MENU

peripheral
Tag Archive

1092

Mouse សំរាប់លេងហ្គែមដែលមានសម្ថភាពខ្ពស់ និង មានតំលៃក្រោម $40

បច្ចេកវិទ្យា

30/11/2015

Mouse គឺជាឧបករណ៍មួយដ៏ចាំបាច់សំរាប់អ្នកដែលប្រើប្រាស់កុំព្យូទ័រទូទៅ។ ប៉ុន្តែសំរាប់អ្នកដែលលេងហ្គែមកុំព្យូទ័រជាប្រចាំវិញ Mouse គឺជាឧបករណ៍មួយដ៏ចាំបាច់ និង មិនអាចខានបាន ព្រោះសំរាប់អ្នកដែលលេងហ្គែមកុំព្យូទ័រ Mouse  ប្រៀបបានទៅនឹងអាវុធដ៏សំខាន់របស់ពួកគេ ដូចនេះអ្នកដែលចូលចិត្តលេងហ្គែមកុំព្យូទ័រភាគច្រើនតែងតែចង់បាន Mouse មួយដែលមានសម្ថភាពខ្ពស់ ងាយស្រួលក្នុងការបញ្ចារ និង គ្រប់គ្រង តាមតំរូវការដែលអ្នកប្រើប្រាស់ចង់បាន។ ភាគច្រើននៃ Mouse សំរាប់លេងហ្គែមដែលមានសម្ថភាពខ្ពស់ដែលយើងអាចរកបានក្នុងទីផ្សារបច្ចុប្បន្ននេះគឺមានតំលៃថ្លៃ ប៉ុន្តែសំរាប់អ្នកដែលមិនចង់ចំណាយប្រាក់ច្រើនទៅលើវា ក៏អាចស្វែងរកទិញ Mouse ប្រភេទនេះក្នុងតំលៃក្រោមតំលៃ 40$ ដែរ។ សំរាប់ខាងក្រោមនេះគឺ Mouse សំរាប់លេងហ្គែមមួយចំនួនដែលមានសម្ថភាពខ្ពស់ និង មានតំលៃក្រោម 40$ ៖

 

PROLiNK® HESPERUS

Prolink Hesperus គឺជា Mouse ឡាស៊ែរសំរាប់លេងហ្គែមមួយដែលមានបច្ចេកវិទ្យាខ្ពស់អាចផ្តល់ឲ្យយើងនៅសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជារ ឬ គ្រប់គ្រងហ្គែមទៅតាមការចង់បានរបស់យើង។ ដើម្បីបង្កើតបាននៅភាពជៀក់លាក់ និង ច្បាស់លាស់មួយ Prolink Hesperus បានផ្តល់ឲ្យអ្នកប្រើប្រាស់នៅឡាស៊ែរដែលមានសេនហ្ស៊ើរល្បឿនលឿនមួយគឺ 8200dpi ជាមួយនឹងប៊ូតុនដែលមានកម្មវិធីអាចឲ្យយើងកំណត់ទំរង់នៃការប្រើប្រាស់ចំនួន​ 5 និង ល្បឿនរបស់ Mouse​ ចំនួន 4 គឺ 800/1600/2400/3200 DPI ដែលអាចឲ្យយើងធ្វើការផ្លាស់ប្តូរបានតាមចំណង់ចំណូលចិត្ត។ យើងអាចរកទិញបានក្នុងតំលៃ 39$ ។

 

hesperus

 

NUBWO OMEGA X2

Nubwo Omega X2 គឺជាប្រភេទ Mouse ឡាស៊ែរសំរាប់លេងហ្គែមមួយដែលផ្តល់ឲ្យអ្នកប្រើប្រាស់នៅលក្ខណៈពិសេសជាច្រើនដែលអ្នកអាចរកបាននៅក្នុង Mouse ដែលមានតំលៃរាប់រយដុល្លារ។ លក្ខណៈពិសេសដែលយើងអាចទទួលបានពី Nubwo Omega X2 មានដូចជាការកំណត់ទំរង់នៃការប្រើប្រាស់ និង ការផ្លាស់ប្តូរព៍ណរបស់ភ្លើងតាមរយះកម្មវិធីដែលបានភ្ជាប់មកជាមួយ Mouse។ ម៉្យាងវិញទៀវាក៏បានផ្តល់ឲ្យអ្នកប្រើប្រាស់នៅប៊ូតុនដែើអាចកំណត់ល្បឿនបានចំនួន 4 ផងដែរ គឺ 1000/1500/2000/2500 DPI ។ Nubwo Omega X2 បានផ្តល់ជំរើស 3 ព៍ណឲ្យយើងជ្រើសរើសគឺ ព៍ណ ខ្មៅ និង ទង់ដែង។ សំរាប់តំលៃវិញគឺប្រហាក់ប្រហែល 30$ ។

 

Nubwo-Omega

54

 

HAVIT®HV-M S978GT Wireless

HAVIT®HV-M S978GT Wireless  គឺជាប្រភេទ Mouse ឡាស៊ែរឥតខ្សែរមួយដែលអាចផ្តល់ឲ្យអ្នកប្រើប្រាស់នៅបច្ចែកវិទ្យាខ្ពស់ និង សម្ថតិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និង បញ្ជារហ្គែមរបស់យើងគ្រប់ប្រភេទ។ លក្ខណៈពិសេសរបស់ Mouse មួយប្រភេទនេះគឺវាជាប្រភេទ Mouse ឡាស៊ែរឥតខ្សែរ ដោយប្រើប្រាស់ប្រព័ន្ធ wireless 2.4GHz។ យើងអាចធ្វើការផ្លាស់ប្តូរព៍ណភ្លើង និង ឡាស៊ែររបស់ Mouse នេះបានចំនួនបីព៍ណគឺព៍ណ ក្រហម បៃតង និង ខៀវ។ លក្ខណៈពិសេសមួយទៀតគឺយើងអាចធ្វើការផ្លាស់ប្តូរល្បឿនរបស់ Mouse បានចំនួន 4 គឺ 600/1000/1600/2000 DPI ដោយគ្រាន់តែចុចប៊ូតុងមួយជាការស្រេច។ HAVIT®HV-M S978GT Wireless មានលក្ខណៈពិសេសមួយដែលប្លែកពីគេនោះគឺវាមានប៊ូតុងសំរាប់ចុច double click ក្នុងហ្គែមមួយចំនួនក្នុងល្បឿនមួយដែលលឿនជាងធម្មតា។ សំរាប់តំលៃវិញគឺប្រហាក់ប្រហែល​ 30$។

71jPvTMjf+L._SL1500_ 71s1X+SN96L._SL1500_

 

Anitech Hyper Slash

Anitech Hyper Slash គឺជាប្រភេទ Mouse ឡាស៊ែរសំរាប់លេងហ្គែមមួយដែលមានតំលៃយ៉ាងសមរម្យ ប៉ុន្តែវាអាចផ្តល់នូវបច្ចែកវិទ្យា និង សម្ថតិភាពក្នុងការគ្រប់គ្រង និង បញ្ជារហ្គែម ដូចទៅនឹងប្រភេទ Mouse ដែលមានតំលៃថ្លៃៗដែរ។ ក្រៅពីតំលៃដ៏សមរម្យនៅមានចំណុចពិសេសមួយចំនួនដែល  Mouse មួយនេះនឹងផ្តល់ឲ្យអ្នកដូចជា ការកំណត់ល្បឿនរបស់ Mouse បានចំនួន 4 ល្បឿនគឺ 500/1000/1250/2500 DPI ជាមួយនឹងការផ្លាស់ប្តូរព៍ណភ្លើង ស បៃតង ខៀវ និង ក្រហម ដោយគ្រាន់តែចុចប៊ូតុងមួយជាការស្រេច។ ប៊ូតុងសំរាប់ចុចទៅទំព័រមុខ ឬ ថយក្រោយ។  សំរាប់តំលៃវិញគឺប្រហាក់ប្រហែល​ 15$។

 

anitech-zx850-2

anitech_ZX890-03

anitech_ZX850-03

 

ក្នុងចំណោម Mouse ទាំង 4 នេះ តើ Mouse សំរាប់លេងហ្គែមដែលអ្នកដែលពេញចិត្ត? សំរាប់ខ្ញុំគឺខ្ញុំជ្រើសរើស Anitech Hyper Slash ព្រោះថាវាមានតំលៃថោក តែវាអាចផ្តល់បច្ចែកវិទ្យាដែលអាចបំពេញនៅតំរូវការដែលខ្ញុំចង់បានទៀត។ ហើយចំណុចដែលសំខាន់បំផុតនោះគឺវាធន់បានយូរ។

 

 

អានបន្ត