MENU

software
Tag Archive

755

តើមានអ្វីថ្មីខ្លះជាមួយនឹង iOS9?

បច្ចេកវិទ្យា

18/09/2015

ឥឡូវនេះ អ្នកអាច download និង install iOS9​ ទៅក្នុង iPhone, iPad, និង iPod របស់អ្នកបានហើយ។ iOS9 គឺជា operating system ថ្មីដែលជា upgrade របស់ iOS8 សម្រាប់ប្រើក្នុង iPhone, iPad, និង iPod របស់អ្នក។ តើមានអ្វីថ្មី និងប្លែកខ្លះដែលក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើង និងបន្ថែមទៅលើ iOS9?

iOS9 ត្រូវបានធ្វើឲ្យប្រសើរឡើងទៅលើចំនុចជាច្រើនដើម្បីឲ្យវាមានដំណើរការល្អនៅលើ​ឧបករណ៏​Apple របស់អ្នក។ ក្នុងនោះមានដូចជា ការធ្វើឲ្យ apps ដែលមានភ្ជាប់មកស្រាប់ជាមួយ iOS9 កាន់តែសំខាន់សម្រាប់អ្នក និងងាយស្រួលប្រើជាងមុន, មុខងារ QuickType និង Multitasking ថ្មីក្នុង iPad ដែលអ្នកអាចប្រើ apps ពីរក្នុងពេលតែមួយបាន, Siri ដែលឆ្លាតជាងមុន, និង ការធ្វើឲ្យប្រសើរឡើងចាប់ពីគ្រឹះនៃ operating system របស់ឧបករណ៍ Apple ទាំងអស់ឲ្យដំណើរការបានកាន់តែប្រសើរជាងមុន។

 

Apps ដែលមានភ្ជាប់មកស្រាប់ជាមួយ iOS9 ស្រួលប្រើជាងមុន

ជាមួយនឹង apps ដែលត្រូវបានធ្វើឲ្យប្រសើរឡើង និង apps ថ្មីៗ អ្នកអាចធ្វើការងាររបស់អ្នកបានកាន់តែងាយស្រួល លឿន និងបានផលជាងមុន។ Apps ទាំងនោះមានដូចជា News ដែលអ្នកអាចអានពត៌មានតាមបែបថ្មី, Notes ដែលអ្នកអាចកត់ត្រាបានឆាប់ និងងាយ, Maps ដែលមានភ្ជាប់ជាមួយមុខងារថ្មីៗងាយស្រួលរុករកទីកន្លែង​, និង apps ផ្សេងៗដ៏ទៃទៀតជាច្រើន។

មុខងារ QuickType និង Multitasking ថ្មីក្នុង iPad

ដោយ iPad របស់អ្នកមានអេក្រង់ធំ iOS9 ក៏មានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗរបស់ Multitasking ដែលអាចឲ្យអ្នកប្រើ apps ពីរបានក្នុងពេលតែមួយបាន ដែលធ្វើឲ្យការប្រើប្រាស់ iPad របស់អ្នកកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធិភាពជាងមុន។ មុខងារ Multitasking ថ្មីៗទាំងនោះមានដូចជា Slide Over ដែលអ្នកអាចប្ដូរទៅប្រើប្រាស់ app មួយទៀតខណៈពេលដែលកំពុងប្រើ app អ្វីមួយ ដោយទាញពីផ្នែកខាងស្ដាំអេក្រង់របស់អ្នកបានយ៉ាងលឿន, Split View ដែលអ្នកអាចចែកអេក្រង់ iPad របស់អ្នកជាពីរសម្រាប់ apps ពីរផ្សេងគ្នាបាន, និង Picture in Picture ដែលអ្នកអាចប្រើប្រាស់ app អ្វីមួយបណ្ដើរនិងមើលវីដេអូឫធ្វើអ្វីផ្សេងទៀតបណ្ដើរដោយដាក់វាជាផ្នែកតូចមួយនៅលើអេក្រង់របស់ iPad អ្នក។

មុខងារ Slide Over

មុខងារ Slide Over

 

មុខងារ Split View

មុខងារ Split View

 

មុខងារ Picture in Piture

មុខងារ Picture in Piture

 

ហើយបន្ថែមពីនេះ មុខងារ QuickType អាចជួយឲ្យអ្នកវាយអក្សរបានលឿន និងស្រួលជាងមុន ជាមួយនឹង Shortcut និងអ្វីផ្សេងៗទៀតជាច្រើនដែលអ្នកអាចដាក់លើ Keyboard ក្នុង iPad អ្នក។

មុខងារ QuickType

មុខងារ QuickType

 

Siri ដែលឆ្លាតជាងមុន

Siri ក៏ត្រូវបានធ្វើឲ្យឆ្លាត និងមានប្រសិទ្ធភាពជាងមុនដែរ។ វាអាចយល់ពីអ្វីដែលអ្នកសួរវាបានល្អជាងមុន ហើយអាចរុករក និងឆ្លើយនូវអ្វីដែលអ្នកសួរបានល្អនិងត្រឹមត្រូវជាងមុន។ បន្ថែមពីនេះ ជាមួយនឹង Proactive Suggestion វាក៏អាចផ្ដល់យោបល់ឲ្យអ្នកតាមអ្វីដែលអ្នកចង់បានបានល្អជាងមុនផងដែរទៅអ្វីដែលអ្នកកំពុងតែធ្វើ។

Siri ក្នុង iOS9

Siri ក្នុង iOS9

 

ការធ្វើឲ្យប្រសើរឡើងចាប់ពីគ្រឹះនៃ operating system

iOS9 ក៏ត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើងជាងជំនាន់មុនៗផងដែរចាប់ពីគ្រឹះរបស់ operating system មក ដែលអាចឲ្យឧបករណ៍ Apple របស់អ្នកកាន់តែមានឥទ្ធិពលខ្លាំងជាងមុន។ ជាមួយនឹង iOS9 វាអាចធ្វើឲ្យប្រព័ន្ធរបស់ iPhone, iPad, និង iPod របស់អ្នកដើរបានលឿនជាងមុន, អាច update បានលឿនជាងមុន ព្រោះវាមានទំហំតូចត្រឹមតែ 1.3GB ដែលតូចជាង iOS8 = 4.58GB, អាចជួយឲ្យថ្មកាន់បានយូរជាងមុនថែមមួយម៉ោង, និងអាចធ្វើឲ្យទិន្នន័យក្នុងឧបករណ៍ Apple របស់អ្នកកាន់តែមានសុវត្ថភាពជាងមុន។

រូបភាពឧបករណ៍ Apple ជាមួយនឹង iOS9

រូបភាពឧបករណ៍ Apple ជាមួយនឹង iOS9

 

 

ដូចនេះ បើសិនជាអ្នកគិតថាអ្វីថ្មីៗដែលបានរៀបរាប់ខាងលើ ដែលក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើងទៅលើ iOS9 របស់ពួកគេ ពិតជាមានប្រយោជន៍សម្រាប់អ្នក ចូរកុំភ្លេច update និង install វាទៅលើឧបករណ៍ Apple របស់អ្នក។ ហើយកុំភ្លេចបញ្ចេញមតិរបស់អ្នកទៅលើ updates ទាំងនោះ និងទៅអត្ថបទនេះនៅកន្លែងបញ្ចេញមតិខាងក្រោម។

ម៉ូដែល iPhone, iPad និង iPod ដែលអាចប្រើ iOS9 បាន

ម៉ូដែល iPhone, iPad និង iPod ដែលអាចប្រើ iOS9 បាន

អានបន្ត