ការដាក់បង្ហាញនៅ MWC ឆ្នាំ 2015 HTC Vive គឺជាការបោះជំហានរបស់ក្រុមហ៊ុនតៃវ៉ាន់ដំបូងបំផុតដែលចាប់ផ្តើមនូវ Virtual Reality headset (កាសភាពពិតបែបសមប្បនិម្មិត) ហើយឥឡូវនេះវាត្រៀមខ្លួនជាស្រេចសម្រាប់ការផ្សព្វផ្សាយទៅដល់ពិភពលោក ។
HTC Vive នេះត្រូវបានផលិតដោយក្រុមហ៊ុន HTC និងក្រុមហ៊ុន Valve ដែលជាដៃគូសហការនិងជាក្រុមហ៊ុនចែកចាយ ប្រព័ន្ធឌីជីថល Online Game ដ៏ធំបំផុតរបស់អាមេរិកដែលបច្ចុប្បន្នខ្លួនមាន Game ល្បីៗដូចជា Half-Life, Portal និង DOTA 2 ។ល។
ខាងក្រោមនេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹង
Design and features (ការរចនា និងលក្ខណៈពិសេស)
ការរចនាឡើងវិញថ្មីធ្វើអោយវាតូចជាងមុន និងមានផាសុខភាពកាន់តែច្រើនក្នុងការពាក់ មិនតែប៉ុណ្ណោះអ្នកក៏អាចប្រើវាជាមួយនឹងវ៉ែនតាបានផងដែរ។
លក្ខណៈពិសេសថ្មីរបស់ Vive នេះគឺអាចតភ្ជាប់ទៅទូរស័ព្ទ iPhone និងទូរស័ព្ទ Android ដើម្បីផ្តល់នូវការជូនដំណឹងនិងសារនៅពេលអ្នកស្ថិតនៅក្នុង VR ហើយវាត្រូវបានគេហៅថា Vive Phone Services ដូចជាការដាក់បញ្ចូលកាមេរ៉ា ហាក់ដូចជាមាននៅទីនោះដើម្បីជួយឱ្យមនុស្សចំណាយពេលវេលាសំរាប់ VR Games និងភាពយន្ត ខណៈពេលពួកគេកំពុងជក់ចិត្តនៅក្នុងពិភពលោកពិតប្រាកដមួយអញ្ចឹង។
Hardware specs (លក្ខណៈពិសេសនីមួយៗ)
HTC Vive មានអេក្រង់ទំហំ 1080 x 1200 ចំនួនពីរ ដូច្នេះ Display ម្ខាងគឺមានទំហំ 1080 x 1200។ ទាំងនេះផ្តល់ឱ្យ Vive នូវចំនួនសរុបនៃ resolution 2160 x 1200 ភិចសែលនិង ទ្រង់ទ្រាយរូបភាព ratio 9:5 ដែលផ្ទុយទៅនឹងកាសផ្សេងទៀតដែលជាលក្ខណៈស្ដង់ដារដែលមានទ្រង់ទ្រាយរូបភាព ratio 16:9 ហើយលទ្ធផលទទួលបាននោះគឺ រូបភាពខ្ពស់ជាងមុនប៉ុន្តែវាធ្វើអោយមានអារម្មណ៍ បែបធម្មជាតិជាងមុនផងដែរ។
អេក្រង់នេះដើរនូវកំរឹត 90Hz ដែលស្មើនឹង Oculus Rift ប៉ុន្តែទាបជាង Project Morpheus របស់ក្រុមហ៊ុន Sony ដែលមានដល់ទៅ 120Hz ឯណោះ។
វាមានកាមេរ៉ាមុខដែលមានន័យថា ពិភពលោកពិតប្រាកដអាចត្រូវបានក្លាយទៅជាសមប្បនិម្មិត។ នៅក្នុងលក្ខខណ្ឌនៃការលេងហ្គេម នេះបានបើកចំហនូវលទ្ធភាពថ្មីសម្រាប់បទពិសោធន៍បន្ថែមនោះទេតែសំខាន់វានឹងជួយអ្នកប្រើប្រាស់ផ្លាស់ទីនៅជុំវិញបរិយាកាសពិភពលោកពិតប្រាកដរបស់ពួកគេដោយមិនដោះកាសនោះចេញ។ លើសពីនេះទៅទៀតវាអាចដោត USB ឬរន្ធកាស 3.5mm បានផងដែរ។
កាសនេះមាន gyrosensor, accelerometer និង laser position sensor ដែលដំណើរការរួមគ្នាដើម្បីតាមដានទីតាំងក្បាលរបសអ្នក ហើយមិនដូច Gear VR និង Sony’s Project Morpheus នោះឡើយ។ បើនិយាយពីកុំព្យូទ័រវិញគឺវាត្រូវការក្រាហ្វិកធំ និងល្បឿនលឿនទើបអាចទ្រទ្រង់ជាមួយ HTC Vive នេះបាន។
Motion tracking (ឧបករណ៍តាមដានចលនា)
Motion tracking គឺជាឧបករណ៍តាមដានចលនាហើយវាមាន wireless infrared Lighthouse cameras ពីរទៀតដែលសំរាប់ដាក់កែងនៃបន្ទប់ បន្ទាប់មកវាតាមចាប់យក sensor របស់កាសទាំង 37 (សរុបទាំងអស់ 70 sensor រួមទាំងដៃបញ្ជារនីមួយៗ)។
លទ្ធផលគឺថាអ្នកអាចផ្លាស់ទីដោយសេរីនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់អ្នក នៅពេលដែលអ្នកពាក់កាសហើយវានឹងតាមដានរាល់ការផ្លាស់ប្តូរចលនារបស់អ្នក។
Controllers (ដៃបញ្ជារ)
ដៃបញ្ជាររបស់ Vive សំរាប់ឆ្នាំ 2016 នេះគឺជាជំនាន់ទី 2 ជាមួយ trackpad, buttons និងការក្តាប់ pressure-sensitive នៅក្នុងដៃនីមួយៗ។ វាជាការឆ្លើយតបសំរាប់តំរូវការ បែបធម្មជាតិ និងជាវិធីដែលល្អឥតខ្ចោះជាមួយពិភពសមប្បនិម្មិតមួយនេះ។
ឥឡូវនេះវាបំពាក់ទៅដោយ wireless (ឥតខ្សែ) និង battery powered (ប្រើថាមពលថ្ម), ដៃបញ្ជាររួមបញ្ចូលទាំងគន្លឹះប៊ូតុងពីរនៅខាងក្រោមចង្អុលដៃ , ប៊ូតុង Home និង touchpad រង្វង់មូលដូចជំនាន់មុនផងដែរ។
Games and content (Game និង មាតិកា)
Vive បានបង្អួតជាមួយនឹងវីដេអូ demos ដែលរួមបញ្ចូល Game ដូចជា ការរុករករ៉ែនៅក្រោមទឹក , ចម្អិនស៊ុបប៉េងប៉ោះ , Portal និង tiny battlefield។
មិនតែប៉ុណ្ណោះក្រុមហ៊ុន HTC ក៏ទទួលបានផលប្រយោជន៍ធំជាងក្រុមហ៊ុនផ្សេងទៀត ដែលបង្កើតកាស VR នេះក្នុងភាពជាដៃគូរបស់ខ្លួនជាមួយនឹង Valve – ដែលមានចំនួនទឹកប្រាក់យ៉ាងច្រើននៃ Steam games ដែលមានលេខកូដចាំបាច់ដើម្បីធ្វើការជាមួយ Oculus Rift ហើយ Valve បានបញ្ចេញ open source API ( ការសរសេរកូដកម្មវិធី ) ដូច្នេះអ្នកអភិវឌ្ឍន៍អាចធ្វើឱ្យផលិតផលរបស់ពួកគេ ( មិនមែនគ្រាន់តែ Game ទេ ) អាចប្រើប្រាស់ជាមួយ SteamVR បាន។
ក្រុមហ៊ុន HTC បានប្រកាសបញ្ជីឈ្មោះមាតិកាដ៏គួរឱ្យចាប់អារម្មណ៍នៃដៃគូសហការសម្រាប់ Vive រួមបញ្ចូលដូចជា HBO, Lionsgate , ក្រុមហ៊ុន Google និងសារមន្ទីរវិមានជាតិរបស់តៃវ៉ាន់ផងដែរ។
កាលបរិច្ឆេទចេញ និង តម្លៃ
កំណែរបស់ HTC Vive ថ្មីនឹងមានលក់នៅខែមេសាឆ្នាំ 2016 ដោយមានការបញ្ជាទិញមុនបានចាប់ផ្តើមនៅថ្ងៃទី 29 ខែកុម្ភៈ។
យើងដឹងថា Vive នឹងមានតម្លៃថ្លៃជាង Oculus Rift មែនទេ? ពិតជាត្រឹមត្រូវណាស់ Oculus Rift មានតំលៃត្រឹមតែ 500$ ជាមួយនឹងការចំណាយចុងក្រោយគឺ 599$ បន្ទាប់ពីការដឹកជញ្ជូន ខណៈពេលដែល Vive មានតំលៃលើស Oculus ជាមួយតំលៃ 799$ ឯណោះ។
HTC Vive គឺជាឧបករណ៍ Game សមប្បនិម្មិតតែមួយគត់ដែលមានការចាប់អារម្មណ៍ដ៏ច្រើនលើសលុបពីបណ្តាញសង្គមនាពេលបច្ចុប្បន្នដែលមានការបញ្ជាទិញមុនក្នុងរយៈពេល 10 នាទីបាន 12 លានដុល្លាឯណោះ។
ខាងក្រោមនេះគឺជាវីដេអូពីការ Test របស់ HTC Vive: