MENU

Samsung
Tag Archive

1233

Samsung series A កាន់តែទំនើបជាងមុន

Uncategorized

03/01/2017

Samsung បានប្រកាសថា នឹងធ្វើការដំឡើង បច្ចេកវិទ្យាផ្សេងៗនៅក្នុង Galaxy series A អោយប្រហាក់ប្រហែលនឹង ទូរស័ព្ទទំនើប Galaxy​ series S។ ទូរស័ព្ទ Galaxy A3, A5, និង A7 ដែលខុសពីីseries មុន គ្រាន់តែ មានដាក់ឆ្នាំ 2017 ពីខាងក្រោយតែប៉ុណ្ណោះ។ ទូរស័ព្ទនីមួយៗ មានសំបកដែក ប៊ូតុងចុច រាង ពងក្រពើ ដែលមានបច្ចេកវិទ្យា ស្កែនមេដៃ ខាងក្រោយ ដូចកញ្ចក់ស្រដៀងនឹង Galaxy S7 ដែល ប៉ុន្តែ សំរាប់ គ្រឿងខាងក្នុងវិញ គឺ មិនលើសពី 32GB នៃទំហំផ្ទុក និង 1.9GHz processor។cheap nike air max shoes
womens nike air max excee
mens nike air max 97
nike air max 95 black
mens nike air max 90
nike air max 90 colorways
nike air max 270 mens sale
nike air max 270 women
nike air max sale
nike air max 270 women’s sale
nike air max 95 womens
nike air max mens
nike air max 90 white
nike air max for sale online
nike air max for sale
nike women’s air max 270 white shoes stores
women’s nike air max
nike air max 270
nike air max 95s
football jerseys
nfl jerseys cheap
rams super bowl ring
chiefs super bowl
cheap nfl jerseys
Steelers Jerseys
custom nfl jerseys
buffalo bills Jerseys
green plus size top
cheap jerseys nfl
dallas cowboys jersey
baltimore ravens
nfl jerseys cheap
rams super bowl ring
nfl shop
nfl shop
nfl jerseys cheap
fantasy football trophies
dallas cowboys logo
dallas cowboys nfl
custom nfl jerseys
nfl buffalo bills

Samsung galaxy A3

ក្នុងឆ្នាំមុន galaxy ស៊េរី A ដែលមាន A7 អេក្រង់ធំ 5.7 inch 1080p, A5 អេក្រង់ធំ 5.2inch 1080p, A3 4.7inch 720p។ A7 និង A5 មាន spec 1.9GHz processor និង ទំហំផ្ទុក 32GB, 3G RAM។ ចំនែកឯ A3 មានspec តូច គឺ 2GB RAM, 16GB ទំហំផ្ទុក និង 1.6GHz Processor។

សំរាប់ ឆ្នាំ 2017​ ទូរស័ព្ទទាំង​ 3 នេះបានទទួលនូវ រន្ធដោត USB-C។ A7 និង A5 មកជាមួយនឹង បច្ចេកវិទ្យាសាកថ្ម លឿន របស់Samsung។ ម៉្យាងវិញទៀត ក្រុមហ៊ុន Samsung បានសន្យាថានឹង ដាក់កាមេរ៉ានៅលើទូរស័ព្ទទាំង3 គ្រឿងនេះជាមួយនឹង កាមេរ៉ា 16MP ទាំងមុខ ទាំងក្រោយ បង្កើន លទ្ធភាព ក្នុងការថត ពេលយប់។ ថែមពីនេះទៅទៀត វាបន្ថែមទាំង ការការពារភាពចូលទឹក និងធូលីដី។

ក្រុមហ៊ុន Samsung បានបញ្ជាក់ទៀតថា គេនឹងបញ្ចេញ ទូរស័ព្ទស៊េរីនេះ នៅក្នុង ប្រទេស រុស្ស៊ី ក្នុងដើមឆ្នាំនេះ បន្ទាប់មកបានមកដល់ ទីផ្សារអឺរ់ុប។

អានបន្ត

2168

ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទបត់ W2017 ជាផ្លូវការ

បច្ចេកវិទ្យា

04/11/2016

W2017 ជាស្មាតហ្វូនប្រភេទបត់ស៊េរីថ្មីរបស់ Samsung ដែលជាអ្នកស្នងតំណែងបន្ទាប់ពី W2016 កាលពីឆ្នាំមុន ។ វាមានពត៌មានលេចលឺជាច្រើនកាលពីខែ មិថុនា ហើយនៅថ្ងៃនេះវាត្រូវបានគេប្រកាសជាផ្លូវការសម្រាប់ទីផ្សារនៅឯប្រទេសចិន ។

samsung-w2016-1

វាបំពាក់ CPU Snapdragon 820 រួមជាមួយ Ram ទំហំ 4GB និងមានអង្គផ្ទូកទិន្នន័យខាងក្នុង 64GB ហើយក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ W2017 មានអេក្រង់ touchsreen ចំនួន 2 ទំហំ 4.2 អ៊ីញ 1080p ប្រភេទ Super AMOLED ដែលមួយនៅខាងមុខ និងមួយនៅខាងក្រោយ ។ កាមេរ៉ាក្រោយមានទំហំ 12MP, aperture ទំហំ f/1.9 ហើយក៏អាចថតវិដេអូកំរិត 4K បានទៀតផង ចំនែកឯកាមេរ៉ាមុខមានទំហំ 5MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 2300 mAh មិនតែប៉ុណ្ណោះវាក៏អាចប្រើប្រាស់សេវា 4G បានដែរ ។ វាមានទំងន់ 208 ក្រាម នេះក៏ដោយសារតែតួខ្លួនរបស់វាហំព័ទ្ធដោយលោហៈ ។ W2017 មានបំពាក់បច្ចេកវិទ្យាដូចជា Always On Display, fast wireless charging, fingerprint scanner និងដំណើរការដោយប្រព័ន្ធដំណើរការ Android 6.0.1 Marshmallow ។

samsung-w2017-live-images3

W2017 នឹងអាចមានតំលៃ 2,661€ (2,953$) ខណៈពេលដែល W2016 កាលពីឆ្នាំមុនមានតម្លៃ 1.330€ (1,476$) ឯណោះ ។

អានបន្ត

1063

Samsung Galaxy On Nxt បានបង្ហាញខ្លួនជាផ្លូវការ

បច្ចេកវិទ្យា

21/10/2016

ថ្មីៗនេះក្រុមហ៊ុន Samsung ទើបតែបានដាក់បង្ហាញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការដែលមានឈ្មោះ Samsung Galaxy On Nxt ។ ស្មាតហ្វូននេះមានលក្ខណៈសម្បត្តិថ្នាក់កណ្តាលដូចជា:

  • អេក្រង់: FullHD ទំហំ 5.5 អ៊ីញ
  • CPU: ប្រភេទ Exynos 7870 octa-core ល្បឿន 1.6GHz
  • Ram: ទំហំ 3GB និងមានថាមពលថ្ម 3.300mAh
  • Storage: 32GB នៅក្នុងមាសីុន អាចបន្ថែមមេម៉ូរីកាតបាន
  • Camera: កាមេរ៉ាក្រោយទំហំ 13MP និងមុខទំហំ 8MP រួមជាមួយ aperture ទំហំ f/1.9
  • Connectivity: GPS, Glonass, Beidou, Bluetooth v4.1, Wi-Fi b/g/n និងមានឧបករណ៍ស្កេនស្នាមម្រាមដៃផងដែរ ។

samsung_galaxy_on_nxt_1476975874971

Galaxy On Nxt បានចាប់ផ្តើមលក់នៅក្នុងប្រទេសឥណ្ឌាហើយ ជាមួយ ពណ៌មាស ឬ ពណ៌ខ្មៅ។ វាមានតម្លៃ 18.490 INR (275$) ។

អានបន្ត

2810

ក្រុមហ៊ុន Samsung បានសម្រេចចិត្តបញ្ចប់ជីវិតទូរស័ព្ទ Galaxy Note 7 ហើយ

បច្ចេកវិទ្យា

12/10/2016

Samsung បានប្រកាសជាផ្លូវការថាខ្លួនបានសម្រេចឈប់ផលិត Note 7 ទៀតហើយ ហើយនិងមិនមានទៀតទេសំរាប់វត្តមានរបស់ម៉ូដែលមួយនេះនៅលើពិភពលោក ។

ការសម្រេចចិត្តនេះបានមកភ្លាមៗក្រោយពីក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍មួយស្នើសុំឱ្យអ្នកប្រើប្រាស់បិតទូរស័ព្ទ Note 7 ទាំងប្តូរនិងមិនទាន់ប្តូរទាំងអស់, និងសម្រាប់អ្នកចែកចាយបន្តនិងដៃគូអាជីពដើម្បីបញ្ឈប់ការលក់និងការផ្លាស់ប្តូរស្មាតហ្វូននេះបន្តទៀត ។

note7rumor

Samsung បាននិយាយថា “យើងនៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ជាមួយការអនុវត្តច្បាប់យ៉ាងសមស្រប ដើម្បីធ្វើយ៉ាងណាឲ្យស្ថានការណ៍នេះត្រូវបានដោះស្រាយ” នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ ។

ការសម្រេចបញ្ចប់ការផលិត Note7 នេះគឺជាជំហានចុងក្រោយដ៏លំបាករបស់ខ្លួន ។ បន្ទាប់ពីត្រូវបានប្រកាសត្រឡប់មកវិញនៅខែសីហានិងបានជួបការ review ជាទូទៅ, Note 7 ដំបូងបានផ្ទុះឆេះ បន្ទាប់ពីទទួលរបាយការណ៍នៃការផ្ទុះឧបករណ៍នេះនៅលើ អ៊ីនធឺណិត ។ បន្ទាប់ពី 35 ករណីត្រូវបានរាយការណ៍ថាក្រុមហ៊ុន Samsung បានចេញជាផ្លូវការសំរាប់ការប្រមូលទូរស័ព្ទវិញ ដែលបានផ្ញើរក្តីបារម្មណ៍ទៅអ្នករាល់គ្នា, ក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរព្រលានយន្តហោះអំពាវនាវឱ្យមានការហាមប្រាមការប្រើប្រាស់ជាផ្លូវការនៅលើឧបករណ៍នេះនៅក្នុងប្រទេសជាច្រើន ។

ក្រុមហ៊ុន Samsung បានធ្វើអ្វីដែលខ្លួនអាចធ្វើបានអស់ហើយ, ការផ្លាស់ប្តូរថ្មីមិនមែនគ្រាន់តែរងផលប៉ះពាល់ទេ ប៉ុន្តែរាល់ Note7 វាបានលក់ចេញ និងបញ្ចេញឧបករណ៍ថ្មីជាមួយកញ្ចប់ថ្មថ្មីដែលបង្ហាញថ្មបៃតង ដូច្នេះអតិថិជន និងអាចកត់សំគាល់ឧបករណ៍ចាស់និងថ្មីបាន ។

គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងលក់បានចំនួន 20 លានគ្រឿងនៃឧបករណ៍នេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះចំនួនប្រាំបីភាគរយនាពេលបច្ចុប្បន្ននេះ ដែលវាមានតម្លៃ 17 ពាន់លាន ដុល្លាសហរដ្ឋអាមេរិក ។

អានបន្ត

2244

ក្រុមហ៊ុន Samsung ចង់ប្តូរមកប្រើប្រាស់ GPUs របស់ក្រុមហ៊ុន AMD ឬ Nvidia វិញនៅឆ្នាំ 2018

បច្ចេកវិទ្យា

10/09/2016

យោងទៅតាមរបាយការណ៍មិនច្បាស់ការមួយបានអោយដឹងថា ក្រុមហ៊ុន Samsung គឺកំពុងតែពិភាក្សា ជាមួយក្រុមហ៊ុន AMD និង Nvidia ទៅលើបច្ចេកវិទ្យាក្រាហ្វិច សំរាប់បន្ទះឈីប GPU (Graphics processing unit) ពោលគឺ ក្រុមហ៊ុនកូរ៉េ ចង់បញ្ឈប់ការប្រើ GPU Mali របស់ក្រុមហ៊ុន ARM នៅក្នុងបន្ទះឈីប CPU Exynos របស់ខ្លួន ហើយជំនួសវិញ ដោយប្រើផលិតផលមួយក្នុងចំណោមក្រុមហ៊ុនទាំងពីរ AMD ឬ Nvidia ។

amd-nvidia-1

ហើយថ្មីៗនេះក្រុមហ៊ុន Nvidia ក៏បានប្រកាសពី GPU GTX 10-Series ជំនាន់ក្រោយដែលប្រើបច្ចេកវិទ្យាមូលដ្ឋានគ្រឺះ Pascal ដែលមានសមត្ថភាពដ៏ក្លាំងក្លា ។ ចំនែកឯក្រុមហ៊ុន AMD ក៏ត្រូវបានគេដឹងថា នឹងបំពាក់ GPU ជំនាន់ថ្មីរបស់ខ្លូនសំរាប់ម៉ាស៊ីនហ្គេម PS4 Pro ផងដែរ ។ ក្រុមហ៊ុនទាំងពីរសុទ្ធតែជាក្រុមហ៊ុនល្បីឈ្មោះខាងបច្ចេកវិទ្យាក្រាហ្វិច ទាំងកុំព្យូទ័រ និងស្មាតហ្វូន នាពេលបច្ចុប្បន្ន ។

samsung_exynos_5_chip

ប្រសិនបើការពិភាក្សានេះបានជោគជ័យ នោះយើងអាចនឹងឃើញ Samsung អភិវឌ្ឍន៍ GPU ថ្មីដែលទទួលបានអាជ្ញាប័ណ្ណ ពី AMD ឬ Nvidia នៅឆ្នាំ 2018 នេះ ។

អានបន្ត

1958

Samsung ទើបតែបានប្រកាសនាឡិកាឆ្លាតវៃ Gear S3

បច្ចេកវិទ្យា

02/09/2016

ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវនាឡិកាដៃវៃឆ្លាតថ្មីចំនួនពីរម៉ូដែលគឺ Gear S3 Classic និង Gear S3 Frontier ។ Classic ពិតជាស្រស់ស្អាតដោយផ្ទៃនាឡិកាមានពណ៌ទឹកប្រាក់ភ្លឺចាំង ហើយវាមានខ្សែស្បែកដែលមានគុណភាពខ្ពស់ទៀតផង រីឯ Frontier វិញមើលទៅពិតជាឡូយដោយវាជានាឡិកាលក្ខណៈ sport និងពណ៌ក្រម៉ៅរលោងបូករួមជាមួយខ្សែ ស៊ីលីកូន (silicone) ។

នាឡិកាទាំងពីរនេះគឺមានទំហំធំ និងក្រាស់ ជាងម៉ូដែលមុនរបស់ខ្លួន (Gear S2) បើទោះជាយ៉ាងនេះក្តីក៏វានៅតែជានាឡិកាស្រស់ស្អាតដដែល ។ ជាការពិតណាស់ ក្រុមហ៊ុន Samsung បានសហការជាមួយអ្នករចនាម៉ូដដ៏ល្បីគឺ លោក Yvan Arpa និង Arik Levy ទៅលើខ្សែ និងមុខនាឡិកា ។

វាបានបំពាក់អាវក្រោះការពារការជ្រាបទឹក IP68 និងមាន 2 ប្រភេទដូចជា Bluetooth និង Bluetooth+LTE ។ ឧបករណ៍ទាំងពីរ អាចធ្វើការបង់ប្រាក់ឥតខ្សែតាមរយៈ NFC និង MST ។ លើសពីនេះទៀត នាឡិកានេះក៏បំពាក់មុខងារ Always-on display ថ្មីដែលបង្ហាញពណ៌ពេញលេញនៅលើអេក្រង់នាឡិកា ។ អេក្រង់នេះត្រូវបានគ្របដណ្តប់ដោយ បន្ទះកញ្ចក់ថ្មី Gorilla Glass SR+ រចនាឡើងជាពិសេសសំរាប់ ភាពធន់ទ្រាំការកោសឆ្កូត បានយ៉ាងល្អ ហើយ កងបង្វិលលើផ្ទៃនាឡិកា (rotating bezel) ក៏ត្រូវបានធ្វើអោយល្អប្រសើរជាងមុនផងដែរ ។

Gear-S3-classic-Spec-main-1

លក្ខណៈពិសេស Gear S3 Classic

Classic និង Frontier មានភ្ជាប់ speaker មករួចជាស្រេចនិងមានលក្ខណៈពិសេសដូចជា altimeters, barometers, speedometers, GPS ។ វាមានអេក្រង់ប្រភេទ AMOLED 1.3 អ៊ីញ ដែលមាន resolution 360×360, CPU ល្បឿន 1GHz dual-core, Ram ទំហំ 768MB, អង្គផ្ទូកទិន្នន័យខាងក្នុង 4GB និងថាមពលថ្មធំជាងមុន 380 mAh ដែលក្រុមហ៊ុនបានសន្យាថា អាចប្រើប្រាស់បានរហូតដល់ 4 ថ្ងៃសំរាប់ការសាកមួយពេញ ។

Gear-S3-frontier-Spec-main-1

លក្ខណៈពិសេស Gear S3 Frontier

ក្រុមហ៊ុន Samsung បានឱ្យដឹងថាកម្មវិធីប្រហែល 10000 កម្មវិធីរបស់ប្រព័ន្ធដំណើរការ Tizen មាននៅក្នុង Gear S3 Store, ហើយជាមួយកម្មវិធីដែលបានបង្កើតឡើងសម្រាប់ Gear S2 ក៏ត្រូវជាមួយ S3 ផងដែរ ។ វាមានដូចជាកម្មវិធី CNN, Yelp, Uber, BMW និងផ្សេងៗទៀត ។ លើសពីនេះទៀតអេក្រង់នាឡិកាឥឡូវនេះអាចឲ្យយើងធ្វើការសរសេរដោយដៃសម្រាប់សារ ទៀតផង ប៉ុន្តែគ្រាន់តែមានអារម្មណ៍ថា ស្មុគស្មាញបន្តិច ដោយសារវាមានលក្ខណៈយឺត។

01

Gear S3 Classic

02

Gear S3 Classic

05

Gear S3 Classic

 

01-2

Gear S3 Frontier

02-2

Gear S3 Frontier

05-2

Gear S3 Frontier

 

ការដាក់លក់ Samsung Gear S3 នឹងចាប់ផ្តើមនៅខែតុលា ។ Gear S3 classic និងមានតែប្រភេទ Bluetooth-connected តែប៉ុណ្ណោះ ហើយតម្លៃរបស់វាប្រហែល 350$ ។ ចំនែកឯ Gear S3 frontier ប្រភេទ LTE-version ប្រហែលជាមានមុខងារច្រើនជាង ដូច្នេះតំលៃរបស់វាក៏ថ្លៃជាង Classic ផងដែរ ។

អានបន្ត

3011

មុខងារពិសេសៗទាំង 10 របស់ Samsung Galaxy Note 7

បច្ចេកវិទ្យា

26/08/2016

ប្រិយមិត្តបានដឹងរួចមកហើយថា Note 7 បានបញ្ចេញជាផ្លូវការកាលពី 3 សប្តាហ៍មុន ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់ដឹងពីមុខងារ និងលក្ខណៈពិសេសៗរបស់វានូវឡើយទេ ។ នៅថ្ងៃនេះក្រុមការងារ Khmerlife.style និងបង្ហាញពីមុខងារថ្មីៗទាំងនេះ។

 

1 . អាវក្រោះការពារការជ្រាបទឹក IP68 ( water&dust-resistant)

Samsung បានបំពាក់បច្ចេកវិទ្យានេះនៅលើ Note 7 ដូចទៅនិង S7, S7 edge ។

Screen Shot 2016-08-25 at 7.19.19 PM

2 . ការសាកថ្មពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀត

នៅក្នុងប្រអប់ Note 7 មាន USB Connector និង microUSB ដែលអាចភ្ជាប់គ្នាបានដូច្នេះអ្នកអាចសាកថ្មពីទូរស័ព្ទ Note 7 ទៅទូរស័ព្ទមួយទៀតបានយ៉ាងងាយស្រួល ។ វាក៏មានមុខងារ fast charger ផងដែរ ។

Screen Shot 2016-08-25 at 7.27.49 PM

 

3 . ការផ្ទេរទិន្នន័យពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀត

អ្នកអាចផ្ទេរទិន្នន័យពីទូរស័ព្ទចាស់ទៅទូរស័ព្ទថ្មីបានតាមរយៈ USB Connector ជាមួយ microUSB បានទៀតផង ។

Screen-Shot-2016-08-25-at-8.41.57-PM-640x480

4 . មុខងារ Always On Display

មុខងារនេះបង្ហាញនូវថ្ងៃខែម៉ោង និងការផ្តល់ដំណឹងនៅពេល screen ងងឹតដូចទៅ Galaxy S7 អញ្ចឹង ។

Samsung-Galaxy-Note-7-Always-On-Display-Third-Party-App-Notifications

 

5 . មុចងារ Blue light filter

Blue light filter គឺស្រដៀងទៅមុខងារ Night Mode របស់ Apple ដែលជាមុខងារផ្លាស់ប្តូរពណ៌អេក្រង់ទៅជាខៀវតិចៗដើម្បីអោយអ្នកមើលឆាប់គេងលក់ ។

BLUE

 

6 . មុខងារ Secure Folder

គឺជាមុខងារថ្មីស្រឡាងរបស់ Samsung ដែលអនុញ្ញាតឱ្យអ្នកចាក់សោរឯកសារ និងសូម្បីតែកម្មវិធីទាំងមូលបានទៀតផង ។

Screen Shot 2016-08-25 at 8.13.43 PM

 

7 . មុខងារ Video enhancer

នឹងធ្វើអោយគុណភាពរូបភាពកាន់តែប្រសើរឡើងនៅក្នុងកម្មវិធីវីដេអូ នានា ។ ជាមួយមុខងារនេះ កំរិតពន្លឺ, Contrast និង គុណភាពសម្លេងក៏កាន់តែល្អប្រសើរ ។

Screen Shot 2016-08-25 at 8.24.40 PM

 

8 . មុខងារ Selfie flash

ជាមុខងារដែលយកភ្លើងពន្លឺអេក្រង់មកធ្វើជា flash សំរាប់ selfie ។

maxresdefault (2)

 

9 . មុខងារ Smart Select

និងអនុញ្ញាតឱ្យអ្នកបង្កើតរូបភាពចលនា .GIFs file ពីវីដេអូដែលអ្នកមើលនៅលើទូរស័ព្ទរបស់អ្នក ។

Screen Shot 2016-08-25 at 8.32.48 PM

 

10 . មុខងារ S Pen Translate

ជាមុខងារថ្មីរបស់ប៊ិច S Pen ដោយគ្រាន់តែយក S Pen ដាក់លើពាក្យដែលអ្នកចង់បកប្រែនោះវានឹងបង្ហាញអត្ថន័យ ។

Screen Shot 2016-08-25 at 8.40.11 PM

 

 

តើមិត្តអ្នកអានយល់យ៉ាងណាចំពោះមុខងារពិសេសទាំងនេះ? បើប្រិយមិត្តមានចំងល់អ្វីអាច comment ខាងក្រោមនេះបាន ។

អានបន្ត

1207

ទីបំផុត Samsung បានបញ្ចេញ Galaxy Note 7 មកហើយ

បច្ចេកវិទ្យា

03/08/2016

header-2

 

បើនិយាយពីបច្ចុប្បន្ននេះអ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើននិយមប្រើទូរស័ព្ទដែលមានទំហំធំហើយមានល្បឿនលឿននិងកាមេរ៉ាច្បាស់ ដូចជា iPhone ស៊េរី Plus, S7 edge ឬ Note 5 ។ ហើយកាលពីម្សិលមិញ ក្រុមហ៊ុន Samsung បានសម្ភោធព្រឹត្តិការណ៍ Samsung Galaxy Unpacked 2016 ដែលបង្ហាញពីទូរស័ព្ទស៊េរីរបស់ខ្លួនផងដែរ ។

រយៈពេលជិត 5 ឆ្នាំកន្លងមកហើយដែលក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនត្រកូល Note របស់ខ្លូន ហើយកាលពីម្សិលមិញក្រុមហ៊ុនបានប្រកាសជាផ្លូវការស្មាតហ្វូនត្រកូល Note ចុងក្រោយបង្អស់របស់ពួកគេគឺ Samsung Galaxy Note 7 ។ Note7 នេះមិនខុសគ្នាប៉ុន្មានពី Galaxy Note 5 ជំនាន់មុនទេ ទាំងរូបរាងនិងទំហំ ពោលគឺវាមានការកែប្រែ (update) កាមេរ៉ា, ប្រភេទអេក្រង់ និង បន្ថែមបច្ចេកវិទ្យាមួយចំនួន ។

នៅថ្ងៃនេះក្រុមការងារ Khmerlife.style និងបង្ហាញពីលក្ខណៈពិសេសរបស់ Note 7 :

 

Design & Display (រចនាបថនិងអេក្រង់)

 

រូបរាងរបស់វាមិនមានអ្វីផ្លាស់ប្តូរឡើយ បើប្រៀបធៀបនិងទូរស័ព្ទជំនាន់មុន ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ មាន resolution Quad HD (1440×2560) ប្រភេទ Super AMOLED ជាមួយបន្ទះកញ្ចក់ Gorilla Glass 5 ។ Note 7 មើលទៅដូច S7 edge បេះបិត ជាមួយនិងអេក្រង់កោងសងខាង ទាំងខាងមុខនិងខាងក្រោយ រួមជាមួយបច្ចេកវិទ្យា Always On Display ទៀតផង ។ វាក៏បំពាក់អាវក្រោះការពារការជ្រាបទឹក និង ធូលី IP68 ផងដែរ ។ វាមាន 4 ពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌ផ្ទៃមេឃ (Blue Coral), ពណ៌ប្រាក់ (Silver Titanium), ពណ៌មាស (Gold Platinum), ពណ៌គុជខ្មៅ (Black Onyx) ។

អ្វីដែលកាន់តែពិសេសនោះគឺ Samsung បានបន្ថែមនូវបច្ចេកវិទ្យារបស់ទូរទស្សន៍ទៅលើស្មាតហ្វូនថ្មីនេះផងដែរគឺ HDR10 ដែលធ្វើអោយកំរឹតរូបភាពកាន់តែភ្លឺច្បាស់និងពណ៌ស្រស់ស្អាត នៅពេលដែលអ្នកមើលកម្មវិធីទូរទស្សន៍នៅលើ Netflix ។

 

Screen Shot 2016-08-03 at 12.00.16 AM

 

ប៊ិច S Pen

 

02-Galaxy-Note7-blue

 

ប៊ិច S Pen ជំនាន់ថ្មីនេះក៏បានបំពាក់នូវអាវក្រោះការពារការជ្រាបទឹកផងដែរ ហើយមិនតែប៉ុណ្ណោះវាថែមទាំងដំណើរការបាននៅក្នុងទឹកបានទៀតផង ដូច្នេះអ្នកអាចគូរ ឬ សរសេរ អ្វីក្នុងទឹកក៏បានដែរ ។ pressure sensitivity របស់វាកាន់តែប្រសើរជាងមុន និង ការសរសេរ ឬ គូរ ទទួលបានលឿនជាងមុន ។

មុខងារថ្មីពីរទៀតត្រូវបានដាក់បញ្ចូលក្នុង Air Command គឺ Magnify ជាមុខងារពង្រីកនូវអ្វីមួយនៅលើអេក្រង់បានរហូតដល់ 300% នៃការពង្រីក, Translate ជាមុខងារបកប្រែ ភាសាផ្សេងគ្នា បានយ៉ាងលឿន ។

Samsung បានបន្ថែមមុខងារដ៏អស្ចារ្យមួយគឺ Smart Select ដែលអនុញ្ញាតឱ្យអ្នកបង្កើតរូបភាពចលនា .GIFs ពីវីដេអូដែលអ្នកមើលនៅលើទូរស័ព្ទរបស់អ្នកដោយគ្មានការការពារពី Digital Rights Management ហើយវាលេងបានរយៈពេលដល់ទៅ 15 វីនាទីឯណោះ ។

 

Iris scanner and security (បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនិងកំរឹតសុវត្ថិភាព)

 

Screen Shot 2016-08-03 at 11.02.31 AM

 

បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនេះប្រើប្រាស់កាមេរ៉ាមុខទីពីរ ជាមួយការបំភ្លឺ IR (infrared) ដើម្បីចាប់យកប្រស្រីភ្នែករបស់អ្នកសូម្បីតែនៅក្នុងពេលងងឹត ។ Samsung ក៏បាននិយាយទៀតថាឧបករណ៍ស្កេននេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ទៀងផ្ទាត់បានត្រឹមត្រូវភាគច្រើននៃប្រភេទវ៉ែនតា និង បដិសេធចោលសូម្បីតែរូបភាពដ៏ច្បាស់នៃភ្នែករបស់ម្ចាស់ទូរស័ទ្ទ ក្នុងករណីលួចបន្លំ ។ ឧបករណ៍ស្កេននេះក៏នៅតែដំណើរការបើទោះជាអ្នកពាក់របាំងភ្នែកមួយចំហៀងក៏ដោយ ។

 

iris

 

បើនិយាយពីសុវត្ថិភាព Samsung បានបំពាក់មុខងារថ្មីមួយឈ្លោះថា Secure Folder ដែលអនុញ្ញាតឱ្យអ្នកចាក់សោរឯកសារ និងសូម្បីតែកម្មវិធីទាំងអស់របស់ទូរស័ព្ទ បានទៀតផង ។

 

Hardware (CPU-RAM)

 

Note 7 មានពីរម៉ូដែលគឺ មួយបំពាក់បន្ទះឈីប Snapdragon 820 64-bit Kryo ដែលមានល្បឿន 2.2GHz និង GPU Adreno 530 ដែលគាំទ្រ OpenGL ES 3.1+ (ទីផ្សារអាមេរិច)។ មួយទៀតបំពាក់បន្ទះឈីបរបស់ខ្លួនផ្ទាល់គឺ Exynos 8890 ល្បឿន 2.3GHz និង GPU ប្រភេទ Mali-T880 ។

ម៉ូដែលទាំងពីរនេះមាន RAM 4GB ប្រភេទ LPDDR4 និងមានអង្គផ្ទូកទិន្នន័យខាងក្នុងទំហំ 64GB ប្រភេទ UFS 2.0 ហើយវាក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ វាមានថាមពលថ្ម 3.500 mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មយ៉ាងឆាប់រហ័ស (Fast Charger) តាមរយៈ USB Type-C ។

 

Screen Shot 2016-08-03 at 10.58.01 AM

 

Camera

 

Screen Shot 2016-08-03 at 10.59.39 AM

 

កាមេរ៉ាក្រោយរបស់វាមានទំហំ 12MP ដូចទៅនិង S7 និង S7 edge ប៉ុន្តែវាមាន aperture ធំជាងមុនបន្តិច f/1.7 ចំនែកឯ autofocus ក៏មានល្បឿនលឿនជាងមុនផងដែរ ទោះបីជានៅពេលងងឹត ។ វាក៏អាចថតវីដេអូកំរឹត 4K UHD រួមជាមួយមុខងារពិសេសមួយចំនួនដូចជា time lapse និង slow motion ។ រីឯកាមេរ៉ាមុខមានទំហំ 5MP ដែលមាន aperture ទំហំស្មើគ្នាទៅនឹងកាមេរ៉ាក្រោយ f/1.7 រួមបញ្ចូលមុខងារ HDR និងការថតវីដេអូកំរឹត 2K QHD បានផងដែរ ។

 

Software (កម្មវិធី)

ស្មាតហ្វូននេះនិងដំណើរការដោយ Android Marshmallow 6.0.1 អមជាមួយ TouchWiz ជំនាន់ថ្មី រីឯ Edge UX (កម្មវិធីដែលប្រើនៅអេក្រង់កោងទាំងសងខាង) ដែលបំពាក់លើ Note 7 នេះគឺដូចទៅនិង Edge UX របស់ S7 edge អញ្ចឹង ។

 

Release date (កាលបរិច្ឆេទចេញ)

 

សម្រាប់ការបញ្ជាទិញមុន នៅថ្ងៃ 3 ខែសីហា ហើយនិងលក់ជាសកល នៅថ្ងៃ 19 ខែ សីហា នេះ ចំនែកឯតម្លៃគឺមិនទាន់បានបញ្ជាក់នៅឡើយទេ ។

 

Screen Shot 2016-08-03 at 10.59.48 AM

Screen Shot 2016-08-03 at 10.59.58 AM

Screen Shot 2016-08-03 at 11.00.08 AM

Screen Shot 2016-08-03 at 11.00.17 AM

Screen Shot 2016-08-03 at 11.00.33 AM

Screen Shot 2016-08-03 at 11.00.44 AM

 

ទាំងរូបរាង ទាំងល្បឿន ទាំងកាមេរ៉ា និង បច្ចេករិទ្យាថ្មីៗនេះ តើប្រិយមិត្រយល់យ៉ាងណាចំពោះ Galaxy Note ជំនាន់ក្រោយនេះ?

អានបន្ត

880

តោះទៅមើលស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលមានអេក្រង់ដល់ទៅ 7 អ៊ីញ ឯណោះ

បច្ចេកវិទ្យា

11/07/2016

ក្រុមហ៊ុន Samsung ទើបតែបានប្រកាស ទូរស័ព្ទ Galaxy J Max កាលពីប៉ុន្មានថ្ងៃមុននេះ, ដែលជាទូរស័ព្ទម៉ាកថ្មី ហើយបើតាមឈ្មោះរបស់វាដែលបានបង្ហាញ យើងក៏ដឹងថាវាជាទូរស័ព្ទដែលមានទំហំធំ ជាងទូរស័ព្ទនាពេលបច្ចុប្បន្នទៅទៀត។ អ្វីដែលយើងបានឃើញនៅទីនេះគឺជាទូរស័ព្ទទំហំ 7 អ៊ីញ, ជាធម្មតានេះត្រូវបានគេហៅថា Tablet ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថាជា ស្មាតហ្វូន ទៅវិញ ។

 

Samsung-Galaxy-J-Max-1

 

ក៏ដូចជាទូរស័ព្ទ Samsung ត្រកូល J ដទៃទៀតផងដែរ, Galaxy J Max នេះគឺជាផលិតផល ដែលមានតំលៃសមរម្យជាមួយនឹងលក្ខណៈពិសេសធម្មតា ដូច្នេះវាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍សំរាប់អ្នកប្រើប្រាស់នាបច្ចុប្បន្ននេះទេ ។ ស្មាតហ្វូននេះមានទំហំអេក្រង់រហូតដល់ទៅ 7 អ៊ីញ ដែលមាន resolution 1280 x 800 ភិចសែល ។ Galaxy J Max ក៏ភ្ជាប់មកជាមួយ CPU ប្រភេទ quad-core ទំហំ 1.5 GHz processor, ប្រព័ន្ធសេវា LTE , គាំទ្រប្រភេទ dual-sim, កាមេរ៉ាក្រោយទំហំ 8, RAM ទំហំ 1.5GB  និង 16GB នៃអង្គផ្ទូកទិន្នន័យខាងក្នុង ហើយក៏អាចបន្ថែម memory card បានផងដែរ ។ ស្មាតហ្វូននេះមានទំហំកំរាស់ និងប្រវែង 186.9 x 108.8 x 8.7 mm, ជាមួយថាមពលថ្ម 4000 mAh និងដំណើរការដោយ Android 5.1 Lollipop ។ លើសពីនេះទៅទៀត Galaxy J Max នេះក៏ត្រូវបានគេឃើញថាជាអ្នកស្នងបន្ទាប់ពី Samsung Galaxy W អេក្រង់ទំហំ 7 អ៊ីញ ដូចគ្នាដែលបានចេញកាលពីឆ្នាំ 2014 ផងដែរ ។

 

spec1

 

ទូរស័ព្ទ Samsung Galaxy J Max នឹងអាចរកបាននៅក្នុងប្រទេសឥណ្ឌា ហើយនឹងចាប់ផ្តើមលក់នៅចុងខែនេះក្នុងតំលៃប្រហែល 200$ ( 13.400 INR ) ។ នៅពេលនេះ យើងមិនដឹងថាតើឧបករណ៍នេះនឹងមានវត្តមាននៅក្នុងទឹកដីអាមេរិក ឬ នៅក្នុងទីផ្សារអន្តរជាតិនៅពេលណាឡើយ ។

តើប្រិយមិត្តគតិតយ៉ាងណាសំរាប់ស្មាតហ្វូនថ្មីមួយនេះ? តើអ្នកទាំងអស់គ្នានិងទិញស្មាតហ្វូនយក្សមួយនេះឬទេ?

អានបន្ត

657

លេចចេញបច្ចេកវិទ្យាជូនដំណឹងថ្មី Smart Glow របស់ Samsung ដែលបំពាក់លើ Galaxy J2 (2016)

បច្ចេកវិទ្យា

06/07/2016

ជាមួយនឹងទូរស័ព្ទ Galaxy J2 ( ឆ្នាំ 2016 )  ក្រុមហ៊ុន Samsung កំពុងព្យាយាមយកនូវបច្ចេកវិទ្យាថ្មីមួយនោះគឺ ភ្លើងជូនដំណឹង LED, វារុំពាត់នៅជុំវិញកាមេរ៉ានិងមានឈ្មោះថា Smart Glow ។ វាអាចមានពន្លឺពណ៌ខុសគ្នាអាស្រ័យលើ អ្នកដែលទូរស័ព្ទចូលមកអ្នក, ការបង្ហាញស្ថានភាពសាកថ្ម និងការបង្ហាញពណ៌ជាសញ្ញាដើម្បីអោយអ្នកដឹងនៅពេលអ្នកថតរូប selfie ជាមួយនិងកាមេរ៉ាខាងក្រោយ (នៅពេលមុខរបស់អ្នកចូលក្នុង frame របស់កាមេរ៉ា)។

 

samsung-galaxy-j2-smartglow

 

 

អ្វីដែលពិសេសសម្រាប់ Smart Glow រួមមាន ការជូនដំណឹងពី អាកាសធាតុ និងការត្រួតពិនិត្យសុខភាព ដូចជាចង្វាក់បេះដូង ដូច្នេះ ក្រុមហ៊ុន Samsung និងធ្វើការតេស្ត Smart Glow ជាមួយ Galaxy J2 លើកដំបូង ហើយអ្វីដែលអ្នកកំពុងមើលឃើញនៅខាងលើនេះគឺជារូបភាពដំបូងរបស់ Smart Glow ដែលបំពាក់លើ J2 ។

 

Samsung-Smart-Glow-is-a-Rear-Notification-Light-Around-the-Camera

 

ប្រសិនបើ Samsung នឹងនាំយកបច្ចេកវិទ្យានេះមកពិតមែននោះ វាជារឿងប្រសើរណាស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនណាមានគំនិតលើមុខងារដ៏ពិសេសមួយនេះនូវឡើយទេ ។

អានបន្ត