MENU

release
Tag Archive

1173

Apple រួមដៃជាមួយ LG ផលិត អេក្រង់កុំព្យូទ័រ 5K

បច្ចេកវិទ្យា

30/10/2016

Macbook Pro សេរីថ្មីរបស់ Apple គឺជា Laptop មួយដែលមានអេក្រង់ ល្អជាងគេបំផុតគឺ Retina display ដែលមាន 67%ច្បាស់ជាង និង 67% ភ្លឺជាង និង 25% ពណ៌ច្រើនជាង។ តែបើសិនជាអ្នកមាន វាមកប្រើប្រាស់ហើយ តែចង់បានអេក្រង់មួយធំ ស្រួលត្រជាក់ភ្នែកអ្នកអាច មើលទៅ Apple thunderbolt display ដែលចេញជាយូរណាស់មកហើយ  ឬ អ្នកអាចមើលលើសពីនោះទៀតគឺ LG monitor ថ្មី ដែលមានទំហំ 5K.

lg5kmonitor-800x725

ពីមុនមក Apple តែងតែផលិតនូវ ផលិតផលខ្លួនឯងសំរាប់ខ្លួនឯង ប៉ុន្តែឥឡូវនេះ ពួកគេបានរួមដៃគ្នាជាមួយនឹង LG ដែលមានភាពល្បីល្បាញខាងធ្វើ អេក្រង់ដែរនោះ បានផលិតនូវ Ultimate docking station ( ដែលសំរាប់ប្រែ Laptop ជា Desktop សំរាប់នៅក្នុងផ្ទះ ) សំរាប់ Macbook pro ជំនាន់ 2016 នេះ។ វាមានទំហំ 27inch និង resolution 5K 5120 x 2880 និងបច្ចេកវិទ្យាផ្សេងទៀតរួមមាន ប្រដាប់បំពងសំលេង, microphone, កាមេរ៉ា និង USB-C 3 រន្ធទៀត ដែលសំរាប់ភ្ជាប់ទៅ Macbook Pro។

lgdisplay3-800x616 lgdisplay4-800x616

ហើយបើសិនជាអ្នកគិតថា 27inch 5K វាធំសំរាប់អ្នក ក្រុមហ៊ុន LG ក៏បានផលិត នូវអេក្រង់ប្រភេទតូចជាងនេះ គឺ 21.5inch 4K 4096 x 2304។ សំរាប់ អេក្រង់ទំហំ 27inch 5k វានឹង ចេញលក់ក្នុង ខែ ធ្នូខាងមុខនេះដែលអាចនឹងមានតំលៃ 1300$ ដែលក្នុងកំឡុងពេលនេះ អេក្រង់ 21.5inch 4K ចាប់ផ្តើមដាក់អោយកម្មង់ទិញ ហើយក្នុងតំលៃ 700$។

 

អានបន្ត

2714

ក្រុមហ៊ុន Mercedes- Benz គ្រោងនឹងធ្វើការបង្ហាញនូវរថយន្ត Pickup គម្រូរបស់ខ្លួនឆាប់ៗខាងមុខនេះ

យានយន្ត

21/10/2016

នៅពេលកន្លងមក យើងបានទទួលរូបភាពជាច្រើនរបស់ រថយន្ត Mercedes- Benz ប្រភេទ Pickup ពីអ្នកប្រម៉ាញ់រូប។ ទោះបីជារូបភាពទាំងអស់នោះមានសភាពបិទបាំងខ្លាំងក៏ដោយ ក៏ពួកយើងទាំងអស់គ្នាមានភាពជឿជាក់ថា វាជារូបពិតប្រាកដនៃរថយន្ត  Pickup ស៊េរីថ្មីរបស់ ក្រុមហ៊ុនរថយន្តអាល្លឺម៉ងមួយនេះ ហើយទីបំផុតពេលវេលាច្បាស់លាស់អំពីការបង្ហាញនូវរថយន្តម៉ូដែលថ្មីស្រឡាងមួយនេះក៏ត្រូវបានបង្ហាញ នោះគឺនៅថ្ងៃទី 25 ខែតុលា ឆាប់ៗខាងមុខនេះហើយ ដោយគោលដៅរបស់រថយន្តគំរូនេះ គឺដើម្បីបង្ហាញអំពីការរចនាម៉ូដរបស់ផលិតផលជាប្រភេទ Pickup ថ្មី របស់ក្រុមហ៊ុន Mercedes- Benz នេះតែម្តង។

mercedes-pickup-1-2

រូបភាពពីគេហទំព័រ edmunds.com

រថយន្តប្រភេទ Pick up ថ្មីនេះអាចនឹងមានឈ្មោះថា Mercedes- Benz GLT ដែលវាគឺជាផលិតផលដែលបានកើតឡើង ក្រោមការចូលរួមសហការផ្នែកបច្ចេកទេសរវាងក្រុមហ៊ុន Daimler (ក្រុមហ៊ុនមេរបស់ Mercedes- Benz)  និង Nissan ដោយ  Mercedes- Benz GLT ត្រូវបានគេរំពឹងនឹងប្រើប្រាស់នូវបច្ចេកវិទ្យា គ្រឿង និងការរចនាម៉ូដខ្លះដូចទៅនឹង Nissan Navara ដែរ។ តាមរយៈរូបភាពរបស់អ្នកប្រម៉ាញ់បានបង្ហាញឲ្យយើងឃើញថា រថយន្តដែលពួកគេបានលួចថតមកនោះ គឺមានទំហំ និងរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងរថយន្ត Nissan Navara អញ្ចឹងដែរ គ្រាន់តែមានភាពខុសគ្នានៅត្រង់ប៉ាណា (grill) ខាងមុខតែប៉ុណ្ណោះ។ សម្រាប់ផ្នែកម៉ាស៊ីនវិញ យើងគិតថា គេនឹងប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន Nissan ប៉ុន្តែបើតាមរយៈដំណឹងដែលបានមកពី Mercedes- Benz ធ្លាប់បានបង្ហើបឲ្យដឹងថា ប្រភេទរថយន្ត  Pickup ថ្មីនេះនឹងបំពាក់មកជាមួយនូវប្រភេទម៉ាស៊ីនម៉ាស៊ូត turbodiesel  I4 2.1L និងប្រភេទម៉ាស៊ីនម៉ាស៊ូត turbodiesel V6 3.0L។

001_mercedesglt

រូបភាពពីគេហទំព័រ edmunds.com

mercedes-x-class-002

រូបភាពពីគេហទំព័រ edmunds.com

2018_mercedes-benz_glt_pickup_rear

រូបភាពពីគេហទំព័រ edmunds.com

glt-spyshots_4

រូបភាពពីគេហទំព័រ edmunds.com

បើតាមពាក្យសំដីរបស់អ្នកតំណាងក្រុមហ៊ុន ធ្លាប់បានប្រាប់ឲ្យដឹងអំពីមូលហេតុនៃការចាប់ផ្តើមថ្មីនៅក្នុងទីផ្សាររថយន្ត Pickup ដោយសារតែដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើន របស់អតិថិជននូវរថយន្តប្រភេទ Pickup ធុនកណ្តាល ជាមួយម៉ាស៊ីនដែលមានកំលាំងតូច និងមធ្យម។ ដូចនេះសូមប្រិយមិត្តរងចាំតាមដានអំពីការដាក់បង្ហាញជាផ្លូវការរបស់រថយន្ត Mercedes- Benz ប្រភេទ Pickup ទាំងអស់គ្នា នៅថ្ងៃទី 25 ខែតុលា ប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយក្រុម khmerlife.style។

អានបន្ត

2819

នាឡិការដៃ Apple Watch 2 ដែលទើបនឹងចេញថ្មីៗ

បច្ចេកវិទ្យា

08/09/2016

រាល់ថ្ងៃប្រជាជនជាច្រើនបានប្រើប្រាស់នាឡិកាដើម្បីធ្វើការប្រាប់ម៉ោង ចំណែកប៉ុន្មានឆ្នាំមុន Apple បានបញ្ចេញ apple watch។ ការប្រើប្រាស់ Apple watch កំពុងតែកើនឡើង ដូចនេះ ឆ្នាំនេះ Apple បាននាំមកនូវ Apple watch ថ្មី ដែលមានសមត្ថភាពច្រើនជាងមុន។

apple-watch2-swimming

ក្នុងឆ្នាំ 2015 នាឡិការដែលល្បី ជាងគេលំដាប់ទី 2 គឺ Apple Watch Series 2។

  • អ្វីដែលសំខាន់ គឺ Apple watch ជំនាន់ថ្មីនេះ ផ្ទុកទៅដោយ watchOS ជំនាន់ទី 3។
  • វាអាចចូលក្នុងទឹកបានជំរៅ 50 ម៉ែត្រ ដោយមិនចាំបាច់មានការព្រួយបារម្ភ វាបានប្រើប្រាស់ជ័រល្អសំរាប់បិទកុំអោយមានការចូលទឹកបាន។
  • វាមាន processor ថ្មី dual core ដែលមាន ល្បឿនលឿនជាងនាឡិកាចាស់ 50%, GPU ថ្មី, អេក្រង់ថ្មីដែលមាន ល្បឿន 60fps, ហើយ មានពន្លឺច្បាស់ជាងមុន។
  • បានដំឡើង GPS នៅក្នុងនោះស្រាប់ មានGPS ដែលច្បាសលាស់ល្អ នៅពេលដែលអ្នករត់ ឬ ដើរ វានឹងលោតដំនើរការ រហូតដល់ពេលអ្នកចប់ វានឹងចេញជា ផែនទីមកអោយអ្នកមើលថាអ្នកបានរត់ ឬ ដើរបានប៉ុន្មានហើយ។
  • Apple Watch Series 2 បានធ្វើឡើងពី អាលុយមីញ៉ូម, ដែកមិនច្រេះ នឹង សេរាមិក ហើយមានពណ៌ជាច្រើន។

apple-watch2-3up-water

apple-watch2-ceramic

apple-watch2-cycling

 

បន្ទាប់ពីការបង្ហាញ Apple Watch series 2 ក្រុមហ៊ុន Apple បានបង្ហាញនូវផលិតផល ថ្មី ដែលទាក់ទងនឹង Apple watch ដែលគឺ Apple watch Nike+ ដែលមានជាច្រើនពណ៌ដែល។

apple-watch-2-hero_01

apple-watch-2-nike_01

 

ផលិតផលទាំងពីរ នេះនឹង ធ្វើការ Pre order នៅថ្ងៃទី 09/09/2016 ក្នុងតំលៃ ចាប់ផ្តើមពី 369$។ ហើយនឹងបើកលក់ក្នុង ខែ តុលាខាងមុខនេះ។

អានបន្ត

1230

Meizu MX6 ត្រូវបានប្រកាសជាផ្លូវការ ជាមួយតួខ្លូនលោហៈព្រមទាំងតំលៃសមរម្យ

បច្ចេកវិទ្យា

21/07/2016

Meizu កំពុងតែយកចិត្តទុកដាក់លើការរចនាទូរស័ព្ទអោយកាន់តែមានភាពស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ហើយខ្លួនក៏ទើបតែបានប្រកាសស្មាតហ្វូនស៊េរីថ្មីផងដែរនោះគឺ Meizu MX6 ។

 

Screen Shot 2016-07-19 at 10.47.52 PM

 

វាមានអេក្រង់ទំហំ 5.5 អ៊ីញ ដែលមានតួខ្លួនលោហៈ ស្តើង និងរលោងភ្លឺបំផុត ត្រឹមតែ 7.25mm តែប៉ុណ្ណោះ ។ ស្មាតហ្វូននេះដំណើរការដោយ Android 6.0 Marshmallow អមជាមួយ Flyme 5.2 interface ហើយវាក៏បានបំពាក់កាមេរ៉ាដែលមានល្បឿនលឿន ដែល Meizu ទើបតែបានអភិវឌ្ឍន៍ផងដែរ ។

 

ខាងក្រោមនេះជាលក្ខណៈពិសេសត្រួសៗរបស់ MX6ៈ

 

Screen Shot 2016-07-19 at 7.01.08 PM

 

Screen Shot 2016-07-19 at 10.48.35 PM

 

និយាយពីកាមេរ៉ាវិញ វាគឺជាកាមេរ៉ាដំបូងបង្អស់របស់ខ្លួនដែលបានបំពាក់នូវ Sensor របស់ Sony ប្រភេទ IMX 386 និងមានកាមេរ៉ាទំហំ 12MP ដែលមាន 1.25-micron pixels ជាមួយ aperture f/2.0 ។ បើប្រៀបធៀបល្បឿនរបស់កាមេរ៉ានេះជាមួយនិង Samsung Galaxy S7 Edge វិញគឺវាលឿនជាងបន្តិច ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺវាមិនមានបំពាក់បច្ចេកវិទ្យា dual-pixel និង auto-focus ឡើយ ប៉ុន្តែវាមានបច្ចេកវិទ្យា phase-detection pixels សំរាប់ផ្តោតយករូបភាពបានយ៉ាងឆាប់រហ័ស ។

 

ក្រុមហ៊ុន Meizu នឹងលក់ MX6 សម្រាប់តម្លៃផ្លូវការគឺ 300$ (2,000Yuan) ហើយនឹងចេញលក់នៅក្នុងប្រទេសចិន នៅថ្ងៃទី 30 ខែកក្កដា ចំនែកឯទីផ្សារមួយចំនួនដូចជា សហរដ្ឋអាមេរិច និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុបនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ។

អានបន្ត

God of War វគ្គថ្មីសំរាប់ PS4

ហ្គែម

14/06/2016

អ្នកដែលចូលចិត្តលេងហ្គែម មិនថាខ្ញុំ ឬអ្នកនោះទេ ភាគច្រើនគឺសុទ្ធតែធ្លាប់បានស្គាល់ និងបានលេងហ្គែម God of War នេះរួចមកហើយ។  God of War បានចាប់ផ្តើមដាក់បង្ហាញហ្គែមភាគមួយរបស់ខ្លួននៅលើម៉ាស៊ីនហ្គេម PS2 របស់ Sony ហើយសំរាប់ភាគពីរក៏ដូចគ្នាដែរ។ ក្រៅពីនេះហ្គែមដ៏ល្បីល្បាញមួយនេះក៏បានបញ្ចេញនូវវគ្គខ្លីៗ មួយចំនួនរបស់ខ្លួនសំរាប់ PSP ផងដែរ មានដូចជា Chain of Olympus និងGhost of Sparta ជាដើម ជាមួយនឹងវគ្គក្រោយបំផុតរបស់ខ្លួនសំរាប់ PS3 គឺ God of War ភាគបី និង God of War Ascension ដែលជាប្រភេទហ្គែមដែលអាចលេង online បានជាមួយនឹងអ្នកដ៏ទៃ។

GodOfWar

វាជារឿងមួយដ៏សប្បាយរីករាយសំរាប់អ្នកដែលចូលចិត្តលេងហ្គែមមួយនេះ ដោយសារតែកាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតហ្គែម Sony បានធ្វើការដាក់បង្ហាញជាផ្លូវការនូវហ្គេម God of War វគ្គថ្មី។ អ្វីៗគឺដូចទៅនឹងពាក្យចចាមអារាមកន្លងមកអញ្ចឹង គឺ God of War វគ្គថ្មីនឹងត្រូវមានសាច់រឿងទាក់ទងទៅនឹងទេវរូបរបស់ពួកនៅតំបន់ខាងជើង ( ឧទាហរណ៍ Thor និង Loki) រួមជាមួយនឹងឈុតឆាកខ្លះៗ ដែលមានការប្រយុទ្ធជាមួយនឹងសត្វនាគផងដែរ។ សំរាប់បច្ចុប្បន្ននេះហ្គែមនេះប្រហែលជាមិនមានចំណងជើងអ្វីថ្មីនោះទេ គឺវាប្រហែលជាមានចំណងជើងថា God of War តែប៉ុណ្ណោះ ហើយយើងទាំងអស់គ្នាក៏មានភាពប្រាកដដែលថា ហ្គែមនេះអាចលេងបានតែនៅលើប្រភេទម៉ាស៊ីនហ្គែម PS4 របស់ Sony តែមួយគត។

27046828293_ce01106b8c_h

sony-just-showed-off-a-new-god-of-war-game_1

សំរាប់ខាងក្រោមនេេះ គឺជាវីដេអូឈុតខ្លីៗ មានរយៈប្រមាណជា 10 នាទី ដែលបង្ហាញអំពី តួរអង្គ Kratos កំពុងតែបង្ហាត់កូនប្រុសរបស់គាត់ ឲ្យចេះប្រម៉ាញ់សត្វព្រៃ ជាមួយនឹងធ្នូរ និងពូថៅដៃ។ នៅពេលដែលពួកគេ កំពុងតាមប្រម៉ាញ់សត្វព្រៃនោះ ពួកគេក៏បានធ្វើដំណើរចូលដល់ព្រៃជ្រៅ ហើយភ្លាមៗនោះដែរក៏មានលេចឡើងនូវពួកបីសាចមួយក្រុម បានធ្វើការវាយប្រហារទៅលើពួកគេ។

screen shot 2016-06-13 at 9.08.29 pm

ខាងក្រោមនេះគឺជាវីដេអូអំពីឈុតខ្លីៗរបស់ហ្គែម God of War វគ្គថ្មី ៖

 

អានបន្ត

819

noria ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីដ៏ស្រស់ស្អាត និងវៃឆ្លាត

បច្ចេកវិទ្យា

03/06/2016

បើយើងនិយាយអំពីអាកាសធាតុក្តៅវិញ យើងអាចចាត់ទុកប្រទេសយើង គឺជាតំបន់មួយ ដែលមានអាកាសធាតុដ៏សែនក្តៅហើយសើម។ អ្នកដែលនៅតំបន់ដែលមានអាកាសធាតុបែបនេះតែងតែមានអារម្មណ៍ថាក្តៅខ្លាំង ជាមួយនិងការបែកញើសមិនឈប់ឈរ ដោយសារមូលហេតុទាំងនេះ សំរាប់ពួកគេ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺជារឿងមួយដ៏ចាំបាច់ណាស់។

 

bf5a07b5492d19823a1516b7455a8d15_original

 

ជាងរយៈពេល 60 ឆ្នាំមកហើយ ដែលប្រជាជននៅលើពិភពលោក ភាគច្រើនបានប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលមានទំហំធំ ជាមួយនិងការតម្លើងដ៏ស្មុគ្រស្មាញ ដើម្បីជួយកាត់បន្ថយកំដៅដល់ពួកគេ ហើយឧបករណ៍ដ៏ធំៗទាំងនោះក៏មានតម្លៃខ្ពស់ផងដែរ។ ប៉ុន្តែចាប់ពីពេលនេះទៅ គុណវិបត្តិទាំងនោះនឹងត្រូវបានកាត់បន្ថយជាមួយនឹង noria ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីដ៏ស្រស់ស្អាត និងវៃឆ្លាត។

 

d7186d2df899536bdfe648366094027c_original

 

noria គឺជាប្រភេទម៉ាស៊ីនត្រជាក់មួយ ដែលមានទំហំត្រឹមតែ 6 អ៊ីញតែប៉ុណ្ណោះ ឬយើងអាចនិយាយបានថាវាមានទំហំត្រឹមតែ 40 ភាគរយនៃទំហំម៉ាស៊ីនត្រជាក់ធន់តូចនៅពេលបច្ចុប្បន្ននេះ។ វាគឺជាប្រភេទម៉ាស៊ីនត្រជាក់ ដែលត្រូវបានរចនាម៉ូដឡើងសំរាប់ការភ្ជាប់ទៅនឹងចំណុចខាងក្រោមនៃបង្អួច ជាមួយនិងការស្រូបយកខ្យល់ត្រជាក់ពីខាងក្រៅចូលមកក្នុង ដោយមិនចាំបាច់បិទបាំងនូវទេសភាពពីបង្អួចនោះទេ។ ជាមួយនឹងរូបរាងដ៏តូចច្រឡឹង និងការបង្កើតម៉ូដដ៏ងាយស្រួលរបស់វា យើងទាំងអស់គ្នាមិនចាំបាច់មានអ្នកជំនាញក្នុងការតម្លើងវានោះទេ។

 

9ed9685d12c11ad8fd9a355934d54181_original

 

ខុសប្លែកពីម៉ាស៊ីត្រជាក់ដ៏ទៃ noria នឹងបញ្ចេញខ្យល់ត្រជាក់បាញ់ទៅលើពិដានបង្កើតឲ្យមានការវិលជុំវិញនៃខ្យល់ត្រជាក់ ដែលជាហេតុធ្វើឲ្យគ្រប់ចំណុចរបស់បន្ទប់អ្នក ទទួលបាននូវសីតុណ្ហភាពត្រជាក់ស្មើៗគ្នា។ ក្រៅពីនេះជាមួយនិងម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាតនេះ អ្នកទាំងអស់គ្នាអាចធ្វើការបញ្ជារវាបានតាមរយៈបច្ចេកវិទ្យា Bluetooth និងកំណត់កាលវិភាគសន្សំសំចៃភ្លើងបានតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នក (ទាំងប្រព័ន្ធ Android និង iOS)។

 

8bd0f0fa0403165340a4fba9e6ff0594_original

 

ជាមួួយនិងប្រព័ន្ធ Fresh Air Mode វានឹងធ្វើការអនុញ្ញាតឲ្យខ្យល់ត្រជាក់ពេលយប់ ដែលមាននៅខាងក្រៅ ចូលមកក្នុងបន្ទប់របស់យើងបាន លើសពីនេះបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះ ក៏អាចជួយសម្រួលមិនឲ្យសីតុណ្ហភាពរបស់បន្ទប់យើងត្រជាក់ខ្លាំងពេក នៅពេលដែលយើងគេងលក់ផងដែរ។

 

ef23f031f4345ab30c9399b70feb840a_original

 

សំរាប់តម្លៃរបស់ម៉ាស៊ីនត្រជាក់វៃឆ្លាត noria នេះគឺអាចមានតម្លៃចាប់ពី $299 ជាមួយនិងការចាប់ផ្តើមដាក់លក់ដំបូង នៅក្នុងខែមិនាឆ្នាំ 2017 ខាងមុខ។

 

អានបន្ត

1532

ការគិត និងធ្វើក្នុងពេលបច្ចុប្បន្នឲ្យបាន 100% នឹងនាំឲ្យអ្នកទទួលបានភាពជោគជ័យ 100%

សង្គម

27/05/2016

មនុស្សភាគច្រើនតែងតែគិតអំពីអតីតកាលរបស់ពួកគេ ដោយមានការស្តាយក្រោយ និងមិនអាចត្រលប់ក្រោយវិញបាន។ ចំណែកមនុស្សខ្លះទៀតបានគិតតែពីអនាគតខ្លាំងពេក ដែលធ្វើអោយគេតែងតែលង់លក់ជ្រុលខ្លួនផងដែល។ រីឯមនុស្សមួយជំពូកទៀតតែងតែគិតអំពីបច្ចុប្បន្នភាពរបស់គេ ក៏ប៉ុន្តែហេតុអ្វីបានជាពួកគេនៅតែមិនអាចសំរេចបានភាពជោគជ័យ? ដូចនេះ ប្រសិនបើអ្នកចង់ភាពជោគជ័យ 100% នោះអ្នកគួរតែសាកល្បងអនុវត្តន៍តាមគោលការណ៍របស់ខ្ញុំវិញម្តង។

13599282-past-present-future-traffic-sign-on-a-sky-background

  1. ទីមួយសួរថា តើអ្នកមានបានគិតពីអតីតប៉ុន្មានភាគរយ? គិតពីបច្ចុប្បន្នប៉ុន្មានភាគរយ? និងគិតដល់អនាគតប៉ុន្មាភាគរយ? ប្រសិនបើអ្នកឲ្យការគិតរបស់អ្នកទៅកាន់អតីតកាលដល់ទៅ 50% , ពេលបច្ចុប្បន្នរបស់អ្នក 20%, និងអនាគតរបស់អ្នក 30% នោះ អ្នកនឹងមិនទទួលបានភាពយោគជ័យឡើយ។past
  2. អ្នកខ្លះទៀតតែងគិតថា ប្រសិនបើអ្នកគិតពីអតីតកាលរបស់អ្នកត្រឹមតែ 10%, ពេលបច្ចុប្បន្នរបស់អ្នករហូតដល់ 50%, និងអនាគតរបស់អ្នក 40% នោះអ្នកក៏នៅតែមិនទាន់ទទួលបានភាពជោគជ័យនោះឡើយ។living-in-the-present
  3. អ្នកត្រូវចងចាំថា ទោះបីជាអ្នកខិតខំធ្វើការក្នុងពេលបច្ចុប្បន្នរបស់អ្នករហូតដល់ទៅ 60% 70% 80% ឬក៏ 90% ក៏អ្នកនៅតែមិនទាន់បានទទួលនៅភាពជោគជ័យនោះឡើយ តែផ្ទុយទៅវិញប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យ 100% នោះអ្នកត្រូវតែគិត និងធ្វើការងារបច្ចុប្បន្នរបស់អ្នកឲ្យបានគ្រប់ 100%ផងដែរ។get your future started

ដូចនេះត្រូវចាំថា ប្រសិនបើអ្នកចង់បានភាពជោគជ័យដ៏ពិតប្រាកដនោះ អ្នកត្រូវតែមានការតាំងចិត្ត និងខិតខំធ្វើការរបស់អ្នក ជាពិសេសខិតខំក្នុងមុខជំនួញរបស់អ្នកឲ្យអស់ពីសមត្ថភាពរបស់ 100% ដោយមិនត្រូវត្អូញត្អែរ ភ័យខ្លាច និងហត់ណឿយជាមួយនឹងស្ថានភាពក្នុងពេលបច្ចុប្បន្ននោះឡើយ។

Create-your-Future

អានបន្ត

1465

3 វិធីសាស្ត្រក្នុងការ Upgrade ចំណេះដឹងឡើងទៅ New Version ដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកឲ្យដើរទាន់ពិភពលោកនាពេលបច្ចុប្បន្ន

សង្គម

26/05/2016

ថ្ងៃនេះ Khmerlife.style នាំអ្នកមកយល់ដឹងពី 3 វិធីសាស្ត្រក្នុងការ Upgrade ចំណេះដឹងឡើងទៅ New Version ដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកឲ្យដើរទាន់ពិភពលោកនាពេលបច្ចុប្បន្ន។ នៅក្នុងវិធីសាស្ត្រទាំង 3 ដែលនាំអ្នកទៅរកភាពជោគជ័យ និងអភិវឌ្ឍន៍ខ្លួនរបស់អ្នកទៅកាន់យុគ្គសម័យថ្មីនេះ ប្រសិនបើលោកអ្នកនៅតែដដែលៗ មិនមានអ្វីផ្លាស់ប្តូរនោះវាអាចនឹងធ្វើឲ្យលោកអ្នកដើរថយក្រោយដោយមិនដឹងខ្លួន។

Google-Play-Monetization

  1. អ្នកត្រូវតែយកប្រាក់ចំណូលរបស់អ្នក 10% រក្សាទុកសម្រាប់ការអភិវឌ្ឍខ្លួន និងគំនិតរបស់អ្នកអោយទៅជា New Version។ អ្នកធ្វើការមួយចំនួនបានបាត់បង់ការងារដោយសារតែមានបច្ចេកវិទ្យាអាចជំនួសការងាររបស់ពួកគេបាន។ សំរាប់សម័យកុំព្យូទ័រ មានន័យថាកុំព្យូទ័របានធ្វើការងារអោយគេបានច្រើន។ ដូចជាលោកអ្នកបានបញ្ចប់ឆ្នាំសិក្សាអស់លោកអ្នកបានយកចំណេះដឹងរបស់លោកអ្នកមកធ្វើការងារនោះក្នុងរយៈពេល1ឆ្នាំ រហូតដល់អ្នកធ្វើការបាន2ឆ្នាំ អ្នកនៅតែយកចំណេះដឹងកម្រិតដដែលនោះ មកអនុវត្តន៍ដដែលៗ ទោះបីអ្នកធ្វើការបាន 3ឆ្នាំ និង តទៅទៀតក៏ដោយក៏ចំណេះដឹងរបស់អ្នកនៅមិនមានការអភិវឌ្ឍន៍ទៅមុខនោះឡើយ។ ឬក៏យើងអាចនិយាយបានថា អ្នកថាអ្នកមានតែ បទពិសោធន៍ តែអ្នកមិនមានការអភិវឌ្ឍន៍ខ្លួនរបស់អ្នកឡើយ។ ជាពិសេសអ្នកមិនបាន Upgrade នូវកម្មវិធីចំណេះដឹងខាងជំនាញរបស់អ្នកដែលធ្វើអោយអ្នកដើរទៅកាន់ភាពថយក្រោយ។pile-of-cash_large
    ឧទាហរណ៍ៈ ទូរសព្ទរបស់អ្នកបានប្រើអស់រយៈពេល2ឆ្នាំមកហើយដូចនេះ វាក៏ត្រូវតែមានការ Upgrade Version នៅកម្មវិធីផងដែរ ដូចគ្នានឹងមនុស្សផងដែរ ប្រសិនបើលោកអ្នកនៅតែមិនមានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍នូវចំណេះដឹងរបស់អ្នក នោះលោកអ្នកនៅតែមានគំំណិតដដែលៗ នឹងធ្វើអោយលោកអ្នកកាន់តែថយក្រោយដោយមិនដឹងខ្លួន។3-Strategies-That-Make-For-Better-B2B-Websites
  2. អ្នកត្រូវមានចំណេះដឹងក្រៅពីអាជីពដែលយើងបានធ្វើការសព្វថ្ងៃផងដែរ ពីព្រោះបើសិនយើងជាអ្នកជំនាញខាងកុំព្យូទ័រ នោះអ្នករាល់គ្នាដែលរៀនខាងជំនាញកុំព្យូរទ័រក៏សុទ្ធតែមានចំណេះដឹងដូចយើងផងដែរ។ ក៏ប៉ុន្តែប្រសិនបើអ្នកបង្កើនចំណេះដឹងបន្ថែម នោះអ្នកនឹងមានជំរើសជាងអ្នកដទៃ អាថកំបាំងរបស់ពិភពលោកមានន័យថាក្រុមហ៊ុនគេមានជំរើសច្រើនសម្រាប់អ្នកដែលធ្វើការអោយគេ។20150312165222-employee-work-style-coax-productivity-mobile-worker-ipad-ចំណេះដឹងបន្ថែមនោះមានដូចជាអ្នកមានជំនាញខាងកុំព្យូទ័រ ហើយអ្នកអាចបន្ថែមចំណេះខាងភាសាអង់គ្លេស ថែមទាំងអ្នកពូកែវាយអត្តបទទៀតនោះ ទាំងនេះអាចធ្វើអោយលោកអ្នករកបានប្រាក់ចំណូលបានច្រើន។how_collaborativedistribution_1110.jpg
  3. ចំពោះក្រៅពីអាជីព និងចំណេះដឹងផ្សេងៗ អ្នកត្រូវតែមានជំនាញថ្មីយ៉ាងហោចណាស់មួយក្នុង1ឆ្នាំ ដូចជាអ្នកអាចបង្កើតជំនាញក្នុងការនិយាយ ជំនាញក្នុងការលក់ ប្រសិនបើយើងមិនបង្កើតជំនាញទាំងនោះទេ អ្នកនៅតែទុកពេលវេលាដើរទៅមុខ ដោយអ្នកគ្មានបានអ្វីមកវិញ។CMO-future-Consolidation-and-strategic-alliances-says-DPx-Exec_strict_xxl
    ដូចច្នេះថា 3ចំនុចនេះពិតជាមានសារៈសំខាន់មែនទែន បើសិនជាយើងមានប្រាក់ច្រើន តែអ្នកមិនមានចំណេះដឹងខាងហិរញ្ញវត្ថុនោះទេ ប្រាក់របស់អ្នកក៏មិនស្ថិតស្ថេរនៅជាមួយអ្នកបានយូរណាស់ដែរ ត្រូវចាំថាអ្នកត្រូវមានចំណេះដឹង និងជំនាញខាងហិរញ្ញវត្ថុ ព្រមជាមួយនឹងជំនាញផ្សេងៗទៀតណាមិត្ត។download

អានបន្ត

2203

Toyota Fortuner ជំនាន់ថ្មីឆ្នាំ 2016

យានយន្ត

04/11/2015

ថ្មីៗនេះក្រុមហ៊ុនតូយ៉ូតាបានប្រកាសដាក់លក់ និង បង្ហាញជាមួយរថយន្ត SUV Toyota Fortuner ជំនាន់ថ្មីឆ្នាំ 2016 សម្រាប់ទីផ្សារនៅអាស៊ី និង អូស្ត្រាលី។ សំរាប់ការវិវត្តជំនាន់ថ្មីនេះ Toyota Fortuner ឆ្នាំ 2016 បានការប្រែរូបរាងថ្មីទាំងស្រុងដោយផ្អែកលើកំណែរូបរាងថ្មីបំផុតរបស់រថយន្តភីកអាប់ Hilux Revo។ រថយន្ត SUV ជំនាន់ថ្មីរបស់ Toyota មួយនេះមានរូបរាងខាងក្រៅបែបលក្ខណៈរឹងមាំមោះមុទ និង ទាន់សម័យបែបកាច ដែលកន្លែងអង្គុយអាចផ្ទុកចំនួនមនុស្សបាន 7 នាក់។ សំរាប់រថយន្តជំនាន់ថ្មីមួយនេះបានបំពាក់មកជាមួយដោយម៉ាស៊ីន turbodiesel ដូចគ្នាជាមួយម៉ាស៊ីនដែលមានបំពាក់នៅក្នុងរថយន្ត Hilux Revo និង​ បានភ្ជាប់មកជាមួយនៅបច្ចែកវិទ្យាមានលក្ខណៈស្តង់ដាជាច្រើនដូចជា ប្រព័ន្ធបើកបរដោយកង់ទាំងបួន 4WD ល្បឿននិង បច្ចែកវិទ្យាកំណត់កំលាំងកង់ក្រោយដោយអេឡិចត្រូនិ។

New-Generation-Toyota-Fortuner-Changes

TOYOTA FORTUNER មើលពីជំហៀងខាងមុខ

fiar-a3

TOYOTA FORTUNER មើលពីជំហៀងខាងក្រោយ

លក្ខណៈទូទៅ ៖

Toyota Fortuner ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 វាអាចផ្ទុកមនុស្សបានចំនួន 7 នាក់ គឺខាងមុខចំនួនពីរនាក់ ជួរទីពីរបានចំនួនតែបីនាក់ និង ជួរទីបីបានចំនួនពីរនាក់។ រថយន្តប្រភេទ SUV មួយនេះជាប្រភេទរថយន្តខ្ពស់ ដោយមានប្រវែងបណ្តោយប 4795 ម​.ម ប្រវែងទទឹង 1855 ម.ម និង កម្ពស់ប្រវែង 1835 ម.ម។ ហើយសំរាប់ឯចំង៉ាយកង់មុខ និង ក្រោយរបស់វាវិញមាន​ប្រវែង 2745 ម.ម។ សំរាប់ឯប្រភេទម៉ាស៊ីនវិញ Toyota Fortuner ផ្តល់ពីរជំរើសដល់អតិថិជន គឺប្រភេទម៉ាស៊ីន 4 turbo diesel ដែលប្រើប្រាស់ម៉ាស៊ូត មានទំហំស៊ីឡាំង 2.8L ដោយប្រើប្រាស់ប្រអប់លេខអូរតូ ឬ ប្រអប់លេខដៃ រី ឯចំរើសមួយទៀតនោះគឺ ប្រភេទម៉ាស៊ីន VVT-i ដែលមានមានទំហំស៊ីឡាំង 2.7L និង 2.4L។

fortuner specifications crusade

ទំហំរបស់រថយន្ត Toyota Fortuner

fortuner interior

ផ្នែកខាងក្នុងរបស់រថយន្ត Toyota Fortuner

Toyota-Fortuner_2016_1024x768_wallpaper_14

ផ្នែកម៉ាស៊ីនរបស់រថយន្ត Toyota Fortuner

បច្ចែកវិទ្យាខាងក្រៅ និង ក្នុង ៖

សំរាប់បច្ចែកវិទ្យាខាងក្រៅ Toyota Fortuner ឆ្នាំ 2016 បានធ្វើការអភិវឌ្ឍន៍យ៉ាងច្រើនដូចការកែប្រែចង្គៀងមុខ និង ក្រោយថ្មីដែលមានភ្លើង LED ជាមួយនឹងភ្លើងខាងមុខសំរាប់ប្រើប្រាស់ពេលថ្ងៃ និង មានអង់តែនព្រុយត្រីឆ្លាមផងដែរ។  ម៉ូដែល Fortuner ទាំងអស់នឹងមានរង្វង់យ៉ាន់ស្ដង់ដារទំហំ 17 អ៊ីញជាមួយវ៉ារ្យ៉ង់ខ្ពស់ជាងមុននឹងឡើងដល់ 18 អ៊ីញ សំរាប់ប្រទេសថៃវិញមានរង្វង់យ៉ាន់ស្ដង់ដារទំហំ 18 អ៊ីញ ។

20150716121546

ចង្កៀងមុខ

20150716121819

ចង្កៀងក្រោយ

20150716121728

នេះគឺជារូបភាពបានមកពីគេហទំព័ររបស់ TOYOTA

នៅផ្នែកខាងក្នុងរបស់ Fortuner ឥឡូវនេះគឺកាន់តែប្រណិតជាងមុនទៅទៀតជាមួយនឹងបច្ចែកវិទ្យាសុវត្ថិភាព និង ផាសុខភាពថ្មីៗ និង ទំនើបៗជាច្រើន។ សំរាប់ពូកវិញគឺត្រូវបានដេដោយស្បែកល្អប្រណិត ជាមួយនឹងតាបឡូដែលធ្វើពីបន្ទះឈើ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺក្រុមហ៊ុនបានបន្ថែមនូវប្រព័ន្ធស្មាតឃីទៅលើរថយន្ត SUV ម៉ូដែលឆ្នាំថ្មីមួយនេះ។ ក្រៅពីនេះនៅមានបច្ចែកវិទ្យាសុវត្ថិភាពមួយចំនួនទៀតដូចជាការបំពាក់ពោងសុវត្ថិភាពរហូតដល់ 7 គ្រាប់ ប្រព័ន្ធត្រួតពិនិត្យ និង គ្រប់គ្រងម៉ាស៊ីនត្រជាក់ទាំងខាងមុខ និង ខាងក្រោយ។ ជាមួយនឹងអេក្រង់ touch screen ដែលមានប្រព័ន្ធ infotainment  អាចឲ្យលោកអ្នកធ្វើការបញ្ជាទៅលើប្រពន្ធជំនួយហ្វ្រាំង និង ប្រពន្ធគ្រប់គ្រងការអូសទាញ និង ការត្រួតពិនិត្យស្ថិរភាពផ្លូវ ប្រព័ន្ធចំនួយការឡើងឬចុះចំណោត និង ប្រព័ន្ធកាមេរ៉ាខាងក្រោយផងដែរ។

fortuner keys

សោរតេឡេរបស់ Toyota Fortuner

smart entry smart start

កុងតាក់បញ្ឆេះ

imt

HUD

2016_toyota_fortuner_interior_05

feed របស់កាមេរ៉ាក្រោយ

2016_toyota_fortuner_interior_01

Display

20150716122511

កាមេរ៉ាក្រោយរបស់រថយន្ត

សំរាប់ផ្នែកបច្ចែកវិទ្យាផាសុខភាពវិញក្រុមហ៊ុន Toyota បានបន្ថែមដូចជាកៅអីកំដៅ និង ធុងរក្សារភេសជ្ជៈឲ្យត្រជាក់ កៅអីអាចបត់បែនបានងាយស្រួល ប្រព័ន្ធតភ្ជាប់ និង បញ្ចូលថ្មរជាមួយនឹងស្មាតហ្វូន និង ប្រព័ន្ធបញ្ជាបិទបើកទ្វាក្រោយជាដើម។

2016_toyota_fortuner_05

USB Port

2016_toyota_fortuner_interior_02

កុងត្រូលរបស់ប្រពន្ធម៉ាស៊ីនត្រជាក់

2016_toyota_fortuner_04

ផ្នែកខាងក្នុងរបស់រថយន្ត

2016_toyota_fortuner_interior_06

កៅអ៊ីខាងក្រោយអាចបត់បាន

rear power door

ទ្វាខាងក្រោយរបស់រថយន្ត

បើតាមការបង្ហាញរបស់ក្រុមហ៊ុន Toyota សំរាប់ដំលៃវិញគឺចាប់ផ្តើមពី 34,000​ ដូល្លាអាមេរិចឡើងទៅ។

អានបន្ត

1002

Surface Book ថ្មី ដែលជា Laptop កាត់ Tablet ដំបូងរបស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

08/10/2015

មុននេះក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រ ពីរថ្មីដែលជា Surface Pro 4 (ដែលពួកខ្ញុំបានបកស្រាយក្នុងអត្ថបទមួយនេះ) និង Surface Book។  ក្នុងអត្ថបទនេះខ្ញុំនឹងរៀបរាប់អំពី Surface Book ដែលជាផលិតផលដែលទាក់ទាញភាពភ្ញាក់ផ្អើលពីសំណាក់អតិថិជនជាច្រើន ជាពិសេសអ្នកជំនាញមួយចំនួនដែលត្រូវកាប្រើកុំព្យូទ័រដែលមានល្បឿនលឿន។ Microsoft បានឆ្លើយតបនឹងអ្នកទាំងនោះដោយ Surface Book ដែលជា Laptop ទំហំ 13.5 អ៊ីញដំបូងបង្អស់របស់ក្រុមហ៊ុន Microsoft ហើយវាមិនមែនត្រឹមតែជា Laptop ប៉ុណ្ណោះទេ តែវាជា Laptop កាត់ Tablet ដែលក្រុមហ៊ុន Microsoft បានអះអាងថា Laptop-Tablet មួយនេះអាចដំណើរការបានល្អជា MacBook របស់ក្រុមហ៊ុន Apple ដល់ទៅពីរដងឯនោះ។ Surface Book គឺត្រូវបានឌីហ្សាញយ៉ាងល្អប្រណីតដើម្បីងាយស្រួលក្នុងការប្រើជាមួយនឹង Mouse, Touch, និង Surface Pen របស់វា។

151006154909-microsoft-surface-book-780x439

អ្នកអាចប្រើ Surface Book ជាលក្ខណៈ Laptop ដែលមានកម្លាំងដំណើរការពេញបាននៅពេលដែលវានៅភ្ជាប់ជាមួយនឹង Keyboard របស់វា ហើយបើអ្នកចង់ប្រើវាជាលក្ខណៈ Tablet ដើម្បីងាយស្រួលក្នុងការយកទៅតាមខ្លួននោះ អ្នកគ្រាន់តែផ្ដាច់ អេក្រង់ 13.5 អ៊ីញ របស់វាចេញពី Keyboard ដោយចុចប៊ូតុងរបស់វានោះជាការស្រេច តែវាមិនមានដំណើរការខ្លាំងដូចពេលដែលវាកំពុងនៅភ្ជាប់ជាមួយនឹង Keyboard របស់វានោះទេ។ ហើយលើសពីនេះផងដែរ ដោយ Surface Book មានភ្ជាប់មកជាមួយនឹង Surface Pen ស្រាប់ អ្នកក៏អាចប្រើ Surface Book ធ្វើជាផ្ទាំងសម្រាប់គូររូប និងឌីហ្សាញរបស់ផ្សេងៗយ៉ាងងាយស្រួលជាមួយនឹងកម្លាំងដំណើរការពេញរបស់វាបានផងដែរ ដោយគ្រាន់តែផ្ដាច់អេក្រង់ចេញពី Keyboard ដូចជាពេលអ្នកចង់ប្រើវាជា Tablet រួចហើយត្រឡប់អេក្រង់នោះ ហើយភ្ជាប់វាជាមួយនឹង Keyboard របស់វាវិញ នោះអ្នកនឹងបានផ្ទាំងសម្រាប់គូររូប និងឌីហ្សាញផ្សេងៗ ដែលអាចប្រើប្រាស់កម្មវិធីធំៗបានយ៉ាងងាយ។

en-INTL-PDP0-Atlas-Devices-CR9-00001-P2

 

en-INTL-PDP0-Atlas-Devices-CR9-00001-P1

 

en-INTL-PDP0-Atlas-Devices-CR9-00001-P4

 

រូបរាង និងការឌីហ្សាញផ្នែកខាងក្រៅរបស់ Surface Book

Surface Book មានទម្ងន់ត្រឹមតែ 700 ក្រាមតែប៉ុណ្ណោះសម្រាប់អេក្រង់របស់វា ដែលមានកម្រាស់ 7.7 មីលីម៉ែត្រ ហើយវាមានទម្ងន់សរុប 1.516 គីឡូក្រាម (អេក្រង់ + keyboard) ដែលមានកម្រាស់ចន្លោះពី 13 ទៅ 22.8 មីលីម៉ែត្រ។ Surface Book មានមកជាមួយនឹងអេក្រង់ touchscreen ទំហំ 13.5 អ៊ីញ PixelSense ដែលមានទំហំ resolution ដល់ទៅ 3000 x 2000 ជាមួយនឹងដង់ស៊ីតេភិចស៊ែល 267 PPI (ភិចស៊ែលក្នុងមួយអ៊ីញ)។

1c205eac-25c8-4ec4-94d8-00864aa6d6c4

ចំពោះការឌីហ្សាញផ្នែកខាងក្រៅវិញ សម្បកក្រៅរបស់ Surface Book គឺធ្វើអំពីលោហៈធាតុ Magnesium ដែលមានព៌ណ ប្រាក់ ដែលជាជាតិលោហៈធាតុដូចនឹងសម្បកក្រៅ Macbook Pro របស់ក្រុមហ៊ុន Apple ដែរ។ នៅខាងផ្នែកអេក្រង់របស់ Surface Book គឺមានប៊ូតុងសម្រាប់តម្លើងសម្លេង, ប៊ូតុងសម្រាប់បើកឲ្យ Surface Book មានដំណើរការ និងរន្ធសម្រាប់ដាក់ headphone ហើយវាក៏មានភ្ជាប់ជាមួយនឹង ការមេរ៉ាមុខ ដែលមានទំហំ 5.0 MP (មេហ្គាភិចស៊ែល) និងកាមេរ៉ាក្រោយទំហំ 8.0 MP ដែលអាចថតវីដេអូ full HD (1080p) បាន។ រីឯខាងផ្នែក keyboard វិញ វាមាន​ port សម្រាប់ USB 3.0 ចំនួនពីររន្ធ, port សម្រាប់ SD Card មួយរន្ធ, រន្ធសម្រាប់បញ្ចូលថ្ម, mini Display Port និង SurfaceConnect™ សម្រាប់ភ្ជាប់ keyboard ជាមួយនឹងអេក្រង់របស់វា។ ហើយចំពោះ keyboard ផ្ទាល់ វាមានសម្លេងស្ងាត់ល្អនៅពេលអ្នកវាយអក្សរ និងមានបញ្ចេញពន្លឺងាយស្រួលក្នុងការវាយអក្សរនៅក្នុងស្ថានភាពងងិត។ Surface Book មាន Trackpad ធ្វើពីកញ្ចក់ងាយស្រួលក្នុងការប្រើ ហើយអ្នកអាចបញ្ជាជាមួយមុខងារ Multi-touch បានជាមួយនឹងម្រាមដៃរហូតដល់ទៅប្រាំម្រាម។

a203d35d-e1d1-4c47-a310-f7ad1441a17a

51cc00a6-3336-4e77-9a04-f87e7064f82c

c08db1af-7529-4f61-882a-cdbb6233c7ae

b25a6db2-5b33-4490-8135-7cb3c701d7fd

e60d77a0-b99e-485a-ad99-f74d722b3fa1

microsoft-surface-book-release-date-price-specs-touchpad-hands-on

 

កន្លែង ដែលអ្នកអាចបត់ laptop Surface Book នេះបាន គឺត្រូវបានឌីហ្សាញខុសប្លែកពី laptop ផ្សេងៗដ៏ទៃទៀតដែលយើងធ្លាប់បានឃើញ។ ក្រុមហ៊ុន Microsoft បានហៅវាថា Dynamic Fulcrum ដែលវាអាចបត់បែនបានល្អនិងមានលក្ខណៈរលូន ហើយឈប់នឹងល្អនៅកន្លែងដែលអ្នកចង់ឲ្យវាឈប់។

surfacebook

microsoft-surface-book-2.0

 

ការដំណើរការផ្នែកខាងក្នុងរបស់ Surface Book

Surface Book មានភ្ជាប់មកជាមួយនឹង CPU ជំនាន់ទី 6 Intel Core i5 និង Core i7 រួមទាំង GDDR5 memory ដែលអាចតម្លើងដល់ទៅ 16GB RAM ហើយអ្នកអាចជ្រើសរើស GPU ទៅតាមតម្រូវការរបស់អ្នក ដែលវាមាន i5: Intel® HD graphics 520 (non-GPU) និង i5/i7: NVIDIA GeForce Graphics Processor (GPU)។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកអាចប្រើកម្មវិធីធំៗដូចជាកម្មវិធីគូររូប ឌីហ្សាញ កែវីដេអូ និងរូបភាព និងកម្មវីធីផ្សេងៗជាច្រើនទៀតនៅលើ Surface Book នេះបានដោយរលូន និងមិនចាំបាច់ខ្វល់ថាវាអាចឆាប់អស់ថ្មនោះទេ។ ចំពោះថ្មរបស់ Surface Book ក្រុមហ៊ុន Microsoft បានអះអាងថាវាអាចកាន់បានដល់ទៅ 12 ម៉ោងឯនោះបើអ្នកបើកវីដេអូរហូត និងអាចកាន់បានដល់ទៅ 2-3 ថ្ងៃបើអ្នកដាក់វាឲ្យ Sleep ចោល ឬមិនសូវប្រើវាច្រើន។

surface-book-nvidia-gpu-100620077-orig

បន្ថែមពីនេះ Surface Book មានភ្ជាប់នូវឧបករណ៍ផ្ទុក (Storage) ជា Solid State Drive (SSD) ដែលមានល្បឿន read/write លឿនជាង Hard Disk Drive (HDD) ធម្មតា ហើយអ្នកក៏អាចជ្រើសរើសទំហំ storage ក្នុង Surface Book បានផងដែរ ដែលមាន 128GB, 256GB, 512GB, និង 1TB។ Surface Book ប្រើកម្មវិធី software Window 10 Pro ដែលអាចប្រើជាមួយនឹង Microsoft Office បានយ៉ាងល្អជាមួយគ្នាផងដែរ ជាមួយនឹង Surface Pen និងបច្ចេកវិទ្យាថ្មីៗរបស់ Surface Book ទាំងអស់។

 

 

Surface Book នឹងចាប់ផ្ដើមមានលក់នៅឯប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀត នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នេះ ក៏ប៉ុន្តែអ្នកអាចធ្វើការ Pre-order បានចាប់ពីឥឡូវនេះទៅបាន។ តម្លៃរបស់ Surface Book គឺខុសគ្នាទៅតាមជម្រើសរបស់អ្នកទៅលើ CPU, GPU, ទំហំ storage, និង ទំហំ memory របស់វា ដែលមានតម្លៃចាប់ផ្ដើមពី $1,499 ឡើងទៅ។

អានបន្ត