MENU

MercedesBenz
Tag Archive

ការបង្ហាញជាផ្លូវការនៃរូបរាងរថយន្ត Pickup គម្រូរបស់ Mercedes-benz មានឈ្មោះថា X-Class

យានយន្ត

26/10/2016

សម្រាប់អត្ថបទមុនយើងបាននិយាយអំពីការលេចធ្លាយនូវរូបរាងមួយចំនួនរបស់ រថយន្តប្រភេទ Pickup គម្រូរបស់ Mercedes-benz ប៉ុន្តែនៅពេលឥឡូវនេះរថយន្តគម្រូនេះត្រូវបានគេដាក់តាំងបង្ហាញជាសាធារណៈហើយ វាត្រូវបានគេដាក់ឈ្មោះថា Mercedes-benz X-Class ដោយវានឹងត្រូវបានគេចាប់ផ្តើមដាក់លក់នៅក្នុងដំណាច់ឆ្នាំ 2017 ខាងមុខនេះហើយ។

14670751_10154674593936670_2235518379068808983_n

រូបភាពពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS stylish explorer – Exterieur, Weißmetallic ; Mercedes-Benz Concept X-CLASS stylish explorer – Exterior, White metallic;

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

14695474_10154674593951670_2198135322743249445_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

នៅក្នុងពិធីដាក់បង្ហាញរថយន្តនៅប្រទេសស៊ុយអែត Mercedes-benz បានដាក់តាំងបង្ហាញនូវរថយន្តគម្រូ មានរចនាបថពីរប្រភេទផ្សេងគ្នា ដែលដំណាងឲ្យ Mercedes-benz X-Class។ ដែលរថយន្តប្រភេទទីមួយមានឈ្មោះថា Stylish Explorer ដោយវាមានរចនាបថបែបស៊ីវីល័យ ជាមួយកង់ដែលមានយ៉ាន់ធំបូករួមនឹងសំបកកង់ដែលស្តើងបែបលក្ខណៈស្ព័រ និងចង្គៀងខាងក្រោយប្រភេទ LED ជាលក្ខណៈភ្លើងខ្សែដែលមានរាងបែបចតុកោណ។ ចំណែកឯប្រភេទទីពីរវិញគឺមានឈ្មោះថា Powerful Adventurer ដោយវាត្រូវបានគេរចនាម៉ូដបែបជាលក្ខណៈរថយន្ត Off road ចំតួរតែម្តង មិនថាតែកង់ ឬគែមៗនៃជំវិញរថយន្តនោះទេ មើលទៅវាពិតជារឹងមាំ និងធន់ខ្លាំងណាស់។ រថយន្តទាំងពីរម៉ូដនេះសុទ្ធតែជាប្រភេទរថយន្ត Pickup ដែលមានទ្វាបួន មានកៅអីពីរជួរ អាចផ្ទុកចំនួនមនុស្សបាន 5 អ្នក និងជាមួយនឹងបាំងខាងក្រោយរាងខ្លីបន្តិច។

14705878_10154674593996670_5000090031994517772_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

14702273_10154674593581670_2815783604789465371_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS powerful adventurer – Exterieur, Lemonaxmetallic ; Mercedes-Benz Concept X-CLASS powerful adventurer – Exterior, Lemonax metallic;

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

14368773_10154674593676670_1254836072355392991_n

រូបភាពរថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

សម្រាប់ផ្នែកខាងក្នុងវិញ រថយន្ត Mercedes-benz X-Class ត្រូវបានអ្នកផលិតយកចិត្តទុកដាក់ក្នុងការតុបតែង ធ្វើយ៉ាងណាឲ្យវាពោrពេញទៅដោយគុណភាព និងមានលក្ខណៈសាកសមឥតខ្ចោះ ដូចទៅនឹងរថយន្ត Mercedes-benz ម៉ូដែលដ៏ទៃៗទៀតដែរ។

14713791_10154674593671670_4491445978703299667_n

រូបភាពផ្នែកខាងក្នុង នៃរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS stylish explorer – Interieur, Kombination aus weißem Nappaleder und braunem Nubukleder ; Mercedes-Benz Concept X-CLASS stylish explorer – Interior, Mix of white nappa leather and brown nubuck leather;

រូបភាពផ្នែកខាងក្នុង នៃរថយន្តគម្រូ Mercedes-Benz Concept X-CLASS stylish explorer ពីគេហទំព័ររបស់ mercedes-benz

14657417_10154674593776670_1929078717344670640_n

រូបភាពផ្នែកខាងក្នុងនៃ រថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

Mercedes-Benz Concept X-CLASS powerful adventurer – Interieur, Kombination aus schwarzem Nappaleder in Glanzoptik und schwarzen, geprägten Lederflächen im Carbon-Stil, Akzente in der Farbe des Exterieurlacks (Lemonaxmetallic) ; Mercedes-Benz Concept X-CLASS powerful adventurer – Interior, Mix of glossy black nappa leather and carbon-style black embossed leather surfaces, Highlights in colour of exterior paint finish (lemonax metallic);

រូបភាពផ្នែកខាងក្នុងនៃ រថយន្តគម្រូ Mercedes-Benz Concept X-CLASS Powerful Adventurer ពីគេហទំព័ររបស់ mercedes-benz

នៅត្រង់ផ្នែកម៉ាស៊ីនវិញ គឺវាដូចទៅនឹងអ្វីដែលយើងធ្លាប់បានបង្ហើបប្រាប់ទៅដល់ប្រិយមិត្តទាំងអស់គ្នា នៅក្នុងអត្ថបទមុន “ក្រុមហ៊ុន Mercedes- Benz គ្រោងនឹងធ្វើការបង្ហាញនូវរថយន្ត Pickup គម្រូរបស់ខ្លួនឆាប់ៗខាងមុខនេះ“អញ្ចឹង គឺរថយន្ត Mercedes-benz X-Class នឹងត្រូវបានបំពាក់មកជាមួយនូវប្រភេទម៉ាស៊ីនម៉ាស៊ូត Bluetec turbodiesel V6 3.0L ជាមួយនឹងការបើកបរដោយប្រព័ន្ធវិលកង់ទាំងបួន All wheels Drive។

វីដេអូអំពីការដាក់តាំងបង្ហាញនូវរថយន្ត Pickup គម្រូរបស់ Mercedes-benz មានឈ្មោះថា X-Class

អានបន្ត

28864

EMPEROR I រថយន្តកែច្នៃពិសេស បង្កើតឡើងសំរាប់មហាសេដ្ឋី

យានយន្ត

28/08/2016

បើត្រឹមតែអាន ឬក៏លឺឈ្មោះ EMPEROR I  យើងទាំងអស់គ្នាប្រាកដជាគិតថា វាគឺជាម៉ាករថយន្តថ្មី អ្វីម៉្យាង ដែលអស្ចារ្យហើយមើលទៅ! ពិតណាស់ វាគឺជាប្រភេទរថយន្តមួយដ៏អស្ចារ្យ និងថ្លៃថ្នូរ ប៉ុន្តែវាមិនមែនជាម៉ូដែលរថយន្តរបស់ក្រុមហ៊ុនអ្វីប្លែក ដែលទើបតែមាននោះទេ តែវាជាប្រភេទរថយន្តកែច្នៃពិសេសរបស់ក្រុមហ៊ុន Mercedes បង្កើតឡើងសំរាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើនចាយមិនអស់ ពោលគឺសំរាប់មហាសេដ្ឋីតែម្តង។

Maybach-12

ប្រភពពីគេហទំព័រ edmunds.com

Maybach-10

ប្រភពពីគេហទំព័រ edmunds.com

Maybach-13

ប្រភពពីគេហទំព័រ edmunds.com

Maybach-16

ប្រភពពីគេហទំព័រ edmunds.com

Maybach-9

ប្រភពពីគេហទំព័រ edmunds.com

EMPEROR I Mercedes-Maybach S900 គឺជារថយន្តកែច្នៃពិសេស ពីអ្នករចនាម៉ូដ របស់ក្រុមហ៊ុន Scaldarsi Motors ដែលមានដើមកំណើតនៅប្រទេសកាណាដា។ វាគឺជាម៉ូដែលកែបន្ថែមពី រថយន្តម៉ូដែលដើមរបស់ Mercedes-Maybach S600 ហើយសំរាប់ពេលបច្ចុប្បន្ននេះ វាគឺជាផលិតផលម៉ូដែលតែមួយគត់ ដែលក្រុមហ៊ុនកែច្នៃរថយន្តមួយនេះ ផ្តល់ជូនអតិថិជនរបស់ពួកគេ ប៉ុន្តែនៅមួយរយៈពេលខាងមុខទៀត ពួកគេក៏មានគម្រោងពង្រីកបន្ថែមនូវជម្រើសម៉ូដែលរថយន្តផ្សេងៗ 4 ទៀត បូករួមជាមួយនឹងការកែច្នៃសំរាប់ទូកអ៊ូប័រប្រណីត និងយន្តហោះឯកជនប្រណីតផងដែរ។

សំរាប់ផ្នែកម៉ាស៊ីន គឺវាមិនមានអ្វីខុសប្លែកពីម៉ាស៊ីនរបស់រថយន្ត  Mercedes-Maybach S600 នោះទេ គឺវាត្រូវបានគេបំពាក់ដោយប្រភេទម៉ាស៊ីន twin-turbocharged V12  6.2 លីត្រ តែវាត្រូវបានកែបន្ថែមដោយរោងចក្ររថយន្ត Brabus ដែលបានធ្វើឲ្យកំលាំងម៉ាស៊ីនរបស់វាកើនឡើងដល់ 888 សេះ ហើយវាអាចមានសមត្ថភាពបង្កើនសន្ទុះល្បឿនពី 0-100 គម/ម៉ ត្រឹមរយៈពេល 3.7 វិនាទីតែប៉ុណ្ណោះ។

បើយើងងាកមកពិនិត្យត្រង់ការរចនាម៉ូដខាងក្រៅរបស់វាវិញ គឺមានភាពខុសប្លែក និងពិសេសជាងរថយន្ត Mercedes-Maybach ធម្មតា ដោយវាត្រូវបានគេបំពាក់នូវកាងមុខ ក្រោយ និងចំហៀងថ្មី ធំ និងកាចជាងម៉ូដែលធម្មតា ជាមួយនឹងការផ្លាស់ប្តូរសំណាញ់មុខថ្មី ដែលមានក្រឡាធំៗពោរពេញទៅដោយអំណាច បូករួមជាមួយនឹងយ៉ាន់រថយន្តថ្មី ដែលមានការចនាម៉ូដយ៉ាងប្រណីត មើលទៅគួរឲ្យទាក់ភ្នែក។ រាល់ការរចនាម៉ូដបន្ទាត់ខ្សែពណ៌ទឹកមាសក្រហម ដែលមានជាប់នៅទ្វារ ថ្ពាល់ ស្លាកសញ្ញា (logo) ស៊ុមបង្អួច ស៊ីម៉ាំង និងសំណាញ់រថយន្ត សុទ្ធតែមានធាតុផ្សំពី មាសក្រហម 24 karat។

Maybach-8

ប្រភពពីគេហទំព័រ edmunds.com

Maybach-19

ផ្នែកខាងក្រោយរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

Maybach-11

ផ្នែកខាងក្រោយរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

ហើយអ្វី ដែលកាន់តែអស្ចារ្យទៀតនោះគឺ ក្រុមហ៊ុនកែច្នៃរថយន្តប្រណីតមួយនេះ ក៏បានផ្តល់ជូនអតិថិជននូវជម្រើសពិសេសៗមួយចំនួនធំទៀត សំរាប់ការតុបតែងផ្នែកខាងក្នុងរថយន្តផងដែរ មានដូចជា ជម្រើសស្បែកសត្វ 24 ប្រភេទ ជម្រើសពណ៌ស្បែក 24 ពណ៌ និងជម្រើសប្រភេទឈើប្រណីត ដល់ទៅ 78 ប្រភេទផងដែរ។

Maybach-6

ផ្នែកខាងក្នុងរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

Maybach-7

កៅអីខាងក្រោយរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

Maybach-3

ផ្នែកខាងក្នុងរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

Maybach-2

ផ្នែកខាងក្នុងរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

Maybach-1

ផ្នែកខាងក្នុងរបស់រថយន្ត | ប្រភពពីគេហទំព័រ edmunds.com

វាជាការពិតណាស់ ដែលថារថយន្តប្រភេទនេះមានលក្ខណៈសម្បត្តិ ពិសេស និងប្លែកជាងរថយន្តដទៃ ហើយប្រាកដណាស់ថាមានមនុស្សភាគច្រើនប្រាថ្នាចង់បានវា ក៏ប៉ុន្តែសំរាប់ពេលបច្ចុប្បន្ននេះ វានឹងត្រូវបានគេផលិតសំរាប់លក់ត្រឹមតែ 10 គ្រឿងតែប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី 1.5 លានដុល្លាសហរដ្ឋអាមេរិកឡើងទៅ។

 

អានបន្ត

GLC F-Cell របស់ Mercedes-Benz គឺជារថយន្ត Plug-In Hybrid ដំបូងបំផុតនៅក្នុងលោក ដែលប្រើប្រាស់ជាមួយប្រព័ន្ធអ៊ីដ្រូសែន

យានយន្ត

17/06/2016

អ៊ីដ្រូសែន គឺជាធាតុគីមីម៉្យាងដែលតាងដោយអក្សរ H និងលេខអាតូម 1 ជាមួយប្រូតុងចំនួនមួយ និងអេឡិចត្រុងចំនួនមួយដូចគ្នា។ វាគឺជាធាតុគីមីសាមញ្ញមួយប្រភេទដែលសម្បូរ និយាយរួមគឺវាមាននៅស្ទើរតែគ្រប់បរិស្ថានជុំវិញខ្លួនយើងតែម្តង។ អ៊ីដ្រូសែន គឺជាប្រភេទឧស្ម័ន្ន ដែលឆាបឆេះបានដូចទៅនឹង សាំង និងឧស្ម័ន្នហ្កាស ដែលយើងរាល់គ្នាកំពុងតែប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងដែរ ហើយវាក៏ជាធាតុគីមីមួយដ៏សំខាន់ សំរាប់ការបង្កើតទឹកផងដែរ ដោយតាមរយៈការរួមបញ្ចូលគ្នារវាង អុកស៊ីសែន និងអ៊ីដ្រូសែន។

 

TecDay Road to the Future – Drive Train

 

នៅពេលថ្មីៗ កន្លងមកនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង បានបង្ហាញពីរថយន្ត Mercedes-Benz GLC  F-Cell ថ្មីរបស់ខ្លួន ដោយរថយន្តមួយនេះក៏មានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន Plug-In Hybrid ផងដែរ។  ក្រុមហ៊ុនដដែលនេះ បាននិយាយផងដែរថារថយន្តមួយនេះ នឹងចាប់ផ្តើមធ្វើការផលិតដំបូងបំផុតរបស់វានៅក្នុងឆ្នាំក្រោយ នេះហើយ ហើយវាក៏នឹងក្លាយទៅជា ប្រភេទរថយន្ត Plug-In Hybrid ដំបូងបំផុតនៅក្នុងលោក ដែលប្រើប្រាស់ជាមួយប្រព័ន្ធអ៊ីដ្រូសែន,ផងដែរ។

 

Mercedes-Benz-GLC-F-Cell-front-three-quarters-illustration-details

 

Smart-electric-drive-unit

 

Mercedes-Benz GLC  F-Cell មានសមត្ថភាព អាចផ្ទុកអ៊ីដ្រូសែន បានចំនួន 4 គីឡូក្រាម តាមរយៈធុងដែលធ្វើឡើងពីលោហៈ carbon fiber ចំនួនពីរ ដែលមានទីតាំងនៅខាងក្រោមផ្នែកកៅអីជួរក្រោយតែម្តង។ សំរាប់ការបើកបរក្នុងក្រុងជាប្រចាំថ្ងៃវិញ គឺអាចបំពេញតម្រូវការបានយ៉ាងគ្រប់គ្រាន់ដល់អ្នកបើកបរ តាមរយៈការប្រើប្រាស់នូវថាមពលថ្មអាគុយតែមួយមុខ អាចឲ្យអ្នកបើកបរបានចំង៉ាយប្រហែល 50 គីឡូម៉ែត្រ  ពោលគឺយើងសឹងតែមិនចាំបាច់ប្រើប្រាស់នូវកំលាំងចេញពីម៉ាស៊ីមអ៊ីដ្រូសែន សំរាប់ជាជំនួយនោះឡើយ។ ទាំងថាមពលចេញពីម៉ាស៊ីនថ្មអាគុយ និងថាមពលដែលចេញពីម៉ាស៊ីនអ៊ីដ្រូសែន រថយន្តនេះអាចមានសមត្ថភាព ឲ្យយើងបើកបរបានរយៈចំង៉ាយប្រហែល 500 គីឡូម៉ែត្រ ហើយសំរាប់ការចាក់បំពេញអ៊ីដ្រូសែនវិញ គឺយើងត្រូវចំណាយពេលដល់ទៅបីនាទីឯណោះ។

 

Mercedes-Benz-GLC-F-Cell-plug-in-socket

 

Mercedes-Benz-GLC-F-Cell-side-in-motion

 

នៅពេលឥឡូវនេះ ក្រៅពីអត្ថប្រយោជន៍របស់រថយន្តនេះ ដែលមានដូចជា ការពុំមានបញ្ចេញនូវសារធាតុពលទៅបរិយាកាស និងការជួយសន្សំសំចៃជូនយើងយ៉ាងច្រើនក្នុងការចំណាយទៅលើប្រេងឥន្ធនៈ យើងពុំទាន់បានទទួលនូវដំណឹង អំពីកំលាំងម៉ាស៊ីន និងសន្ទុះល្បឿនរបស់រថយន្តប្រភេទនេះនៅឡើយទេ។

 

អានបន្ត