MENU

Samsung
Tag Archive

885

លេចចេញផ្នែកខាងមុខរបស់ Galaxy Note 7 ជាមួយបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក

បច្ចេកវិទ្យា

30/06/2016

ពត៌មានបែកធ្លាយជាច្រើនអំពី Samsung Galaxy Note 7 នៅពេលនេះបានលេចចេញរូបរាងផ្នែកខាងមុខ ដែលគេជឿជាក់ថាជាបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក (Iris scanner) ហើយក្រុមហ៊ុនបានកំណត់ពេលវេលាសំរាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះរួចហើយ គឺនៅថ្ងៃទី 2 ខែសីហា ខាងមុខនេះ។

 

phprpcigu

 

បន្ទាប់ពីការលេចធ្លាយមួយចំនួន ដែលបានបង្ហាញពីលក្ខណៈពិសេស និង ការឌីហ្សាញរបស់ទូរស័ព្ទ Galaxy Note 7, ឥឡូវនេះ យើងបានឃើញរូបភាពខាងលើនេះហើយថា វាជាកញ្ចក់គម្របមុខរបស់ Note 7 ។

ជាការពិតណាស់ វានឹងបំពាក់អេក្រង់ dual-curved ដូចទៅនឹង Galaxy S7 edge អញ្ចឹងដែរ ហើយវានឹងពិតជាមានបំពាក់ ម៉ាស៊ីនស្កេនប្រស្រីភ្នែក ដែលអាចដោះសោរបានដូចទៅនឹងម៉ាស៊ីនស្កេនស្នាមម្រាមដៃផងដែរ ហើយវាជាវិធីសាស្រ្ត ដែលមានសុវត្ថិភាពបំផុតដើម្បីដោះសោរទូរស័ព្ទរបស់អ្នក ដោយគ្រាន់តែសម្លឹងមើលវាតែប៉ុណ្ណោះ។ វាជាលំនាំមួយដូចនិងបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃដែរ ដែលជំនួសដោយការប្រើកាមេរ៉ាមុខរបស់ Note 7 កំណត់ចំណាំទំរង់មុខរបស់អ្នក ដើម្បីដោះសោទូរស័ព្ទកាន់តែមានសុវត្ថិភាព។

 

នេះជាលក្ខណៈពិសេសរបស់ Galaxy Note 7 ដែលពាក្យចចាមអារ៉ាមបាននិយាយរហូតមកដល់ពេលនេះ៖

  • Interface: ប្រព័ន្ធដំណើរការ Android 6 Marshmallow និង Grace UX ជំនាន់ថ្មី
  • Display: 5.7 អ៊ីញ ឬ 5.8 អ៊ីញ QHD ប្រភេទ Super AMOLED
  • SoC: បន្ទះឈីប Snapdragon 820 សម្រាប់ អាមេរិក, Exynos 8893 សម្រាប់ទីផ្សារអន្តរជាតិ
  • RAM: 6GB LPDDR4
  • Camera: កាមេរ៉ាក្រោយ 12MP និងកាមេរ៉ាមុខ 5MP
  • Storage ឬ អង្គចងចាំ: 64GB ប្រភេទ UFS 2.0 ហើយក៏អាចបន្ថែម microSD card បានផងដែរ
  • Battery ឬ ថ្ម: ទំហំ 3600mAh ឬ 4000mAh
  • លក្ខណៈពិសេសបន្ថែម: អេក្រង់ Dual edge screen, បច្ចេកវិទ្យាការពារមិនឲ្យជ្រាបទឹក IP68, ប៊ិច S-Pen ជំនាន់ថ្មី, USB Type-C

អានបន្ត

628

តាមរបាយការណ៍បានអោយដឹងថា Samsung កំពុងសំងំផលិតស្មាតហ្វូនដែលមានអេក្រង់បត់សំរាប់បង្ហាញនៅ MWC 2017

បច្ចេកវិទ្យា

09/06/2016

យើងបានដឹងរួចទៅហើយថាក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើទូរស័ព្ទដែលមានអេក្រង់អាចបត់ចូលគ្នាបាន ដែលជាគម្រោងឈ្មោះ Project Valley ហើយនឹងប្រកាសជាផ្លូវការ នៅពេលណាមួយ នៅឆ្នាំក្រោយ។ ឥឡូវនេះរបាយការណ៍ថ្មីមួយពីគេហទំព័រ Bloomberg បានបង្ហាញថាមិនមែនមួយឡើយ ប៉ុន្តែគឺឧបករណ៍ដល់ទៅ 2 ឯណោះ ដែលស្ថិតនៅក្នុងគំរោងនេះដែលនៅក្រុមហ៊ុន កូរ៉េខាងត្បូង។

 

project-valley-840x560-2

 

របាយការណ៍នេះបានបញ្ជាក់ថា មួយនៃឧបករណ៍ទាំងពីរ គឺអាចបត់បាន ពាក់កណ្តាលដូចប្រអប់ គ្រឿងសំអាង ចំនែកឯមួយផ្សេងទៀតមានអេក្រង់ទំហំ 5 អ៊ីញ នៅក្នុងទំរង់ដែលបានបត់ហើយ មិនតែប៉ុណ្ណោះអេក្រង់របស់វាកើនឡើងដល់ 8 អ៊ីញ នៅពេលដែលយើងពន្លាវាអោយអស់ ។

របាយការណ៍នេះក៏បានបន្តទៀតថា មួយ ឬ ក៏ទាំងពីរ នៃឧបករណ៍នេះអាចនឹងបង្ហាញខ្លួន នៅឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ Mobile World Congress  (MWC) នៅទីក្រុង Barcelona ។

អានបន្ត

761

បែកធ្លាយរូបភាពការរចនាម៉ូដថ្មីរបស់ Samsung Galaxy Note 6

បច្ចេកវិទ្យា

04/06/2016

លេចធ្លាយរូបភាពខ្លះៗពី @OnLeaks ដែលមានការរួមបញ្ចូលនូវាករចនាម៉ូដ 3D នៃ uSwitch ដែលទទួលបានលទ្ធផល 3D render ហើយនោះគឺរូបរាង Samsung Galaxy Note 6 ។

រូបភាពព្រាងនេះបានបង្ហាញអេក្រង់ dual-curved (កោងទាំងសងខាង) ដែលស្រដៀងគ្នាទៅនឹងទូរស័ព្ទ Galaxy S7 Edge។ ប៊ិច S Pen នៅខាងក្រោមផ្នែកខាងស្តាំដែលធ្វើឲ្យយើងទាំងអស់គ្នាមានភាពប្រាកដថាជា Galaxy Note ។ រីឯអេក្រង់របស់វាអាចមានទំហំ ចន្លោះពី 5.7 អ៊ីញ និង 5.8 អ៊ីញ ។

 

samsung-galaxy-note-6-01

 

ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលគឺនៅខាងក្រោម នោះគឺ USB Type-C ថ្មី ដែលបានប្តូរពី microUSB 2.0 ស៊េរីចាស់។

ការបន្ថែមផ្សេងទៀតនោះគឺ sensor ដែលនៅខាងលើនៃអេក្រង់របស់ Note 6 ។ វាអាចជាឧបករណ៍ចាប់ប្រស្រីភ្នែក ដែលទើបតែបានបញ្ចេញនាពេលថ្មីៗនេះ ( អាចជំនួសដោយឧបករណ៍ស្កេនស្នាមម្រាមដៃ ) ។

 

samsung-galaxy-note-6-04

 

Note 6 មានទំហំ និងប្រវែង 153.5mm x 73.9mm x 7.9mm ដែលធ្វើឱ្យវា តូចជាង Note5 និងទំហំប៉ុន S7 Edge ។ ម៉្យាងវិញទៀតមានពាក្យចចាមអារាមថាក្រុមហ៊ុន Samsung នឺងប្តូរឈ្មោះវាទៅជា ” Note 7 ” ដើម្បីអោយវាដើរទន្ទឹមគ្នា ជាមួយ Galaxy ត្រកូល S ( S7 និង S7 Edge ) ។

 

ខាងក្រោមនេះជាវីដេអូបង្ហើបរបស់ Note 6 ដែលបែកធ្លាយពី OnLeaks និង uSwitch :

 

អានបន្ត

688

អេក្រង់បត់បានថ្មីប្រភេទ OLED របស់ Samsung ត្រៀមរួចជាស្រេចសំរាប់វិស័យអេឡិចត្រូនិច

បច្ចេកវិទ្យា

29/05/2016

ក្រុមហ៊ុន Samsung បានបញ្ចេញបច្ចេកវិទ្យាដ៏ទំនើបទ្វេរដងនៅថ្ងៃនេះ។ ក្រៅពីការប្រកាសពីឧបករណ៍ Tablet India-bound ជាមួយនឹងបច្ចេកវិទ្យា ស្កេនប្រស្រីភ្នែកហើយមក ក្រុមហ៊ុននេះក៏បានបង្ហាញពី អេក្រង់ប្រភេទ OLED ចុងក្រោយបំផុតដែលអាចបត់បែនបាន សម្រាប់ស្មាតហ្វូនរបស់ខ្លួន។ នេះគឺមិនមែនជាប្រភេទនៃអេក្រង់ដែលអ្នកឃើញនៅក្នុង ទូរស័ព្ទ Galaxy S7 edge ឡើយ នោះគឺជាបន្ទះ OLED ដែលអាចបត់បែនបានស្រោបនៅក្នុងកញ្ចក់កោងដ៏រឹងមាំ ។ Sammy កំពុងរីកចម្រើនជាលំដាប់ជាមួយនឹងការអភិវឌ្ឍនៃអេក្រង់ ដែលអាចបត់បែនបាន អាចពត់បាន យ៉ាងពេញលេញ ហើយបើមិនដូច្នេះទេ ការតម្លើងអេក្រង់ទូរស័ព្ទអាចនឹងធ្វើទៅបានដើម្បីនាំយកនូវអេក្រង់នេះ សម្រាប់ការដាក់បញ្ចូលនៅក្នុងស្មាតហ្វូន ឆ្នាំ 2017 ហើយវាត្រូវបានសន្មត់ថាអាចបត់ជាពីរដូចទៅនិង កាបូបលុយអញ្ចឹង។

 

AMOLED-roll

 

នៅឯ SID 2016 នៅទីក្រុង San Francisco ដែលជាព្រឹត្តិការណ៍ ឧស្សាហកម្មអេក្រង់ ហើយក្រុមហ៊ុននេះបានធ្វើបទបង្ហាញពីអេក្រង់ទំហំ 5.7 អ៊ីញ ដែលមាន resolution 1080p ប្រភេទ OLED ដែលកំរាស់ 0.01in ( 0.3mm តែប៉ុណ្ណោះ នេះស្រទាប់ touch មិនត្រូវបានរាប់បញ្ចូល ) និងអាចបត់បែនបានយ៉ាងពេញលេញ។ អេក្រង់នេះត្រូវបានឃើញបញ្ចេញដូចជាប្រភេទនៃម៉ាស៊ីនដែលដូចទៅនិង ដុំម៉ាស៊ីនខ្សែភាពយន្តចាស់ ។ យើងរំពឹងថា ក្រុមហ៊ុន Samsung នឹងអាចបញ្ចេញកាន់តែច្រើនបន្ថែមទៀតពីការផលិត អេក្រង់ OLED របស់ខ្លួន (ដែលទើបទទួលបានផលចំណេញពីការវិនិយោគយ៉ាងច្រើននាបច្ចុប្បន្ននេះ ) នៅក្នុងពេលវេលាមួយដើម្បីធ្វើឱ្យស្មាតហ្វូននេះក្លាយជាការពិត ។

 

នៅពេលបច្ចុប្បន្ន ការខិតខំប្រឹងប្រែងរបស់ក្រមហ៊ុនដទៃក្នុងការផលិតអេក្រង់នៅមិនទាន់អាចទាក់ទាញដូចអេក្រង់ OLED ដ៏អស្ចារ្យរបស់ Samsung នៅឡើយទេ។ តែនៅពេលថ្មីៗនេះយើងបានសង្កេតឃើញថា ក្រុមហ៊ុនផលិតរបស់ចិនបានណែនាំអេក្រង់ graphene ដែលអាចពត់បានដូចគ្នា ដោយវាបំពេញជាមួយនឹងស្រទាប់ touch និងពណ៍ដ៏គួរអោយខ្ពើម ។ នៅក្នុងឆ្នាំនេះ យើងនិងបានឃើញ ReFlex, គំរូស្មាតហ្វូនដែលអាចបត់បែនដោយមានអេក្រង់ទំហំ 6  អ៊ីញ, ប្រភេទ OLED ដែលមាន resolution 720 X 1280 ពី ក្រុមហ៊ុន LG Display។ ខណៈពេលនេះផងដែរ អាចនឹងក្លាយជាឳកាសលើកដំបូងរបស់ក្រុមហ៊ុន Samsung ដើម្បីចូលទៅក្នុងវិស័យស្មាតហ្វូនដែលអាចបត់បែនបាន, ចំនែកឯដៃគូប្រកួតប្រជែងនឹងមិនចំនាយពេលយូរទេ ដើម្បីតាមទាន់គូប្រជែងរបស់គេ។ ហើយយើងសង្ឃឹមថា ទូរស័ព្ទដែលអាចបត់បែនបាននេះពិតជានឹងទទួលបានភាពជោគជ័យក្នុងពេលឆាប់ៗខាងមុខ ។

 

អានបន្ត

597

Samsung ទើបតែបានបញ្ចេញបន្ទះ DRAM LPDDR4 ទំហំ 6GB ដែលមានប្រវែង 10nm តើវាសម្រាប់បំពាក់ទូរស័ព្ទ Galaxy Note 6 មែនឬ?

បច្ចេកវិទ្យា

22/05/2016

ឥឡូវនេះយើងកំពុងតែចូលទៅដល់សម័យ DRAM (Dynamic random-access memory) ដែលមានទំហំដល់ទៅ 6GB ហើយ នៅលើទូរស័ព្ទ Android ។ ក្រុមហ៊ុន Samsung ក៏ទើបតែបានប្រកាសបន្ទះ DRAM ចុងក្រោយរបស់ខ្លួនសម្រាប់ស្មាតហ្វូនកំពូលផងដែរ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍ Samsung Mobile Solutions Forum ដែលបានប្រារព្ធធ្វើឡើងនៅវេទិកាក្រុង Shenzhen ប្រទេសចិនកាលពីម្សិលមិញ។ លោក Sammy បានបង្ហាញបន្ទះ DRAM LPDDR4 ថ្មីទំហំ 6GB ដែលប្រើដំណើរការប្រវែង 10 ណាណូម៉ែត្រ ហើយមិនតែប៉ុណ្ណោះវានិងធ្វើអោយ បន្ទះឈីប មានថាមពលកាន់តែមានប្រសិទ្ធភាព ហើយនិងជួយពង្រីកថាមពលថ្មរបស់ស្មាតហ្វូនថ្មីៗដែលប្រើវាផងដែរ។

 

dram-a

 

ទូរស័ព្ទ Samsung Galaxy Note 6 នឹងមានល្បឿនលឿនជាមួយនឹងការប្រើប្រាស់បានយូរទ្វេដង ប្រសិនបើពាក្យចចាមអារ៉ាមអំពីលក្ខណៈពិសេសរបស់វាជាការពិតនោះ។ សំរាប់ពេលនេះ យើងកំពុងតែបង្ហាញអំពីអេក្រង់ដែលមានទំហំ 5.8 អ៊ីញ ប្រភេទ Super AMOLED ជាមួយកំរឹត resolution 1440 X 2560 QHD រីឯថាមពលថ្មវិញនោះគឺ 4000mAh។ ក្រុមហ៊ុន Samsung តែងតែបំពាក់ Galaxy Note ជាមួយ hardware និង software ថ្មីបំផុតទៅក្នុងវា ហើយជាធម្មតាក្រុមហ៊ុនតែងរក្សា phablet នេះជាស្មាតហ្វូនកំពូល បន្ទាប់ពី Galaxy ត្រកូល S របស់ខ្លួន។ ការដាក់បន្ទះ DRAM ថ្មីសំរាប់ Galaxy Note 6 នេះគឺជាអ្វីដែលយើងរំពឹងទុកពីក្រុមហ៊ុន។

 

dram-b

 

 

នៅសល់តែប៉ុន្មានខែទៀតទេនឹងដល់ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះហើយ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាថាតើ Samsung និងមានអ្វីពីសេសអស្ចារ្យខ្លះ ដើម្បីបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា។

អានបន្ត

686

លេចចេញរូបភាពជាលើកដំបូងរបស់ ទូរស័ព្ទ Galaxy C5 ជាមួយនិងតួខ្លួនលោហៈធាតុ

បច្ចេកវិទ្យា

09/05/2016

នៅចាំទេថា Samsung ដែលមានកូដ SM-C5000 (គឺត្រូវបានគេហៅថា Galaxy C5) ដែលយើងធ្លាប់បានលឺពីការបែកធ្លាយលក្ខណៈសម្បត្តិរបស់វា យ៉ាងហោចណាស់ពីរដងរហូតមកដល់ពេលនេះ? ជាការពិតណាស់ ឧបករណ៍នេះឥឡូវនេះបាន លេចធ្លាយនៅក្នុងរូបថតផ្ទាល់តែម្តង ហើយជារូបភាពដំបូងបំផុតនៃស្មាតហ្វូននេះ ដែលបានបង្ហាញយ៉ាងច្បាស់នូវតួរខ្លួនលោហៈធាតុរបស់វា។

 

Screen Shot 2016-05-06 at 11.01.33 AM

 

សរុបសេចក្តីមក ទូរស័ព្ទ Galaxy C5 នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 617 SoC ជាមួយនឹង CPU octa-core, ក្រាហ្វិក GPU Adreno 405, RAM ទំហំ 4GB និងមានអេក្រង់ទំហំ 5.2 អ៊ីញ។ វាត្រូវបានរំពឹងថានឹងមានកាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ាមុខ 8 megapixel សំរាប់ selfie ហើយស្មាតហ្វូននេះនឹងមានដំណើរការដោយ Android 6.0.1 Marshmallow នៅពេលបើកចេញពីប្រអប់។

 

Screen Shot 2016-05-06 at 11.01.12 AM

 

ក្រៅពី ទូរស័ព្ទ Galaxy C5, C7 ក៏ត្រូវបានគេនិយាយផងដែរថា គឺកំពុងនៅក្នុងគំរោងផលិត។ ត្រកូល C គឺត្រូវបានរំពឹងថានឹងបង្ហាញពីមុខមាត់ថ្មីដំបូងរបស់ខ្លួន នៅពេលណាមួយនៅក្នុងខែនេះ ប៉ុន្តែវាអាចនឹងលក់ផ្តាច់មុខសំរាប់តែទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។

អានបន្ត

557

ពាក្យចចាមអារាមបាននិយាយថា Samsung Galaxy Note 6 នឹងមានរន្ធ USB Type-C

បច្ចេកវិទ្យា

04/05/2016

នៅពេលនេះក្រុមហ៊ុន Samsung គឺនៅសល់តែប៉ុន្មានខែទៀតឆ្ងាយពីការបង្ហាញ ទូរស័ព្ទ Galaxy Note 6 ដូច្នេះពាក្យចចាមអារ៉ាម ដែលទាក់ទងនឹងស្មាតហ្វូននេះក៏មានចំនួនកាន់តែច្រើនឡើងៗផងដែរ ។

 

USB-Type-C-macro-image

 

ពត៌មាន ដែលទទួលបានចុងក្រោយបំផុតដែលមិនទាន់ប្រាកដប្រាជាបានអោយដឹងថា ទូរស័ព្ទជំនាន់ក្រោយរបស់ Note5 នេះនឹងមានរន្ធដោត USB Type-C ហើយបើអញ្ជឹងមែននោះ គឺមានន័យថា វាគឺជាលើកដំបូងហើយដែរ USB type-C បានបង្ហាញខ្លួនធ្វើជាលក្ខណៈពិសេសមួយនៅក្នុងក្រុមហ៊ុនកូរ៉េ។ មិនតែប៉ុណ្ណោះវានឹងជំនួសរន្ធ microUSB ដែលទូរស័ព្ទស្មាតហ្វូនរបស់កូរ៉េតែងតែប្រើជាយូរមកហើយ។ អ្វីដែលមិនច្បាស់លាស់មួយទៀតនោះ គឺថាស្ដង់ដារមួយណាដែល Samsung នឹងប្រើជាមួយនឹង port របស់ខ្លួន – រន្ធដោត USB 3.1 ឬក៏ រន្ធដោតជំនាន់ចាស់ ។

ទោះជាយ៉ាងណាក៏ដោយប្រសិនបើក្រុមហ៊ុន Samsung ចង់បន្តការជំរុញ VR របស់ខ្លួន នោះវានឹងចេញកាស Gear VR ថ្មីរួមជាមួយ Note 6 ហើយនេះដោយសារតែ Gear VR បច្ចុប្បន្នភ្ជាប់ទៅទូរស័ព្ទ Samsung របស់អ្នកតាមរយៈ microUSB ។ ហេតុនេះហើយបានជាឧបករណ៍ភ្ជាប់ Type-C ថ្មីនៅក្នុង Note 6 នេះនឹងតម្រូវឱ្យមានកំនែប្រែកាសថ្មី។

រហូតមកដល់ពេលនេះយើងបានឮថា Galaxy Note 6 នឹងមានអេក្រង់ទំហំ 5.8 អ៊ីញ QHD ប្រភេទ Super AMOLED (អាចជាអេក្រង់កោង), RAM ទំហំ 6GB,  ប្រព័ន្ធដំណើរការ Snapdragon 823 SoC របស់ក្រុមហ៊ុន Qualcomm, កាមេរ៉ាក្រោយទំហំ 12MP ដូចទៅនិងទូរស័ព្ទ Galaxy S7 និង S7 edge (អាចធ្វើអោយល្អជាងមុន) និងមានថាមពលថ្ម 4.000 mAh។ វាក៏អាចនិងមានអាវការពារមិនជ្រាបទឹក និងធូលីផងដែរ។

អានបន្ត

669

Samsung កំពុងសំងំផលិតកាមេរ៉ាទំហំ18-24MP ជាមួយ sensor ធំទំហំ 1/1.7″ និង aperture ទំហំ f/1.4

បច្ចេកវិទ្យា

19/04/2016

galaxy-s7-edge-gold-verizon-back-colorful

 

ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធខ្ពស់ខាងវិស័យកាមេរ៉ាទូរស័ព្ទ ដែលត្រូវបានបង្ហាញដោយសមត្ថភាពដ៏ខ្លាំងខ្លាគួរឱ្យកោតសរសើរ នៃទូរស័ព្ទ Galaxy S7 / S7 edge , Note 5 និង Galaxy S6 ។ ហើយនៅពេលនេះក៏មានពត៌មានលេចឮថា Samsung កំពុងសំងំផលិតនូវកាមេរ៉ាថ្មីផងដែរ។

ក្រុមហ៊ុន Samsung កំពុងព្យាយាមធ្វើការអភិវឌ្ឍ CMOS កាមេរ៉ាជាមួយ sensor ទំហំធំ 1/1.7″ និង Lens ធំទូលាយហើយ aperture ទំហំ f/1.4  ផងដែរ មិនតែប៉ុណ្ណោះ sensor ថ្មីនេះអាចចាប់យករូបភាពជាមួយការរាប់ pixel គ្រប់កន្លែងចន្លោះពី 18 ទៅ 24 megapixels។ ហើយនៅពេលបច្ចុប្បន្ននេះទូរស័ព្ទ Galaxy S7 និង S7 edge មាន sensor ត្រឹមតែ 1/2.5″ តែប៉ុណ្ណោះ ហើយវាជាការសហការគ្នារវាងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Sony ទៀតផង។

 

496912-samsung-galaxy-s7

 

ដូច្នេះតើអ្វីដែលជាផលប្រយោជន៍នៃកាមេរ៉ាដែលមាន sensor ធំ? គឺមានន័យថាបើ sensor ធំគឺវាធ្វើអោយសម្ថភាពកាមេរ៉ាកាន់តែល្អប្រសើរជាងមុនដូចជាៈ រូបភាពដែលមានលក្ខណៈច្បាស់ល្អ អាចចាប់យកទិន្នន័យពណ៌បានច្រើន ជាមួយនឹង dynamic range (ចន្លោះរវាងងងឹត និងពន្លឺ) កាន់តែប្រសើរផងដែរ។

លើសពីនេះទៀតពាក្យចចាមអារ៉ាមថ្មីទៀតបានប្រាប់ថាក្រុមហ៊ុន Samsung កំពុងអភិវឌ្ឍន៍ sensor កាមេរ៉ាថ្មីទំហំ 1/2.3″។ យើងកំពុងចាប់អារម្មណ៍នូវគំនិត របស់ក្រុមហ៊ុន Samsung ជាខ្លាំងជាមួយការលើកយកកាមេរ៉ាដែលមាន sensor ធំទៅលើស្មាតហ្វូនកំពូលនាពេលអនាគតរបស់ពួកគេ។ យើងអាចនិយាយបានថាវាអាចនឹងបំពាក់នៅលើ ទូរស័ព្ទ Galaxy Note 6? ឬ Galaxy S8 ទេ? មានតែពេលវេលាទេដែលនឹងប្រាប់យើងបាន ចឹងមានតែរងចាំមើលទាំងអស់គ្នា។

អានបន្ត

917

ទូរស័ព្ទ Galaxy Note 6 អាចស្គែនភ្នែករបស់អ្នកដើម្បីដោះសោរ

បច្ចេកវិទ្យា

09/04/2016

បើនិយាយពីត្រកូល Galaxy Note គឺជាម៉ូដែលដ៏ពេញនិយមបំផុតបន្ទាប់ពី Galaxy S របស់ក្រុមហ៊ុន Samsung ហើយមានពត៌មានលេចលឺជាច្រើនអំពីវាថា មានបច្ចេកវិទ្យាថ្មីប្លែកមួយចំនួនផងដែរ។

 

galaxy-note-6-edge

 

វាគួរតែច្បាស់ត្រង់ចំណុចខ្លះថា Galaxy Note 6 នេះនឹងមានបច្ចេកវិទ្យាមិនជ្រាបទឹក និងការពារធូលីដី ដែលដូចទៅនឹងទូរស័ព្ទ Galaxy S7 ផងដែរ។ គេហទំព័រ SamMobile បាននិយាយថាប្រភពដែលអាចទុកចិត្តបានដែលពួកគេបានទទួលបានបានបញ្ជាក់ថា ពិតជាមាន បច្ចេកវិទ្យាធន់ទ្រាំអាកាសធាតុ កំរឹត IP68 នៅលើម៉ូដែលនេះមែន ដូចដែលអ្វីដែលគេបានរំពឹងថានឹងមានផងដែរ ។

យើងបានឮអំពីការតម្រៀបនៃលក្ខណៈពិសេសនេះ ដែលនិងចូលមកដល់ឧបករណ៍ Samsung គ្រប់ប្រភេទសម្រាប់ពេលវេលាណាមួយមិនខាន។ និយាយត្រឡប់មកវិញនៅក្នុងខែឧសភា ឆ្នាំ 2014 បានបញ្ជាក់ថាក្រុមហ៊ុន Samsung នឹងត្រូវបានជំរុញអោយបំពាក់ ឧបករណ៍ស្គែនស្នាមម្រាមដៃ និងឧបករណ៍ចាប់ប្រស្រីភ្នែក នៅលើស្មាតហ្វូនរបស់ខ្លួនទាំងអស់ – ឬយ៉ាងហោចណាស់សំរាប់ម៉ូដែលប្រណិត (premium model) ផងដែរ។ ហើយឥឡូវនេះពេលនេះ នៅក្នុងខែមេសា ឆ្នាំ 2016  ផែនការរបស់ពួកគេបានចេញជាផ្លែផ្កាហើយ។

 

ខាងក្រោមនេះជាលក្ខណៈពីសេសលម្អិត Samsung Galaxy Note 6  ( មុនផ្លូវការ )

 

  • ទំហំនិងកំរាស់: 153 x 7.8mm x 75
  • អេក្រង់: 5.7 អ៊ីញ ប្រភេទ Super-AMOLED ជាមួយ resolution 1440 X 2650 ភីកសែល ( Quad HD ឬ 2K )
  • ប្រព័ន្ធ​ដំណើរការ: Android 6.1+ Marshmallow
  • Processor: បន្ទះឈីប Qualcomm Snapdragon 820 ឬ Exynos 8890 Octa
  • RAM: ទំហំ 6GB
  • Camera: កាមេរ៉ាក្រោយទំហំ 12MP , កាមេរ៉ាមុខ 5MP និងមានសមត្ថភាពថតវីដេអូកំរឹត 4K
  • ថាមពលថ្ម: 3,100mAh
  • អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន: 32GB, 64GB, 128GB និងអាចបន្ថែមរន្ធដោតកាត microSD
  • មុខងារពិសេស: ឧបករណ៍ស្នាមម្រាមដៃ, បន្ទះកញ្ចក់ Gorilla Glass 5 ផ្នែកខាងមុខនិងខាងក្រោយ, កញ្ចក់កោងនៅខាងក្រោយ , បច្ចេកវិទ្យាមិនជ្រាបទឹកនិងការពារធូលីដី កំរឹត IP68។

 

សូមបញ្ជាក់សេចក្តីលម្អិតដែលអ្នកកំពុងអានខាងលើនេះបានមកពីប្រភពដែលមិនមែនជាផ្លូវការ ដូច្នេះវាគ្រាន់តែជាពត៌មានលេចលឺតែប៉ុណ្ណោះ។

អានបន្ត

1612

Samsung Galaxy S7 edge ស្រោបមាសជុំវិញមានតំលៃ 1930$

បច្ចេកវិទ្យា

03/04/2016

អ្នកទាំងអស់គ្នាធ្លាប់តែឃើញ iPhone ដែលស្រោបពីមាសឬដាំពេជ្រមែនទេ? តោះឥឡូវនេះទៅមើលផលិតផលដែលកំពុងពេញនិយមរបស់ក្រុមហ៊ុន Samsung ម្តងមើល។ Karalux គឺជាក្រុមហ៊ុនមួយដែលមានជំនាញខាងកែច្នៃរបស់ប្រើប្រាស់ធម្មតាទៅជារបស់ប្រណីត ហើយវាមានទីតាំងស្ថិតនៅប្រទេសវៀតណាម ឥឡូវនេះបានផ្តល់ជូននូវសេវាស្រោបមាសសម្រាប់ទូរស័ព្ទ Samsung Galaxy S7 និង S7 edge ។

 

Screen Shot 2016-04-03 at 8.09.04 PM

 

បើនិយាយពីដំណើរការផ្លាស់ប្តូរវិញ ក្រុមវិស្វករ Karalux បានប្រាប់ថាពួកគេចំណាយរយៈពេល 6 ម៉ោងនៃការផ្លាស់ប្តូរសំរាប់ទូរស័ព្ទ Galaxy S7 ឬ S7 នីមួយៗ ស្តាប់ទៅដូចជាមិនងាយស្រួលប៉ុន្មាននោះទេ ហើយវាមានដំណាក់កាល 10 ផ្សេងគ្នាឯណោះសំរាប់ការផ្លាស់ប្តូរនេះ។

 

Screen Shot 2016-04-03 at 8.08.12 PM

 

ទូរស័ព្ទ Galaxy S7 ស្រោបមាសនេះមានតម្លៃ 35 លាន ដុង (1570$) រួមបញ្ចូលទាំងទូរស័ព្ទ ប្រសិនបើអ្នករស់នៅក្នុងប្រទេសវៀតណាម ខណៈពេលដែលទីផ្សារអន្តរជាតិមានតំលៃ 1730$ ហើយចំពោះ S7 edge តំលៃ 1930$។

 

Screen Shot 2016-04-03 at 8.07.56 PM

 

តើប្រិយមិត្តយល់យ៉ាងណាលើត្រកូល Galaxy S ជំនាន់ថ្មីដែលស្រោបមាសរបស់ក្រុមហ៊ុន Samsung មួយនេះ?

អានបន្ត