កន្លងមកអ្នកទាំងអស់គ្នាបានដឹងហើយថា រថយន្ត TOYOTA Prius គឺជាប្រភេទរថយន្ត Hybrid ដែលមានរូបរាងប្លែក ទំនើប និង អ្វីដែលពិសេសជាងគេនោះគឺ វាបានជួយសន្សំសន្ច័យយើងយ៉ាងច្រើននៅក្នុងការចំណាយទៅលើប្រេងសាំង។ ហើយសំរាប់ឆ្នាំ 2016 ខាងមុខនេះ TOYOTA នឹងបញ្ចេញនូវរថយន្ត TOYOTA Prius ជំនាន់ទី4 របស់ខ្លួន ដែលបានរចនាម៉ូដថ្មីទាំងស្រុង ទាំងរូបរាងខាងក្រៅ និង ខាងក្នុងរបស់វា ដែលធ្វើឲយើងមើលទៅរឹតតែទាក់ទាញ និង កាន់តែប្លែកភ្នែកផងដែល។ រថយន្ត Prius ថ្មីនេះគឺមានទំហំធំជាងរថយន្តជំនាន់ទី 3 របស់វា ដោយមានប្រវែងវែងជាង 2.4 អ៊ីញ ធំជាងមុន 0.6 អ៊ីញ និង ទាបជាងមុន 0.8 អ៊ីញ។ ការរចនាម៉ូដថ្មីខាងក្រៅរបស់វានេះមើលទៅគឺស្រដៀងគ្នាជារមួយនឹងថយន្ត TOYOTA Mirai អញ្ជឹងដែល វាមានរូបរាងបែប sport ដែលមើលទៅពិតជាសាកសមជាមួយនិងអ្នកដែលចូលចិត្តកីឡាណាស់។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបជាមួយនឹងម៉ូដែលចាស់ឆ្នាំ 2015 ការអភិវឌ្ឍន៏ជំនាន់ថ្មីនេះក៏បានធ្វើអោយមានការកាត់បន្ថយទៅលើការប្រើប្រាស់ប្រេងសាំងបាន 10 ភាគរយ ជាមួយនឹងអាគុយប្រភេទថ្មីដែលមានកំលាំងខ្លាំងជាងមុន។
សំរាប់អ្វីដែលកាន់តែអស្ចារ្យនោះគឺ TOYOTA បានបន្ថែមនៅបច្ចែកវិទ្យាទំនើបៗ ជាច្រើនទៅក្នុងរថយន្តកូនកាត់ជំនាន់ថ្មីមួយនេះដូចជា បច្ចែកវិទ្យាផ្តល់ដំណឹងសុវត្ថភាព វាគឺជាកញ្ចប់បច្ចែកវិទ្យាដែលមានរួមបញ្ចូលដូចជាការគេចពីអ្នកថ្មើរជើងដោយស្វ័យប្រវត្តិ និង ល្បឿនពេញលេញរបស់ Dynamic Cruise (មានន័យថារថយន្តនឹងគ្រប់គ្រងល្បឿនរបស់អ្នក និងឈប់ដោយស្វ័យប្រវត្តនៅពេលស្ទះចរាចរណ៏) ជាដើម ។
ចំពោះខ្ញុំវិញយោលថា រថយន្ត Prius ជំនាន់ថ្មីរបស់ TOYOTA មួយនេះ មើលទៅពិតជាមានលក្ខណះឡូយ និង ស៊ីវិល័យសំរាប់យុវវ័យ។ ហើយខ្ញុំក៏មានជំនឿជឿជាក់ថា Prius នឹងទទួលបានការគាំយ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ ដោយសារការរចនាម៉ូតថ្មីទាំងស្រុង និង ការបន្ថែមនៅបច្ចែកវិទ្យាទំនើបៗរបស់ខ្លន។