MENU

review
Tag Archive

937

លក្ខណៈពិសេស ថ្មីៗរបស់ Adobe photoshop CC 2015.5

បច្ចេកវិទ្យា

26/06/2016

សំរាប់អ្នកដែលចូលចិត្តថតរូប ឬ ថតវីដេអូ អ្នកនឹងចូលចិត្តនូវកម្មវិធី Adobe photoshop ថ្មីនេះហើយ ព្រោះវាមានបន្ថែមនូវ លក្ខណៈពិសេសថ្មីៗជាច្រើន ដែលងាយស្រួលដល់ ការកែច្នៃរូបភាព របស់អ្នក។ ម្យ៉ាងទៀតពេលអ្នកអានមកដល់ត្រឹមនេះ អ្នកនឹងគិតថា “អាម្នាក់នេះនិយាយអីនឹង Adobe photoshop ម៉េចនឹងកែវីដេអូបាន? ចេះតែបោកតែម្តង” តាមការពិតទៅ លក្ខណៈពិសេសថ្មីនេះអាច ធ្វើអោយអ្នកថតវិដេអូ មានភាពងាយស្រួលជាងមុន។ ពួកយើងនឹងបកស្រាយខាងក្រោមទាំងអស់គ្នា។

Adobe photoshop CC 2015.5 ជំនាន់ថ្មី ដែលទើបតែចេញមួយនេះ បានធ្វើការបង្កើនទៅលើល្បឿន ដូចជានៅពេល សរសេរអក្សរ ដោយវាប្រើប្រាស់រយៈពេលតិចជាងមុនដើម្បី load font និង ការផ្លាស់ប្តូរជាច្រើនទៀត ក្នុងនោះវាបានភ្ជាប់នូវ លក្ខណៈពិសេសដែលមិនធ្លាប់មាន ដូចខាងក្រោម៖

Content-Aware Crop

ចំពោះអ្នកដែលចូលចិត្ត នូវការថតរូបរបៀបជា Landscape អ្នកពិតជាពិបាកក្នុងការរកប្លង់ណាស់ ភាគច្រើនអ្នកតែងតែថត រួចចាំយកមក Crop( កាត់ ) តាមក្រោយ។ ប៉ុន្តែពេលខ្លះអ្នកអាចថតវៀច ថតតូចពេល ចុះក្រោមពេក លើពេក។ ដូចនេះនៅពេលដែលអ្នក Crop ក្នុង Photoshop តែងតែបាត់បង់នូវកន្លែងខ្លះ។ ដូចនេះបានជា មាន Conten-Aware Crop មកដើម្បីជាជំនួយ ក្នុងការ Crop វាអាចបំពេញនូវកន្លែងបាត់បង់ដោយខ្លួនវា ដោយមិនចាំបាច់យើងកែច្នៃទៀតនោះទេ ហើយលោកអ្នកមិនបាត់បងផ្នែកណាមួយនៃរូបភាពដើមរបស់លោកអ្នកឡើយ។ ដើម្បីអោយយល់កាន់តែច្បាស់អ្នកអាច មើលវីដេអូខាងក្រោមនេះបាន។

 

Face Aware Liquify

Face Aware liquify គឺជាការកែមុខថ្មី ដែលមានលក្ខណៈដូច Liquify ចាស់របស់ photoshop ដែល។ ប៉ុន្តែវា ប្រើប្រាស់ តិចណូឡូជី ជំនាន់ថ្មីសំរាប់ធ្វើការចាប់យកមុខរបស់មនុស្សដោយខ្លួនវា មិនត្រឹមតែមុខទេ គឺ មាន ចង្កា ភ្នែក ច្រមុះ មាត់ និង ទំរង់មុខទាំងមូល។ ទោះជារូបអ្នកមានមនុស្សប៉ុន្មានអ្នកក៏ដោយក៏ វាអាចចាប់មុខមនុស្សដោយស្វ័យប្រវត្តិ។ ហើយវាងាយស្រួលដល់អ្នកកែច្នៃ ទៀតផង។ ម្យ៉ាងទៀតវាក៏អាចប្រើក្នុងវិដេអូបានដែល ដូចនេះអ្នកដែលមានមុខម៉ាប់ៗ អាចថតវីដេអូ រួចបង្រួមមុខខ្លួនក៏បាន។

 

 

Selection and Masking Taskspace

Selection and Masking taskspace វាជួយសំរួលដល់អ្នកដែលចូលចិត្ត កាត់វត្ថុ ឬ Mask វត្ថុផ្សេងៗ។ ហេតុអ្វីបានវាស្រួល ព្រោះការប្រើ Tool កាត់ ដោយ mouse គឺវាពិបាកណាស់ ។ ប៉ុន្តែសំរាប់ លក្ខណៈពិសេសនេះអ្នក អាច mask រូបភាពជាច្រើនក្នុងពេលតែមួយភ្លែត ប្រើប្រាស់ពេលតិច កែបានរូបច្រើន។ ហើយដើម្បីអោយយល់ច្បាស់ អ្នកអាចមើលវីដេអូខាងក្រោមបាន។

 

 

អានបន្ត

1348

Xiaomi Redmi Note 3, ទូរស័ព្ទ smartphone ដែលមានដំណើរការល្អ តែមានតម្លៃសមរម្យ

បច្ចេកវិទ្យា

27/11/2015

ក្រុមហ៊ុនទូរស័ព្ទធំបំផុតនៅក្នុងប្រទេសចិន Xiaomi នឹងប្រកាសចេញទូរស័ព្ទថ្មីរបស់ពួកគេនៅថ្ងទី ២៧ ខែវីច្ឆកានេះហើយ នោះគឺ Xiaomi Redmi Note 3 ដែលមានតួរធ្វើពីដែកសុទ្ធ មិនដូចជាស៊េរីមុនរបស់វា Xiaomi Redmi Note 2 ដែលធ្វើពីជ័រនោះទេ ហើយជាទូរស័ព្ទចិនដំបូងដែលមានបញ្ចូលបច្ចេកវិទ្យា​ស្កេនម្រាមដៃ និងអាចដាក់បានស៊ីម micro-Sim បានដល់ទៅ ២ ផងដែរ។ Xiaomi Redmi Note 3 នេះគឺស្រដៀងនឹងទូរស័ព្ទ flagship របស់ទូរស័ព្ទ smartphone ល្បីៗដ៏ទៃទៀតដែរ តែវាមានតម្លៃថោកជាង គឺត្រឹមតែ $140 ប៉ុណ្ណោះនៅពេលដែលវាត្រូវបានចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិននាថ្ងៃស្អែកនេះ។

 

1124201530015PM_635_xiaomi_redmi_note_3

Xiaomi Redmi Note 3

 

ការឌីហ្សាញរបស់ Xiaomi Redmi Note 3

Xiaomi Redmi Note 3 ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាស្រដៀងនឹងទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងត្រឹមតែ 8.65 mm (មីលីម៉ែត្រ) និងមានទម្ងន់ 164 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពីដែកសុទ្ធ។ វាមានអេក្រង់ touchscreen ទំហំ 5.5 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 2073600 ភិចស៊ែល (1080 x 1920 resolution) ត្រូវនឹង 403 ភិចស៊ែលក្នុងមួយអ៊ីញ។

 

Xiaomi Redmi Note 3

Xiaomi Redmi Note 3

Xiaomi Redmi Note 3 មានប៊ូតុងខាងក្រៅដូចជាប៊ូតុងតម្លើង និងបន្ថយសម្លេង ប៊ូតុងបើកបិទ និងកន្លែងស្កេនម្រាមដៃនៅពីក្រោយទូរស័ព្ទនៅខាងក្រោមកាមេរ៉ាផ្ទាល់តែម្តង។ រីឯខាងផ្នែកកាមេរ៉ាវិញ ទូរស័ព្ទនេះមានកាមេរ៉ាក្រោយដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 13MP (megapixel) និងកាមេរ៉ាមុខទំហំ 5MP ដែលអាចឲ្យអ្នកថតរូប និងវីដេអូបានយ៉ាងច្បាស់ល្អមិនចាញ់ទូរស័ព្ទថ្លៃៗដទៃទៀតនោះទេ។

 

xiaomi-redmi-note-2-pro-teaser-1

កាមេរ៉ាខាងក្រោយរបស់ Xiaomi Redmi Note 3

 

142911kfkbuhzjfyyayjhb.png.thumb_

Xiaomi Redmi Note 3

 

ការដំណើរការរបស់ Xiaomi Redmi Note 3

Xiaomi Redmi Note 3 មានដំណើរការលើប្រព័ន្ធដំណើរការ Android។ វាមាន CPU Octa-core Helio X10 MediaTek ជាមួយនឹង 2GB RAM។ វាមានទំហំ memory ខាងក្នុងម៉ាស៊ីនទំហំ 16GB តែអ្នកមិនអា​ចដាក់ memory បន្ថែមពីខាងក្រៅបានទេ នេះគឺជាគុណវិបត្តិមួយរបស់ទូរស័ព្ទនេះក៏ប៉ុន្តែសម្រាប់ទូរស័ព្ទតម្លៃត្រឹម $140 គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ អ្វីដែលល្អបំផុតសម្រាប់ទូរស័ព្ទនេះគឺវាមានថ្មកាន់បានយូរដែលមានទំហំដល់ទៅ 4000mAh (មីលីអំពែម៉ោង) ធំជាង iPhone 6s, 6s Plus (2750mAh), ទូរស័ព្ទ Lumia 950 XL របស់ក្រុមហ៊ុន Microsoft (3340mAh) និងទូរស័ព្ទថ្លៃៗមួយចំនួនទៀតផងដែរ ក៏ប៉ុន្តែអ្នកមិនអាចដោះដូរថ្មនោះចេញបានទេ ថ្មវាគឺនៅពីក្នុងតួរវាដូចជា iPhone ដែរ។

 

141701srxvxrv2ssrxffuy.png.thumb_

 

xiaomi-redmi-note-3-1-512x300

 

 

សរុបមក Xiaomi Redmi Note 3 គឺជាទូរស័ព្ទ smartphone ដែលអ្នកគួរតែសាកប្រើបើសិនជាអ្នកចង់បានទូរសព្ទល្អល្មមមានអេក្រង់ធំ ហើយមានតម្លៃទាប ព្រោះទូរស័ព្ទនេះមានតម្លៃត្រឹមតែ $140 ប៉ុណ្ណោះនៅពេលដែលវាត្រូវបានចេញលក់នៅទីផ្សារប្រទេសចិន ហើយបើមកដល់ប្រទេសកម្ពុជាអ្នកគ្រាន់តែបន្ថែមលើតម្លៃនោះត្រឹមតែ $100 អីជាងតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាក្រោយពីទូរស័ព្ទនេះបានចេញលក់ជាផ្លូវការនៅប្រទេសចិន អ្នកអាចរំពឹងទុកថាវានឹងមានលក់នៅប្រទេសកម្ពុជាក្នុងអំឡុងពេលប្រហែលជា ២ ទៅ ៣ ខែ។

អានបន្ត

2338

នាឡិកា smart watch មួយដែលអ្នកអាចទិញបានក្នុងតម្លៃក្រោម $50

បច្ចេកវិទ្យា

20/11/2015

Smart watch គឺជាប្រភេទសម្ភារៈបច្ចេកវិទ្យាថ្មីមួយក្នុងទីផ្សារដែលទទួលការចាប់អារម្មណ៍ពីអតិថិជនជាច្រើនជាពិសេសអ្នកមានចំណូលចិត្តទៅលើបច្ចេកវិទ្យា។ ក្នុងទីផ្សារនោះមាន Apple Watch ដែលជា smart watch ដែលពេញនិយមបំផុតបន្ទាប់មកមាន នាឡិកាដែលដំណើរការដោយប្រព័ន្ធ Android Wear ដែលផលិតដោយក្រុមហ៊ុនជាច្រើន។ Smart watch គឺជាឧបកណ៍មួយដែលមនុស្សជាច្រើនគិតថាពួកគាត់មិនត្រូវការប្រើប្រាស់នោះទេ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ប្រើវាហើយពួកគាត់យល់ថាឧបករណ៍នេះគឺជាឧបករណ៍មួយដែលមិនអាចខ្វះបានទាល់តែសោះ ព្រោះវាមានផ្តល់មុខងារជាច្រើនដែលអាចសម្រួលដល់សុខភាព ការងារ និងការកំសាន្តរបស់អ្នកប្រើប្រាស់ ហើយជាពិសេសទៀតនោះវាអាចពាក់នៅជាប់កដៃរបស់អ្នកប្រើប្រាស់គ្រប់ពេលវេលាដែលធ្វើឲ្យកាន់តែងាយស្រួលថែមទៀត។ បញ្ហាមួយសម្រាប់ឧបករណ៍ប្រភេទនេះគឺដោយសារវាជាប្រភេទផលិតផលថ្មីក្នុងទីផ្សារ សម្រាប់អតិថិជនធម្មតាគាត់អាចមានអារម្មណ៍ថាពិបាកប្រើ ម៉្យាងវិញទៀតតម្លៃថ្លៃរបស់ផលិតផលនេះធ្វើឲ្យទីផ្សារ smart watch នៅប្រទេសយើងមិនសូវពេញនិយមខ្លាំងទេ។

 

smart-watches

 

ទុក smart watch តម្លៃរាប់រយដុល្លាដោយឡែក ពួកយើងសង្កេតឃើញថានៅប្រទេសយើងសព្វថ្ងៃមានការពេញនិយមទៅលើប្រភេទ smart watch ដែលមានតម្លៃថោកៗដែល onlineshop តូចៗក្នុងបណ្តាញសង្គមយកមកពីស្រុកក្រៅ។ smart watch ថោកៗទាំងនោះមានភាពខុសគ្នាជាច្រើនហើយអ្វីដែលពួកខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺផលិតផល smart watch ដែល ហាង A-Y Collection (សូមចុចទីនេះដើម្បីឆ្ពោះទៅកាន់ទំព័រ Facebook របស់ហាងនេះ) បានយកមកលក់ថ្មីៗនៅក្នុងទីផ្សារស្រុកយើងដែលមានតម្លៃសមរម្យ និងមានមុខងារដែលគួឲ្យចាប់អារម្មណ៍ជាច្រើន។ ដោយមានចម្ងល់ និងបានទំនាក់ទំនងជាមួយហាងនេះ ពួកគាត់បានផ្ញើរ smart watch ចំនួន 2 គ្រឿងមកឲ្យពួកខ្ញុំដើម្បីសាកល្បង និងតេស្តមើលមុខងាររបស់វា។ ជាការពិតណាស់ smart watch នេះវាមិនមានមុខងារដូច Apple Watch ដែលមានតម្លៃប្រហែល $349 ឡើងទៅ ឬក៏ Android Wear ដែលមានតម្លៃចាប់ពី $150 ឡើងទៅទេ (តម្លៃនៅប្រទេសអាមេរិក មិនមែនតម្លៃនៅក្នុងទីផ្សារកម្ពុជាទេ) ប៉ុន្តែដោយមានតម្លៃត្រឹមតែ $48 វាជាឧបករណ៍មួយដែលផ្តល់នូវមុខងារជាច្រើនមកពីការចំណាយដ៏តិចតួចនេះ។

 

D750-ZNP_4977

ម៉ូដែលនាឡិកាទាំងពីរ (ខាងឆ្វេង $48, ខាងស្តាំ $98 ពីហាង A-Y Collection

 

ជាការភ្ញាក់ផ្អើលសម្រាប់ពួកខ្ញុំ ម៉ូដែល G10 របស់ smart watch ប្រភេទនេះវាមានរូបរាងស្រដៀងគ្នានឹង Apple Watch Sport ដែរ។ អ្នកអាចពាក់នាឡិកានេះហើយនឹងទទួលការចាប់អារម្មណ៍ពីមនុស្សជាច្រើនព្រោះនាឡិកានេះមើលពីចម្ងាយទៅដូច Apple Watch យ៉ាងខ្លាំង។ នេះប្រហែលជាកត្តាមួយដែលធ្វើឲ្យនាឡិកានេះមានការពេញនិយមខ្លាំងក្នុងទីផ្សារយើង។ នៅក្នុងប្រអប់របស់វាពួកខ្ញុំបានឃើញសៀវភៅណែនាំ និងខ្សែសម្រាប់សាកថ្មនាឡិកានេះ។

នៅផ្នែកខាងក្រោយរបស់នាឡិកានេះវិញវាមិនមានកញ្ចក់កែវនិង sensors ដូច Apple Watch ទេ ប៉ុន្តែវាមានរន្ធបញ្ចេញសម្លេង ដែលធ្វើឲ្យខ្ញុំឆ្ងល់ថាតើនាឡិកាតូចមួយនេះអាចបញ្ចេញសម្លេងបានប៉ុណ្ណាដែរ?

 

D750-ZNP_4991

ផ្នែកខាងក្រោយរបស់នាឡិកានេះ

 

ដោយបើកគម្របក្រោយចេញ ពួកខ្ញុំបានឃើញថ្មដែលអ្នកអាចដោះដូរបាន ដែលអាចផ្ទុកបានចរន្ត 380mAh ដូចនេះសម្រាប់អ្នកដែលប្រើប្រាស់ច្រើន ពួកគាត់អាចជាវថ្មបន្ថែមមួយទៀតសម្រាប់បំរុងទុក។ យោងតាម A-Y Collection ថ្មរបស់នាឡិកានេះអាចផ្តល់ថាមពលឲ្យនាឡិកានេះបានមួយថ្ងៃ និងអាច បិទអេក្រង់ standby បាន 2 ថ្ងៃ។ ដូចនេះអ្នកត្រូវសាកនាឡិកានេះជារាងរាល់យប់ដូចទូរស័ព្ទ smartphone របស់អ្នកដែរ។ បើដោះថ្មចេញយើងនឹងឃើញកន្លែងដាក់បញ្ចូល SIM card ទំហំ micro-SIM និង កន្លែងដាក់បញ្ចូលកាតចងចាំទំហំ microSD ដែលវាជាការភ្ញាក់ផ្អើលមួយទៀតសម្រាប់ពួកខ្ញុំ (smart watch ថោកមួយនេះអាចប្រើជាទូរស័ព្ទដោយឯងកើត ដោយមិនចាំបាច់ភ្ចាប់ជាមួយទូរស័ព្ទ?)

 

ថ្មនាឡិកា

ថ្មនាឡិកាដែលយើងអាចដស់ដូរបាន

 

កន្លែងដាក់បញ្ចូល SIM card និង memory card ទំហំ microSD

កន្លែងដាក់បញ្ចូល micro-SIM card និងកាតចងចាំ microSD

 

D750-ZNP_4988

ពួកខ្ញុំបានដាក់បញ្ចូល micro-SIM និង microSD ក្នុងនាឡិកានេះ

 

ដោយបើកនាឡិកានេះឲ្យដំណើរការយើងឃើញ Home Screen របស់ប្រព័ន្ធដំណើរការក្នុងនាឡិកានេះដែលមានប៊ូតុងទូរស័ព្ទ និងប៊ូតុងបញ្ជីទំនាក់ទំនង។ ផ្នែកនាឡិកាវិញ វាមានមុខនាឡិកា 3 អ្នកអាចផ្លាស់ប្តូរមុខនាឡិកាដោយចុចចំណុចកណ្តាលរបស់វានៅលើអេក្រង់។ អេក្រង់របស់នាឡិកានេះមិនមានលក្ខណៈម៉ដ្ឋដូចអេក្រង់របស់នាឡិកា Apple Watch ឬ Android Wear ដែលមានតម្លៃថ្លៃៗទេប៉ុន្តែវាមានលក្ខណៈភ្លឺល្អនិងល្មមមើល (អក្សរ) បានដោយងាយ ម៉្យាងវិញទៀតអេក្រង់ touchscreen របស់នាឡិកានេះក៏មានល្បឿនឆ្លើយតបលឿនល្អផងដែរ។ បើរភ្ជាប់នាឡិកានេះជាមួយទូរស័ព្ទរបស់អ្នកតាមប៊្លូធូស (Bluetooth) នាឡិកានេះអាចទាញយកបញ្ជីទំនាក់ទំនង និង លេខទូរស័ព្ទពីក្នុងទូរស័ព្ទអ្នកបាន។

 

D750-ZNP_5059

Home Screen របស់នាឡិកា

D750-ZNP_5062

មុខនាឡិកា

D750-ZNP_5063

មុខនាឡិកា

D750-ZNP_5061

មុខនាឡិកា

D750-ZNP_4995

 

ខ្សែនាឡិកាមានលក្ខណៈរលោងនិងទន់ដែលស្រដៀងនឹង Silicon band របស់ Apple Watch ដែរ (មានរូបរាងដូចគ្នា)។ កង់បង្វិលរបស់នាឡិកានេះអាចបង្វិលបាន ប៉ុន្តែវាមិនមានមុខងារអ្វីនោះទេ។ អ្នកអាចចុចកង់បង្វិលនាឡិកានេះពីចំហៀងនាឡិកាហើយវាគឺជាប៊ូតុងតែមួយគត់របស់នាឡិកានេះ ប៉ុន្តែដោយសារអេក្រង់នាឡិកានេះជាប្រភេទអេក្រង់ touchscreen ប៊ូតុងតែមួយនេះវាផ្តល់ឲ្យគ្រប់គ្រាន់ហើយ។

អ្វីដែលពួកខ្ញុំចង់បានលើនាឡិកានេះគឺការបំភ្លឺអេក្រង់ដោយស្វ័យប្រវត្តិពេលអ្នកលើកដៃនិងបង្វិលមុខនាឡិកាបែរមកខាងខ្លួនរបស់អ្នក។ ការទៀមទារឲ្យចុចប៊ូតុងមួយដើម្បីបំភ្លឺអេក្រង់សម្រាប់មើលម៉ោងវាដូចជាមិនសូវងាយស្រួលទេប្រៀបធៀបទៅនឹង smart watch ផ្សេងៗនិង នាឡិកាធម្មតា។

អ្នកអាចធ្វើការហៅទូរស័ព្ទចេញដោយចូលក្នុងកម្មវិធីទូរស័ព្ទ និងវាយលេខទូរស័ព្ទលើអេក្រង់បាន។ នាឡិកានេះផ្តល់ការហៅចេញពីរប្រភេទ ប្រភេទហៅចេញទីមួយគឺ Local call បើអ្នកបានដាក់បញ្ចូល SIM card ក្នុងនាឡិកានេះ អ្នកអាចធ្វើការហៅចេញនិងនិយាយតាមនាឡិកាផ្ទាល់ ដូចអ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកអញ្ចឹង; ហើយប្រភេទហៅចេញទីពីរនោះគឺ BT call ដែលនាឡិកានេះអាចប្រើជា speaker សម្រាប់និយាយទូរស័ព្ទបានដោយត្រូវការភ្ជាប់នាឡិកានេះជាមួយទូរស័ព្ទដៃរបស់អ្នក (ទូរស័ព្ទដៃជាអ្នកធ្វើការហៅចេញ នាឡិកាជា speaker) ។ ពួកខ្ញុំសង្កេតឃើញថាសម្លេងរបស់នាឡិកានេះមានលក្ខណៈច្បាស់និងឮខ្លាំងសម្រាប់ឧបករណ៍ទំហំតូចបែបនេះ។

 

កម្មវិធីទូរស័ព្ទក្នុងនាឡិកានេះ

កម្មវិធីទូរស័ព្ទក្នុងនាឡិកានេះ

បន្ទាប់ពីវាយលេខទូរស័ព្ទដែលអ្នកចង់ហៅចេញទៅរួច អ្នកត្រូវជ្រើសរើសប្រភេទហៅចេញ

បន្ទាប់ពីវាយលេខទូរស័ព្ទដែលអ្នកចង់ហៅចេញទៅរួច អ្នកត្រូវជ្រើសរើសប្រភេទហៅចេញពីជម្រើសទាំងពីរនេះ

អេក្រង់ហៅចេញ

អេក្រង់ហៅចេញ

 

អ្នកអាចសាកថ្មនាឡិកានេះបានដោយបើកគម្របរន្ធ micro-USB ឡើងនិងដោតខ្សែ USB ចូល។ អ្វីដែលពួកខ្ញុំចូលចិត្តជាមួយនាឡិកានេះគឺវាអាចភ្ជាប់ជាមួយកុំព្យូទ័របានតាមខ្សែ USB ហើយដោយជ្រើសរើសយកជម្រើស ‘Mass storage’ នោះនាឡិកានេះនឹងអាចប្រើសម្រាប់ស្ទុកឯកសារគ្រប់យ៉ាងបានចូលក្នុងទំហំអង់ចងចាំប្រមាណ 470MB (មេហ្កាបាយថ៍) ដែលមានក្នុងនាឡិកានេះ ហើយបើអ្នកបានដាក់បញ្ចូល កាតចងចាំ microSD ក្នុងនាឡិកានេះទៀតនោះវាអាចស្តុកឯកសារបានកាន់តែច្រើន។

 

រន្ធ USB សម្រាប់បញ្ចូលថ្ម

រន្ធ USB សម្រាប់បញ្ចូលថ្ម

ដោតខ្សែ USB សម្រាប់សាកថ្ម

ដោតខ្សែ USB សម្រាប់សាកថ្ម

D750-ZNP_5035

ប្រើនាឡិកានេះសម្រាប់ស្តុកឯកសារពីក្នុងកុំព្យូទ័រ

 

មុខងារមួយទៀតគឺការផ្ញើរសារតាមទូរស័ព្ទផ្ទាល់ដោយមានឃីបដសម្រាប់សរសេរនៅលើអេក្រង់នាឡិការផ្ទាល់ប៉ុន្តែវាមានទំហំតូចដែលពិបាកក្នុងការសរសេរសារបន្តិច។ មុខងារផ្សេងៗទៀតមានដូចជាកម្មវិធីគិតលេខដែលមនុស្សជាច្រើនត្រូវការ, ស្តាប់ចម្រៀងដែលនាឡិកានេះអានចម្រៀងចេញពីក្នុងកាតចងចាំនៅខាងក្នុងនាឡិកាផ្ទាល់ ឬបញ្ជូនសម្លេងតាមប៊្លូធូស (Bluetooth), មុខងារថតសម្លេង, អាន notification ដែលទទួលពីក្នុងទូរស័ព្ទដៃ (បើរភ្ជាប់នាឡិកានេះ នឹង ទូរស័ព្ទដៃតាមប៊្លូធូស), រាប់ចំនួនជំហ៊ានដែលអ្នកដើរ, ម៉ោងរោទ៍, ប្រតិទិន, ស្តាប់វិទ្យុ, និងវាយតម្លៃការគេងរបស់អ្នក (បើអ្នកពាក់នាឡិកានេះហើយបើកមុខងារនេះចោលពេលអ្នកគេង)។

 

សរសេរសារបានក្នុងនាឡិការផ្ទាល់ ប៉ុន្តែមានការពិបាកបន្តិច

សរសេរសារបានក្នុងនាឡិការផ្ទាល់ ប៉ុន្តែមានការពិបាកបន្តិច

កម្មវិធីគិតលេខក្នុងនាឡិកាផ្ទាល់

កម្មវិធីគិតលេខក្នុងនាឡិកាផ្ទាល់

KhmerLife.style សូមណែនាំនាឡិកាដំបូងបង្អស់ក្នុងពិភពលោកដែលមានភ្ជាប់ជាមួយកាមេរ៉ាថតរូប និងវីដែអូ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឺថានាឡិកានេះមានកាមេរ៉ាខាងមុខដែលអាចថតរូបមានទំហំតូចត្រឹម 640 x 480px កាមេរ៉ានេះក៏អាចថតវីដែអូបានដែរ (ប៉ុន្តែអ្នកគួរតែកុំរំពឹងទុកថារូបភាពដែលថតដោយកាមេរ៉ានាឡិកានេះវាមានគុណភាពទទួលយកបានអីល្អជាង)។ ហើយអ្នកអាចមើលរូបភាពនិងវីដែអូបានក្នុងនាឡិកានេះដោយផ្ទាល់។

 

សរុបមក…

នាឡិកានេះមានតម្លៃថោកមែនប៉ុន្តែវាមានរូបរាងប្រហាក់ប្រហែលជាមួយនាឡិកា smart watch តម្លៃថ្លៃរបស់ Apple។ វាមិនផ្តល់ឲ្យដូចអ្វីដែល smart watch មានតម្លៃថ្លៃៗជាងនេះយ៉ាងច្រើនអាចផ្តល់ឲ្យទេ។ ប៉ុន្តែវាក៏ផ្តល់មុខងារដល់អ្នកជាច្រើនដោយមិនចាំបាច់តម្រូវឲ្យអ្នកចំណាយថវិកាច្រើននោះទេ រួមជាមួយភាពប្លែក​ប្រៀបធៀបនឹងនាឡិកាដៃធម្មតាទៀត។ ប្រហែលជាកត្តាទាំងនេះហើយដែលធ្វើឲ្យនាឡិកានេះមានការពេញនិយមច្រើននៅក្នុងទីផ្សារប្រទេសយើង។ ចំពោះខ្ញុំផ្ទាល់ខ្ញុំនៅតែស្រលាញ់ Apple Watch ដែលខ្ញុំប្រើប្រាស់សព្វថ្ងៃដដែល ប៉ុន្តែចំពោះអ្នកដែលចង់មាននាឡិកាដែលមានមុខងារច្រើនជាងនាឡិកាដៃធម្មតា ហើយមិនចង់ចំណាយថវិកាច្រើននោះ អ្នកគួរតែសាកល្បងនាឡិកានេះ។

 

បើអ្នកមានចំណាប់អារម្មណ៍លើនាឡិកានេះអ្នកអាចទាក់ទងហាង A-Y Collection ដែលមានគេហៈទំព័រ៖ www.a-ycollection.com ឬ ទំព័រ Facebook របស់ពួកគាត់នៅ ទីនេះ ឬ តាមលេខទូរស័ព្ទ 092/093/061/069 311138 ម៉ូដែលនាឡិកានេះមានពណ៌ជាច្រើនសម្រាប់ឲ្យអ្នកជ្រើសរើស។ ម៉ូដែលនេះមានតម្លៃ $48 និងមានជម្រើសពណ៌ដែលមានបង្ហាញដូចក្នុងរូបភាពខាងក្រោម ហាងដដែលនេះមានលក់នាឡិកាម៉ូដែលមួយទៀតដែលមានរូបរាងខុសគ្នាប៉ុន្តែមានមុខងារដូចគ្នាដែលមានតម្លៃ $98។

 

NJY_2582_1

 

អានបន្ត

1050

Panamera S Hybrid ឆ្នាំ 2013 រថយន្ត sedan ដ៏ប្រណិត និង ប្រើប្រាស់សាំង 7.5 លីត្រ ក្នុង 100 គីឡូម៉ែត្រតែប៉ុណ្ណោះ

យានយន្ត

03/10/2015

នេះគឺជារថយន្តប្រភេទ sedan ដ៏ប្រណិត និង ទំនើប​ ដែលបង្កើតឡើងដោយក្រុមហ៊ុន Porsche របស់ប្រទេសអាល្លឺម៉ង់។ សំរាប់រថយន្ត Porsche Panamera S Hybrid ប្រភេទ sedan មួយនេះត្រូវបានគេរចនាម៉ូតយ៉ាងល្អប្រណិតឥតខ្ចោះដោយបំពាក់មកនៅជាមួយប្រព័ន្ធបច្ចែកវិទ្យាដ៏ទំនើបៗ និង ឧបករណ៏បរិក្អារល្អៗជាច្រើន។

panamera-facelift-makes-video-debut-as-amazing-new-s-e-hybrid-video-57352_1 (1)

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid។​ ដកស្រង់ចេញពីគេហទំព័របស់ Porsche

រថយន្ត Panamera S Hybrid គឺរថយន្តដែលជួយដល់បរិស្ថានជាងគេបង្អស់ដែល Porsche បានផលិតព្រោះវាបញ្ចេញកាបូនឌីអុកស៊ីត 159 ក្រាមក្នុងមួយគីឡូតែប៉ុន្នោះ។ លក្ខណៈទូទៅ និង បច្ចែកវិទ្យារបស់ Porsche Panamera​ S Hybrid រួមមាន៖

លក្ខណៈទូទៅ ៈ

Porsche Panamera គឺជាប្រភេទរថយន្ត ​​​​sedan ទ្វា 5 វាអាចផ្ទុកមនុស្សបានចំនួន 4 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនតែពីរនាក់តែប៉ុន្នោះ មូលហេតុដោយសារកន្លែងខាងក្រោយរបស់រថយន្តមួយនេះគឺបានរចនាមូដបែបប្រណិត ដូចជាកៅអីរបស់យន្តហោះដែរ។

D750-ZNP_4665

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

រថយន្តប្រភេទ sedan បែបស្ព័រមួយនេះមានរូបរាងវែងល្មម តែមិនសូវជាខ្ពស់ប៉ុន្មានទេ ដោយមានប្រវែងបណ្តោយប  4968 ម​.ម ប្រវែងទទឹង 1930 ម.ម និង កម្ពស់ប្រវែង 1417 ម.ម។ ហើយសំរាប់ឯចំង៉ាយកង់មុខ និង ក្រោយរបស់វាវិញមាន​ប្រវែង 2918 ម.ម។ រថយន្តមួយនេះមានទំងន់ចំនួន 1979 គីឡូក្រាម អាចផ្ទុកទម្ងន់បាន​ 1279 គីឡូក្រាម និង អាចទអូសសណ្តោងបានទម្ងន់ 2199 គីឡូក្រាម។ សំរាប់ឯប្រភេទម៉ាស៊ីនវិញ Porsche Panamera S Hybrid ត្រូវបានបំពាក់ជាមួយម៉ាស៊ីន V6 hybrid ចំណុះ 3.0 លីត្រsupercharged របស់ Audi ទំនើប ដែលមាននៅក្នុងប្រភេទរថយន្ត Porsche Cayenne Hybrid និង​ រថយន្ត sport ជាច្រើនរបស់ Audi។

D750-ZNP_4648

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4663

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4643

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

ដោយសារតែវាគឺជារថយន្តប្រភេទ Hybrid រថយន្តមួយនេះមានប្រភពថាមពលពីរគឺពីម៉ាស៊ីន V6 ដែលផលិតកំលាំង 333 សេះ និង 325 ផោនហ្វីតនៃកម្លាំងបង្វិលជុំ និង​ ម៉ូទ័រអគ្គិសនីមួយបន្ថែមទៀតដែលជួយដល់ការផលិតសរុបក្នុងប្រព័ន្ធ 380 សេះនិង 428 ផោនហ្វីតនៃកម្លាំងបង្វិលជុំ។ រថយន្តមួយប្រភេទនេះជារថយន្តដែលប្រើប្រាស់កាឡេកង់ក្រោយ RWD ដោយបំពាក់មកនៅជាមួយប្រអប់ចង្គឺះលេខ 8 លេខស្វ័យប្រវត្ត រីឯចំណុះធុងប្រេងអាចផ្ទុកបាន 79 លីត្រ។ វាជាការពិតណាស់ដែលថាអត្ថប្រយោជន៏របស់ម៉ាស៊ីន Hybrid នោះគឺជាការជួយសន្សំសន្ច័យការប្រើប្រាស់ប្រេងសាំង ដែលជាមូលហេតុមួយដែលធ្វើឲ្យ Porsche Panamera S Hybrid នេះប្រើប្រាស់សាំងត្រឹមតែ 10.5 លីត្រ ក្នុង 100 គីឡូម៉ែត្រសំរាប់ការបើកបរក្នុងក្រុង និង 7.5 លីត្រ ក្នុង 100 គីឡូម៉ែត្រតែប៉ុន្នោះ សំរាប់ការបើកបរលើផ្លូវជាតិ។

D750-ZNP_4604

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

ផ្នែកបច្ចែកវិទ្យាបង្កើនភាពងាយស្រួល ៈ

ក្នុងនាមជារថយន្តប្រណិត Porsche បានផ្តល់នៅមុខងារទំនើបៗជាច្រើននៅក្នុងរថយន្តមួយនេះ។ សំរាប់ទីធ្លាខាងក្នុងគឺមានសភាពធំទូលាយសំរាប់មនុស្សបួននាក់ ដែលពោពេញទៅដោយភាពងាយស្រួល​ និង ប្រណិត។

D750-ZNP_4665

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

នៅពេលដែលយើងចូលទៅក្នុងរថយន្តនេះដំបូងយើងនឹងចាប់អារម្មណ៍ថាកៅអីខាងអ្នកបើកបរគឺអាចបត់បែនបានច្រើនបែប ច្រើនសណ្ថាន ជាមួយនឹងបច្ចែកវិទ្យាកំណត់ការចង់ចាំទៅលើទីទាំងកៅអីអ្នកបើកបរ និង អ្នករួមដំណើរ ( រួមបញ្ចូលទាំងកញ្ចក់ ទ្វារ ចង្កូត អូឌីយ៉ូ និង HVAC) រួមទាំងប្រព័ន្ធកៅអីកំដៅស្វ័យប្រវត្ត និង ទំហំដ៏ធំទូរលាយដែលអាចផ្តល់នៅភាពងាយស្រួលដល់អ្នកបើកបរគ្រប់ប្រភេទ។ ម៉្យាងវិញទៀត Porsche មួយគ្រឿងនេះក៏បានភ្ជាប់មកនៅជាមួយប្រព័ន្ធបែងចែកតំបន់ម៉ាស៊ីនត្រជាក់ជាពីរនៅផ្នែកខាងមុខ និង ជាពីរខាងក្រោយនៅខាងក្នុងផងដែល។

D750-ZNP_4670

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4667

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4592

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍សំរាប់អ្នកបើកបរនោះគឺនៅត្រង់ផ្នែកចង្កូតរបស់រថយន្ត។ ចង្កូតរបស់ Porsche មួយនេះគឺបានគ្រប់ដណ្តប់ទៅដោយប្រភេទស្បែកដ៏មានតំលៃ  Alcantara faux suede និង បានបំពាក់ជាមួយនឹងមុខងារគ្រប់គ្រងសំលេង ការតភ្ជាប់ជាមួយទូរស៍ព្ទ និង មុខងារគ្រប់គ្រងល្បឿនរបស់ Cruise control ជាដើម។

D750-ZNP_4581

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

ផ្នែកបច្ចែកវិទ្យាកំសាន្ត ៈ

សំរាប់បច្ចែកវិទ្យាកំសាន្តយើងអាចធ្វើការកំសាន្តជាមួយវិទ្យុ AM/FM និង ជាមួយម៉ាស៊ីនចាក់ disc ដែលមានលិទ្ធភាពអាចផ្ទុកបានចំនួន 6 disc។ ម៉្យាងវិញទៀតយើងក៏អាចបំបាត់ភាពអផ្សុកជាមួយ DVD Audio ដែលមានប្រព័ន្ធគ្រប់គ្រងសំលេងដោយស្វ័យប្រវត្ត ជាមួយនិងប្រព័ន្ធប្រដាប់បំពងសំលេង BOSE ដល់ទៅ 14 គ្រាប់។

D750-ZNP_4617

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4590

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

បច្ចែកវិទ្យាប្រព័ន្ធភ្លើង និង ការចតរថយន្ត​ ៈ

Porsche បានបំពាក់ប្រព័ន្ធភ្លើង និង មុខងារសំរួលការចតទំនើបៗជាច្រើនទៅលើរថយន្តម៉ូដែលមួយនេះដូចជា ៈ

  • ប្រព័ន្ធភ្លើង Delay-off projector beam Bi-Xenon high intensity low/high beam headlamps​ ជាមួយនិងស្តប់ក្រោយ LED
  • ប្រព័ន្ធភ្លើង LED ប្រើពេលថ្ងៃ
  • ការកំណត់កម្រិតចង្កៀងមុខដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធសម្របសម្រួលទិសដៅចង្កៀងមុខ
  • Sensor ត្រួតពិនិត្យសម្ពាតខ្យល់ និង កម្រិតទឹកភ្លៀង
  • Sensor មុខក្រោយ សម្រួលការចត
  • កាមេរ៉ាក្រោយ
  • ប្រព័ន្ធគ្រប់គ្រងប្រេងសាំង ប្រេងម៉ាស៊ីន​រថយន្ត ថាមពលអាគុយ និង ប្រព័ន្ធភ្លើង
D750-ZNP_4613

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4632

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4642

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

បច្ចែកវិទ្យាសុវត្ថភាព ៈ

អ្វីដែលជាផ្នែកដ៏សំខាន់បំផុតរបស់រថយន្តមួយនេះគឺបច្ចែកវិទ្យាសុវត្ថភាពដ៏ល្អ និង ទំនើបរបស់រថយន្តប្រភេទ Hybrid​ មួយនេះ។ ប្រព័ន្ធទំនើបៗទាំងនោះរួមមានដូចជា ៈ

  • ប្រព័ន្ធហ្វ្រាំង ABS កង់បួន
  • ប្រព័ន្ធហ្វ្រាំងជំនួយ
  • ប្រព័ន្ធហ្វ្រាំងថាសផ្លិត មុខក្រោយ
  • ប្រព័ន្ធការពារអ្នកដំណើរ និង អ្នកបើកបរដោយពោងសុវត្ថិភាព​​ចំនួន 8 ជាមួយនិង sensor គ្រប់គ្រង
  • ប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្ត
  • ប្រព័ន្ធផ្តល់ដំណឹងសុវត្ថិភាព និង ការពារចោរកម្ម
  • សោទ្វាការពារក្មេងតូច
  • ប្រព័ន្ធកូនសោស្មាតឃី
D750-ZNP_4645

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

  • ប្រព័ន្ធបញ្ជាទ្វាបិតបើកទ្វាផ្ទះ
  • ប្រព័ន្ធប្រាប់ទីតាំងជាមួយនឹងការបញ្ជាតាមរយះសំលេង
  • ប្រព័ន្ធភ្លើងផ្តល់ដំណឹងពីរថយន្តនៅខាងក្រោយ
D750-ZNP_4684

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

D750-ZNP_4629

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

  • ប្រព័ន្ធគ្រប់គ្រងរបស់ ABS និងភាពរអិលរបស់កង់នៅពេលធ្វើដំណើរ
  • ប្រព័ន្ធត្រួតពិនិត្យពេលបើកបរជាមួយនឹងល្បឿនចម្ងាយ
  • ប្រព័ន្ធកង់តាក់បិទបើកទ្វាក្រោយអូតូ
Untitled-1

នេះជារូបភាពរបស់រថយន្ត Porsche Panamera S Hybrid 2013។​ របស់គេហទំព័របស់ Khmerlife.style

ទាំងការរចនាម៉ូដដ៏ប្រណិត និង ល្អឥតខ្ចោះ បូករួមជាមួយនឹងបច្ចែកវិទ្យាដ៏ទំនើប និង ទាន់សម័យ បានធ្វើឲ្យរថយន្តមួយនេះមើលទៅពិតជាគួរឲ្យទាក់ទាញយ៉ាងខ្លាំង។ សំរាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាចូលចិត្តរថយន្ត Porsche Panamera S Hybrid នេះខ្លាំងណាស់ ដោយសារភាពទៀក់ទាញ និង ទំនើបរបស់វា ហើយអ្វីដែលសំខាន់បំផុតនោះគឺរថយន្ត ប្រភេទនេះគឺប្រើប្រាស់សាំងតិចមែនតែនដែលអាចជួយសំរួលដល់ការចំណាយទៅលើសាំងរបស់យើងបានយ៉ាងច្រើន។

 

Editor Note

រូបភាពនៅក្នុងអត្ថបទនេះបានចូលរួមសហការជាមួយឃ្លាំងឡាន សោម ច័ន្ទថា លេខ 568 ដែលមាន ទំព័រ Facebook នៅ ទីនេះ

ឃ្លាំរថយន្ត សោម ច័ន្ទថា លេខ 568

ឃ្លាំរថយន្ត សោម ច័ន្ទថា លេខ 568

អានបន្ត