MENU

Samsung
Tag Archive

1253

Samsung Galaxy A9 Pro មាន RAM 4GB និងថាមពលថ្ម 5000 mAh

បច្ចេកវិទ្យា

01/04/2016

ប៉ុន្មានសប្តាហ៍មកនេះពាក្យចចាមអារាមត្រូវបានលេចឮនៅជុំវិញដែល ក្រុមហ៊ុន Samsung ដោយ មានម៉ូដែលមួយទៀតគឺ “Pro” version នៃទូរស័ព្ទ Galaxy A9 (2016) ដែលខ្លួនទើបចេញផ្សាយ ហើយឥឡូវនេះផលិតផលនេះត្រូវបានប្រកាស ជាផ្លូវការសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនហើយ។

 

A9_01

 

ទូរស័ព្ទ Galaxy A9 Pro ត្រូវបញ្ចេញជាមួយនិងផលិតផលដែលមានកូដ SM-A9100 និងបំពាក់ដោយអេក្រង់ទំហំ 6 អ៊ីញ Full HD ( 1920×1080 ) ប្រភេទ Super AMOLED នឹងភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 652 SoC ល្បឿន 1.8GHz Octa-core , RAM ទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB នៅក្នុងម៉ាសុីន។ វានឹងត្រូវបានគេភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 16 megapixel  និងមានកាមេរ៉ាខាងមុខ 8 megapixel ព្រមទាំងមានថាមពលថ្ម 5.000mAh ផងដែរ។ ម៉្យាងវិញទៀតវាក៏អាចប្រើប្រាស់ dual-sim (សុីមពីរ) , ការបន្ថែម microSD កាត , បច្ចេកវិទ្យាស្កេនម្រាមដៃដែលបង្កប់នៅក្នុងប៊ូតុង Home និងប្រព័ន្ធ​ដំណើរការ Android 6.0.1 Marshmallow ។

ទូរស័ព្ទ Galaxy A9 Pro នេះមានបីពណ៌សម្រាប់ជ្រើសរើស: ពណ៌ស ពណ៌ផ្កាឈូក និងពណ៌ផ្កាឈូកមាស ហើយនឹងលក់ក្នុងតម្លៃ 3.499 យ័ន ឬប្រហែល 540$ ។

 

Samsung-Galaxy-A9_1

 

បើយោងតាមឯកសារទូរស័ព្ទ Galaxy A9 (2016) ធម្មតានេះបានចេញជាផ្លូវការ កាលពីដើមឆ្នាំនេះមាន RAM តែ 3GB , 16GB អង្គផ្ទុកទិន្នន័យនៅក្នុងម៉ាសុីន , កាមេរ៉ាក្រោយទំហំ 13 megapixel និងមានថាមពលថ្ម 4.000mAh តែប៉ុណ្ណោះ។ ហើយវាលក់ក្នុងតំលៃទាបជាងម៉ូដែល Pro បន្តិច គឺ 3.199 យ័ន ឬប្រហែល 487$ ។

ចំពោះម៉ូដែល Pro វាគ្រាន់តែមានការបន្ថែមទៅលើ Ram , Camera , Internal Storage និង ថាមពលថ្ម តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតគេបានធ្វើអោយមានល្បឿនលឿន និងកំលាំងកាន់តែខ្លាំង និងប្រើប្រាស់បានយូរផងដែរ។

ទូរស័ព្ទ Galaxy A9 Pro នេះបច្ចុប្បន្នត្រូវបានកំណត់តែមួយគត់សម្រាប់ការចាប់ផ្តើមលក់នៅក្នុងប្រទេសចិន ហើយយើងពិតជាសោកស្តាយណាស់ចំពោះម៉ូដែលមួយនេះផងដែរ យើងសង្ឃឹមថា Samsung និងដាក់លក់ម៉ូដែលនេះជាសកលនាពេលខាងមុខ។

អានបន្ត

631

រវាង Galaxy S7 និង iPhone 6s តើអ្នកទាំងអស់គ្នាពេញចិត្តមួយណា?

បច្ចេកវិទ្យា

15/03/2016

Galaxy_S7_vs_iPhone_6s-Side-by-side

 

ទូរស័ព្ទ Galaxy S7 និង iPhone 6s គឺជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung និង Apple ហើយពួកវាសុទ្ធតែមានបច្ចេកវិទ្យា និង លក្ខណៈពិសេសជាច្រើន មិនតែប៉ុណ្ណោះវាជាស្មាតហ្វូនដែលកំពុងពេញល្បីល្បាញនៅពេលបច្ចុប្បន្ន។

តោះ!! ទៅមើលការប្រៀបធៀបរវាងស្មាតហ្វូនទាំងពីរជាមួយក្រុមការងារ khmerlife.style ទាំងអស់គ្នា៖

 

Design (ការរចនា)

  • Galaxy S7 មិនខុសពីត្រកូល S ស៊េរីមុន (S6) ប៉ុន្មាននោះទេ វាមានសុមដែកហុំព័ទជំុវិញ ជាមួយនិងកញ្ចក់ភ្លឺចាំងនៅផ្នែកខាងក្រោយ។ លើសពីនេះទៅទៀត Samsung ក៏បានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក IP68 ហើយមានរន្ធបន្ថែម SD Card ផងដែរ។
  • iPhone 6s មានតួខ្លួនអាលុយមីញ៉ូមប្រភេទ 7000 series aluminium គុណភាពខ្ពស់ដែលធ្វើអោយវារឹងមាំមិនងាយកំពិតឬកោងបើធៀបនិង iPhone 6 ស៊េរីមុន។

 

Display (ផ្ទាំងបង្ហាញ)

  • Galaxy S7 នេះភ្ជាប់មកជាមួយអេក្រង់ប្រភេទ Quad HD Super AMOLED ទំហំ 5.1 អ៊ីញ ដែលមាន resolution 2560 × 1440 រហូតដល់ទៅ 577 ppi។
  • iPhone 6s ភ្ជាប់មកជាមួយអេក្រង់ Retina HD 4.7 អ៊ីញ ជាមួយនឹង resolution 1334 × 740 រហូតដល់ទៅ 326 ppi។ វាក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី 3D Touch ដែរ។

 

Processor and Ram (ប្រព័ន្ធដំណើរការ)

  • Galaxy S7 នេះបំពាក់ដោយបន្ទះឈីបប្រភេទ Exynos 8890 របស់ក្រុមហ៊ុន Samsung ដែល 4 x Cortex- A53 core ល្បឿន 1.5GHz និង 4 x M1 core ល្បឿន 2.4GHz  ហើយ RAM មានទំហំ 4GB ប្រភេទ LPDDR4។
  • iPhone 6s ត្រូវបានបំពាក់ដោយបន្ទះឈីបថ្មី A9 1.85 GHz របស់ក្រុមហ៊ុន Apple ជាមួយនិង RAM ទំហំ 2GB LPDDR4 ។

 

Camera (កាមេរ៉ា)

  • Galaxy S7 ភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 12,7 MP ជាមួយ aperture ធំកំរឹត 1.7 និងបច្ចេកវិទ្យា OIS​ ដែលរួមបញ្ចូល1.4µ pixels ទំហំធំដែលធ្វើឱ្យកាមេរ៉ាទូរស័ព្ទ Galaxy S7 ថតកាន់តែប្រសើរពេលនៅពន្លឺទាប (low-light)។ អ្វីដែលទាក់ទាញបំផុតរបស់ S7 នោះគឺបច្ចេកវិទ្យា dual pixel វា focus ស្ទើរតែភ្លាមៗគឺរហ័សមែនទេន។
  • iPhone 6s ភ្ជាប់មកជាមួយកាមេរ៉ាទំហំ 12 MP ជាមួយ pixels​​ នីមួយៗដែលមានទំហំ 1.22μ និង aperture កំរឹត 2.2 ហើយបច្ចេកវិទ្យា OIS មានសំរាប់តែ iPhone 6s Plus តែប៉ុណ្ណោះ។

 

Battery (ថាមពលថ្ម)

  • Galaxy S7 មានថាមពលថ្ម 3000 mAh ហើយទូរស័ព្ទនេះក៏ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា fast charging ផងដែរ។
  • iPhone 6s មានថាមពលថ្មតែ 1715 mAh តែប៉ុណ្ណោះ។

 

ខាងក្រោមនេះជាការប្រៀបធៀបលម្អិតបន្ថែមទៀតនៃស្មាតហ្វូនទាំងពីរនេះ៖

 

IMG_0860

 

សរុបមកស្មាតហ្វូនទាំងពីរសុតតែមានលក្ខណៈពិសេសរៀងៗខ្លួន ដូច្នេះយើងពិបាកកាត់សេចក្តីថាមួយណាល្អជាងមួយណាណាស់។ តើប្រិយមិត្តយល់យ៉ាង់ណាចំពោះការប្រៀបធៀបខាងលើនេះ?

អានបន្ត

806

ទូរស័ព្ទ Galaxy S7 របស់ក្រុមហ៊ុន Samsung ទទួលបានការតំរង់ជួររង់ចាំទិញពីអតិថិជនជាច្រើននាក់នៅពីមុខហាង Samsung នៅអឺរ៉ុប ហើយលក់បាន 2.5 ដងច្រើនជាង Galaxy S ជំនាន់មុនរបស់ខ្លួន

បច្ចេកវិទ្យា

12/03/2016

Screen Shot 2016-03-12 at 12.11.38 PM

ទូរស័ព្ទ Samsung Galaxy S7 និង S7 edge ការចាប់ផ្តើមនៅប្រទេសហូឡង់

ទូរស័ព្ទ Galaxy S7 និង S7 edge របស់ក្រុមហ៊ុន Samsung គឺជាឧបករណ៍ដ៏គួរឱ្យទាក់ទាញមែនទែន  ពួកគេបានបន្តការនូវការរចនាសុមដែក និង កញ្ចក់នៃគំរូឧបករណ៍ចាស់របស់ពួកគេ ប៉ុន្តែវាមានរាងតូចជាងហើយកាន់តែមានភាពស្និតស្នាល ជាមួយ IP 68 certification (បច្ចេកវិទ្យាមិនជ្រាបទឹក) កាមេរ៉ាល្អហើយខ្លាំងជាងមុន និង កម្មវិធីមួយចំនួនត្រូវបានធ្វើការកែលំអ និង ការបង្កើនប្រសិទ្ធិភាព ។

វាហាក់ដូចជាឧបករណ៍ថ្មីនេះពិតជាបានឈ្នះការពេញចិត្តរបស់អតិថិជននៅពេលនេះ ខណៈដែលរបាយការណ៍នានាចង្អុលឆ្ពោះទៅរកការបញ្ជាទិញមុនស្មាតហ្វូនទាំងពីរនេះឈរនៅលំដាប់កំពូលសម្រាប់ការរំពឹងទុក។ ឥឡូវនេះក្រុមហ៊ុន Samsung នៅប្រទេសហូឡង់ដែលបានជាប់កំណត់ត្រានិយាយថា “ការបញ្ជាទិញមុនសម្រាប់ទូរស័ព្ទ Galaxy ថ្មីនេះគឺមានជាង 2.5 ដងខ្ពស់ជាង ស្មាតហ្វូនត្រកូល Galaxy ជំនាន់មុន”។

ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមជាផ្លូវការសម្រាប់ស្មាតហ្វូនចំនួនពីរនៅក្នុងទីផ្សារជាច្រើន នៅទូទាំងពិភពលោក។ ការបញ្ជាទិញមុនត្រូវបានគេនាំចេញខ្លះមុនដែលជាផ្នែកមួយនៃការទទួលបានវា 3 ថ្ងៃដំបូង។ ទូរស័ព្ទ Galaxy S7 នេះចាប់ផ្តើមនៅ 649$ , និងទូរស័ព្ទ Galaxy S7 edge នេះអាចនឹងមានតំលៃទាបត្រឹម 749$ ។

Screen Shot 2016-03-12 at 12.12.19 PM

អានបន្ត

860

ក្រុមហ៊ុន Samsung បានបង្ហាញបន្ទះឈីប memory ល្បឿនលឿនទំហំ 256GB UFS 2.0 តើអាចទេសំរាប់ទូរស័ព្ទ Galaxy Note 6?

បច្ចេកវិទ្យា

26/02/2016

Screen Shot 2016-02-26 at 12.49.15 PM

 

ជាការពិតណាស់មួយក្នុងចំណោមក្រុមហ៊ុនផលិតនាំមុខគេនៃ flash memory ហើយក្រុមហ៊ុន Samsung ទើបតែបានប្រកាសថាខ្លួនបានចាប់ផ្តើមផលិតបន្ទះឈីប memory 256GB UFS (Universal Flash Storage) 2.0 ដែលកំពុងតែកំណត់គោលដៅហើយសង្ឃឹមថានឹងទទួលជោគជ័យជាមួយស្មាតហ្វូនរបស់ពួកគេ នាពេលអនាគត ។

 

អ្វីដែលអស្ចារ្យជាងនេះទៀតនោះគឺថា បន្ទះឈីបទំហំ 256GB របស់ក្រុមហ៊ុន Samsung មួយនេះគឺមានល្បឿន read រហូតដល់ទៅ 850MB/s វាជាការពិតណាស់គឺ 850 megabytes ក្នុងរយៈពេល 1 វិនាទីតែប៉ុណ្ណោះ។ល្បឿននៃការផ្ទេរទិន្នន័យដ៏លឿននេះមិនត្រឹមតែមានល្បឿនស្មើរនឹងល្បឿនផ្ទេរទិន្នន័យរបស់ desktop ភាគច្រើនដែលប្រើអង្គផ្ទុកទិន្នន័យ SATA SSD ប៉ុណ្ណោះទេ ក៏ប៉ុន្តែបើនិយាយឲ្យចំទៅគឺវាមានល្បឿនផ្ទេរទិន្នន័យលឿនជាង អង្គផ្ទុកទិន្នន័យ (drive) របស់កុំព្យូទ័រភាគច្រើនទៅទៀតលើកលែងតែអង្គផ្ទុកទិន្នន័យស៊េរីខ្ពស់មួយចំនួនតូចប៉ុណ្ណោះ។ ល្បឿន write នៃបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Sammy មានល្បឿនខ្ពស់បំផុតត្រឹមតែ 260MB/s ដែលមិនស្មើនឹងល្បឿនផ្ទេរទិន្នន័យរបស់ desktop SATA SSDs ផង ប៉ុន្តែយ៉ាងណាក៏វាគ្រាន់បើជាងកាត microSD ដែលអ្នកអាចមានដែរ។

 

ក្រុមហ៊ុន Samsung បាននិយាយថា មួយក្នុងចំណោមគោលបំណងចម្បងរបស់ខ្លួន គឺជាបន្ទះឈីប memory ស៊េរីថ្មីទំហំ 256GB UFS 2.0 ដែលនឹងត្រូវបានប្រើប្រាស់បច្ចេកវិទ្យា 4K ដើម្បីបំពាក់លើ “ស្មាតហ្វូនដែលមានអេក្រង់ធំ” របស់ពួកគេ។ ហើយក្រុមហ៊ុន Samsung ក៏បាននិយាយទៀតដែរថា ប្រសិនបើអ្នកមិនចង់មើលខ្សែភាពយន្ដកំរិត 4K នៅលើទូរស័ព្ទរបស់អ្នក អ្នកអាចមើលត្រឹមកំរិត 1080p ក៏បានជាមួយបន្ទះឈីបថ្មីនេះ។

តើស្មាតហ្វូនដែលមានអេក្រង់ធំមួយណាដែលយើងរំពឹងថានឹងធ្វើអោយពួកយើងភ្ញាក់ផ្អើលនៅចុងឆ្នាំនេះ? ប្រហែលជា Galaxy Note 6 ក៏មិនដឹង អញ្ចឹងមានតែរង់ចាំមើលទាំងអស់គ្នា។

 

 

អានបន្ត

1178

លក្ខណៈនិងសមត្ថភាពដ៏អស្ចារ្យរបស់ Samsung Galaxy S7

បច្ចេកវិទ្យា

23/02/2016

ស្មាតហ្វូនដែលមានប្រជាប្រិយភាពបំផុតលំដាប់ទីពីរនៅលើពិភពលោកទើបតែទទួលបានការ upgraded យ៉ាងខ្លាំងហើយវាត្រូវបានក្រុមហ៊ុន Samsung បានដាក់បង្ហាញជាផ្លូវការគឺទូរស័ព្ទ Galaxy S7

 

galaxy-s7-black-gold

 

Galaxy S7 នេះគឺជាស្មាតហ្វូនចម្បងរបស់ក្រុមហ៊ុន Samsung ស្មាតហ្វូនដែលបានបំពាក់ជាមួយ អេក្រង់ល្អ ហើយទំហំសមល្មម។ហើយយើងក៏អាចនិយាយបានដែលថាទូរស័ព្ទ Galaxy S7 នេះគឺដូចទៅនិង iPhone ស៊េរី ‘ s ‘ ដែរ។

បើទោះបីជាវាខ្វះមុខងារពិសេសដ័ពេញនិយមមួយចំនួនដូចជា 3D Touch របស់ទូរស័ព្ទ iPhone 6s ក៏ដោយប៉ុន្តែទូរស័ព្ទ Galaxy S7 នេះក៏នៅតែជាស្មាតហ្វូនលំដាប់កំពូលដដែលហើយវានាំមកនូវ ម៉ាស៊ីនថតថ្មី exterior កាន់តែស្អាតហើយល្អជាងមុននិង ល្បឿនលឿនជាងមុន ។

  • ខាងក្រោមនេះជាលក្ខណៈនិងមុខងារពិសេសៗដែលទូរស័ព្ទ Galaxy S7 មានៈ

 

Design (ការរចនា)

 

ទូរស័ព្ទ Galaxy S7 នេះ មើលទៅមិនខុសគ្នាច្រើនជាង Galaxy S6 ស៊េរីមុនរបស់ខ្លួននោះទេទោះជាយ៉ាងណាក៏ដោយនោះមិនមានន័យថា ក្រុមហ៊ុន Samsung មិនបានប្រាប់ឲដឹងពីអត្ថប្រយោជន៍មួយចំនួនក្នុងការផ្លាស់ប្តូរ ទៅលើការ design ឡើយ។ S7 បានរើសយកកញ្ចក់កោងផ្នែកខាងក្រោយរបស់ Note 5 ដែលពិតជាធ្វើឱ្យមានអារម្មណ៍រីករាយស្នឹតស្នាលនៅពេលដែលអ្នកកំពុងកាន់ទូរស័ព្ទនេះ ចំនែកផ្នែកកោងនៃស៊ុមដែកដែលហុមព័ទ្ធនៅជុំវិញឧបករណ៍នេះ គឺស្រស់ស្អាតនិង ភ្លឺរលោងផងដែរ។ទំងន់របស់ S7 នេះបានកើនឡើងគួរឱ្យកត់សម្គាល់ ព្រោះថាមពលថ្មរបស់វាមានទំហំធំទើបធ្វើឲស្មាតហ្វូននេះធ្ងន់ ។

 

galaxy-s7-black-front-full_0

galaxy-s7-black-top-back_0

galaxy-s7-bottom-ports_0

 

ទូរស័ព្ទ Galaxy S7 មាន 3 ពណ៌ដូចជា “Black Onyx” ( ខ្មៅ) “Gold Platinum” ( មាស ), និង “Silver Titanium” ( ទឹកប្រាក់ ) ។ពណ៍ទាំងអស់មើលទៅស្រស់ស្អាតនិងមានភាពចាស់ទុំ មិនតែប៉ុណ្ណោះយើងអាចនិយាយបានថាវាល្អជាង S6 ។ អ្វីដែលអស្ចារ្យនៅក្នុង S7 នេះគឺថាក្រុមហ៊ុន Samsung បាន នាំយកមកវិញនៅបច្ចេកវិទ្យា មិនជ្រាបទឹក។ជាមួយ IP68 certification, S7 នេះគឺអនុវត្តការការពារធូលីដីហើយវា មានន័យថាអ្នកអាចមានសុវត្ថិភាពក្នុងការដាក់ចូលទៅក្នុងទឹកលើសពី 1 ម៉ែត្រកាន់តែយូរតាមដែលអ្នកចង់។ទោះបីជាយ៉ាង់នេះក្តីក្រុមហ៊ុន Samsung បានផ្តល់យោបលឱ្យអ្នកចូរកុំធ្វើដូច្នេះ។

 

Display (ផ្ទាំងបង្ហាញ)

 

បើនិយាយពីសមត្ថភាពនៃប្រភេទ AMOLED វិញ Samsung បានបង្កើតមុខងារពិសេស always-on ដែលត្រូវបារក្សាទុកជាផ្នែកមួយនៃ display on ក្នុងគោលបំណងដើម្បីបង្ហាញពត៌មានសំខាន់ៗដូចជា ម៉ោង ការជូនដំណឹង ឬ ការណាត់ជួប។តើប៉ុន្មានដងហើយដែលអ្នករុញរឺចុចប៊ូតុង power ឬ ប៊ូតុង home ដើម្បីដាស់ display ទូរស័ព្ទរបស់អ្នកគ្រាន់តែដើម្បីមើលឃើញថាវាម៉ោងប៉ុន្មានតែប៉ុណ្ណោះ? យើងភ្នាល់ថាអ្នកតែងតែធ្វើវាជាញឹកញាប់ណាស់ដូច្នេះលក្ខណៈពិសេស always-on display របស់ទូរស័ព្ទ Galaxy S7 នេះគឺមានប្រយោជន៍ខ្លាំងណាស់ម្យ៉ាងទៀតចំនុចដែលល្អបំផុតនោះគឺវាមិនធ្វើឱ្យខ្ជះខ្ជាយថាមពលថ្មច្រើនពេកទៀតទេ ចាប់តាំងពីអេក្រង់ AMOLED អាចបំភ្លឺឡើងបានដោយជ្រើសយក pixels ហើយមិនមែនជា backlight ដែលចេញពីអេក្រង់ LCD ។

 

galaxy-s7-black-top-front_0

 

ចំនែកអេក្រង់វិញបានរក្សាទុកនូវទំហំដដែល : 5.1 inch អង្កត់ទ្រូងនិងជ្រុល 1440 X 2560 pixel resolution ដែលមានកំរិត 576 ppi pixel ធ្វើឲរូបភាពម៉ត់ច្បាស់ ហើយងាយស្រួលសំរាប់អ្នកអាននិងមើល។

 

Interface and Functionality (ផ្ទាំង Interface និងមុខងារ)

 

Screen Shot 2016-02-23 at 4.26.49 PM

ផ្ទាំង Interface TouchWiz ជំនាន់ថ្មីរបស់ S7 មិនខុសពី TouchWiz របស់ S6 ជំនាន់មុនប៉ុន្មានទេគ្រាន់តែ samsung បានធ្វើការ update ពី version មុនតែប៉ុណ្ណោះដូច្នេះ TouchWiz ជំនាន់ថ្មីនេះ ងាយស្រូលក្នុងការប្រើប្រាស់ រហ័ស នឹងមិនរញេរញៃថែមទាំងមានល្បឿនលឿនទៀតផង។

 

 

 

 

 

 

 

 

 

 

Processor and Memory (ប្រព័ន្ធដំណើរការនិងអង្គចងចាំ)

 

ក្រុមហ៊ុន Samsungទទួលផលប្រយោជន៍នៃការផលិតបន្ទះឈីបរបស់ខ្លួនហើយវានិងត្រូវបានរក្សាទុក silicon ល្អបំផុតសំរាប់ផលិតឡើងសម្រាប់ទូរស័ព្ទ Galaxy S7 ។ នៅក្នុងសហរដ្ឋអាមេរិច S7 នឹងប្រើបន្ទះឈីប Snapdragon 820 របស់ក្រុមហ៊ុន Qualcomm ខណៈពេលទីផ្សារអន្តរជាតិ នឹងត្រូវបានបំពាក់បន្ទះឈីប Exynos ជំនាន់ថ្មីបំផុត, និងទីផ្សារដទៃទៀត ក៏ទទួលបាន បន្ទះឈីប Snapdragon ផងដែរ ។

 

Screen Shot 2016-02-23 at 4.27.04 PM

 

ក្រុមហ៊ុន Samsung បានបង្កើនល្បឿន CPU លឿនជាងមុន រហូតដល់ទៅ 30% និង GPU លឿនជាងមុន 60% បើប្រៀបធៀបទៅនឹង S6 ។ទាំង Exynos និង Snapdragon 820 ដែលមានបំពាក់នៅក្នុង Galaxy S7 គឺសុទ្ធតែអាចផ្ដល់នូវកំណើននៃដំណើរការប្រភេទនេះដូចគ្នា។

នេះជាដំណឹងល្អសម្រាប់ gamer ក្រុមហ៊ុន Samsung បាននិយាយថាទូរស័ព្ទ Galaxy S7 នេះនឹងក្លាយជាទូរស័ព្ទដំបូងដើម្បីគាំទ្រ API របស់ក្រាហ្វិក Vulkan កម្រិតខ្ពស់លើសពីនេះទៅទៀត វាអាចប្រើក្រាហ្វិកល្អប្រសើរជាងមុន រឹតតែរស់រវើក និងល្បឿនលឿនជាងមុននៅក្នុងវីដេអូ game។ បើនិយាយពី game វិញ Samsung បានផលិត កម្មវិធីថ្មីដែលហៅថា Game Lounge ដែល unlock ជម្រើសដែលឡូយៗសម្រាប់អ្នកលេងដូចជា ការថតវីដេអូលេងហ្គេម ។

ឥលូវនេះក្រុមហ៊ុន Samsung មានរន្ធបន្ថែម memory card សំរាប់ Galaxy S7 ហើយប៉ុន្តែក៏ជារឿងអាក្រក់ដែរសម្រាប់ខ្លួនព្រោះថាវាធ្វើឲការលក់ ម៉ូឌែល 64GB , 128GB ធ្លាក់ចុះ។ចំនែក Ram របស់ទូរស័ព្ទនេះមានទំហំ 4GB ប្រភេទ LPDDR4 ដែលមានល្បឿនខ្លាំងមែនទេន។

 

Camera (កាមេរ៉ា)

 

galaxy-s7-black-gold

ក្រុមហ៊ុន Samsung បានប្រើកាមេរ៉ា និង sensor ថ្មីសំរាប់ S7 ដែលមានទំហំ 12 MP និងមាន 1.4-micron pixels រីឯ aperture កំរឹត F/1.7 មានទំហំធំផងដែរហើយប្រើប្រាស់បច្ចេកវិទ្យា Britecell អាចផ្តិតរូបភាពបានយ៉ាងល្អចំនែកកាមេរ៉ាខាងមុខមានទំហំ 5 MP ដដែល។សរុបមកការ upgrades ទាំងនេះអនុញ្ញាតឲទូរស័ព្ទ Galaxy S7 ថតរូប low-light កាន់តែល្អជាងមុនជាមួយកំរិតពន្លឺរឹតតែប្រសើរនិងការចាប់យករូបភាពយ៉ាង់រហ័ស។បើនិយាយពី Focus (ការចាប់យករូបភាព) ត្រូវបានកែលំអឲប្រសើរជាងមុនហើយត្រូវបានគេហៅថា Dual Pixel ។sensor ស៊េរីថ្មីរបស់ S7 នេះប្រើ pixel ទាំងអស់របស់ខ្លួនក្នុងគោលបំណងពង្រឹងការចាប់យករូបភាពអោយកាន់តែលឿន ច្បាស់។

 

Battery (ថាមពលថ្ម)

 

កាលពីឆ្នាំមុន Galaxy S6  មានថាមពលថ្មត្រឹមតែ 2550 mAh ប៉ុន្តែឆ្នាំនេះ ក្រុមហ៊ុន Samsung បានបំពាក់ថាមពលថ្មថ្មីមានចំណុះ 3000 mAh សំរាប់ Galaxy S7 ដែលវាមានការកើនឡើងដល់ 17% ច្រើនជាងលើកមុនហើយទូរស័ព្ទនេះក៏ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា fast charging ផងដែរ។

Screen Shot 2016-02-23 at 4.27.58 PM

 

Expectations (ការរំពឹងទុក)

 

សរុបមក Galaxy S7 មានកញ្ចក់កោងផ្នែកខាង,កាមេរ៉ាស៊េរីថ្មីទំហំ 12 MP, Android 6 និងTouchWiz ជំនាន់ថ្មី, Ram ទំហំ 4GB ប្រភេទ LPDDR4,បច្ចេកវិទ្យាមិនជ្រាបទឹក,ថាមពលថ្មថ្មី 3000 mAh។

ចំពោះកាលបរិច្ឆេទក្នុងការដាក់លក់គឺក្នុងអំឡុងខែមិនាខាងមុខនេះ រីឯតំលៃក្រុមហ៊ុនមិនទាន់បានបញ្ជាក់នូវឡើយទេ។

អានបន្ត

631

AnTuTu : ទូរស័ព្ទ Galaxy S7 បំពាក់ GPU ប្រភេទ Snapdragon ពិន្ទុ ខ្ពស់ជាង GPU ប្រភេទ Exynos version 20%

បច្ចេកវិទ្យា

17/02/2016

ការធ្វើ test AnTuTu បានបង្ហាញប្រហែលជាបីសប្តាហ៍មុនថា Samsung ដែលមានលេខកូដ SM – G930F ត្រូវបានលេចឡើងនៅក្នុងមូលដ្ឋានទិន្នន័យ(database) របស់ពួកគេហើយចាប់តាំងពីទូរស័ព្ទ Galaxy S6 ត្រូវបានកូដ SM- G920 ខណៈដែលពួកគេបានសន្និដ្ឋានយ៉ាង់មឺងម៉ាត់ថានេះជាបច្ចេកវិទ្យាបន្ទាប់របស់វានោះគឺទូរស័ព្ទ Galaxy S7 ។ នៅពេលនេះពួកគេបង្ហាញតែពីលក្ខណៈពិសេសនៃស្មាតហ្វូននេះតែប៉ុណ្ណោះ ដូចជា – 5.1 “Quad HD Display, ប្រភេទ Exynos 8890 processor និង មានកាមេរ៉ា 12 MP ហើយពួកគេសន្យាថា ពួកគេនឹងប្រកាសលទ្ធផលរបស់ទូរសព្ទនេះអោយបានឆាប់តាមដែលអាចធ្វើបាន។

 

Exynos-and-Snapdragon-AH

 

AnTuTu’s Weibo ទើបតែធ្វើការដាក់ពិន្ទុសាកល្បងទៅលើ Galaxy S7 ដែលតែងតែត្រូវបានគេចាត់ទុកថាជា International version កន្លងមកហើយម្យ៉ាងវិញទៀត Global version ត្រូវបានបំពាក់ដោយ  Samsung Exynos 8890 ហើយវាបានពិន្ទុ 105, 000 ពិន្ទុ នៅលើ AnTuTu ដែលជាលទ្ធផលដ័អស្ចារ្យ។

 

គ្មានអ្វីអស្ចារ្យទេ សំរាប់បន្ទះឈីប Snapdragon 820 version បើទោះជាកាលពីមុននេះ ក្រុម AnTuTu បានអួតថាក្រុមហ៊ុន AT & T និយាយថា S7 edge version បានបង្ហាញខ្លួននៅក្នុង database របស់ខ្លួន ហើយប្រកាសថាជា SM – G935A ដែលមានលក្ខណៈពិសេសដូចគ្នាដូចទៅនឹង G930F ដែរ។បើទោះជាមានភាពខុសគ្នា គួរឱ្យកត់សម្គាល់ នៃការបំពាក់ដោយបន្ទះឈីប Snapdragon 820 processor ជំនួសឱ្យប្រភេទ Exynos 8890 បន្ទាប់មកទៀតពួកគេ បានប្រកាសពីការ ប្រៀបធៀប នៃការ Test Galaxy S7 ជាមួយ Qualcomm processors ហើយវាទទួលបានពិន្ទុខ្ពស់បំផុត 125, 288 ពិន្ទុឯនោះ។ ជាការពិតណាស់ ពួកគេបានប្រៀបធៀបការ test ពិន្ទុនៃទូរស័ព្ទជាមួយបន្ទះឈីទាំងពីរហើយឥឡូវនេះ គេបានប៉ាន់ប្រមាណថា 105, 000 ពិន្ទុ ចំនែកឯប្រភេទ Exynos ប្រហែល 20, 000 ពិន្ទុ ទាបជាង version ជាមួយនឹងប្រភេទ Snapdragon 820 ដែលត្រូវបានគេបង្ហោះពីមុន។

ហើយមានការចង្អុលបង្ហាញមួយទៀតនិយាយថា GPU ប្រភេទ Adreno 530  វានឹងធ្វើការបានយ៉ាងល្អ សម្រាប់ Gamers ។ ក្រុមហ៊ុន Samsung ប្រើ graphics processor ប្រភេទ Mali-T880MP12  នៅក្នុង Exynos 8890 ដោយមានមិនតិចជាង 12 cores នៅក្នុងវាឡើយហើយវានៅមិនទាន់ជាប្រភេទ  ARM architecture ទេបើប្រៀបធៀបទៅនឹងការផ្លាស់ប្ដូរប្រភេទ Adreno ។ Chipset ទាំងពីរនេះគឺ មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះគ្មាន game ណាមួយដែល អាចរកបាននៅ Play Store ដើម្បីយកមកសាកល្បង GPUs របស់ពួកគេបានទេ ដូច្នេះ ការធ្វើ test ពិន្ទុទាំងនេះគ្រាន់តែសម្រាប់ សិទ្ធិក្នុងការប្រកួតប្រជែងតែប៉ុណ្ណោះ។

អានបន្ត

798

Galaxy View ថ្មីរបស់ Samsung ជា Tablet ឬ ជាទូរទស្សន៍?

បច្ចេកវិទ្យា

02/11/2015

Samsung ជាក្រុមហ៊ុនមួយដែលធំ និង​ ល្បីនៅក្នុងការផលិតទូរស័ព្ទ និង Tablet នៅពេលដែលឃើញថា Apple ចេញ iPad Pro និង Microsoft ចេញ Surface pro 4​ ដូច្នេះក្រុមហ៊ុនមួយនេះបានឌីស្សាញ Tablet ថ្មីសំរាប់ទុកប្រកួតជាមួយ ក្រុមហ៊ុន២នោះ គឺ Samsung Galaxy View ដែលជា Tablet ១ថ្មី ទើបចេញរយៈពេលប៉ុន្មានថ្ងៃនេះ។ នៅក្នុងឆ្នាំ ២០១៥ នេះយើងសង្កេតឃើញថា ក្រុមហ៊ុនល្បីៗទាំងនេះ កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទៅលើផ្នែកTablet។​ តើ Samsung Galaxy View នេះមានអ្វីខ្លះដែលអាចផ្តួល និង អ្វីខ្លះដែលមិនអាចផ្តួល ដៃគូប្រជែងរបស់ Samsung បាន?

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

រូបរាង និង ផ្នែកខាងក្រៅ

ប៉ុន្មានថ្ងៃមុននេះ SamSung បានបញ្ចេញនូវ Tablet ថ្មីមួយមានឈ្មោះថា Samsung Galaxy View ដែលមានទំហំធំជាង Galaxy tab និង Galaxy note ទៀត គេបានអោយឈ្មោះវាថា Largest Android Tablet ។ វាមានបណ្តោយ 17.8 inch ទទឹង 10.9inch កំរាស់​ 0.47inch ក្រាស់ជាង iPad pro (0.27inch)​ ប្រើប្រាស់ OS Android 5.1 lollipop។ផ្ទៃខាងមុខ វាមានអេក្រង់ទំហំ 18.4 inch Touchscreen ផ្នែកកៀនៗនៃផ្ទៃខាងមុខមានពណ៌ខ្មៅ និងមានផ្លាកសញ្ញា Samsung។  ផ្នែកខាងក្រោយរបស់វាមានកំហូងមួយសំរាប់យួរ ដូច្នេះអ្នកអាចយកវាទៅតាមខ្លួនបានជានិច្ច។ និងមានបន្ទះមួយសំរាប់ដាក់បញ្ឈរ រឺ ផ្តេកតំរូវតាមចិត្តអ្នក ផ្ទៃខាងក្រោយរបស់វា គ្រើម មាន ផ្លាកសញ្ញា Samsung ធំមួយ។ អេក្រង់របស់វាមាន Resolution 1920×1080 full HD។ យើងសង្កេតឃើញថាគ្មាន Samsung Pen មកជាមួយដូច galaxy note ទេ។

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

build-for-streaming-main

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

ផ្នែកខាងក្នុង

Galaxy view បានភ្ជាប់មកជាមួយនូវ Processor: Samsung exynos7580 Octa-core 1.6Ghz និង មាន​Ram ចំនួន 2GB, និង​មានទំហំផ្ទុក 32GB។ មានទំហំថ្ម 5.700mAh អាចចាក់បទចំរៀង និង ចាក់វីដេអូ បានចំនួន 8ម៉ោង។ ប្រើប្រាស់ជាមួយតែ wifi ប៉ុណ្ណោះ មិនអាចដាក់simបានទេ។  ចំណែកឯកាមេរ៉ា មានតែខាងមុខប៉ុណ្ណោះ គឺទំហំ 2.1mp ពង្រីកបាន៤ដង និង សំរាប់ថតវីដេអូ បានទំហំ 1080p។ ប្រើប្រាស់OS android 5.1 lollipop។

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

flexible-design-stand

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Gadgets.ndtv.com

ជាចុងក្រោយ តាមដែលពួកយើងបានស្រាវជ្រាវ និង បរិយាយខាងលើនេះ Galaxy view មួយនេះដូចជាមិនអាចប្រៀបបានទៅនឹង iPad pro ឬ Surface pro 4 នោះឡើយ។ បើតាមមើលអ្វីដែលវាមាន គេបាន​ប្រៀបប្រដូចវាត្រឹមតែជា ទូរទស្សន៍ មួយប៉ុណ្ណោះ។
លោកអ្នកអាច Pre order បានពីក្រុមហ៊ុន Samsung តំលៃត្រឹមតែ $599.99 ក្នុង​១គ្រឿង។

អានបន្ត

1504

ការប្រៀបធៀបគ្នារវាង iPhone 6s និង Samsung Galaxy S6 Edge+

បច្ចេកវិទ្យា

14/09/2015

iPhone 6s ថ្មីដែលទើបនឹងចេញរបស់ក្រុមហ៊ុន Apple និង Samsung Galaxy S6 Edge+ របស់ក្រុមហ៊ុន Samsung គឺជាទូរស័ព្ទដែលល្អជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេក្នុងចំណោម smartphone ទាំងអស់ផ្សេងទៀតក្នុងពេលបច្ចុប្បន្ននេះ។ ហើយក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការប្រៀបធៀបរវាង smartphone ដ៏មានឥទ្ធិពលទាំងពីរនេះ ថាតើវាមានលក្ខណៈសំខាន់ៗខុសគ្នាកន្លែងណាខ្លះ។ ខ្ញុំនឹងធ្វើការប្រៀបធៀបទូរស័ព្ទទាំងពីរទៅលើលក្ខណៈសំខាន់ៗមួយចំនួនដូចជា ការឌីហ្សាញ អេក្រង់ ការដំណើរការ កាមេរ៉ា Operating System ថ្ម និងតម្លៃ របស់ទូរស័ព្ទទាំងពីរនេះ។

 

ការឌីហ្សាញរបស់ iPhone 6s និង Galaxy S6 Edge+

រូបភាព iPhone 6S។ ដកស្រង់ចេញពីវែបសាយ Apple

រូបភាព iPhone 6S។ ដកស្រង់ចេញពីវែបសាយ Apple

ចំពោះ iPhone 6s វាមាន​រៀងដូចជា iPhone 6 ដែលចេញកាលពីឆ្នាំមុនដែរ ហើយវាមានកម្រាស់ប្រវែង 7.1 មីលីម៉ែត្រ និងមានការឌីហ្សាញបែបស្អាតសាមញ្ញបំផុត។ រីឯ Galaxy S6 Edge+ វិញ វាមានការឌីហ្សាញបែបប្លែកគួរឲ្យចាប់អារម្មណ៍ និងខុសប្លែកពី smartphone ដ៏ទៃទៀតជាមួយនឹងអេក្រង់កោងរបស់វា ហើយវាមានកម្រាស់រៀងស្ដើងជាង iPhone 6s បន្តិច គឺត្រឹមតែ 6.9 មីលីម៉ែត្រប៉ុណ្ណោះ។

រូបភាព Samsung Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ GSMArena

រូបភាព Samsung Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ GSMArena

 

អេក្រង់របស់ iPhone 6s និង Galaxy S6 Edge+

រូបភាព iPhone 6S

រូបភាព iPhone 6S

iPhone 6s មានអេក្រង់ទំហំ 4.7 អ៊ីញ ដូចជា iPhone 6 ដែរ ហើយមានភិចស៊ែលសរុបចំនួន 1,000,500 ភិចស៊ែល (1334 x 750 ភិចស៊េល) ដែលត្រូវនឹងចំនួន 326 ភិចស៊ែលក្នុងមួយអ៊ីញ។ iPhone 6s ក៏មានបន្ថែមនូវបច្ចេកវិទ្យាថ្មីទៅលើអេក្រង់របស់វាផងដែរ នោះគឺ 3D Touch ដែលអាចវាស់ដឹងពីកម្លាំងសង្កត់នៅលើអេក្រង់ និងអាចបង្កើតឲ្យមានវិធីថ្មីជាច្រើនក្នុងការចុចលើអេក្រង់បាន ដែលទូរស័ព្ទផ្សេងៗទៀតជាមួយនឹង Multitouch ដូចគ្នាមិនមាន។ ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អំពី iPhone 6s សូមចុចលើ Link នេះ។

រូបភាព Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ Samsung

រីឯ Samsung Galaxy S6 Edge+ វិញ វាមានទំហំអេក្រង់ដល់ទៅ 5.7 អ៊ីញ ជាមួយនឹង 3,686,400 ភិចស៊ែល (2560 x 1440 ភិចស៊ែល) ដែលត្រូវនឹងចំនួន 518 ភិចស៊ែលក្នុងមួយអ៊ីញ ហើយមើលទៅមានរូបភាពស្រស់ស្អាតច្បាស់ល្អ។ បន្ថែមពីនេះទៀត អេក្រង់របស់ Galaxy S6 Edge+ ត្រូវបានធ្វើឲ្យមានកំណោងនៅសងខាង​អេក្រង់របស់វាផងដែរ ដែលមើលទៅមិនត្រឹមតែមានលក្ខណៈប្លែកជាងទូរស័ព្ទដ៏ទៃដែលមានត្រឹមតែអេក្រង់រាបស្មើរប៉ុណ្នោះទេ ហើយវាក៏មានភ្ជាប់មកជាមួយលក្ខណៈ និងមុខងារពិសេសថ្មីៗបន្ថែមផងដែរសម្រាប់ប្រើនៅកន្លែងកោងរបស់វានោះ ដូចជាអ្នកអាចមើល Notification និង សារថ្មីៗបាននៅលើកន្លែងកោងនៃអេក្រង់នោះបានដោយមិនចាំបាច់បើកអេក្រង់ឲ្យភ្លឺជាដើម។

ដោយមានមកជាមួយនូវបច្ចេកវិទ្យាថ្មីរបស់ អេក្រង់ Super AMOLED បានធ្វើឲ្យ Galaxy S6 Edge+ អាចបញ្ចេញនូវរូបភាពដែលមានពណ៌ចម្រុះស្រស់ស្អាតច្បាស់ល្អ រីឯ iPhone 6s វិញ ជាមួយនឹងអេក្រង់ IPS LCD របស់វា អាចធ្វើឲ្យវាបញ្ចេញនូវពណ៌ដែលមានលក្ខណៈធម្មជាតិជាង។

 

ការដំណើរការរបស់ iPhone 6s និង Galaxy S6 Edge+

iPhone 6s មានភ្ជាប់មកជាមួយនូវ 64-bit Apple A9 processor ថ្មី ដែលអាចធ្វើឲ្យទូរស័ព្ទនេះមានឥទ្ធិពលខ្លាំងជាងម៉ូដែលមុនៗរបស់វាដល់ទៅ 70% ខាងផ្នែក CPU និង 90% ខាងផ្នែក GPU, ដូចគ្នាផងដែរ ជាមួយនឹង 64-Bit Octa-core (2.1GHz Quad + 1.5GHz Quad) Exynos 7420 processor និង 4GB RAM, Galaxy S6 Edge+ ក៏មានឥទ្ធិពលខ្លាំងផងដែរ។ យើងជឿថា ទូរស័ព្ទទាំងពីរនេះអាចផ្ដល់នូវបទពិសោធន៍ដ៏ល្អ ជូនដល់អ្នកប្រើប្រាស់បានស្រដៀងគ្នា ហើយកម្លាំងនៃការ processing របស់ទូរស័ព្ទទាំងពីរនេះគឺមិនមែនជាបញ្ហាទៀតឡើយ។

 

កាមេរ៉ារបស់ iPhone 6s និង Galaxy S6 Edge+

រូបភាព iPhone 6S ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ techadvisor

រូបភាព iPhone 6S ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ techadvisor

iPhone 6s មានកាមេរ៉ាក្រោយ ដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 12MP ធំជាង iPhone 6 កាមេរ៉ា ដែលមានត្រឹមតែ 8MP ហើយកាមេរ៉ាមុខរបស់វាមានទំហំ​មេហ្គាភិចស៊ែលចំនួន 5MP ដដែល។ យើងជឿថា កាមេរ៉ារបស់ iPhone 6s នឹងអាចថតរូបដ៏ច្បាស់ល្អដូចជា iPhone 6 ដែរព្រោះវាជា upgrade របស់ iPhone 6 កាមេរ៉ា ហើយក៏ប្រហែលជាល្អជាងផង។ កាមេរ៉ារបស់ iPhone 6s ក៏អាចថតជា 4K វីដេអូ និង Live Photo បានផងដែរ។

រូបភាព Galaxy S6 Edge+ ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Galaxy S6 Edge+ ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ Samsung

ចំពោះ Galaxy S6 Edge+ វិញ កាមេរ៉ារបស់វាពិតជាអាចថតរូបបានល្អស្រស់ស្អាតច្បាស់ល្អមែន ជាមួយនឹងកាមេរ៉ាក្រោយ ដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 16MP មានភ្ជាប់មកជាមួយនឹង optical image stabilisation ដែលអាចថតរូបបានយ៉ាងលឿន និងមិនញ័រ ហើយកាមេរ៉ាមុខរបស់វាក៏មានទំហំមេហ្គាភិចស៊ែលដូច iPhone 6s ផងដែរគឺ 5MP។

 

Operating System (OS) របស់ iPhone 6s និង Galaxy S6 Edge+

iPhone 6s មានដំណើរការនៅលើ iOS9 ដែលសរសេរដោយក្រុមហ៊ុន Apple ផ្ទាល់ រីឯ Galaxy S6 Edge+ មានដំណើរការនៅលើ Android OS ដែលសរសេរដោយក្រុមហ៊ុន Google។ បទពិសោធន៍ ដែល OS ទាំងពីរអាចផ្ដល់ជូនអ្នកមានលក្ខណៈខុសគ្នា ដូច្នេះហើយមុននឹងអ្នកសម្រចចិត្តជ្រើសរើសថាគួរយកទូរស័ព្ទមួយណារវាងទូរស័ព្ទ smartphone ទាំងពីរនេះ អ្នកគួរសួរខ្លួនឯងសិនថាតើអ្នកចូលចិត្តបទពិសោធន៍នៃការប្រើប្រាស់ smartphone របស់អ្នកបែបណា។

ចំនួន Apps ដែលមាននៅក្នុង App Store សម្រាប់ iOS និងក្នុង Play Store សម្រាប់ Android ក៏មានភាពខុសគ្នាមួយចំនួនផងដែរ។ ទោះបីជា OS ទាំងពីរមានសម្បូរទៅដោយ Apps ជាច្រើនផ្សេងៗដល់ទៅរាប់លាន Apps ក៏ដោយ ក៏យើងអាចឃើញថា iOS អាចផ្ដល់ជូនអ្នកនូវ Apps ដែលមានគុណភាពល្អៗបានច្រើនជាង Android Apps ដែរ តែអ្នកក៏ត្រូវចំណាយលុយទិញ Apps ភាគច្រើនទាំងនោះនៅក្នុង iOS ជាងក្នុង Android ផងដែរ។ លើសពីនេះ Android បានបើក Codes របស់ពួកគេជាសាធារណៈសម្រាប់ Developers ជាច្រើនធ្វើការកែ interface របស់វា និងកែអ្វីផ្សេងៗទៀតដែល Android អនុញ្ញាតឲ្យកែបាន ដូច្នេះអ្នកអាចជ្រើសរើស Themes ជាច្រើនសម្រាប់ Galaxy S6 Edge+ របស់អ្នកបានតាមតម្រូវចិត្តរបស់អ្នកជាមួយនឹង Android OS ក៏ប៉ុន្តែអ្នកមិនអាចធ្វើបែបនេះបានទេជាមួយ iOS។ ពិសេសជាងនេះ Smartphone ទាំងពីរនេះសុទ្ធតែមានមុខងារដើម្បីស្កេនម្រាមដៃ ដែលជារបស់មានប្រយោជន៍នៅក្នុងសម័យថ្មីនេះ ដូចគ្នា។

 

ថ្មរបស់ iPhone 6s និង Galaxy S6 Edge+

ចំពោះថ្មរបស់ iPhone 6s វាអាចកាន់ថ្មបានដល់ទៅជិតមួយថ្ងៃពេញដោយអ្នកមិនចាំបាច់ភ័យព្រួួយរឿងអស់ថ្មនៅពាក់កណ្តាលថ្ងៃនោះទេ តែផ្ទុយទៅវិញ ចំពោះ Samsung Galaxy S6 Edge+ ដែលដូចជាទូរស័ព្ទ Samsung ភាគច្រើនដែរ គឺវាឆាប់ស៊ីថ្ម និងមិនសូវកាន់បានដល់ពេញមួយថ្ងៃនោះទេ។

ជាមួយថ្មរបស់ iPhone 6s អ្នកអាចនិយាយបានរហូតដល់ទៅ ១៤ ម៉ោងតាមរយៈ 3G និងអាចប្រើប្រាស់ Internet បានដល់ទៅ ១០ ម៉ោងតាមរយៈ 3G និង LTE និងបានដល់ទៅ ១១ ម៉ោងតាមរយៈ WiFi។ ចំពោះ Samsung Galaxy S6 Edge+ ដើម្បីដោះស្រាយពីបញ្ហាឆាប់អស់ថ្មរបស់ទូរស័ព្ទនេះ ក្រុមហ៊ុន Samsung បានបង្កើតឲ្យមានមុខងារ Fast Charge ហើយជាមួយនឹងមុខងារនេះ អ្នកអាចសាកថ្មរបស់ Galaxy S6 Edge+ អ្នកបានយ៉ាងលឿនឆាប់ពេញ។ ហើយអ្នកក៏អាចរកទិញបាននូវ Wireless Charger និង Power Bank ដែលក្រុម Samsung ឌីហ្សាញជាពិសេសសម្រាប់ទូរស័ព្ទ Samsung សម័យថ្មីនេះ ដើម្បីឲ្យការប្រើប្រាស់ smartphone របស់អ្នកកាន់តែងាយស្រួល។

រូបភាព Samsung Wireless Charger។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Samsung Wireless Charger។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Samsung Fact Charge (Power Bank)។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Samsung Fact Charge (Power Bank)។ ដកស្រង់ចេញពីវែបសាយ Samsung

 

តម្លៃរបស់ iPhone 6s និង Galaxy S6 Edge+

ដោយសារតែ iPhone 6s មិនទាន់មានវត្តមានក្នុងទីផ្សារនៅប្រទេសកម្ពុជា ខ្ញុំនឹងធ្វើការប្រៀបធៀបតម្លៃរបស់ smartphone ទាំងពីរនេះជាតម្លៃនៅក្នុងប្រទេសអាមេរិក (តាមរយៈក្រុមហ៊ុន AT&T) ហើយអ្នកអាចប្រមើរមើលបានថា វាអាចនឹងមានតម្លៃខុសគ្នាប៉ុនណានៅក្នុងប្រទេសកម្ពុជា។ ចំពោះ iPhone 6s  64GB វាអាចមានតម្លៃប្រហែល …… នៅឯប្រទេសអាមេរិក រីឯ 64 GB Galaxy S6 Edge+ វិញវាមានតម្លៃប្រហែល $815 និងតិចជាងនេះ $100 សម្រាប់ 32GB បើអ្នកទិញពីក្រុមហ៊ុន AT&T ហើយវាអាចមានតម្លៃថ្លៃជាងនេះប្រហែល $50 បើអ្នកទិញនៅក្រុមហ៊ុនផ្សេងទៀត។

 

ជាទីបញ្ចប់នេះ តាមរយៈការប្រៀបធៀបខាងលើ iPhone 6s និង Samsung Galaxy S6 Edge+ គឺសុទ្ធតែមានឥទ្ធិពលខ្លាំង និងចំនុចល្អរៀងៗខ្លួន ធ្វើឲ្យយើងពិបាកក្នុងការសម្រេចចិត្តថាគួរយកមួយណាណាស់។ តាមយោបល់របស់ខ្ញុំ ដើម្បីជ្រើសរើសយកមួយរវាងទូរស័ព្ទទាំងពីរនេះបើសិនជាគេឲ្យជម្រើសអ្នកនោះ អ្នកគួរគិតថាតើអ្នកចូលចិត្តបទពិសោធន៍ក្នុងការប្រើប្រាស់ smartphone របស់អ្នកបែបណា។ បើអ្នកចូល iOS និងការឌីហ្សាញបែបសាមញ្ញស្អាត និងមានថ្មអាចកាន់បានដល់ទៅមួយថ្ងៃពេញ អ្នកគួរជ្រើសយក iPhone 6s តែបើអ្នកចូលចិត្ត Adroid និងការឌីហ្សាញបែបប្លែកគួរឲ្យចាប់អារម្មណ៍ និងមិនសូវប្រកាន់ពីថ្មរបស់វានោះ អ្នកគួរជ្រើសរើសយក Galaxy S6 Edge+។

អានបន្ត