MENU

បើចង់ទិញរថយន្តប្រើរួច តើត្រូវពិនិត្រមើលអ្វីខ្លះនៅលើតួររថយន្ត?

នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុបន្ន ការប្រើប្រាស់រថយន្ត ដែលប្រើរួចគឺមានភាពពេញនិយមជាង ការប្រើប្រាស់រថយន្តថ្មី ឬ គេហៅថារថយន្តខ្លាញ់គោ។ មានមូលហេតុចម្បងពីរ ដោយសារទីមួយគឺការទិញរថយន្តប្រើរួច មានតំលៃធូរថ្លៃជាងរថយន្តថ្មី និង មូលហេតុទីពីរគឺ នៅពេលដែលលក់ចេញវិញគឺរថយន្តប្រើរួចនឹងខាតតិចជាងរថយន្តថ្មី ឬ ខ្លាញ់គោ។ បើសិនជាអ្នកបានសំរេចចិត្តថានឹងទិញរថយន្តប្រើរួច អ្នកគួរតែចំណាយពេលខ្លះ ដើម្បីត្រួតពិនិត្រឲដឹងថា តើចំណុចណាខ្លះនៃតួររថយន្តប្រើរួចនោះធ្លាប់បានជួសជុល ផ្លាស់ប្តូរ ឬ បាញ់ថ្នាំ។ មានចំណុចជាច្រើននៅលើតួររថយន្តដែលយើងគួរតែពិនិត្រ៖

 

ចំណាំងផ្លាតរបស់រថយន្តអាចប្រាប់ឲយើងដឹងបាន

វិធីសាស្ត្រដែលងាយបំផុតដើម្បីអោយដឹងថាតើតួររថយន្តនោះធ្លាប់បានជួសជុល ឬ បាញ់ថ្នាំ ឬ អត់ គឺយើងត្រូវពិនិត្រទៅលើចំណាំងផ្លាតរបស់តួររថយន្តនោះ។ អ្នកអាចសង្កេតបានតាមរយះរូបភាពខាងក្រោមនេះគឺចំណាំងផ្លាតរបស់តួររថយន្តនេះមានលក្ខណះស្មើរ ថ្មី និង មានភាពរលងតែម្តង។

DSCF7233

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.thedetailers.blogspot.com

ចំណែកឯត្រង់ចំណុចខាងក្រោមនេះអ្នកនឹងសង្កេតឃើញភាពមិនប្រក្រដីនៅលើចំណាំងផ្លាតរបស់តួររថយន្តនេះ គឺវា​មិនមានលក្ខណះស្មើរ ថ្មី និង មានភាពរលងទេ មើលទៅវាមានលក្ខណះស្រអាប់។ យើងអាចដឹងតាមរយះនេះថារយន្តនេះគឺធ្លាប់បានបាញ់ថ្នាំជាថ្មី។

YQmi1i2

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.forums.mightycarmods.com

បើយើងពិនិត្រមើលអោយជិតត្រង់ដៃទ្វាឡាននេះ យើងនឹងឃើញពីស្នាមរបេះរបស់សាច់ថ្នាំឡាននេះ។ នេះក៏ជាភាពមិនប្រក្រត្តីមួយរបស់ថ្មាំឡាននេះដែរ។

http://services.edmunds-media.com/

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ services.edmunds-media.com

 

ពិនិត្រមើលត្រង់ចំណុចតភ្ជាប់គ្នានៃ កន្លែងចន្លោះរបស់រថយន្ត ថាតើវាស្មើរគ្នា ឬ អត់?

ភាពស្មើរគ្នារវាងកន្លែងចន្លោះរបស់រថយន្ត ក៏ជាចំណុចមួយដែលយើងគួរតែយកចិត្តទុក្ខដាក់ក្នុងការពិនិត្រមើលផងដែល។ ជាធម្មតានៅត្រង់ចំណុចចន្លោះរវាងទ្វារបស់រថយន្តនៅពេលដែលយើងធ្វើការបើក ឫ បិតទ្វាគឺវាមានលក្ខណះងាយស្រួល ពោលគឺវាមិនមានការទង្គេចគ្នា ឬ បិទមិនជាប់ឡើយ។ វាក៏ដូចគ្នានៅត្រង់ចំណុចការប៊ីនក្រោយរបស់រថយន្ត និង គម្របម៉ាស៊ីនខាងមុខរបស់រថយន្តដែរ។

car_door

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.thedetailers.blogspot.com

តាមរូបខាងក្រោមនេះអ្នកនឹងសង្គេតឃើញថា វាមិនមានភាពប្រក្រដីត្រង់ចំណុចកាងខាងមុខរបស់រថយន្តមួយនេះ ព្រោះថាមើលទើវាមិនបានតភ្ជាប់គ្នាឲបានត្រឹមត្រូវទេ។ ម្យ៉ាងវិញទៀតបើយើងធ្វើការសង្កេតឲកាន់តែច្បាស់ទៀតនោះយើងនឹងបានឃើញថាថ្នាំឡាននេះក៏មានភាបមិនប្រត្តក្រដីដែរ។

IMG_0028

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.clublexus.com

 

ធ្វើការប្រៀបធៀបពីម្ខាង ទៅម្ខាងទៀតរបស់រថយន្ត

វិធីសាស្ត្រមួយទៀតដែលអាចជួយឲយើងរកឃើញពីភាពមិនប្រក្រដីរបស់រថយន្តនោះគឺ ការប្រៀបធៀបពីចំណុចម្ខាង ជាមួយនឹងចំណុចម្ខាងទៀតរបស់រថយន្ត។ សំរាប់រូបភាពខាងក្រោមនេះគឺ មិនមានភាពស្មើរគ្នា នៅត្រង់ចំណុចចន្លោះទ្វាខាងមុខទាំងសងខាងរបស់រថយន្ត។

ខាងក្រោមនេះជារូបភាពរបស់ទ្វាខាង អ្នករួមដំណើរ បើយើងសង្កេតមើលឲច្បាស់យើងនឹងឃើញថាចន្លោះរបស់ទ្វា នេះគឺធំជាងទ្វាខាងអ្នកបើកបរ។

gift_set_023 (1)

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.forums.corral.net

ចំណែកឯខាងក្រោមនេះវិញគឺជារូបភាពរបស់ទ្វាខាង អ្នកបើកបរ។ យើងនឹងសង្កេតឃើញថាចន្លោះរបស់ទ្វានេះមានទំហំតូចជាងទ្វាខាងអ្នករួមដំណើរ។

forums.corral.net/

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.forums.corral.net

 

ការពិនិត្រ និង ប្រៀបធៀបសាច់ថ្នាំរបស់រថយ​ន្ត

វិធីមួយទៀតដែលយើងអាចប្រើប្រាស់នោះគឺ យើងគួរតែធ្វើការ ពិនិត្រ និង​ ប្រៀបធៀបសាច់ថ្នាំ ពីផ្នែកមួយជាមួយផ្នែកមួយទៀតនៃតួររថយន្ត ដើម្បីឲ្យដឹងថា សាច់ថ្នាំរបស់វាមានពណ៍ដូចគ្នាឬទេ។ តាមរូបភាពខាងក្រោមអ្នកនឹងសង្គេតឃើញថា សាច់ថ្នាំរបស់រថយន្តមានពណ៍ខុសគ្នា។

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.refinishnetwork.com

 

ត្រួតពិនិត្រទៅលើ ចំណុចដែលប្រលាក់ពណ៍ថ្នាំ

នៅក្នុងរោងចក្រគឺគេបានបាញ់ថ្នាំទៅលើតួររបស់រថយន្ត មុននឹងគេបំពាក់សំភារះផ្សេងៗទៀត។ ប្រសិនបើអ្នកឃើញថាចំណុចខ្លះរបស់រថយន្តមិនគួរប្រលាក់ថ្នាំ ប៉ុន្តែបែជាមានជាប់ពណ៏ថ្នាំវិញ​នោះមានន័យថា ចំណុចមួយរបស់រថយន្តនោះគឺប្រហែលជាធ្លាប់បានធ្វើការបាញ់ថ្នាំជាថ្មីហើយ។ ខាងក្រោមជារូបភាពរថយន្តដែលបានប្រលាក់ថ្នាំជាប់នឹងខ្សែរភ្លើង។

oversprayed-paint

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.samarins.com

មានផ្នែកមួយទៀតនៃរថយន្តដែលយើងមិនគួរមើលរំលងនោះគឺ ពណ៏ថ្នាំរបស់ខ្ចៅដែលភ្ជាប់ជាមួយនឹងតួររថយន្ត គឺវាគួតែមានលក្ខណះល្អ ពោលគឺមិនមានភាពរិចរឹល ឬ របេះពណ៏ឡើយ។ ខាងក្រោមជារូបភាពខ្ចៅដែលធ្លាប់បានដោះដូរ ឬ ប៉ះពាល់។

 

នេះជារូបភាពរបស់រថយន្ត។​ ដកស្រង់ចេញពីគេហទំព័រ www.samarins.com

ទាំងអស់នេះគឺជាវិធីសាស្ត្រដែលអាចជួយឲយើងបានដឹងពីចំណុចទាំងឡាយនៅលើតួររថយន្តដែលធ្លាប់ជួសជុល បាញ់ថ្នាំ ឬ ក៏ធ្លាប់បានផ្លាស់ប្តូរបាន។ ក្រៅពីការត្រួតពិនិត្រនៅលើតួររថយន្តហើយ នៅមានបរិវេណជាច្រើនដែលយើងត្រូវតែត្រួតពិនិត្រឲបានលម្អិត ដូចជាផ្នែកជើងក្រោមរបស់រថយន្ត ផ្នែកម៉ាស៊ីនរបស់រថយន្ត និង ផ្នែកខាងក្នុងរបស់រថយន្តជាដើម ដែលខ្ញុំនឹង់ធ្វើការបង្ហាញជូននៅអត្ថបទក្រោយៗទៀត។

Comments (2) យានយន្ត

2 Responses to បើចង់ទិញរថយន្តប្រើរួច តើត្រូវពិនិត្រមើលអ្វីខ្លះនៅលើតួររថយន្ត?

  1. […] នៅអត្ថបទមុនៗខ្ញុំបានបង្ហាញប្រិយមិត្តទាំងគ្នានូវវិធីសាស្ត្រក្នុងការត្រួតពិនិត្យទៅលើទួល និង ខាងក្នុងរថយន្តមួយទឹក ហើយសំរាប់អត្ថបទនេះខ្ញុំសូមធ្វើការបង្ហាញបន្ថែមដល់ប្រិយមិត្តទាំងអស់គ្នានូវវិធីសាស្ត្រមួយចំនួនក្នុងការត្រួតពិនិត្យទៅលើផ្នែកម៉ាស៊ីន និង ខាងក្រោមរថយន្តមួយទឹក ឬ ប្រើរួច ដើម្បីជួយឲ្យយើងទាំងអស់គ្នាអាចជៀសវាងបាននៅការជ្រើសរើសរថយន្តដែលមានបញ្ហារផ្នែកម៉ាស៊ីន ដែលជាហេតុមួយធ្វើឲ្យយើងត្រូវការចំណាយប្រាក់បន្ថែមជាច្រើនក្នុងការជួសជុលវា។ […]

យោបល់របស់អ្នកអាន