MENU

release
Tag Archive

4396

Apple បានបង្ហាញទូរស័ព្ទថ្មី iPhone 6s និង iPhone 6s Plus និងបន្ថែមពណ៌ថ្មីពីលើជំរើសពណ៌ទូរស័ព្ទទាំងពីរ

បច្ចេកវិទ្យា

10/09/2015

យប់មិញនេះក្រុមហ៊ុន Apple បានប្រកាស់បង្ហាញទូរស័ព្ទថ្មី iPhone 6s និង iPhone 6s Plus ដែលជា Update របស់ទូរស័ព្ទដែលបានបង្ហាញកាលពីមួយឆ្នាំមុន។ ដូចការ Update របស់ Apple ទៅលើម៉ូឌែល S តាមការសង្កេតជារល់លើកកាលពីមុនៗមក ពួកយើងឃើញថាការ Update ម៉ូឌែល S របស់ iPhone គឺជាគឺជាការបន្ថែមទៅលើមុខងារប៉ុន្តែមិនមែនជាការផ្លាស់ផ្តូររូបរាងរបស់ទូរស័ព្ទនោះទេ ដូចនេះទូរស័ព្ទថ្មីនេះមានរូបរាងដូចទូរស័ព្ទ iPhone 6 និង iPhone 6 Plus ដែលបានចេញលក់ពីឆ្នាំមុនដែរ។ គួរបញ្ជាក់ផងដែរថា iPhone 6s មានទំហំអេក្រង់ 4.7 អ៊ីញ (11.94 សង់ទីម៉ែត្រ) និង iPhone 6s Plus មានទំហំអេក្រង់ 5.5 អ៊ីញ (13.97 សង់ទីម៉ែត្រ) ។ ហើយក្រោយពីបានបន្ថែមពណ៌មាស់ទៅលើជំរើសពណ៌តួទូរស័ព្ទកាលពីពីរឆ្នាំមុន ហើយទទួលបានការគាំទ្រពីមហាជនមក ឥឡូវនេះ Apple បានប្រកាស់ពណ៌មាស់ក្រហម (Rose Gold) ដែលជាពណ៌ថ្មីទៅលើតួរទូរស័ព្ទទាំពីរនេះ។

 

ព័រសំបកក្រៅទាំអស់របស់ iPhone ថ្មី

ពណ៌សំបកក្រៅនីមួយៗរបស់ iPhone ថ្មី។

 

ចំពោះមុកងាររបស់ទូរស័ពថ្មីទាំពីរនេះយើងឃើញថា Apple បានបន្ថែមមុខងារជាច្រើនលើទូរស័ព្ទទាំពីរនេះមុខងារធំៗមានដូចជា 3D Touch, អាលុយមីញ៉ូម ស៊េរី 7000, កញ្ចក់ក្រៅលើអេក្រងរឹងជាងមុន, ប្រព័ន្ធដំណើរការជំនាន់ថ្មី, ប្រព័ន្ធស្គេនម្រាមដៃ Touch ID ជំនាន់ទីពីរ, LTE Advance និង Wi-Fi លឿនជាងមុន, ដំឡើងចំនួនផិចស៊ែលកាមេរ៉ាខាងក្រោយទៅ 12 មេហ្កាផិចស៊ែល ដែលអាចថតវិដេអូទំហំ 4K បាន, កាមេរាខាងមុខទំហំ 5 មេហ្កាផិចស៊េល, និង Live Photos។ ពួកយើងនិងបកស្រាយពីមុខងារនីមួយៗនៅខាងក្រោមនេះ។

 

3D Touch

អ្នកដែលធ្លាប់ប្រើ នាឡិកា Apple Watch ធ្លាប់មានបទពិសោធក្នុងការប្រើ មុខងារ Force Touch លើអេក្រង់នាឡិកានេះហើយចូលចិតការប្រើមុខងារនេះយ៉ាងខ្លាំង។ អ្នកដែលទំលាប់ប្រើមុខងារនេះតែងតែច្រឡំសង្កត់លើអេក្រង់ទូរស័ព្ទរបស់ពួកគាត់ហើយខកចិត្តព្រោះទូរស័ព្ទគាត់មិនមានមុខងារនោះ។ ឥឡូវនេះ Apple បានដាក់បច្ចេកវិជ្ជាដូចគ្នានេះទៅលើទូរស័ព្ទ iPhone 6s និង iPhone 6s Plus ហើយ។ 3D Touch គឺជាបច្ចេកវិជ្ជាថ្មីមួយដែលប្រើក្នុងអេក្រង់ Touch Screen ដែលបើកឲ្យឧបករណ៍នោះអាចវាស់ដឺងពីកំលាង់សង្កត់របស់ម្រាមដៃទៅលើអេក្រង់។ រួមជាមួយប្រព័ន្ធប្រតិបត្តិការបច្ចេកវិជ្ជានេះអាចបើកឲ្យមានវិធីថ្មីៗជាច្រើនសម្រាប់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ពួកគេដូចជា៖ ការសង្កត់លើរូបកម្មវិធីលើអេក្រង់របស់ iPhone នឺងបង្ហាញមេនុយមុខងារខ្លះរបស់កម្មវិធីនោះដោយមិនចាំបាច់បើកកម្មវិធីនោះទេ, សង្កត់លើរូបកម្មវិធីទូរស័ព្ទនឺងបង្ហាញមេនុយឈ្មោះអ្នកដែលអ្នកទូរស័ព្ទទៅច្រើនជាងគេ អ្នកអាចរើសយកមនុស្សដែលអ្នកចង់ទូរស័ព្ទទៅដោយគ្រាន់តែរើសពីក្នុងមេនុយនោះដោយមិនចាំបាច់បើកកម្មវិធីទូរស័ព្ទទេ។ មានឬមិនមានមុខងារនេះមិនខុសគ្នាខ្លាំប៉ុន្មានទែប៉ុន្តែរមុខងារនេះអាចបើកឲ្យមានផ្លូវកាត់សម្រាប់អ្នកប្រើក្នុងការធ្វើប្រតិបត្តិការលើទូរស័ព្ទពួកគាត់ ដូចនេះវាក៏អាចបើកឲ្យអ្នកប្រើប្រាស់ចំណេញពេលយ៉ាងច្រើននិងធ្វើប្រតិបត្តិការលើទូរស័ព្ទគាត់ឆាប់ជាងមុនដែរ។ ខាងក្រោមនេះជាវីដេអូបង្ហាញពីការប្រតិបត្តិការ iPhone 6s ជាមួយនឹងមុខងារ 3D Touch.

 

 

អាលុយមីញ៉ូម ស៊េរី 7000

Apple បានប្រើលោហៈផ្សំនេះក្នុងនាឡិកា Apple Watch ហើយអះអាងថាលោហៈផ្សំប្រភេទនេះរឺងជាងអាលុយមីញ៉ូធម្មតា ហើយត្រូវបានប្រើប្រាស់ក្នុងផលិតផលយានអាវកាស។ ដូចនេះ iPhone ថ្មីដែលប្រើលោហៈផ្សំនេះមានភាពរឹងខ្លាំជាងមុន។

 

កញ្ចក់ក្រៅលើអេក្រង់រឹងជាងមុន

ជាមួយនិងតួទូរស័ព្ទរឹងជាងមុន Apple ក៏បានប្រើវិធីថ្មីសម្រាប់ផលិតកញ្ចក់អេក្រង់ខាងមុខដែលរឺងជាងកញ្ចក់ជំនាន់មុនផងដែរ Apple អះអាងថាកញ្ចក់នេះជាកញ្ចក់ដែលរឺងជាងគេបំផុតដែលបានប្រើក្នុងទូរស័ព្ទទាំអស់ក្នុងពិភពលោក។

 

Processor ជំនាន់ថ្មី

iphone-7-release-date-a9_0

Processor គឺជាគ្រឿងសំខាន់ជាងគេបំផុកក្នុងកុំព្យូទ័រ និង ទូរស័ព្ទស្ម៉ាតហ្វូន បើរ Processor អាចធ្វើការគិតលឿនប្រព័ន្ធនោះនឺងមានការធ្វើប្រតិបត្តិការលឿន។ ក្នុង iPhone ថ្មីនេះ Apple បានបំពាក់ Processor ជំនាន់ថ្មីបង្អស់ ដែលពួកគេបានផលិត ហៅថា Apple A9 Processor ហើយគេឃើញថាមានកំណើនល្បើនក្នុងការគិតដល់ទៅ 70% ប្រៀធៀបទៅនឹង Processor ជំនាន់មុន។ ហើយ Processor នេះក៏នាំមកនូវកំណើនល្បឿនក្នុងផ្នែកក្រាហ្វិកដែលបង្ហាញរូបភាពដល់ទៅ 90% លឿនជាងមុនផងដែរ។ ដូចនេះសំរាប់អ្នកលេងហ្គេមលើ iPhone នេះពួកគាត់នឹងឃើញហ្គេមរបស់ពួកគាត់ដើរបានរលូនជាងទូរស័ព្ទជំនាន់មុន។

 

ប្រព័ន្ធស្គេនម្រាមដៃ Touch ID ជំនាន់ទីពីរ

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

Touch ID គឺជាវិធី Unlock ទូរស័ព្ទងាយស្រួលនិងលឿនជាងការវាយលេខកូដ ដែលបានបង្លាញខ្លួនដំបូងគេនៅក្នុងទូរស័ព្ទ iPhone 5S កាលពីពីរឆ្នាំមុន។ ក្នុងទូរស័ព្ទជំនាន់ថ្មីនេះ Apple បានបំពាក់នូវប្រព័ន្ធ Touch ID ដែលអាចស្កេនម្រាមដៃអ្នកលឿនជាងជំនាន់ចាស់របស់ប្រព័ន្ធនេះ។ សម្រាប់ម្ចាស់ទូរស័ព្ទ iPhone ជំនាន់មុនៗដែលមានអារម្មណ៍ថា Touch ID ដើរយឺតពួកគាត់នឹងចូលចិត្តជាមួយ Touch ID ក្នុងទូរស័ព្ទជំនាន់ថ្មីនេះ។

 

ប្រព័ន្ធទទួលនិងបញ្ជូនសញ្ញា LTE Advance និង Wi-Fi លឿនជាងមុន

Apple បានដំឡើងល្បឿនរបស់ប្រព័ន្ធទទួលនិងបញ្ជូនសញ្ញា radio 4G/LTE និង Wi-Fi នៅក្នុងទូរស័ព្ទនេះ។ ទូរស័ព្ទថ្មីនេះអាចទទួលសញ្ញា 4G/LTE បាន 300Mbps និងអាចទទួលសញ្ញា Wi-Fi បានដល់ទៅ 866Mbps បើគិតជាមេហ្កាបាយត៍ (MB) វិញល្បឿនកំពូលរបស់ទូរស័ព្ទនេះគឺស្មើរនឹង 37.5MB ក្នុងមួយវិនាទី សម្រាប់ 4G/LTE និង 108MB ក្នុងមួយវិនាទី សម្រាប់ Wi-Fi។ ចំពោះអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាវិញយើងនឹងមិនឃើញការផ្លាស់ប្តូរអីក្នុងការប្រើប្រាស់អ៊ីនធើណេត (Internet) ក្នុងទូរស័ព្ទនេះទេ។ ដោសាតែថ្វីទូរស័ព្ទនេះមានសមត្ថភាពអាចទទួលនិងបញ្ជូនទិន្នន័យលឿនប៉ុន្នេះពិតមែនប៉ុន្តែបច្ចុប្បន្ននេះពុំមានក្រុហ៊ុនសេវាទូរស័ព្ទឬក្រុមហ៊ុនសេវាអ៊ីនធើណេតណាមួយដែលអាចផ្តល់សេវាអ៊ីធើណេតល្បឿនលឿនយ៉ាងនេះទេ។

 

ដំឡើងចំនួនផិចស៊ែលកាមេរ៉ាខាងក្រោយទៅ 12 មេហ្កាផិចស៊ែល ដែលអាចថតវិដេអូទំហំ 4K បាន

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

មុខងារថតរូបក្នុងទូរស័ព្ទគឺជាមុខងារមួយដែលពេញនិយមនិងមានការប្រើច្រើនបំផុតក្នុងចំណោមមុខងារទាំអស់។ ទូរស័ព្ទ iPhone ជាទូរស័ព្ទ (ក្នុងចំណោមទូរស័ព្ទខ្លះ) ដែលមានមុខងារកាមេរ៉ាល្អជាងគេ។ iPhone ត្រូវបានប្រើប្រាស់ដើម្បីថតរូបច្រើនជាងទូរស័ព្ទផ្សេងៗទៀត។ ក្នុងទូរស័ព្ទ iPhone ជំនាន់ថ្មីនេះ Apple បានបន្ថែមចំនួនគ្រាប់ទទួលពន្លឺចំនួន 50 ភាគរយច្រើនជាងសិនស័រ (Sensor) ទូរស័ព្ទ iPhone ជំនាន់មុននិងបានបង្កើតបច្ចេកវិជ្ជាថ្មីដើម្បីឲ្យរូបភាពដែលចាប់បានមានពណ៌ល្អជាងសិនស័រជំនាន់មុនៗ។ ដោយបន្ថែមចំនួនគ្រាប់ទទួលពន្លឺលើសិនស័រកាមេរ៉ាក្នុងទូរស័ព្ទជំនាន់ថ្មីនេះពី 8MP (មេហ្កាផិចស៊េល) ទៅ 12MP (មេហ្កាផិចស៊េល) អ្នកប្រើប្រាស់នឹងឃើញទិន្នន័យ 50% ច្រើនជាងមុននិងលំអិតជាងមុននៅក្នុងរូបដែលពួកគាត់ថតដោយទូរស័ព្ទថ្មីនេះប្រៀបធៀបនឹង iPhone ជំនាន់មុន។ ពួកខ្ញុំជឿថាជាមួយសិនស័រពន្លឺថ្មីនេះការថតរូបភាពនៅកន្លែងងងឹតក៏មានគុណភាពគ្រាន់បើរជាងរូបថតដោយសិនស័រទូរស័ព្ទជំនាន់មុនដែរ។ ដោយសារសិនស័រនេះអាចចាប់បាន 12MP ទូរស័ព្ទនេះក៏អាចថតវីដែអូបានទំហំ 4K ផងដែរ។

 

កាមេរ៉ាខាងមុខទំហំ 5 មេហ្កាផិចស៊េល

តាំពីពួកយើងនិយមថត “Selfie” មកអ្នកថលិតកាមេរ៉ាបានឆ្លើយតបនឹងពួកយើងដោយការបង្កើនគុណភាពកាមេរ៉ាខាងមុខរបស់ផលិតផលទូរស័ព្ទពួកគេ។ ក្នុងឆ្នាំនេះដើម្បីបង្កើនគុណភាពកាមេរ៉ាខាងមុខរបស់ iPhone ក្រុហ៊ុន Apple បានបំពាក់សិនស័រទទួលពន្លឺដែលអាចចាប់បានរូបភាពទំហំ 5MP (មេហ្កាផិចស៊េល) ជំនួសសិនស័រចាស់ក្នុងទូរស័ព្ទ iPhone 6 ដែលអាចចាបរូបភាពបានត្រឺមតែ 1.2MP តែប៉ុណ្ណោះ។ ដូចនេះពេលដែល iPhone ថ្មីនេះចាប់ចេញលក់ក្នុងទីផ្សាពួកយើងនឹងចាប់សង្កេតឃើញរូប “selfie” ច្បាស់ជាងមុនក្នុង Instagram, Facebook និងបណ្តាញជាច្រើនទៀត។ 😉

 

Live Photos

រូបភាពអាចរក្សាឣនុសសាវរីយ៍បាន ហើយ Apple បានឈានជើងចូលមួយចំហ៊ានទៀតដើម្បីឲ្យអ្នកប្រើទូរស័ព្ទ iPhone អាចរក្សាឣនុសសាវរីយ៍បានកាន់តែល្អជាងរូបភាពទៅទៀត។ ជាមួយនឹង iPhone 6s និង iPhone 6s Plus នេះអ្នកអាចបើកមុខងារថ្មីមួយដែលមានឈ្មោះថា Live Photos ពេលដែលអ្នករៀបនឹងថតរូប ក្រោយពីថតរូបដូចធម្មតាចប់ បន្ថែមពីលើរូបថតរបស់អ្នកបានថតទូរស័ព្ទក៏បានចាប់យក វិដេអូប្រវែង 1.5 វិនាទី (ជាសរុប មុននិងក្រោយពេលចុចថត) បន្ថែមពីលើរូបភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះជាវីដេអូបង្ហាញពី Live Photos.

 

 

តើអ្នកយល់ឃើញ ឬមានចម្វល់អ្វីទៀតទាក់ទងនិង iPhone ជំនាន់ថ្មីនេះ? សូម Post យោបល់ ឬសំណួររបស់អ្នកនៅផ្នែក “មតិ” ខាងក្រោម។

អានបន្ត

F-Pace គឺជាស៊េរីរថយន្តថ្មីបង្អស់ពី Jaguar

យានយន្ត

08/09/2015

Jaguar គឺជាក្រុមហ៊ុនមួយដែលល្បីល្បាញក្នុងការផលិតរថយន្តយន្តប្រភេទប្រណិត (Luxury Car) ខណៈពេលដែលការពង្រឹងជំហរបែបប្រពៃណីរបស់ខ្លួននៅក្នុងការបង្កើតរថយន្តប្រណិតលំដាប់ខ្ពស់ Jaguar បានបញ្ចេញរថយន្តប្រភេទប្រណិតដូចជា Jaguar XK និង Jaguar XF ហើយក្រុមហ៊ុននេះក៏រមានបំណងក្នុងការនាំយកប្រភេទរថយន្ត F-Type ថ្មីរបស់ខ្លួនទៅប្រគួតប្រជែងជាមួយរថយន្តប្រភេទ Sport Coupe​ របស់ Porsche ផងដែល។ ហើយសំរាប់ក្នុងឆ្នាំ2016ខាងមុខនេះ ក្រុមហ៊ុនមួយនេះបានបន្ថែមការយកចិត្តទុក្ខដាក់របស់ខ្លួនទៅលើទីផ្សារម៉ូដែល crossover ទំនើបពេញនិយមផងដែរ ជាមួយនឹងរថយន្តប្រភេទថ្មីម៉ាក Jaguar F-Pace។ Jaguar F-Pace គឹជាប្រភេទរថយន្ត crossover អាចផ្ទុកអ្នកដំណើរបាន5នាក់​ដែលនឹងក្លាយជាគូរប្រជែងទីផ្សារជាមួយនឹងប្រភេទរថយន្ត Audi Q5, BMW X3, Lexus RX 350 និង Land Rover Range Rover Evoque។

2016_jaguar_xq_4dr-suv_base_fq_oem_10_600

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

2016_jaguar_xq_4dr-suv_base_rq_oem_4_600

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

Jaguar មិនបានបង្ហើបឱ្យដឹងពីសេចក្តីឡអឹតជាច្រើនរបស់ប្រភេទរថយន្ត Crossover ថ្មីមួយនេះនៅឡើយទេ ប៉ុន្តែ F-Pace នឹងប្រើប្រាស់គ្រោងអាលុយមីញ៉ូមថ្មីមួយដែលនឹងត្រូវបានប្រើប្រាស់ទៅលើម៉ូដែល Jaguar ថ្មីជាច្រើននៅពេលខាងមុខដែលរួមបញ្ចូលទាំងរថយន្តធុនតូច XE និង ជំនាន់ថ្មីរបស់រថយន្ត XJ និង XF ជាដើម។

ប្រភេទម៉ាស៊ីន៖

បើតាមការរំពឹងទុក Jaguar F-Pace នឹងប្រើប្រាស់ប្រភេទម៉ាស៊ីន​​ Turbocharged ម៉ាស៊ីនI4 ទំហំស៊ីឡាំង2.0លីត្រ សំរាប់តំលៃមូលដ្ឋាន និង ប្រភេទម៉ាស៊ីន​​ Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង3.6លីត្រ សំរាប់ជំរើសបន្ថែម។ ក្រុមហ៊ុន Jaguar បានបញ្ជាក់ថារថយន្តប្រភេទ Jaguar F-Pace នឹងប្រើប្រាស់កាឡេកង់4 (AWD) រួមបញ្ចូលជាមួយនឹងប្រព័ន្ធ All Surface Progress Control សំរាប់រក្សារភាពងាយស្រួលក្នុងការបត់បែននៅលើផ្ទៃរអិល។

Jag_F-PACE_TdF_Team_Sky_Image_040715_04_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

Jag_F-PACE_TdF_Team_Sky_Image_040715_02_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

Jag_FPACE_Hot_Test_Image_290715_02_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

Jag_FPACE_Hot_Test_Image_290715_01_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

តើប្រភេទរថយន្តនេះនឹងអាចចាប់ផ្តើមបញ្ចេញលក់នៅពេលណា?

រថយន្ត Jaguar F-Pace នឹងអាចចេញលក់នៅឆ្នាំ 2016 បើទោះបីជាការកំណត់ពេលវេលាជាក់លាក់បន្ថែមទៀតនិងការកំណត់តម្លៃមិនត្រូវបានបញ្ចេញ។ តម្លៃនៃ crossover ដែលនឹងត្រូវប្រកាសនៅថ្ងៃទី 14 ខែកញ្ញានៅក្រុង Frankfurt ។ យើងរំពឹងថាតំលៃរបស់វានិឹងអាចនៅចន្លោះរវាងរថយន្ត XE និង XF នៅក្នុងលក្ខខណ្ឌនៃតម្លៃនៅក្នុងត្រកូលគំរូ។

ខាងក្រោមនេះគឺជាវីដេអូតាំងបង្ហាញពីរថយន្ត Jaguar F-Pace៖

ក្នុងពេលកន្លងមក Jaguar ពិតជាទទួលបានភាពជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងពីការផលិតប្រភេទរថយន្តប្រណិត sedan និង​ រថយន្តប្រភេទ coupe របស់ខ្លួន។ កត្តារដែលនាំអោយ Jaguar ឈានទៅដល់ភាពជោគជ័យយ៉ាងសំបើមនោះគឺបានមកគុណភាពដ៏ល្អរបស់រថយន្ត  ក៏ដូចជាការបង្កើតរូបរាងដ៏ប្រណិតនិងប្លែកទាំងខាងក្រៅ និង ខាងក្នុងរបស់រថយន្តផងដែរ។ ចំណែកឯ Jaguar F-Pace ក៏ដូចគ្នាដែរ ខ្ញុំមានគំណិតសុទិដ្ឋិនិយមថារថយន្តប្រភេទ crossover មួយនេះនឹងអាចទទួលបានការគាំទ្រ និង​ អាចប្រគួតប្រជែងជាមួយប្រភេទរថយន្ត​ crossover របស់ក្រុមហ៊ុនដ៏ទៃទៀតបានដោយសាររូបរាងដ៏ស្អាត និង ទំនើបរបស់រថយន្តមួយប្រភេទនេះ។

អានបន្ត