MENU

lens
Tag Archive

655

លេចចេញបច្ចេកវិទ្យាជូនដំណឹងថ្មី Smart Glow របស់ Samsung ដែលបំពាក់លើ Galaxy J2 (2016)

បច្ចេកវិទ្យា

06/07/2016

ជាមួយនឹងទូរស័ព្ទ Galaxy J2 ( ឆ្នាំ 2016 )  ក្រុមហ៊ុន Samsung កំពុងព្យាយាមយកនូវបច្ចេកវិទ្យាថ្មីមួយនោះគឺ ភ្លើងជូនដំណឹង LED, វារុំពាត់នៅជុំវិញកាមេរ៉ានិងមានឈ្មោះថា Smart Glow ។ វាអាចមានពន្លឺពណ៌ខុសគ្នាអាស្រ័យលើ អ្នកដែលទូរស័ព្ទចូលមកអ្នក, ការបង្ហាញស្ថានភាពសាកថ្ម និងការបង្ហាញពណ៌ជាសញ្ញាដើម្បីអោយអ្នកដឹងនៅពេលអ្នកថតរូប selfie ជាមួយនិងកាមេរ៉ាខាងក្រោយ (នៅពេលមុខរបស់អ្នកចូលក្នុង frame របស់កាមេរ៉ា)។

 

samsung-galaxy-j2-smartglow

 

 

អ្វីដែលពិសេសសម្រាប់ Smart Glow រួមមាន ការជូនដំណឹងពី អាកាសធាតុ និងការត្រួតពិនិត្យសុខភាព ដូចជាចង្វាក់បេះដូង ដូច្នេះ ក្រុមហ៊ុន Samsung និងធ្វើការតេស្ត Smart Glow ជាមួយ Galaxy J2 លើកដំបូង ហើយអ្វីដែលអ្នកកំពុងមើលឃើញនៅខាងលើនេះគឺជារូបភាពដំបូងរបស់ Smart Glow ដែលបំពាក់លើ J2 ។

 

Samsung-Smart-Glow-is-a-Rear-Notification-Light-Around-the-Camera

 

ប្រសិនបើ Samsung នឹងនាំយកបច្ចេកវិទ្យានេះមកពិតមែននោះ វាជារឿងប្រសើរណាស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនណាមានគំនិតលើមុខងារដ៏ពិសេសមួយនេះនូវឡើយទេ ។

អានបន្ត

1804

តើការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact Lens) មួយណាល្អជាង?

សង្គម, សុខភាព

31/05/2016

សំរាប់មនុស្សមួយចំនួន ជម្រើសនៃការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) គឺជារឿងដ៏ពិបាកមួយដល់ពួកគេក្នុងការជ្រើសរើស។

ទាំងអស់នេះវាសុទ្ធសឹងតែជាការពេញចិត្ត ឬការជ្រើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប៉ុណ្ណោះ ទោះបីជាអ្នកជ្រើសរើសយកការប្រើប្រាស់វ៉ែនតា ឬការប្រើប្រាស់កញ្ចក់ក្នុងភ្នែកក្តី ក៏ពួកវាសុទ្ធតែអាចជួយដល់ការមើលឃើញរបស់អ្នកដូចគ្នា។ ក្រៅពីនេះការសំរេចចិត្តជ្រើសរបស់អ្នកក៏អាស្រ័យទៅលើកត្តាមួយចំនួនផងដែរដូចជា ជីវិតរស់នៅប្រចាំថ្ងៃ ភាពងាយស្រួល និងលទ្ធភាពក្នុងការចំណាយរបស់អ្នក។

 

girl with glasses holds contact lens on your finger near the eyes

 

ដូចនេះមុននឹងធ្វើការសំរេចចិត្តជ្រើសរើសរវាងការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក អ្នកគួរតែគិតថាជម្រើសទាំងពីរនេះសុទ្ធតែផ្តល់ទាំងផលប្រយោជន៍ និងផលប៉ះពាល់ដល់អ្នកដូចគ្នា។ អញ្ចឹងតើជម្រើសមួយណាដែលសមស្របបំផុតសំរាប់អ្នក? ការប្រើប្រាស់វ៉ែនតា ឬក៏ការប្រើប្រាស់កញ្ចក់ក្នុងភ្នែក? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងផលប៉ះពាល់ ដែលបានមកពីការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក។

 

វ៉ែនតា

គុណសម្បត្តិ

បើយើងធ្វើការប្រៀបធៀបរវាងវ៉ែនតា និងកញ្ចក់ក្នុងភ្នែក វ៉ែនតាបានផ្តល់នូវភាពងាយស្រួលមួយចំនួនដែលកញ្ចក់ក្នុងភ្នែកពុំអាចធ្វើបាន ដូចជា ៖

  • ការប្រើប្រាស់វ៉ែនតា មិនទាមទាឲ្យអ្នកថែរក្សារ និងសំអាតវាជាញឹកញាប់ ដូចជាកញ្ចក់ក្នុងភ្នែកនោះទេ
  • អ្នកអាចពាក់វាបានដោយមិនចាំបាច់ប៉ះពាល់ដល់គ្រាប់ភ្នែករបស់អ្នកនោះទេ
  • មនុស្សគ្រប់វ័យអាចប្រើប្រាស់វាបាន ចាប់ពីកុមារតូចៗ ដល់មនុស្សចាស់ ជាហេតុដែលធ្វើឲ្យវាក្លាយជាមធ្យោបាយដោះស្រាយបញ្ហាភ្នែកមួយដ៏សាមញ្ញ និងងាយស្រួលបំផុត
  • ការប្រើប្រាស់វ៉ែនតាអាចផ្តល់ឲ្យអ្នកនូវរូបរាងដែលមើលទៅទាន់សម័យ និងឆ្លាត (វ៉ែនតាមានជម្រើសម៉ូដជាច្រើនឲ្យអ្នកជ្រើសរើសទៅតាមស្ទីល ដែលអ្នកចូលចិត្តដូចជា រាងមូល ពងក្រពើ ឬជ្រុង ជាមួយនឹងពណ៌ដ៏សំបូរបែប)
  • បើយើងគិតពីគុណភាព និងការប្រើប្រាស់យូរអង្វែង វ៉ែនតាគឺមានតម្លៃថោកជាង ដោយសារយើងមិនចាំបាច់ធ្វើការផ្លាស់ប្តូរវាជាញឹកញាប់ដូចជាកញ្ចក់ក្នុងភ្នែកនោះឡើយ
  • វ៉ែនតាអាចជួយការពារភ្នែកយើងពីខ្យល់បក់ និងធូលីដីបាន

 

face-shape-guide-main-faces-glasses

 

គុណវិបត្តិ

  • គុណវិបត្តិធំបំផុតនៃការប្រើប្រាស់វ៉ែនតាគឺ យើងមានផលវិបាកយ៉ាងខ្លាំងនៅពេលដែលលេងកីឡា។ ដោយសារការលេងកីឡាទាមទារឲ្យយើងមានសកម្មភាពខ្លាំងៗ ដូចនេះវាអាចនឹងធ្វើឲ្យវ៉ែនតារបស់យើងងាយជ្រុះ ឬបាក់បែកបាន។
  • ដោយសារតែដងវ៉ែនតាមួួយចំនួនមានទំងន់ធ្ងន់ ដូចនេះវាអាចនឹងធ្វើឲ្យខ្ទង់ច្រមុះរបស់យើងមានស្នាមបាន
  • ការប្រើប្រាស់វ៉ែនតាជាប់ជាប្រចាំអាចធ្វើឲ្យយើងទំលាប់មិនមានវាមិនបាន ហើយវាអាចនឹងធ្វើឲ្យទម្រង់ភ្នែករបស់អ្នកមើលទៅតូចជាងមុខផងដែរនៅពេលដែលអ្នកមិនពាក់វា
  • កញ្ចក់វ៉ែនតារបស់យើងនឹងប្រែទៅជាស្រអាប់នៅពេលដែលយើងទៅប៉ះនឹងចំហាយត្រជាក់ ឬក្តៅ

 

4-Most-Common-Ways-to-Break-Your-Glasses...And-How-to-Avoid-Them

 

2346135130_05fcedeb98_b

 

 

កញ្ចក់ក្នុងភ្នែក

គុណសម្បត្តិ

ការប្រើប្រាស់កញ្ចក់ក្នុងភ្នែកនឹងដោះស្រាយបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់វ៉ែនតាកំពុងតែប្រឈម៖

  • គុណសម្បត្តិដ៏ធំបំផុតដែលកញ្ចក់ក្នុងភ្នែកអាចយកឈ្នះលើវ៉ែនតានោះគឺ ការប្រើប្រាស់កញ្ចក់ក្នុងភ្នែក គឺវាស្ថិតនៅជាប់នឹងកែវភ្នែករបស់យើងតែម្តង ដែលជាហេតុមួយធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការសំលឹងមើលបានគ្រប់ទីកន្លែង និងគ្រប់ជ្រុងជ្រោយ (យើងពុំអាចមើលទៅចំណុចខាងកៀនបានច្បាស់ជាមួយនឹងការប្រើប្រាស់វ៉ែនតាឡើយ)
  • អ្នកអាចលេងកីឡាបានដោយសេរី ជាមួយកញ្ចក់ក្នុងភ្នែក (Contact lenses)
  • អ្នកអាចតុបតែងខ្លួនជាមួយនឹងស្ទីលមួយចំនួនដោយមិនមានវ៉ែនតា ជាមួយនឹងកញ្ចក់ក្នុងភ្នែក (Contact lenses) ឧទាហរណ៍ ការតុបតែងមុខរបស់កូនក្រមុំមើលទៅកាន់តែស្អាត និងស័ក្តសមជាង ប្រសិនបើមិនមានវ៉ែនតា។
  • អាចតុបតែងកែវភ្នែករបស់អ្នកជាមួយកញ្ចក់ក្នុងភ្នែក (Contact lenses) ដោយវាមានជម្រើសម៉ូដ និងពណ៌ជាច្រើនសំរាប់អ្នកជ្រើសរើស

 

Untitled

 

គុណវិបត្តិ

  • ការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) ទាមទារឲ្យយើងសំអាត និងថែរក្សារអនាម័យវាជាញឹកញាប់។ ដោយសារមូលហេតុនៅប្រទេសយើងសំបូរទៅដោយធូលីដី អ្នកដែលកំពុងតែប្រើប្រាស់កញ្ចក់ក្នុងភ្នែកត្រូវតែមានអនាម័យខ្ពស់ ព្រោះធូលីដីទាំងនោះអាចធ្វើឲ្យភ្នែករបស់អ្នកឆ្លងមេរោគ និងកើតជម្ងឺភ្នែកបាន។
  • ផ្តល់ផលប៉ះពាល់ដល់ភ្នែក នៅពេលដែលអ្នកប្រើប្រាស់វានៅទីកន្លែងដែលមានសីតុណ្ហភាពខ្ពស់
  • មានភាពលំបាក និងមិនទម្លាប់នៅពេលដែលយើងធ្វើការដាក់វាចូលទៅក្នុងភ្នែក (មានអ្នកខ្លះត្រូវការវឹកហាត់ជាច្រើនថ្ងៃទើបអាចទម្លាប់ជាមួយវាបាន)
  • ការប្រើប្រាស់កញ្ចក់ក្នុងភ្នែកនឹងកាត់បន្ថយឧស្ម័នអុកស៊ីសែន ដែលទៅប៉ះភ្នែករបស់យើង ជាមូលហេតុដែលបណ្តាលឲ្យភ្នែករបស់យើងឆាប់ស្ងួត
  • បើអ្នកគេងលក់នៅពេលដែលប្រើប្រាស់កញ្ចក់ក្នុងភ្នែក វានឹងធ្វើឲ្យភ្នែករបស់អ្នកស្ងួតខ្លាំង ហើយវានឹងបណ្តាលឲ្យកើតជម្ងឺភ្នែកក្រហមទៀតផង។

 

eye-itching

 

សរុបសេចក្តីមកជម្រើសរវាងការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) ហើយពេលណាដែលសមស្របសំរាប់ប្រើប្រាស់ពួកវានោះ គឺវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះ។សំរាប់មតិយោបល់ខ្ញុំ បើសិនជាអ្នកកំពុងតែមានទម្លាប់ប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងនោះ អ្នកគួរតែមានវ៉ែនតាមួយសំរាប់ជំនួសម្តងម្កាល ពីព្រោះការប្រើប្រាស់កញ្ចក់ក្នុងភ្នែកជាប់លាប់ពេកក៏វាមិនមែនជារឿងមួយដែលល្អដែរ វាអាចធ្វើឲ្យភ្នែកអ្នកកើតជម្ងឺ ឬមានមេរោគបាន ប្រសិនបើអ្នកមិនបានសំអាតវាឲ្យបានដឹតដល់ និងមានអនាម័យខ្ពស់នោះ។

 

អានបន្ត

917

ក្រុមហ៊ុន Sony បានចុះប៉ាតង់លើ Smart Contact Lens ដែលអាចថតរូប និងវីដេអូបាន ដោយការព្រិចភ្នែក

បច្ចេកវិទ្យា

04/05/2016

ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែចុះប៉ាតង់លើ Smart Contact Lens ដែលជាបច្ចេកវិទ្យាថ្មីដែលអាចឲ្យអ្នកធ្វើការថតរូប ឬវីដេអូ និងអាចចាក់វីដេអូនោះមើលបាននៅលើ lens នោះតែម្ដង។ ស្ដាប់មើលទៅដូចជារឿងវិទ្យាសាស្ត្រណាស់មែនទេ។ ក្រុមហ៊ុននេះ ក៏ធ្លាប់បានរៀបចំឯកសារដើម្បីចុះនូវប៉ាតង់នេះតាំងពី 2 ឆ្នាំមុនម្លេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានរៀបរាប់ពីគំនិតនេះថាជា Contact Lens ដែលមានភ្ជាប់ជាមួយនឹងអង្គចងចាំ ដែលអាចចាប់យករូបភាពបាន។

 

Screen_Shot.2fb2f

 

 

នៅក្នុងប៉ាតង់នោះ ក៏បានបង្ហាញដែរថា smart contact lens នេះនឹងត្រូវបានបញ្ជារ ឬភ្ជាប់តាម wireless ពីទូរស័ព្ទស្មាតហ្វូនរបស់អ្នក។ អ្នកប្រើក៏អាចបញ្ជារ contact lens នេះបានច្រើនយ៉ាង តាមរយៈការព្រិចភ្នែក ដោយមិនចាំបាច់ចុចទូរស័ព្ទបានផងដែរ ដូចជាការបញ្ជារឲ្យថតរូបជាដើម។ វានឹងអាចមានសមត្ថភាពបែងចែកថា ពេលណាអ្នកព្រិចភ្នែកធម្មតា ពេលណាអ្នកព្រិចភ្នែកដើម្បីថតរូបភាព ឬវីដេអូ តាមរយៈការវាស់រយៈពេលនៃការព្រិចភ្នែករបស់អ្នក។ អ្នកប្រហែលជាមិនរំពឹងទុកច្រើនទេពីកាមេរ៉ានៅក្នុង contact lens មួយនេះ ក្រៅពីចង់បានគុណភាពរូបភាព ឬវីដែអូដែលច្បាស់ល្អល្មម ក៏ប៉ុន្តែលើសពីអ្វីដែលអ្នករំពឹងទុកនោះ ក្នុងប៉ាតង់របស់ក្រុមហ៊ុន Sony ទៅលើ smart contact lens នេះ បានបង្ហាញឲ្យដឹងថា វាក៏មានសមត្ថភាពក្នុងការផ្លាស់ប្តូរ zoom, focus និង aperture របស់វានៅពេលថតបានដូចជាបច្ចេកវិទ្យា ដែលមាននៅក្នុងទូរស័ព្ទស្មាតហ្វូនបច្ចុប្បន្នផងដែរ។

 

smartcontactlenses-800x420

 

ពិសេសជាងនេះទៅទៀតនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើ smart contact lens នេះខ្លាំងបំផុតនោះ គឺសមត្ថភាពនៃការចាប់យកវីដេអូ និងអាចចាក់វីដេអូនោះនៅលើ contact lens នោះផ្ទាល់តែម្តង។ ដោយសារតែ contact lens នេះមានភ្ជាប់មកជាមួយនឹងអង្គចងចាំ និងអេក្រង់បង្កប់លើនោះផ្ទាល់ផងនោះ អ្នកអាចធ្វើការចាក់វីដេអូដែលទើបតែថតបាន និងមើលវាម្តងទៀត ដោយគ្រាន់តែបិទភ្នែករបស់អ្នក។ ពិតជាអស្ចារ្យណាស់មែនទេ។

 

contacts-sony_1024

 

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សូមកុំទាន់អាលអរខ្លាំងពេក ពីព្រោះថា ឯកសារប៉ាតង់នេះ គឺនៅមិនទាន់បានពិនិត្យឡើងវិញច្បាស់លាស់នោះទេ ដូច្នេះវាអាចគ្រាន់តែជាពាក្យចចាមអារាមក៏ថាបាន ហើយនៅមិនទាន់ជាការពិតនៅឡើយទេ។ តែយ៉ាងណាមិញ យើងក៏អាចរំពឹងទុកថាវានឹងអាចកើតឡើងបានផងដែរ ដោយសារយើងក៏ឃើញថា មានការប្រណាំងគ្នាទៅលើការអភិវឌ្ឍន៍លើបច្ចេកវិទ្យានៅក្នុង contact lens រវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផងដែរ ដូចជាក្រុមហ៊ុន Samsung ដែលបានចុះប៉ាតង់ទៅលើ smart contact lens កាលពីខែមុន និងក្រុមហ៊ុន Google ដែលមានប៉ាតង់លើបច្ចេកវិទ្យាស្រដៀងគ្នានៅក្នុង contact lens នេះផងដែរ។

 

អានបន្ត

937

Lens កាមេរ៉ា 24-70mm f/2.8 Art Lens របស់ក្រុមហ៊ុន Sigma នឹងអាចចេញក្នុងពេលឆាប់ៗនេះ

បច្ចេកវិទ្យា

04/04/2016

ស៊េរី Art Lens របស់ក្រុមហ៊ុន Sigma គឺត្រូវបាន​ទទួលការគាំទ្រជាច្រើនពីសំណាក់អ្នកថតរូបជំនាញៗជាច្រើនទូទាំងពិភពលោក ទៅលើការផលិតចេញនូវរូបភាពដែលមានគុណភាពល្អ និងទៅលើតម្លៃដ៏សមរម្យរបស់វា។ ហើយក្នុងពេលឆាប់ៗនេះ កែវ 24-70mm f/2.8 Art Lens នឹងត្រូវបានគេដាក់បញ្ចូលទៅក្នុងគ្រួសារស៊េរី Art Lens នេះផងដែរ។

 

Screenshot (2)

 

កែវ 24-70mm f/2.8 Lens គឺជាប្រភេទ lens ដែលត្រូវបានគេប្រើច្រើន ហើយវាមានថាមពលខ្លាំង និងល្អបំផុតសម្រាប់ថតរូបផ្សេងៗ ដែលអ្នកថតរូបជំនាញៗទាំងអស់សុទ្ធតែមិនអាចខ្វះបាន។ ហើយវាក៏ជា lens ដែលមនុស្សជាច្រើនតែងតែចង់ឲ្យក្រុមហ៊ុន Sigma បង្កើតជាយូរមកហើយផងដែរ។

 

ហើយកែវ Sigma 24-70mm f/2.8 Art Lens នេះ គឹត្រូវបានគេឃើញនៅក្នុងប៉ាតង់លេខ (No. 2016-38502) ដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2014 ហើយទើបតែនឹងត្រូវបានផ្សាយជាសាធារណៈកាលពីអាទិត្យមុននេះឯង។ ឥឡូវនេះយើងនៅមិនទាន់មានពត៌មានច្បាស់លាស់អំពីកែវ Sigma 24-70mm f/2.8 DG OS HSM Art lens នេះទេ ​ក៏ប៉ុន្តែបើយោងទៅតាមប្រភពមួយចំនួន អាចឲ្យយើងដឹងថា យើងនឹងអាចឃើញថាក្រុមហ៊ុន Sigma នឹងធ្វើការប្រកាសពីកែវមួយនេះក្នុងពេលឆាប់ៗនៅក្នុងឆ្នាំ 2016 នេះ។

 

Screenshot (5)

 

យោងទៅតាមអ្វីដែលក្រុមហ៊ុន Sigma ធ្លាប់បានធ្វើពីមុនៗមក បើសិនជាវាពិតជាត្រូវបានប្រកាសចេញមកមែន Sigma 24-70mm f/2.8 នឹងត្រូវបានផលិតឡើងសម្រាប់ Canon EF, Nikon F, និង Sigma SA ម៉ោន (Mounts)។ ហើយតម្លៃរបស់វាប្រហែលជាទាបជាងតម្លៃរបស់ Canon 24-70mm f/2.8 II ដែលមានតម្លៃ $1,750 និង Nikon 24-70mm f/2.8 ដែលមានតម្លៃ $1,700។

 

Screenshot (4)

 

ដូច្នេះបើសិនជា កែវ Sigma 24-70mm f/2.8 Art Lens នេះ គឺប្រភេទ lens ដែលអ្នកចង់បានពីក្រុមហ៊ុន Sigma ហើយអ្នកបានរងចាំជាយូរមកហើយនោះ អ្នកអាចសប្បាយចិត្តបាន ព្រោះអ្នកនឹងមិនត្រូវរងចាំយូរទៀតនោះទេ។

អានបន្ត

1646

Lens សំរាប់អ្នកទើបតែរៀនប្រើកាមេរ៉ា dSLR Nikon តម្លៃក្រោម 300$

បច្ចេកវិទ្យា

16/11/2015

អ្នកបានអានពីមុនហើយចំពោះ ការជ្រើសរើស កាមេរ៉ាសំរាប់អ្នកទើបតែរៀនដំបូង និង ពួកយើងបានបង្ហាញចំពោះការជ្រើសរើសយក កញ្ចក់ (Lens) សំរាប់ Canon រួចមកហើយ ដូចនេះលើកនេះយើងខ្ញុំនឹងបង្ហាញពី កញ្ចក់ របស់ Nikon ម្តង។ កញ្ចក់ទាំអស់នេះថោកៗមែនប៉ុន្តែនៅក្នុងដៃអ្នកចេះប្រើ វាអាចថតបានរូបភាពល្អៗនិងផ្លែកៗជាច្រើន។

 

AF-S DX NIKKOR 18-55mm f/3.5-5.6G VR II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $100 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាគឺជាកញ្ចក់ ដែលអ្នកអាចភ្ជាប់មកជាមួយពេលដែលទិញកាមេរ៉ាប្រភេទ DX (ថោកៗ) ដែលផ្តោតសម្រាប់អ្នកចាប់ផ្តើមដំបូងរបស់ Nikon។ កញ្ចក់នេះភ្ជាប់មកជាមួយនូវ auto-focus ស្រាប់ ដូចនេះចំពោះកាមេរ៉ាដែលគ្មាន ម៉ូទ័រ focus នោលើកាមេរ៉ា គាត់ក៏អាចប្រើ auto-focus នៅក្នុង កញ្ចក់ដែរ។ អ្នកត្រូវដឹងថាចំពោះ Nikon កាមេរ៉ារបស់វាខ្លះមានម៉ូទ័រ Focus មកជាមួយ ដូចនេះវាអាចប្រើជាមួយ កញ្ចក់ ចាស់ៗរបស់ Nikon ដូចជាកញ្ចក់ស៊េរី D និងកាមេរ៉ាខ្លះទៀតគឺគ្មាន ម៉ូទ័រ focus មកទេ ដូចនេះវាអាចប្រើជាមួយកញ្ចក់ចាស់ៗបានដែរ គ្រាន់តែមិនមាន Autofocus ដូចនេះយើងត្រូវ focus ដោយដៃផ្ទាល់ (manual focus)។ ចំពោះកញ្ចក់មួយនេះ គឺវាប្រើបានតែលើកាមេរ៉ា DX របស់ Nikon ប៉ុណ្ណោះ អ្នកអាចបំពាក់កញ្ចក់នេះលើកាមេរ៉ា FX មែនប៉ុន្តែរូបភាពទំហំពេញ FX របស់អ្នកនឹងមានរង្វង់ងងឹតនៅផ្នែកគៀនៗ។ ចំពោះ18-55mm នៅលើ DX គឺប្រហែល 27-83mm សំរាប់ 27mm គឺវាលាតសន្ធឹងល្មមនឹងថតរូបទេសភាពបានហើយ ហើយ 83mm គឺល្មមសំរាប់ថត portrait បាន។ គ្រាន់តែ Aperture ទំហំ f/3.5-5.6 វាមិនសូវធំ ដូចនេះវាមិនសូវអាចថតពេលងងឹតបានទេ។ កញ្ចក់នេះមានមុខងារកាត់បន្ថយភាពរង្គើក្នុងរូបភាពដែលបណ្ដាលមកពីការញ័រដៃ VR (Vibration Reduction)។ កញ្ចក់នេះគឺ សំរាប់អ្នកទើបតែរៀនដំបូងឬអ្នកប្រើធម្មតាដែលមិនសូវត្រូវការ Zoom ចូលខ្លាំងពេក វាមិនសូវផ្តល់ជាមានអ្វីអស្ចារ្យទេ ប៉ុន្តែបើអ្នកយល់អំពីវា អ្នកអាចថតរូបភាពជាមួយកញ្ចក់នេះមកបានល្អ និង ច្បាស់ៗទៀតផង។

 

18-55

 

AF-S DX NIKKOR 35mm f/1.8G

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $242 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

ដូច Canon 50mm f1.8 ដែរ វាជា Prime Lens (កញ្ចក់ដែលមានប្រវែងប្រសព្វ Focal Length ដែលមិនអាចផ្លាស់ផ្តូរបាន)។ 35mm នោះលើ DX គឺប្រហែល 53mm ល្មមសំរាប់ថតរូបមនុស្សពាក់កណ្តាលខ្លួន សំរាប់ការដើរថតរូបតាមផ្លូវ (Street photography) ។ ​​​​​​​​​​​​​កញ្ចក់នេះមានទំហំតូច បើប្រើសំរាប់ Street photography គឺកាន់តែល្អទៀតព្រោះយើងមិនចង់បានការចាប់អារម្មណ៍មកលើយើងទេ។ ចំពោះការថតវាអាចធ្វើអោយផ្ទៃខាងក្រោយលែងច្បាស់ (blur) ដូចនេះវាអាចធ្វើអោយអ្វីដែលយើងថតរឹតតែលេចចេញពីផ្ទៃក្រោយ (background) យ៉ាងខ្លាំង។ បន្ថែមពីលើនេះទៅទៀត ចំពោះ Aperture ទំហំ f/1.8 វាអាចជួយអ្នកទាញយកពន្លឺខ្លះ នៅពេលងងឹត។ បើសិនជាចង់ទិញអ្នកត្រូវសួររក 35mm f/1.8G សម្រាប់ DX ឲ្យប្រាកដ ព្រោះកញ្ចក់ 35mm f/1.8G ដូចគ្នាក៏មានសម្រាប់ FX ដែលជាម៉ូដែលមួយទៀតដែលមានតម្លៃថ្លៃជាងនេះ។

 

35dx

 

AF-S NIKKOR 50mm f/1.8G

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $252 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

ប្រហាក់ប្រហែលនឹង AF-S NIKKOR 35mm f1.8G ដែល ប៉ុន្តែវាមើលទៅឃើញជិតជាងឬអាចថាវា zoom ចូលជាងបើប្រៀបធៀបនឹងកញ្ចក់ 35mm។ គុណភាពរូបភាពវាច្បាស់ជាង AF-S NIKKOR 35mm f1.8G បន្តិច។ និងដោយសារតែកញ្ចក់ទាំងពីមានទំហំ Aperture f/1.8 ដូចគ្នា ប្រវែងប្រសព្វ (focal length) 50mm f/1.8G នេះអាច blur រូបភាពបានច្រើនជាង ដូចនេះសម្រាប់អ្នកដែលចូលចិត្តយកវាទៅថត រូបភាពមនុស្ស និង ផលិតផលនាៗ។ មិនថា canon ឬ nikon 50mm f1.8 គឺជាជំរើសល្អសំរាប់អ្នកចង់រៀនថតរូបមនុស្ស(ម៉ូដែល) ហើយវាថោកទៀតផង។ សំរាប់អ្នកដែលចង់បាន Aperture រឹតតែធំ អ្នកអាចយក 50mm f1.4D ដែលមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែជាមួយកញ្ចក់ចាស់ប្រភេទ D របស់ Nikon តែអ្នកត្រូវប្រាកដថា កាមេរ៉ាអ្នកមានម៉ូទ័រ focus ពុំនោះទេអ្នកមិនអាចប្រើប្រាស់ប្រព័ន្ធ Autofocus កើតទេ។

 

50

 

AF-S DX NIKKOR 55-200mm f/4-5.6G ED VR II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $199 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

កញ្ចក់នេះ ហ្សូម (zoom) បានឆ្ងាយ ហើយទទួលបានរូបភាពច្បាស់ទោះជាដៃរបស់អ្នករង្គើក៏ដោយ ព្រោះវាមានមុខងារកាត់បន្ថយភាពរង្គើក្នុងរូបភាពដែលបណ្ដាលមកពីការញ័រដៃ (VR) ដែលយើងបាននិយាយខាងលើ។ វាមាន កញ្ចក់មួយដែលអាចកាត់ពណ៌ដែលមិនល្អចេញពីរូបភាពអ្នក ហើយ សំរាប់ ការថតវិញ ភាគច្រើនគេប្រើកញ្ចក់នេះសម្រាប់ថតរូប កីឡា, Concert អ្វីដែលឆ្ងាយហើយយើងមិនអាចចូលជិតបាន។ ខាងក្រោមនេះយើងដាក់តែរូបភាព AF-S DX NIKKOR 55-200mm f/4-5.6G IF-ED VR I ទេ។

 

55-200vr 1

 

 

កញ្ចក់ 3 ក្នុងចំណោបកញ្ចក់ទាំង 4 ខាងលើអាចដាក់បានតែនៅលើ កាមេរ៉ា Nikon DX ប៉ុណ្ណោះ មានតែកញ្ចក់មួយទេដែលអាចប្រើលើ FX បាន វាគឺ AF-S NIKKOR 50mm f/1.8G។​ កញ្ចក់ទាំងនេះមានតំលៃថោកអាចអោយអ្នកទាញយកនូវរូបភាពល្អៗពីពួកវាបានដូចដែលអ្នកបានឃើញនៅក្នុងរូបដែលគេបានថតមកហើយ។ ត្រូវចំណាំថាទោះជាវាមានតម្លៃថោកពេលខ្លះ ក៏វាមានសមត្ថភាពអាចថតបានល្អជាងកញ្ចក់ដែលថ្លៃដែរ។ ការថតរូបមិនមែនគិតតែទៅលើគ្រឿងថតរូបប៉ុណ្ណោះទេ សំខាន់ជាងនោះទៅទៀតនោះគឺស្នាដៃរបស់អ្នកថតរូបផ្ទាល់។

 

 

អានបន្ត