MENU

officially
Tag Archive

7333

Apple នឹងសម្ពោធព្រឹត្តិការណ៍ប្រចាំឆ្នាំ iPhone ជំនាន់ថ្មីនៅថ្ងៃទី 7 ខែកញ្ញា

បច្ចេកវិទ្យា

30/08/2016

ជាការពិតណាស់ នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានចែកលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ដ៏ធំបន្ទាប់របស់ខ្លួន ហើយវានឹងធ្វើឡើង នៅថ្ងៃទី 7 ខែកញ្ញា ខាងមុខនេះ ។ សំបុត្រអញ្ជើញនេះមើលទៅសាមញ្ញណាស់ដូចដែលអ្នកបានមើលឃើញ ប៉ុន្តែអ្វីដែលសំខាន់គឺកាលបរិច្ឆេទ នៃព្រឹត្តិការណ៍មួយនេះ ។ Apple នឹងបង្ហាញនូវទូរស័ព្ទ iPhone និងនាឡិកា Apple Watch ជំនាន់ថ្មីក្នុងឱកាសនោះដែរ ។

Apple នឹងផ្សាយបញ្ចាំងបន្តរផ្ទាល់ប្រឹត្តិការណ៍នេះតាម Live Streaming ក្នុងគេហៈទំព័ររបស់ក្រុមហ៊ុនក្នុងទំព័រនេះ នៅវេលាម៉ោង 10:00 ព្រឹក ក្នុងតំបន់វេលា PDT ដែលត្រូវនឹងម៉ោង 12:00 យប់ថ្ងៃទី 7 ចូលថ្ងៃទី 8 ខែកញ្ញា។

Apple-iPhone-7-Concept-Image

រូបភាពគំរូរបស់ iPhone 7

 

ទូរស័ព្ទ iPhone ថ្មីនេះដែរអាចនិងផ្លាស់ប្តូរតែបន្តិចបន្តួចទៅលើរូបរាង (បន្ទាត់ខ្សែអង់តែនពណ៌ស), បំពាក់បន្ទះឈីប A10 ជំនាន់ថ្មី មិនតែប៉ុណ្ណោះអាចនិងមាន អាវគ្រោះការពារការជ្រាបទឹកផងដែរ ។ រីឯម៉ូដែល Plus នឹងបំពាក់កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ ហើយក៏គាំទ្រសំរាប់តំនរភ្ជាប់ Smart Connector ទៀតផង ។ អ្វីដែលគួរអោយសោកស្តាយនោះគឺ រន្ធដោតកាស 3.5mm មិនមានទៀតឡើយសំរាប់ iPhone ស៊េរីថ្មីទាំង 2 នេះ ប៉ុន្តែថាមពលថ្មរបស់វានឹងមានទំហំធំជាងម៉ូដែលមុនៗបន្តិច ។

សម្រាប់ការបញ្ជាទិញមុន នឹងចាប់ផ្តើមនៅថ្ងៃទី 9 ហើយនឹងចេញលក់ជាសកលនៅលើទីផ្សារ នៅថ្ងៃទី 16 ខែកញ្ញា ។

សូមរង់ចាំទស្សនាព្រឹត្តិការណ៍ដ៏ធំមួយនេះទាំងអស់គ្នា ថាតើ Apple នឹងមានអ្វីពិសេសៗខ្លះដើម្បីបង្ហាញដល់ពិភពលោក នៅក្នុងទំព័រនេះ

អានបន្ត