MENU

Karma
Tag Archive

ក្រុមហ៊ុន GoPro បានដាក់លក់ឧបករណ៍ Karma’s Stabilizer Grip ដោយឡែក ក្នុងតម្លៃ $300

បច្ចេកវិទ្យា

05/12/2016

karmastabilizer_pdp_5

ដង Karma’s stabilizer grip របស់ក្រុមហ៊ុន GoPro | ប្រភពពីវែបសាយ GoPro

ក្រុមហ៊ុន GoPro បានធ្វើការហៅប្រមូលយកផលិតផល Karma Drone របស់ពួកគេត្រឡប់ទៅវិញ ដោយសារតែបញ្ហាមួយចំនួន ក៏ប៉ុន្តែពួកគេនឹងដាក់លក់ដង Karma Stabilizer Grip ដោយឡែកតែវាក្នុងតម្លៃ $300 ដែលដើមឡើយ ត្រូវបានដាក់លក់ជាកញ្ចប់រួមក្នុងប្រអប់ជាមួយ Karma Drone នោះ។ ជាមួយនឹងដង Stabilizer Grip នេះ អ្នកនឹងអាចថតវីដេអូយ៉ាងរលូន មិនសូវរង្គើរខ្លាំងជាមួយ GoPro របស់អ្នក បើទោះបីជាអ្នកកាន់នៅនឹងដៃក៏ដោយ។

download-1

ដង Karma’s stabilizer grip របស់ក្រុមហ៊ុន GoPro | ប្រភពពីវែបសាយ Engadget

ដង Karma stabilizer grip នេះ អាចប្រើបានជាមួយនឹង GoPro Hero 5 Black ដោយមិនចាំបាច់មានអ្វីបន្ថែមនោះទេ ក៏ប៉ុន្តែបើអ្នកចង់ប្រើវាជាមួយនឹង GoPro Hero 4 Black/Silver អ្នកប្រហែលជាត្រូវទិញនូវប្រដាប់រណបភ្ជាប់ (harness) ក្នុងតម្លៃ $30 បន្ថែមទៀត ទើបអាចប្រើជាមួយនឹងដង grip នេះបាន។ បន្ថែមពីនេះ អ្នកក៏អាចបន្ថែមនូវប្រដាប់ភ្ជាប់ផ្សេងៗទៀត ដែលអាចប្រើជាមួយនឹងដង stabilizer grip នេះ ដែលអ្នកអាចពាក់ជាប់នូវនឹងខ្លួនរបស់អ្នកបាន ជាពិសេសនៅពេលអ្នកលេងកីឡា ឬជិះម៉ូតូ កង់ ជាដើម ដូច្នេះអ្នកអាចប្រើដៃរបស់អ្នកធ្វើអ្វីផ្សេងបានក្នុងកីឡា ដែលអ្នកលេង។

harness_for_hero4_pdp_1

ប្រដាប់រណបភ្ជាប (harness) សម្រាប់ប្រើជាមួយ Hero 4 Black/Silver | ប្រភពពីវែបសាយ GoPro

ដង Karma Stabilizer grip និងប្រដាប់ភ្ជាប់ផ្សេងៗទាំងអស់ គឺមានលក់ក្នុងទីផ្សារហើយ ក៏ប៉ុន្តែបើអ្នកមាន GoPro Hero 5 Session អ្នកប្រហែលជាត្រូវចាំរហូតដល់ពាក់កណ្ដាលឆ្នាំ 2017 ទើបអាចប្រើវាបាន ព្រោះថាឥឡូវនេះ នៅមិនទាន់មានប្រដាប់រណបភ្ជាប់ សម្រាប់ Hero 5 Session ជាមួយនឹងដង grip នេះនៅឡើយទេ។

អានបន្ត