MENU

iPhone 6s
Tag Archive

1816

តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus ទៅ iPhone 7 ឬ 7 Plus ដែរឬទេ?

បច្ចេកវិទ្យា

11/09/2016

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីផលិតផលថ្មីៗរបស់ពួកគេកាលពីប៉ុន្មានថ្ងៃមុន ដែលក្នុងនោះ iPhone 7 និង 7 Plus គឺជាផលិតផល ដែលធ្វើឲ្យអ្នកគាំទ្រ Apple ទាំងអស់មានភាពសប្បាយរីករាយបំផុត ក្រោយពីការរងចាំអស់រយៈពេលយ៉ាងយូរ។ (ក្រៅពីនេះអ្នកអាចឆែកមើលពីផលិតផលរបស់ក្រុមហ៊ុន Apple ថ្មីៗផ្សេងទៀតបានដូចជា Apple Watch series 2 និង Apple Wireless AirPods)។ ដោយឡែកសំណួរចម្បងនៅក្នុងអត្ថបទនេះ គឺថា តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus របស់អ្នកទៅ iPhone 7 ឬ 7 Plus ដែរឬទេ? ដើម្បីឆ្លើយនូវសំណួរនេះ និងដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត ខាងក្រោមនេះ ខ្ញុំនឹងលើកនូវចំណុចពិសេសៗមួយចំនួន ដែលក្រុមហ៊ុន Apple បានធ្វើការដាក់បញ្ចូល និងធ្វើឲ្យប្រសើរឡើងនៅក្នុង iPhone 7 និង 7 Plus ថ្មីរបស់ពួកគេ។

 

1. ពណ៌ថ្មី៖ iPhone 7 និង 7 Plus នឹងមានលក់ថែម 2 ពណ៌ទៀត គឺពណ៌ខ្មៅក្រើម (Black) និងពណ៌ ខ្មៅរលោង (Jet Black) ក៏ប៉ុន្តែពណ៌ខ្មៅប្រផេះ (Space Gray) នឹងមិនមានក្នុងជម្រើស iPhone ថ្មីទាំងពីរនេះទេ។ វាជាលើកដំបូង ដែលក្រុមហ៊ុន Apple បានដាក់ជម្រើសពណ៌ខ្មៅរលោងដូចកញ្ចក់ (Black Screen Bezel) នៅក្នុងជម្រើសពណ៌របស់ iPhone ថ្មីនេះ ក៏ប៉ុន្តែសូមបញ្ជាក់ផងដែរថា ពណ៌ខ្មៅរលោង (Jet Black) នេះងាយនឹងឆ្កូតបន្តិច យោងតាមវែបសាយ Apple ផ្ទាល់។

2016-09-11

iphone7plus-lineup

 

2. Splash Resistance: iPhone 7 និង 7 Plus អាចរ៉ាប់រងនឹងការជ្រាបទឹក ឬទឹកភ្លៀងបាន ពោលគឺវាអាចរ៉ាបរងបានទឹកជម្រៅ 1 ម៉ែត្ររយៈពេល 30 នាទី ដូច្នេះអ្នកមិនចាំភ័យអំពីកែវទឹក ដែលនៅជិតទូរស័ព្ទរបស់អ្នក ឬទឹកភ្លៀងជ្រាបចូល iPhone អ្នកទៀតទេ។ សូមបញ្ជាក់ថា វាអាចការពារមិនឲ្យជ្រាបទឹកបាន (Splash Resistance) តែវាមិនមានន័យថាវាអាចប្រើប្រាស់ក្នុងទឹកបាននោះទេ (Not Waterproof)។

screen-shot-2016-09-08-at-2-47-59-am

 

3. អេក្រង់៖ iPhone 7 & 7 Plus នឹងមានភ្ជាប់មកជាមួយនឹងអេក្រង់ ដែលអាចបញ្ចេញពណ៌បានច្រើនជាងម៉ូដែលមុន និងភ្លឺជាងមុន។ វាភ្លឺជាងមុន 25% ដូច្នេះ អ្នកអាចមើលអេក្រង់ iPhone របស់អ្នកបានច្បាស់ និងងាយស្រួលឃើញជាងមុននៅពេលប្រើប្រាស់ខាងក្រៅក្រោមពន្លឺថ្ងៃ។

4. A10 Fusion Chip: ជាមួយនឹង Processor ជំនាន់ថ្មី វាអាចជួយឲ្យ iPhone 7 & 7 Plus មានដំណើរការបានល្អប្រសើរជាងមុន និងស៊ីថ្មតិចជាងមុន។ និយាយឲ្យខ្លីទៅ វាមានដំណើរការលឿននៅពេលដែលអ្នកត្រូវការវា និងអាចកាត់បន្ថយការស៊ីថ្មនៅពេលដែលអ្នកមិនត្រូវការប្រើប្រាស់អ្វីធំៗ។ ល្បឿនរបស់ Processor គឺលឿនជាង iPhone 6s ដល់ទៅ 30% និងល្បឿនដំណើរការរបស់ក្រាហ្វិកអាចកើនដល់ទៅ 40% ឯណោះ។

5. Stereo built-in speaker: ដោយសារ iPhone 7 & 7 Plus មានភ្ជាប់មកជាមួយនឹង Speakers ចំនួន 2 នៅផ្នែកខាងក្រោម នឹងខាងលើនៃទូរស័ព្ទជាលក្ខណៈ stereo វាអាចផ្ដល់ជាសម្លេងលឺជាងមុន 2 ដង។

6. កាមេរ៉ា៖ នេះជាអ្វី ដែលមានការអភិវឌ្ឍធំជាងគេនៅក្នុង iPhone 7 & 7 Plus ប្រៀបធៀបទៅនឹង iPhone 6s & 6s Plus។

screen-shot-2016-09-08-at-3-40-20-am

  • ជាមួយនឹង Aperture ធំជាងមុន និង សិនស័រថ្មី វាអាចថតរូបនៅកន្លែងងងឹតបានល្អ និងច្បាស់ជាង iPhone 6s។
  • ជាមួយនឹង lens ដែលត្រូវបានឌីហ្សាញថ្មី វាអាចថតរូបបានច្បាស់ និងមានទិន្នន័យច្រើនជាងមុន។
  • អាចចាប់យកពណ៌បានច្រើនជាងមុនសម្រាប់រូបភាព និង Live Photos។
  • មានគ្រាប់ LED Flash ចំនួន 4 គ្រាប់ ដែលបាញ់ពណ៌ត្រូវតាមស្តង់ដា ប្រៀបធៀបទៅនឹងគ្រាប់ LED Flash តែ 2 គ្រាប់ក្នុង iPhone 6s ដូច្នេះវាអាចបញ្ចេញពន្លឺបានភ្លឺ និងឆ្ងាយជាងមុនបានដល់ទៅ 50%។
  • ពិសេសជាង iPhone 7, iPhone 7 Plus មានភ្ជាប់មកជាមួយនឹង Dual Camera ដែលមួយជា Wide Angle អាចថតបានមុំធំ និងមួយជា Telephoto អាចថត zoom ឆ្ងាយបាន ហើយជាមួយនឹងកាមេរ៉ាទាំងពីរធ្វើការជាមួយគ្នា អ្នកអាចធ្វើការ zoom តាម lens បាន 2x នៅពេលថត និងអាចថតរូបភាព ដែលធ្វើឲ្យផ្ទៃខាងក្រោយមានលក្ខណៈព្រិលខ្លាំងបានតាមឌីជីថល។
  • ជាពិសេសជាងនេះនោះ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Optical Image Stabilization (OIS) ដែល iPhone 6s មិនមាន ដែលជួយឲ្យអ្នកថតរូបច្បាស់ ទោះបីអ្នកកាន់មិននឹងក៏ដោយ។ កាមេរ៉ាខាងមុខ ក៏មានភ្ជាប់បច្ចេកវិទ្យា Image Stabilization ដែរ ក៏ប៉ុន្តែវាផ្អែកលើ software ដើម្បីដំណើរការ។
  • មិនសូវមានអ្វីប្តូរច្រើនទៅលើការថតវីដេអូទេ លើកលែងតែសមត្ថភាពអាច zoom បានឆ្ងាយជាងមុន និងថតបានច្បាស់ជាងមុន ដោយសារបច្ចេកវិទ្យា Dual Camera ហើយនិងអាចថតនៅទីកន្លែងងងឹតបានល្អជាងមុន។

7. LTE: ល្បឿន ដែលអ្នកអាចប្រើប្រាស់អ៊ីនធឹណេតបានលឿនបំផុតតាម Mobile Data និង WiFi កើនឡើងដល់ទៅ 450 Mbps (មេកាបៃត៍/វិនាទី) ដែលបាន 50% លឿនជាង iPhone 6s (300 Mbps)។ តែបើប្រើនៅប្រទេសកម្ពុជា វាមិនមានអ្វីខុសប្លែកនោះទេ ព្រោះអ៊ីនធឹណេតនៅខ្មែរមិនលឿនដល់ថ្នាក់ណឹងទេ។

8. កាន់ថ្មជាងមុន៖ ជាមួយនឹង Processor និង អេក្រង់ថ្មី ថ្មរបស់ iPhone 7 & 7 Plus កាន់បានយូរជាងមុន។ ក្រុមហ៊ុន Apple បានអះអាងថា iPhone 7 Plus កាន់ថ្មបានយូរជាង iPhone 6s Plus ចំនួន 1 ម៉ោង រីឯ iPhone 7 បានយូរជាង iPhone 6s ចំនួន 2 ម៉ោង។

9. Home Button ថ្មី៖ Solid-state Home Button ដូចក្នុង MacBook និង MacBook Pro ថ្មី ដែលអ្នកមិនអាចចុចវាទៅក្រោមបានដូច Home Button នៅលើ iPhone មុនៗនោះទេ តែអ្នកគ្រាន់តែប៉ះវា និងធ្វើការសង្កត់បន្តិច វានឹងញ័រឲ្យអ្នកដឹងថាអ្នកបានចុចលើវា។ បើអ្នកចុចវា នៅពេលទូរស័ព្ទអ្នកបិទ វានឹងមិនញ័រ ឬចុះទៅក្រោមទេ។

screen-shot-2016-09-08-at-2-47-41-am

 

10. រន្ធដោតកាស៖ រន្ធដោតកាស 3.5 mm Jack ដែលមាននៅក្នុងម៉ូដែល iPhone មុនៗ គឺមិនមាននៅលើ iPhone 7 & 7 Plus ទៀតទេ តែដោយឡែក អ្នកប្រើ Lightning Port ដែលជារន្ធដោយថ្មជំនួសវិញ។ ក្រុមហ៊ុន Apple ក៏បានដាក់ខ្សែភ្ជាប់ពី Lightning Connector ទៅ 3.5 mm Jack នៅក្នុងកញ្ចប់ iPhone 7 & 7 Plus ផងដែរ ដូច្នេះអ្នកមិនចាំបាច់ភ័យថាមិនអាចប្រើប្រាស់ជាមួយនឹងកាស 3.5 mm របស់អ្នកនោះទេ។ សូមបញ្ជាក់ថា នៅពេលដែលអ្នកប្រើកាសស្ដាប់ នោះអ្នកនឹងមិនអាចសាកថ្មបាននោះទេ តែបើអ្នកប្រើកាស bluetooth ទាំងនេះមិនមែនជាបញ្ហាសម្រាប់អ្នកទេ។

screen-shot-2016-09-08-at-4-43-16-am

 

11. ទំហំអង្គចងចាំ៖ សម្រាប់អ្នកដែលចង់បានទូរស័ព្ទ ដែលមានទំហំអង្គចងចាំច្រើន, iPhone 7 & 7 Plus នឹងមានភ្ជាប់ទំហំអង្គចងចាំធំបំផុតដល់ទៅ 256 GB ប្រៀបធៀបទៅនឹង iPhone 6s ដែលមានធំត្រឹម 128 GB។

 

សរុបមក បើសិនជាអ្នកគិតថាចំណុចពិសេសថ្មីៗរបស់ iPhone 7 & 7 Plus ខាងលើនេះ គឺជាអ្វីដែលអ្នកចង់បានពីលើ់ iPhone 6s ឬ 6s Plus ដែលអ្នកមាន អ្នកអាចពិចារណាប្តូរទៅ iPhone 7 ឬ 7 Plus បាន។ បើតាមគំនិតខ្ញុំ អ្នកគួរតែរងចាំឲ្យវាចេញបានរយៈពេលខ្លីសិន ចាំប្តូរទៅទិញវា ព្រោះថាវានឹងមានតម្លៃថ្លៃខ្លាំងនៅពេលចេញដំបូងភ្លាមៗ តែបើអ្នកមានលុយច្រើន និងចង់បានវាភ្លាមៗយកមកប្រើមុនអ្នកដទៃផ្សេងទៀត អ្នកអាចធ្វើវាបាន។

អានបន្ត

766

iPhone 7 Plus នឹងមាន RAM រហូតដល់ 3GB ជាមួយអង្គផ្ទុកទិន្នន័យធំបំផុត 256GB ឯណោះ

បច្ចេកវិទ្យា

05/06/2016

ពាក្យចចាមអារាមចុងក្រោយបំផុតអំពីលក្ខណៈពិសេសរបស់ iPhone 7 Plus ដែលទទួលបានពី គេហទំព័រ Weibo របស់ប្រទេសចិន គឺថា phablet ដែលមានអេក្រង់ទំហំ 5.5 អ៊ីញ នេះនឹងបំពាក់ RAM 3GB  រីឯ iPhone 7 គឺមិនតំឡើងទំហំល្បឿន RAM នោះទេគឺទំហំ 2GB ដដែល ។

 

Apple-iPhone-7-Rumour-UK-Latest-iPhone-7-Roundup-Apple-Earpod-Headphones-Headphone-Jack-3-5mm-Headphone-Apple-iPhone-7-Lightning-623068

 

ភាពខុសគ្នាមួយទៀតរវាង ម៉ូដែលទាំងពីរនេះគឺ អង្គផ្ទូកទិន្នន័យ។ iPhone 7 និងមានទំហំចាប់ពី 16GB/64GB/128GB ចំនែកឯ Phone 7 Plus និងមានទំហំចាប់ពី 32GB/128GB/256GB នៃអង្គផ្ទូកទិន្នន័យក្នុងម៉ាស៊ីន ។ បើតាមពត៌មានលេចឮបានអោយដឹងថា វាអាចនឹងមានកាមេរ៉ាក្រោយទំហំ 21MP នេះបើធៀបទៅទូរស័ព្ទជំនាន់មុន iPhone 6s ដែលមានត្រឹមតែ 12MP តែប៉ុណ្ណោះ។

 

ear-s

 

អ្វីដែលគេគត់សំគាល់នៅលើ iPhone ជំនាន់ថ្មីនេះគឺ ថាមពលថ្ម ។ តើ Apple និងបំពាក់តំណភ្ជាប់ Type-C USB ឬទេ? ដូចដែលយើងបានឃើញហើយ Apple នៅតែមិនបោះបង់តំណភ្ជាប់ Lightning ឡើយ ជាពិសេសបើ រន្ធដោតកាស 3.5mm ត្រូវបានលុបបំបាត់ នោះគឺជាអ្វីដែលគេបានរំពឹងទុក ។ ការប្តូរមកដាក់ Type-C USB នេះនិងធ្វើអោយឧបករណ៍នេះសាកថ្មបានរហ័សមែនទែន។ រូបភាពខាងលើនេះ អ្នកទាំងអស់គ្នាបានឃើញហើយថា ជារូបភាពបែកធ្លាយនៃកាសជាមួយក្បាលដោត Lightning ។

 

Apple-Headphone-Port-UK-EarPod-Beats-Headphone-Jack-Apple-iPhone-7-Design-Change-Latest-iPhone-Rumours-Apple-iPhone-Lighting-Cab-446470

 

គេហទំព័រ Weibo ក៏បាននិយាយទៀតថា ក្រុមហ៊ុន Apple មានគម្រោងលើការបង្កើន ប្រព័ន្ធ Wi-Fi អោយល្អប្រសើរជាងមុន នៅលើម៉ូដែលទូរស័ព្ទ iPhone នៅឆ្នាំនេះ ដូច្នេះទូរស័ព្ទនេះអាចផ្តល់សេវាអ៊ីនធឺណិតកាន់តែលឿន និង ការបន្តផ្ទាយវីដេអូកំរឹត 4K ។ ហើយការសាកថ្ម ឥតខ្សែ ក៏ត្រូវបានរាប់បញ្ចូលផងដែរនៅក្នុងស្មាតហ្វូននេះ។

 

តើអ្នកយល់យ៉ាងណាចំពោះម៉ូដែលថ្មីរបស់ Apple មួយនេះ?

អានបន្ត

1279

មុខងារពិសេស ទាំង 10 នៅលើ iPhone Keyboard ដែលអ្នកមិនដឹង

បច្ចេកវិទ្យា

26/05/2016

 

អ្នកប្រើប្រាស់ស្មាតហ្វូនសព្វថ្ងៃមិនដឹងទេថាទូរស័ព្ទរបស់ពួកគាត់មានលក្ខណៈពិេសសអ្វីខ្លះនោះទេ ហើយស្មាតហ្វូនមួយចំនួនទៀតមានមុខងារពិសេសៗដែលយើងមិនដែលដឹងទាល់តែសោះ។

នៅថ្ងៃនេះក្រុមការងារ Khmerlife.Style និងលើកយកនូវប្រធានបទមួយមកបង្ហាញគឹ Tips ទាំង 10 នៅលើ iPhone Keyboard ដែលបកស្រាយពីវីដេអូខាងក្រោមៈ

 

 

1. Undo : ជាមុខងារដែលធ្វើអោយ text ដែលយើងបានលុបត្រលប់មកវិញដោយគ្រាន់តែអ្នកធ្វើការក្រឡុកទូរស័ព្ទរបស់អ្នកនោះវានិងបង្ហាញផ្ទាំង dailogue (Undo)។

2. Contraction : ជាមុខងារដែលកែឃ្លាខាងក្រោយ ប្រសិនបើយើងវាយអក្សរខាងក្រោយពីរដង H e l l => He’ll ឬ W e l l => We’ll។

3. Periods : ជាមុខងារសំរាប់បញ្ចប់ប្រយោគ Dot ( . ) ដោយគ្រាន់តែអ្នកចុច space  bar ពីរដងវានិងចេញសញ្ញា ( . ) ។

4. Range more : ជាមុខងារសំរាប់សរសេរអក្សរធំរហូតដូចជា CAPS LOCK នៅលើ Keyborad អញ្ចឹងដោយគ្រាន់តែចុច shift ពីរដង។

5. Punctuation mark & Toggling back : ជាមុខងារដែលទាញយកសញ្ញាមកប្រើយ៉ាងរហ័សដូចជា @ # $ % ^ & * ដោយគ្រាន់តែចុចប៊ូតុង123 អោយជាប់មិនដកដៃហើយអូសទៅសញ្ញាណាមួយដែលចង់ប្រើហើយប្រលែងដៃនោះសញ្ញានឹងបង្ហាញនៅលើ text ហើយផ្ទាំង Keyboard អក្សរនៅបង្ហាញដដែល។

6. Style : ជាមុខងារសំរាប់បន្ថែមសំគាល់លើ text ដោយគ្រាន់តែចុចលើ text ពីរដងវានិងបង្ហាញជំរើសជាច្រើន សូមជ្រើសរើសយក BIU (Bold Italic Underline) អក្សរដឹត អក្សរផ្តេក អក្សរគូរបន្ទាត់ពីក្រោម។ (Notes App only)

7. Dictionary : ជាមុខងារសំរាប់បកប្រែពាក្យ ដោយគ្រាន់តែចុចលើ text ពីរដងវានិងបង្ហាញជំរើសជាច្រើន សូមជ្រើសរើសយក Define នោះវានិងបង្ហាញអត្ថន័យ។ (សំរាប់ Notes App តែប៉ុណ្ណោះ)

8. Tab : ជាមុខងារសំរាប់ដកឃ្លាដូចទៅនិង Keyboard computer ដែរយើងគ្រាន់តែ select នៅពីមុខប្រយោគនោះវានិងចេញជំរើសជាច្រើន ហើយចុចប៊ូតុងសញ្ញាព្រួញ បន្ទាប់មកយកពាក្យ Insert -> Tab។ (iPhone only)

9. Autocorrect : ជាមុខងារកែនូវពាក្យដែលយើងសរសេរខុស អ្វីដែលពិេសសវាអាចបង្ហាញយើងនូវពាក្យផ្សេងទៀតដែលស្រដៀងគ្នាទៅនិងពាក្យនោះ ដោយគ្រានតែយើងសរសេរពាក្យនេះហើយ space bar ម្តង រួចយើងលុបវិញ (<-) នោះវានិងបង្ហាញនូវពាក្យយើងចង់កែផ្សេងទៀត។

10. Magic fingers : ជាមុខងារសំរាប់សរសេរអក្សកាត់ដែលយើងបានកំណត់ ដូចជា omy = On my way, ដើម្បីកំណត់អក្សរកាត់នេះសូមចូលទៅកាន់ setting -> general -> keyboard -> text replacement -> + (new text replacement) Shortcut ជាអក្សរកាត់ , Phrase ជាពាក្យពេញ -> Save ។

 

អានបន្ត

1003

ពត៌មានថ្មីទៀតហើយ iPhone 7 Plus អាចនឹងមានអង្គផ្ទុកទិន្នន័យ 256GB Version ជាមួយនិង កាមេរ៉ាភ្លោះ

បច្ចេកវិទ្យា

22/05/2016

Apple-iPhone-7-Plus-to-include-version-with-256GB-of-internal-storage-dual-camera-module-surfaces.jpgត្រលប់ពីខែមករាមកវិញ យើងបានចែកចាយពត៌មានថា Apple iPhone 7 Plus អាចនឹងមានអង្គផ្ទុកទិន្នន័យធំបំផុតរហូតដល់ 256GB ឯណោះ។ បើដូចនេះម៉ែនគឺវាមានទំហំផ្ទូកទិន្នន័យគុណនឹងពីរនៅលើទូរស័ព្ទ iPhone ដែលប្រើនៅពេលបច្ចុប្បន្ននេះ។

ពាក្យចចាមអារាមនៅថ្ងៃនេះបានមកពីរូបភាពរកឃើញនៅលើ គណនី Weibo និងសរសេរឡើងវិញដោយ @OnLeaks មួយ។ រូបភាព tweeted ឡើងវិញដែលមានរូបភាពនៃគ្រឿង កាមេរ៉ាភ្លោះ នោះគឺសំរាប់បំពាក់លើ iPhone 7 Plus។ រីឯរូបភាពមួយផ្សេងទៀតនៅលើរូបថតដូចគ្នាបង្ហាញពីបន្ទះ Memory SanDisk NAND ដែលសំរាប់បំពាក់លើ iPhone 7 Plus ជាមួយនឹងទំហំ 16GB , 64GB និង 256GB នៃអង្គផ្ទូកទិន្នន័យខាងក្នុង។

 

ppp-c

ppp--a

 

នេះគ្រាន់តែជាការរំពឹងទុកចុងក្រោយបំផុតអំពី កាមេរ៉ានៅលើ iPhone ជំនាន់ក្រោយ។ កាលពីម្សិលមិញយើងបានចែកចាយពាក្យចចាមអារាមដែលថា បច្ចេកវិទ្យា OIS នឹងបំពាក់នៅលើទាំង iPhone 7 និង iPhone 7 Plus។ រហូតមកដល់ពេលនេះ បច្ចេកវិទ្យា Optical Image Stabilization ( បច្ចេកវិទ្យាទប់លំនឹង ) ត្រូវបានគេរកឃើញនៅលើកាមេរ៉ារបស់ iPhone ម៉ូដែល Plus តែប៉ុណ្ណោះ។ លើសពីនេះទៀតយើងក៏ទទួលបានពត៌មានថា ក្រុមហ៊ុន LG និង Sony នឹងចែករំលែកការផលិត នៃគ្រឿងបន្លាសកាមេរ៉ា សម្រាប់ទូរស័ព្ទ iPhone ម៉ូដែលៗក្រោយនេះផងដែរ។

អានបន្ត

787

ពត៌មានចុងក្រោយបំផុតបានអោយដឹងថា ទូរស័ព្ទ iPhone 7 នឹងមានរន្ធដោតកាស 3.5mm

បច្ចេកវិទ្យា

05/05/2016

រហូតមកដល់ពេលនេះស្ទើរតែរាល់ពាក្យចចាមអារាមដែលនិយាយអំពី ទូរស័ព្ទ iPhone 7 ដែលនឹងចេញនាពេលខាងមុខបានលើកឡើងថាស្មាតហ្វូនបន្ទាប់របស់ Apple នឹងបំបាត់រន្ធដោតកាស 3.5mm ដែលជំនួសឱ្យ Lightning port សម្រាប់ការបញ្ជូនសម្លេង។

 

Screen Shot 2016-05-04 at 8.45.47 PM

 

ហើយថ្ងៃនេះក៏មានរូបភាពលេចធ្លាយបង្ហាញពីគ្រឿងក្នុងរបស់ iPhone 7 នេះ ហើយបើមើលរូបភាពខាងលើគឺមានសភាពផ្ទុយទាំងអស់ពីរបាយការណ៍មុនៗ អញ្ចឹងសូមមើលរូបភាពខាងលើត្រង់ចំនុចគូសប្រអប់ដែលបង្ហាញពីផ្នែកមួយនៃរូបភាព ដែលបានបង្ហាញការពិតអំពីការបំពាក់ការតភ្ជាប់ទៅកាន់រន្ធដោតកាស 3.5mm នេះផងដែរ ហើយបើទោះបីជាវាមើលទៅមានភាពខុសគ្នាខ្លះៗ ទៅនឹងផ្នែកខាងក្នុងដែលត្រូវបានគេប្រើសម្រាប់ ទូរស័ព្ទ iPhone 6s ក្តី។

ទូរស័ព្ទ iPhone 7 នេះអាចនឹងមានសំបកការពារការជ្រាបទឹក ហើយថាមពលថ្មនឹងកាន់តែធំ ចំនែកឯខ្សែអង់តែនរបស់វាក៏ត្រូវបាន កំនែសារជាថ្មីបន្ថែមទៀតផងដែរបើតាមរូបភាពខាងលើ។ទូរស័ព្ទ iPhone 7 និង iPhone 7 Plus គឺនឹងប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន Apple នៅប៉ុន្មានខែទៀតនាពេលខាងនេះ។

អានបន្ត

632

រវាង Galaxy S7 និង iPhone 6s តើអ្នកទាំងអស់គ្នាពេញចិត្តមួយណា?

បច្ចេកវិទ្យា

15/03/2016

Galaxy_S7_vs_iPhone_6s-Side-by-side

 

ទូរស័ព្ទ Galaxy S7 និង iPhone 6s គឺជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung និង Apple ហើយពួកវាសុទ្ធតែមានបច្ចេកវិទ្យា និង លក្ខណៈពិសេសជាច្រើន មិនតែប៉ុណ្ណោះវាជាស្មាតហ្វូនដែលកំពុងពេញល្បីល្បាញនៅពេលបច្ចុប្បន្ន។

តោះ!! ទៅមើលការប្រៀបធៀបរវាងស្មាតហ្វូនទាំងពីរជាមួយក្រុមការងារ khmerlife.style ទាំងអស់គ្នា៖

 

Design (ការរចនា)

  • Galaxy S7 មិនខុសពីត្រកូល S ស៊េរីមុន (S6) ប៉ុន្មាននោះទេ វាមានសុមដែកហុំព័ទជំុវិញ ជាមួយនិងកញ្ចក់ភ្លឺចាំងនៅផ្នែកខាងក្រោយ។ លើសពីនេះទៅទៀត Samsung ក៏បានបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក IP68 ហើយមានរន្ធបន្ថែម SD Card ផងដែរ។
  • iPhone 6s មានតួខ្លួនអាលុយមីញ៉ូមប្រភេទ 7000 series aluminium គុណភាពខ្ពស់ដែលធ្វើអោយវារឹងមាំមិនងាយកំពិតឬកោងបើធៀបនិង iPhone 6 ស៊េរីមុន។

 

Display (ផ្ទាំងបង្ហាញ)

  • Galaxy S7 នេះភ្ជាប់មកជាមួយអេក្រង់ប្រភេទ Quad HD Super AMOLED ទំហំ 5.1 អ៊ីញ ដែលមាន resolution 2560 × 1440 រហូតដល់ទៅ 577 ppi។
  • iPhone 6s ភ្ជាប់មកជាមួយអេក្រង់ Retina HD 4.7 អ៊ីញ ជាមួយនឹង resolution 1334 × 740 រហូតដល់ទៅ 326 ppi។ វាក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី 3D Touch ដែរ។

 

Processor and Ram (ប្រព័ន្ធដំណើរការ)

  • Galaxy S7 នេះបំពាក់ដោយបន្ទះឈីបប្រភេទ Exynos 8890 របស់ក្រុមហ៊ុន Samsung ដែល 4 x Cortex- A53 core ល្បឿន 1.5GHz និង 4 x M1 core ល្បឿន 2.4GHz  ហើយ RAM មានទំហំ 4GB ប្រភេទ LPDDR4។
  • iPhone 6s ត្រូវបានបំពាក់ដោយបន្ទះឈីបថ្មី A9 1.85 GHz របស់ក្រុមហ៊ុន Apple ជាមួយនិង RAM ទំហំ 2GB LPDDR4 ។

 

Camera (កាមេរ៉ា)

  • Galaxy S7 ភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 12,7 MP ជាមួយ aperture ធំកំរឹត 1.7 និងបច្ចេកវិទ្យា OIS​ ដែលរួមបញ្ចូល1.4µ pixels ទំហំធំដែលធ្វើឱ្យកាមេរ៉ាទូរស័ព្ទ Galaxy S7 ថតកាន់តែប្រសើរពេលនៅពន្លឺទាប (low-light)។ អ្វីដែលទាក់ទាញបំផុតរបស់ S7 នោះគឺបច្ចេកវិទ្យា dual pixel វា focus ស្ទើរតែភ្លាមៗគឺរហ័សមែនទេន។
  • iPhone 6s ភ្ជាប់មកជាមួយកាមេរ៉ាទំហំ 12 MP ជាមួយ pixels​​ នីមួយៗដែលមានទំហំ 1.22μ និង aperture កំរឹត 2.2 ហើយបច្ចេកវិទ្យា OIS មានសំរាប់តែ iPhone 6s Plus តែប៉ុណ្ណោះ។

 

Battery (ថាមពលថ្ម)

  • Galaxy S7 មានថាមពលថ្ម 3000 mAh ហើយទូរស័ព្ទនេះក៏ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា fast charging ផងដែរ។
  • iPhone 6s មានថាមពលថ្មតែ 1715 mAh តែប៉ុណ្ណោះ។

 

ខាងក្រោមនេះជាការប្រៀបធៀបលម្អិតបន្ថែមទៀតនៃស្មាតហ្វូនទាំងពីរនេះ៖

 

IMG_0860

 

សរុបមកស្មាតហ្វូនទាំងពីរសុតតែមានលក្ខណៈពិសេសរៀងៗខ្លួន ដូច្នេះយើងពិបាកកាត់សេចក្តីថាមួយណាល្អជាងមួយណាណាស់។ តើប្រិយមិត្តយល់យ៉ាង់ណាចំពោះការប្រៀបធៀបខាងលើនេះ?

អានបន្ត

1504

ការប្រៀបធៀបគ្នារវាង iPhone 6s និង Samsung Galaxy S6 Edge+

បច្ចេកវិទ្យា

14/09/2015

iPhone 6s ថ្មីដែលទើបនឹងចេញរបស់ក្រុមហ៊ុន Apple និង Samsung Galaxy S6 Edge+ របស់ក្រុមហ៊ុន Samsung គឺជាទូរស័ព្ទដែលល្អជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេក្នុងចំណោម smartphone ទាំងអស់ផ្សេងទៀតក្នុងពេលបច្ចុប្បន្ននេះ។ ហើយក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការប្រៀបធៀបរវាង smartphone ដ៏មានឥទ្ធិពលទាំងពីរនេះ ថាតើវាមានលក្ខណៈសំខាន់ៗខុសគ្នាកន្លែងណាខ្លះ។ ខ្ញុំនឹងធ្វើការប្រៀបធៀបទូរស័ព្ទទាំងពីរទៅលើលក្ខណៈសំខាន់ៗមួយចំនួនដូចជា ការឌីហ្សាញ អេក្រង់ ការដំណើរការ កាមេរ៉ា Operating System ថ្ម និងតម្លៃ របស់ទូរស័ព្ទទាំងពីរនេះ។

 

ការឌីហ្សាញរបស់ iPhone 6s និង Galaxy S6 Edge+

រូបភាព iPhone 6S។ ដកស្រង់ចេញពីវែបសាយ Apple

រូបភាព iPhone 6S។ ដកស្រង់ចេញពីវែបសាយ Apple

ចំពោះ iPhone 6s វាមាន​រៀងដូចជា iPhone 6 ដែលចេញកាលពីឆ្នាំមុនដែរ ហើយវាមានកម្រាស់ប្រវែង 7.1 មីលីម៉ែត្រ និងមានការឌីហ្សាញបែបស្អាតសាមញ្ញបំផុត។ រីឯ Galaxy S6 Edge+ វិញ វាមានការឌីហ្សាញបែបប្លែកគួរឲ្យចាប់អារម្មណ៍ និងខុសប្លែកពី smartphone ដ៏ទៃទៀតជាមួយនឹងអេក្រង់កោងរបស់វា ហើយវាមានកម្រាស់រៀងស្ដើងជាង iPhone 6s បន្តិច គឺត្រឹមតែ 6.9 មីលីម៉ែត្រប៉ុណ្ណោះ។

រូបភាព Samsung Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ GSMArena

រូបភាព Samsung Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ GSMArena

 

អេក្រង់របស់ iPhone 6s និង Galaxy S6 Edge+

រូបភាព iPhone 6S

រូបភាព iPhone 6S

iPhone 6s មានអេក្រង់ទំហំ 4.7 អ៊ីញ ដូចជា iPhone 6 ដែរ ហើយមានភិចស៊ែលសរុបចំនួន 1,000,500 ភិចស៊ែល (1334 x 750 ភិចស៊េល) ដែលត្រូវនឹងចំនួន 326 ភិចស៊ែលក្នុងមួយអ៊ីញ។ iPhone 6s ក៏មានបន្ថែមនូវបច្ចេកវិទ្យាថ្មីទៅលើអេក្រង់របស់វាផងដែរ នោះគឺ 3D Touch ដែលអាចវាស់ដឹងពីកម្លាំងសង្កត់នៅលើអេក្រង់ និងអាចបង្កើតឲ្យមានវិធីថ្មីជាច្រើនក្នុងការចុចលើអេក្រង់បាន ដែលទូរស័ព្ទផ្សេងៗទៀតជាមួយនឹង Multitouch ដូចគ្នាមិនមាន។ ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អំពី iPhone 6s សូមចុចលើ Link នេះ។

រូបភាព Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Galaxy S6 Edge+។ ដកស្រង់ចេញពីវែបសាយ Samsung

រីឯ Samsung Galaxy S6 Edge+ វិញ វាមានទំហំអេក្រង់ដល់ទៅ 5.7 អ៊ីញ ជាមួយនឹង 3,686,400 ភិចស៊ែល (2560 x 1440 ភិចស៊ែល) ដែលត្រូវនឹងចំនួន 518 ភិចស៊ែលក្នុងមួយអ៊ីញ ហើយមើលទៅមានរូបភាពស្រស់ស្អាតច្បាស់ល្អ។ បន្ថែមពីនេះទៀត អេក្រង់របស់ Galaxy S6 Edge+ ត្រូវបានធ្វើឲ្យមានកំណោងនៅសងខាង​អេក្រង់របស់វាផងដែរ ដែលមើលទៅមិនត្រឹមតែមានលក្ខណៈប្លែកជាងទូរស័ព្ទដ៏ទៃដែលមានត្រឹមតែអេក្រង់រាបស្មើរប៉ុណ្នោះទេ ហើយវាក៏មានភ្ជាប់មកជាមួយលក្ខណៈ និងមុខងារពិសេសថ្មីៗបន្ថែមផងដែរសម្រាប់ប្រើនៅកន្លែងកោងរបស់វានោះ ដូចជាអ្នកអាចមើល Notification និង សារថ្មីៗបាននៅលើកន្លែងកោងនៃអេក្រង់នោះបានដោយមិនចាំបាច់បើកអេក្រង់ឲ្យភ្លឺជាដើម។

ដោយមានមកជាមួយនូវបច្ចេកវិទ្យាថ្មីរបស់ អេក្រង់ Super AMOLED បានធ្វើឲ្យ Galaxy S6 Edge+ អាចបញ្ចេញនូវរូបភាពដែលមានពណ៌ចម្រុះស្រស់ស្អាតច្បាស់ល្អ រីឯ iPhone 6s វិញ ជាមួយនឹងអេក្រង់ IPS LCD របស់វា អាចធ្វើឲ្យវាបញ្ចេញនូវពណ៌ដែលមានលក្ខណៈធម្មជាតិជាង។

 

ការដំណើរការរបស់ iPhone 6s និង Galaxy S6 Edge+

iPhone 6s មានភ្ជាប់មកជាមួយនូវ 64-bit Apple A9 processor ថ្មី ដែលអាចធ្វើឲ្យទូរស័ព្ទនេះមានឥទ្ធិពលខ្លាំងជាងម៉ូដែលមុនៗរបស់វាដល់ទៅ 70% ខាងផ្នែក CPU និង 90% ខាងផ្នែក GPU, ដូចគ្នាផងដែរ ជាមួយនឹង 64-Bit Octa-core (2.1GHz Quad + 1.5GHz Quad) Exynos 7420 processor និង 4GB RAM, Galaxy S6 Edge+ ក៏មានឥទ្ធិពលខ្លាំងផងដែរ។ យើងជឿថា ទូរស័ព្ទទាំងពីរនេះអាចផ្ដល់នូវបទពិសោធន៍ដ៏ល្អ ជូនដល់អ្នកប្រើប្រាស់បានស្រដៀងគ្នា ហើយកម្លាំងនៃការ processing របស់ទូរស័ព្ទទាំងពីរនេះគឺមិនមែនជាបញ្ហាទៀតឡើយ។

 

កាមេរ៉ារបស់ iPhone 6s និង Galaxy S6 Edge+

រូបភាព iPhone 6S ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ techadvisor

រូបភាព iPhone 6S ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ techadvisor

iPhone 6s មានកាមេរ៉ាក្រោយ ដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 12MP ធំជាង iPhone 6 កាមេរ៉ា ដែលមានត្រឹមតែ 8MP ហើយកាមេរ៉ាមុខរបស់វាមានទំហំ​មេហ្គាភិចស៊ែលចំនួន 5MP ដដែល។ យើងជឿថា កាមេរ៉ារបស់ iPhone 6s នឹងអាចថតរូបដ៏ច្បាស់ល្អដូចជា iPhone 6 ដែរព្រោះវាជា upgrade របស់ iPhone 6 កាមេរ៉ា ហើយក៏ប្រហែលជាល្អជាងផង។ កាមេរ៉ារបស់ iPhone 6s ក៏អាចថតជា 4K វីដេអូ និង Live Photo បានផងដែរ។

រូបភាព Galaxy S6 Edge+ ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Galaxy S6 Edge+ ពេលថតវីដេអូ។ ដកស្រង់ចេញពីវែបសាយ Samsung

ចំពោះ Galaxy S6 Edge+ វិញ កាមេរ៉ារបស់វាពិតជាអាចថតរូបបានល្អស្រស់ស្អាតច្បាស់ល្អមែន ជាមួយនឹងកាមេរ៉ាក្រោយ ដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 16MP មានភ្ជាប់មកជាមួយនឹង optical image stabilisation ដែលអាចថតរូបបានយ៉ាងលឿន និងមិនញ័រ ហើយកាមេរ៉ាមុខរបស់វាក៏មានទំហំមេហ្គាភិចស៊ែលដូច iPhone 6s ផងដែរគឺ 5MP។

 

Operating System (OS) របស់ iPhone 6s និង Galaxy S6 Edge+

iPhone 6s មានដំណើរការនៅលើ iOS9 ដែលសរសេរដោយក្រុមហ៊ុន Apple ផ្ទាល់ រីឯ Galaxy S6 Edge+ មានដំណើរការនៅលើ Android OS ដែលសរសេរដោយក្រុមហ៊ុន Google។ បទពិសោធន៍ ដែល OS ទាំងពីរអាចផ្ដល់ជូនអ្នកមានលក្ខណៈខុសគ្នា ដូច្នេះហើយមុននឹងអ្នកសម្រចចិត្តជ្រើសរើសថាគួរយកទូរស័ព្ទមួយណារវាងទូរស័ព្ទ smartphone ទាំងពីរនេះ អ្នកគួរសួរខ្លួនឯងសិនថាតើអ្នកចូលចិត្តបទពិសោធន៍នៃការប្រើប្រាស់ smartphone របស់អ្នកបែបណា។

ចំនួន Apps ដែលមាននៅក្នុង App Store សម្រាប់ iOS និងក្នុង Play Store សម្រាប់ Android ក៏មានភាពខុសគ្នាមួយចំនួនផងដែរ។ ទោះបីជា OS ទាំងពីរមានសម្បូរទៅដោយ Apps ជាច្រើនផ្សេងៗដល់ទៅរាប់លាន Apps ក៏ដោយ ក៏យើងអាចឃើញថា iOS អាចផ្ដល់ជូនអ្នកនូវ Apps ដែលមានគុណភាពល្អៗបានច្រើនជាង Android Apps ដែរ តែអ្នកក៏ត្រូវចំណាយលុយទិញ Apps ភាគច្រើនទាំងនោះនៅក្នុង iOS ជាងក្នុង Android ផងដែរ។ លើសពីនេះ Android បានបើក Codes របស់ពួកគេជាសាធារណៈសម្រាប់ Developers ជាច្រើនធ្វើការកែ interface របស់វា និងកែអ្វីផ្សេងៗទៀតដែល Android អនុញ្ញាតឲ្យកែបាន ដូច្នេះអ្នកអាចជ្រើសរើស Themes ជាច្រើនសម្រាប់ Galaxy S6 Edge+ របស់អ្នកបានតាមតម្រូវចិត្តរបស់អ្នកជាមួយនឹង Android OS ក៏ប៉ុន្តែអ្នកមិនអាចធ្វើបែបនេះបានទេជាមួយ iOS។ ពិសេសជាងនេះ Smartphone ទាំងពីរនេះសុទ្ធតែមានមុខងារដើម្បីស្កេនម្រាមដៃ ដែលជារបស់មានប្រយោជន៍នៅក្នុងសម័យថ្មីនេះ ដូចគ្នា។

 

ថ្មរបស់ iPhone 6s និង Galaxy S6 Edge+

ចំពោះថ្មរបស់ iPhone 6s វាអាចកាន់ថ្មបានដល់ទៅជិតមួយថ្ងៃពេញដោយអ្នកមិនចាំបាច់ភ័យព្រួួយរឿងអស់ថ្មនៅពាក់កណ្តាលថ្ងៃនោះទេ តែផ្ទុយទៅវិញ ចំពោះ Samsung Galaxy S6 Edge+ ដែលដូចជាទូរស័ព្ទ Samsung ភាគច្រើនដែរ គឺវាឆាប់ស៊ីថ្ម និងមិនសូវកាន់បានដល់ពេញមួយថ្ងៃនោះទេ។

ជាមួយថ្មរបស់ iPhone 6s អ្នកអាចនិយាយបានរហូតដល់ទៅ ១៤ ម៉ោងតាមរយៈ 3G និងអាចប្រើប្រាស់ Internet បានដល់ទៅ ១០ ម៉ោងតាមរយៈ 3G និង LTE និងបានដល់ទៅ ១១ ម៉ោងតាមរយៈ WiFi។ ចំពោះ Samsung Galaxy S6 Edge+ ដើម្បីដោះស្រាយពីបញ្ហាឆាប់អស់ថ្មរបស់ទូរស័ព្ទនេះ ក្រុមហ៊ុន Samsung បានបង្កើតឲ្យមានមុខងារ Fast Charge ហើយជាមួយនឹងមុខងារនេះ អ្នកអាចសាកថ្មរបស់ Galaxy S6 Edge+ អ្នកបានយ៉ាងលឿនឆាប់ពេញ។ ហើយអ្នកក៏អាចរកទិញបាននូវ Wireless Charger និង Power Bank ដែលក្រុម Samsung ឌីហ្សាញជាពិសេសសម្រាប់ទូរស័ព្ទ Samsung សម័យថ្មីនេះ ដើម្បីឲ្យការប្រើប្រាស់ smartphone របស់អ្នកកាន់តែងាយស្រួល។

រូបភាព Samsung Wireless Charger។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Samsung Wireless Charger។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Samsung Fact Charge (Power Bank)។ ដកស្រង់ចេញពីវែបសាយ Samsung

រូបភាព Samsung Fact Charge (Power Bank)។ ដកស្រង់ចេញពីវែបសាយ Samsung

 

តម្លៃរបស់ iPhone 6s និង Galaxy S6 Edge+

ដោយសារតែ iPhone 6s មិនទាន់មានវត្តមានក្នុងទីផ្សារនៅប្រទេសកម្ពុជា ខ្ញុំនឹងធ្វើការប្រៀបធៀបតម្លៃរបស់ smartphone ទាំងពីរនេះជាតម្លៃនៅក្នុងប្រទេសអាមេរិក (តាមរយៈក្រុមហ៊ុន AT&T) ហើយអ្នកអាចប្រមើរមើលបានថា វាអាចនឹងមានតម្លៃខុសគ្នាប៉ុនណានៅក្នុងប្រទេសកម្ពុជា។ ចំពោះ iPhone 6s  64GB វាអាចមានតម្លៃប្រហែល …… នៅឯប្រទេសអាមេរិក រីឯ 64 GB Galaxy S6 Edge+ វិញវាមានតម្លៃប្រហែល $815 និងតិចជាងនេះ $100 សម្រាប់ 32GB បើអ្នកទិញពីក្រុមហ៊ុន AT&T ហើយវាអាចមានតម្លៃថ្លៃជាងនេះប្រហែល $50 បើអ្នកទិញនៅក្រុមហ៊ុនផ្សេងទៀត។

 

ជាទីបញ្ចប់នេះ តាមរយៈការប្រៀបធៀបខាងលើ iPhone 6s និង Samsung Galaxy S6 Edge+ គឺសុទ្ធតែមានឥទ្ធិពលខ្លាំង និងចំនុចល្អរៀងៗខ្លួន ធ្វើឲ្យយើងពិបាកក្នុងការសម្រេចចិត្តថាគួរយកមួយណាណាស់។ តាមយោបល់របស់ខ្ញុំ ដើម្បីជ្រើសរើសយកមួយរវាងទូរស័ព្ទទាំងពីរនេះបើសិនជាគេឲ្យជម្រើសអ្នកនោះ អ្នកគួរគិតថាតើអ្នកចូលចិត្តបទពិសោធន៍ក្នុងការប្រើប្រាស់ smartphone របស់អ្នកបែបណា។ បើអ្នកចូល iOS និងការឌីហ្សាញបែបសាមញ្ញស្អាត និងមានថ្មអាចកាន់បានដល់ទៅមួយថ្ងៃពេញ អ្នកគួរជ្រើសយក iPhone 6s តែបើអ្នកចូលចិត្ត Adroid និងការឌីហ្សាញបែបប្លែកគួរឲ្យចាប់អារម្មណ៍ និងមិនសូវប្រកាន់ពីថ្មរបស់វានោះ អ្នកគួរជ្រើសរើសយក Galaxy S6 Edge+។

អានបន្ត