MENU

iPad mini 4
Tag Archive

1118

iPad Mini 4 ថ្មីរបស់ក្រុមហ៊ុន Apple

បច្ចេកវិទ្យា

15/09/2015

ក្នុងអត្ថបទនេះ ខ្មុំនឹងធ្វើការរៀបរាប់អំពី iPad Mini 4 ថ្មីដែលក្រុមហ៊ុន Apple បានប្រកាសនៅព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០១៥ នេះជាមួយនឹងផលិតផល និង updates ផ្សេងៗទៀត។ ខ្ញុំនឹងរៀបរាប់យ៉ាងខ្លីៗ ទៅលើលក្ខណៈពិសេសៗមួយចំនួនរបស់ iPad Mini 4 ដូចជា ការឌីហ្សាញ, processor, កាមេរ៉ា, Touch ID, WiFi + 4G/LTE or Cellular, operating system, និងតម្លៃរបស់វានៅសហរដ្ធអាមេរិក។

 

ការឌីហ្សាញរបស់ iPad Mini 4

រូបភាព iPad mini 4

រូបភាព iPad mini 4

iPad Mini 4 ត្រូវបានឌីហ្សាញឲ្យស្រាល និងស្ដើងជាងម៉ូដែលមុនៗ ដែលមានទម្ងន់ត្រឹមតែ 298.8 ក្រាមចំពោះ WiFi ម៉ូដែល និង 304 ក្រាមចំពោះ WiFi + Cellular (4G/LTE) ម៉ូដែល ហើយវាមានកម្រាស់ 6.1 មីលីម៉ែត្រ (ស្ដើងជាងម៉ូដែលមុន 18%)។ iPad Mini 4 មានទំហំអេក្រង់ 7.9 អ៊ីញ Retina Display ដែលមានផ្ទុកចំនួនភិចស៊ែលរហូតដល់ទៅ 3.1 លានផិចស៊ែល (2048 x 1536 ភិចស៊ែល) ត្រូវនឹង 326 ភិចស៊ែលក្នុងមួយអ៊ីញ។ ហើយ iPad Mini 4 ថ្មីនេះមាន ៣ ពណ៌សម្រាប់ជ្រើសរើសដូចម៉ូដែលមុនដែរ គឺពណ៌ប្រាក់ ពណ៌ប្រផែស និងពណ៌មាស។

 

Apple A8 Processor ភ្ជាប់មកជាមួយនឹង M8 Motion Coprocessor

រូបភាពរបស់ Apple A8 Processor

រូបភាពរបស់ Apple A8 Processor

iPad Mini 4 មានបំពាក់មកជាមួយនឹង 64-bit Apple A8 Processor ដែលជា processor ជំនាន់ទី២ របស់ក្រុមហ៊ុន Apple ហើយវាមានល្បើនលឿនជាង processor A7 ជំនាន់មុនដល់ទៅ 1.3 ដង (30% លឿនជាងមុន) ខាងផ្នែក CPU និង 1.6 ដង (60% លឿនជាងមុន) ខាងផ្នែក GPU។ ដោយសារតែ CPU និង GPU លឿនជាងមុន iPad Mini 4 អាចធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់ iPad Mini របស់អ្នកកាន់តែល្អប្រសើរជាងមុន ជាមួយនឹងដំណើរការក្នុងម៉ាស៊ីនលឿនមិនអាក់ និងរូបភាពក្រាហ្វិចច្បាស់ល្អ។ បន្ថែមពីនេះ ថ្មរបស់ iPad Mini 4 អាចកាន់បានរហូតដល់ទៅ ១០ ម៉ោងឯនោះ។

 

កាមេរ៉ារបស់ iPad Mini 4

រូបភាព iPad mini 4

រូបភាព iPad mini 4

ចំពោះកាមេរ៉ាវិញ iPad Mini 4 មានកាមេរ៉ាមុខ (FaceTime HD Camera) ដែលមានទំហំមេហ្គាភិចស៊ែល 1.2MP ដូចម៉ូដែលមុនដែរ និងអាចថតវីដែអូបានទំហំ 720p HD និងកាមេរ៉ាខាងក្រោយ (iSight) ដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 8MP ធំជាងម៉ូដែលមុនដែលមានត្រឹមតែ 5MP ហើយអាចថតវីដេអូបានទំហំ 1080p HD។

 

Touch ID

បច្ចេកវិទ្យារបស់ Apple Touch ID

បច្ចេកវិទ្យារបស់ Apple Touch ID

Touch ID គឺជាបច្ចេកវិទ្យានៃការស្កេនម្រាមដៃរបស់ក្រុមហ៊ុន Apple ដែលបានចេញតាំងពីពីរឆ្នាំមុន ដើម្បីធ្វើឲ្យឧបករណ៍របស់អ្នកកាន់តែមានសុវត្ថិភាព និងងាយស្រួលក្នុងការប្រើប្រាស់។ ជាមួយនឹង Touch ID អ្នកអាចស្កេនម្រាមដៃអ្នកនៅលើ Home Button របស់ iPad Mini 4 របស់អ្នក ដែលមានបង្កប់នូវសេនស័រពីខាងក្រោម ដើម្បីដោះសោរ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុង app នីមួយៗ និងដើម្បីទិញរបស់ផ្សេងៗ នៅក្នុង App Store, iTune Store និង iBook Store។

 

មានល្បឿន WiFi និង 4G/LTE លឿនជាងមុន

iPad Mini 4 មានភ្ជាប់មកនូវ 802.11a/​b/​g/​n/​ac បច្ចេកវិទ្យា Wi-FI ខ្ពស់ ដែលអាចមានល្បើនដោនឡោដអាចឡើងដល់ទៅ 866Mbps រី​ឯ 4G/LTE ដែលមាននៅក្នុង WiFi + Cellular ម៉ូដែលរបស់ iPad Mini 4 វិញក៏មានល្បឿនលឿនផងដែរ ដែលល្បឿនដោនឡោដអាចឡើងដល់ទៅ 150Mbps (50% លឿនជាងមុន)។ ជាមួយនឹង WiFi និង 4G/LTE ដែលទទួលទិន្នន័យបានលឿន និងងាយស្រួលជាងមុន អ្នកយក iPad Mini 4 របស់អ្នកតាមខ្លួនដើម្បីធ្វើការងាររបស់អ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ យើងនឹងមិនមានឃើញមានភាពខុសប្លែកគ្នាអ្វីច្រើនលើល្បើនអ៊ិនធឺណេតខ្លាំងនោះទេនៅឯប្រទេសកម្ពុជា ពីព្រោះឥឡូវនៅមិនទាន់មានក្រុមហ៊ុនអ៊ិនធឺណេតណាអាចផ្ដល់ល្បឿនអ៊ិនធឺណេតលឿនដល់នោះទេ។

 

Operating System ថ្មី iOS9

ដូចជាផលិតថ្មីៗរបស់ក្រុមហ៊ុន Apple ផ្សេងទៀតដែរ iPad Mini 4 ក៏មានមកជាមួយនឹង iOS9 ដែលជា operating system ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple។ ជាមួយនឹងលក្ខណៈពិសេសៗរបស់ iOS9 ដូចជា Siri, QuickType Keyboard, និង Multitasking ដែលក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើង រួមនឹង apps ដែលមានស្រាប់នៅក្នុង iPad Mini 4 របស់អ្នក វាអាចធ្វើឲ្យការងាររបស់អ្នកកាន់តែងាយស្រួល និងមានប្រសិទ្ទិភាព។

 

តម្លៃរបស់ iPad Mini 4 នៅសហរដ្ធអាមេរិក

ខាងក្រាមនេះគឺជាតារាងតម្លៃរបស់ iPad Mini 4 នៅសហរដ្ធអាមេរិក៖

  • ចំពោះ iPad Mini 4 ជាមួយនឹង WiFi ម៉ូដែល
    • 16GB = $399
    • 64GB = $499
    • 128GB = $599
  • ចំពោះ iPad Mini 4 ជាមួយនឹង WiFi + Cellular ម៉ូដែល
    • 16GB = $529
    • 64GB = $629
    • 128GB = $729

 

សរុបឲ្យខ្លីមក iPad Mini 4 គឺជាឧបករណ័បច្ចេកវិទ្យាថ្មីមួយ ដែលជា upgrade របស់ iPad Mini 3 ដែលអាចជួលសម្រួលដល់ការងារជាច្រើនរបស់យើង ហើយវាមានរាងតូចស្អាត និងមានភាពងាយស្រួលក្នុងការយកតាមខ្លួន ដូច្នេះហើយអ្នកអាចធ្វើការងាររបស់អ្នកបានយ៉ាងស្រួលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បើសិនជាអ្នកមានសំណួរ និងមតិអ្វីចង់បន្ថែមអំពីអត្ថបទនេះ សូមមេត្តាបញ្ចេញមតិរបស់អ្នកនៅក្នុងកន្លែងបញ្ចេញមតិខាងក្រោម។

រូបភាព iPad mini 4

រូបភាព iPad mini 4

អានបន្ត