាវីស្គី Whisky 

  • ការពារមិនឲ្យឡើងទំងន់៖ Whisky គឺជាប្រភេទគ្រឿងស្រវឹងដែលមានការឡូរីទាប ជាពិសេសបើយើងធ្វើការប្រៀបធៀបវាជាមួយនឹងស្រាបៀរ និង ស្រាទំពាំងបាយជូរដែលគេដាក់លក់លើទីផ្សារ។ ម៉្យាងវិញទៀតវាក៏មានផ្ទុកនូវជាតិស្ករក្នុងកម្រិតមួយយ៉ាងតិចផងដែរ។
  • ផ្តល់ប្រយោជន៍ដល់បេះដូង៖ Whisky មិនត្រឹមតែអាចកាត់បន្ថយហានិភ័យនៃការកកឈាមនោះទេប៉ុន្តែវាអាចនឹងកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និង ហានិភ័យនៃការគាំងបេះដូងរបស់អ្នកផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្រាវីស្គីអាចបញ្ឈប់កូឡេស្តេរ៉ុលដែលបណ្ដាលឱ្យស្ទះសរសៃឈាមអាក់ទែរបស់អ្នក ហើយក៏វាអាចបង្កើនកម្រិតកូឡេស្តេរ៉ូលល្អរបស់លោកអ្នកផងដែរ។
  • ប្រឆាំងជាមួយនឹងមហារីក៖ នៅក្នុង Whiskey គឺសំបូរទៅដោយសារធាតុ antioxidants ជាធាតុពិសេសមួយដែលគេស្គាល់ថាជាអាស៊ីត​ ellagic។  សារធាតុប្រឆាំងអុកស៊ីតកម្មនេះនឹងបញ្ឈប់ DNA នៅក្នុងខ្លួនរបស់អ្នកពីមិនឲ្យប៉ះពាំល់ជាមួយនឹងសមាសធាតុបង្កជំងឺមហារីក ពោលគឺវានឹងអាចកាតបន្ថយហានិភ័យនៃបង្កើតសារជាតិបង្កមហារីក។
  • បង្កើននៅសម្ថភាពនៃការចងចាំរបស់ខួរក្បាល៖ តាមការសិក្សាដែលធ្វើឡើងនៅក្នុងឆ្នាំ 2003 បានរកឃើញថាការផឹក whiskey អាចបន្ថយហានិភ័យរបស់អ្នកនៃការភ្លេចភ្លាំង និង ជំងឺវង្វេង។ ហើយបើយើងទទួលទានក្នុងកម្រិតមួយដ៏សម្យស្របនោះវាក៏អាចជួយបង្កើនការចងចាំរបស់យើងដែរ។
  • ជួយកាត់បន្ថយភាពតានតឹង៖ ស្រាវីស្គីអាចជួយកាត់បន្ថយការថប់អារម្ភ និង ស្ត្រេស វាអាចជួយសំរួលសរសៃប្រសាទរបស់អ្នក និង ជួយបន្ធូរអារម្មណ៍រាងកាយរបស់អ្នកផងដែរ។ វាអាចបង្កើនចលនាឈាមរត់ក្នុងរាងកាយ ហើយវាក៏អាចផ្តល់ឲ្យសរីរាង្គរបស់អ្នកជាមួយនឹងឈាមដែលផ្ទុកទៅដោយអុកស៊ីសែន។ ការទទួលទានស្រាវីស្គីមួយ ឬ ពីរកូនកែវអាចជួយរម្ងាប់អារម្មណ៍របស់អ្នកយ៉ាងមានប្រសិទ្ធិភាព។
whiskey

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ស្រាទំពាំងបាយជូរ Wine

  • ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2៖ បើតាមការសិក្សារស្រាវជ្រាវរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ VU ក្នុងទីក្រុង Amsterdam ក្នុងឆ្នាំ 2005 បានប្រាប់ឲ្យដឹងថា អ្នកដែលមានទំលាប់ទទួលទានស្រាទំពាំងបាយជូរជាមធ្យម ប្រឈមនឹងហានិភ័យក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទីពីរ 30 ភាគរយតិចជាងអ្នកដែលមិនទទួលទាន។
  • កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ៖ ការប្រើប្រាស់កម្រិតមធ្យមនៃស្រាទំពាំងបាយជូរ អាចកាត់បន្ថយការប្រឈមនៃជំងឺមហារីកពោះវៀនបាន 45 ភាគរយ។
  • កាត់បន្ថយនៃការអន់ថយរបស់ខួរក្បាល៖ បើតាមការសិក្សាររបស់សាកលវិទ្យាល័យ Columbia ក្នុងឆ្នាំ 2006 ទៅលើមនុស្សចំនួន 1416 នាក់ បានឲ្យដឹងថា ការអន់ថយនៃសម្ថភាពរបស់ខួរក្បាល់គឺមានអត្រាខ្ពស់សំរាប់អ្នកដែលមិនមានទំលាប់ទទួលទានស្រាទំពាំងបាយជូរ។
  • កាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ៖ បើតាមការសិក្សារទៅលើមនុស្សចំនួន 1379 នាក់ នៅក្នុងប្រទេសអ៊ីស្លង់បានឲ្យដឹងថា អ្នកដែលទទួលទានស្រាទំពាំងបាយជូរក្នុងកំរឹតមធ្យម ប្រឈមនឹងហានិភ័យក្នុងការកើតជំងឺភ្នែកឡើងបាយ  32 ភាគរយតិចជាងអ្នកដែលមិនទទួលទាន។

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ទាំងនេះគឺជាផលប្រយោជន៍ដ៏សំខាន់ដែលយើងទទួលបានមកពីការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយដ៏សមស្រប ពោលគឺមិនទទួលទានច្រើនជ្រុលហួសប្រមាណដែលជាហេតុនាំឲ្យមានការប៉ះពាល់ទៅដល់សុខភាពរបស់យើង។

Comments (1) សង្គម, សុខភាព

One Response to ផលវិជ្ជមានបានមកការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមស្រប

  1. […] អ្វីដែលទាក់ទងនឹងស្រាក្នុងអត្ថបទមុនមក ដូច្នេះ […]

យោបល់របស់អ្នកអាន