MENU

HP
Tag Archive

1145

ក្រុមហ៊ុន HP បានចេញកុំព្យូទ័រ Spectre x360 ស៊េរីថ្មី ស្ដើង ថ្មកាន់បានយូរ និងរាងស្អាតជាងមុន

បច្ចេកវិទ្យា

14/10/2016

ក្រុមហ៊ុន HP ទើបតែបានធ្វើការឌីហ្សាញឡើងវិញនូវលេបថប super slim HP Spectre របស់ពួកគេ ទៅជា Spectre x360 ដែលធ្វើឲ្យវាជាប់ឈ្មោះជា laptop ល្អជាងគេក្នុងចំនោមលេបថបទាំងអស់របស់ HP ហើយវាមានកម្រាស់ស្ដើង ស្អាត មានថាមពលថ្ម និង CPU ខ្លាំងជាងស៊េរីមុនរបស់វា។ ក្រុមហ៊ុន HP បានបញ្ចូលការឌីហ្សាញថ្មីរបស់ពួគគេក្នុងលេបថបមួយនេះ រួមមាន ការឌីហ្សាញ Logo ថ្មី និងមុខងារអាចបត់អេក្រង់បាន 360 ដឺក្រេទៅក្រោយ។

hp-spectre-13-3_edgetoedge_kb

ក្រុមហ៊ុន HP បានដើរផ្លូវជាមួយក្រុមហ៊ុន Dell ក្នុងការឌីហ្សាញអេក្រង់លេបថប ដែលមានគែមអេក្រង់តូច តែបានទុកគែមខ្លះនៅផ្នែកខាងលើអេក្រង់សម្រាប់ដាក់កាមេរ៉ា webcam។ លេបថប Spectre x360 មានកម្រាស់ 13.8 mm (មីលីម៉ែត្រ) ស្ដើងជាងជំនាន់មុនរបស់វា 13 ភាគរយ និងមានទម្ងន់ 1.3 kg (គីឡូក្រាម) ស្រាលជាមុន 11 ភាគរយ ហើយក្រុមហ៊ុន HP បានអះអាងថាវាមានថាមពលថ្មបានយូរជាងមុន មូលហេតុចម្បងដោយសារ processor ថ្មីរបស់វា។

hp-spectre-13-3_floatingmodes

 

Spec របស់លេបថប Spectre x360៖

  • Kaby Lake Core i5 and i7 Processors
  • ទំហំអង្គចងចាំរហូតដល់ទៅ 1 TB SSD
  • ទំហំ RAM អាចឡើងដល់ 16 GB RAM
  • Windows Hello camera
  • រន្ធ USB-C (Thunderbolt 3) ports ចំនួនពីរ និងរន្ធ Type-A 3.0 port ចំនួនមួយ
  • Bang & Olufsen speakers ចំនួន 4 គ្រាប់
  • Fast charging (សាកថ្មឡើងដល់ 90 ភាគរយ ក្នុងរយៈពេល 90 នាទី)

hp-spectre-x360-13-3_bang-olufsen-796x447

hp-spectre-13-3_floating_open

ចំពោះអេក្រង់របស់ Spectre x360 ទំហំ 13.3 អ៊ីញនេះ ក្រុមហ៊ុន HP បានកំណត់ទំហំ resolution តែត្រឹម 1080p IPS resolution តែប៉ុណ្ណោះសម្រាប់ការលក់បច្ចុប្បន្ន វាអាចនឹងមានការ update លើ version ក្រោយបើសិនជាមានតម្រូវការច្រើនលើអេក្រង់ល្អជាងនេះ ជាពិសេសសម្រាប់អ្នកខាងឌីហ្សាញ និងអ្នកថតរូប ក៏ប៉ុន្តែទំហំ resolution នេះ គឺវាគ្រប់គ្រាន់ហើយសម្រាប់ធ្វើការងារមួយចំនួនធំ សម្រាប់កុំព្យូទ័រលេបថប ដែលតូចអាចយកតាមខ្លួនបានគ្រប់ទីកន្លែងមួយនេះ។ ហើយម្យ៉ាងទៀត ក្រុមហ៊ុន HP ធ្វើបែបនេះ គឺដើម្បីអាចគាំទ្រការអះអាងរបស់ពួកគេថាថ្មរបស់វាអាចប្រើបានដល់ទៅ 15 ម៉ោង។

អ្នកអាចរកជាវកុំព្យូទ័រលេបថប Spectre x360 នេះបាននៅក្នុងវែបសាយរបស់ HP (HP.com) ដែលវាមានតម្លៃចាប់ពី $1,050 ឡើងទៅ។

អានបន្ត

846

HP Spectre 13.3 laptop ដែលស្តើងជាងគេក្នុងពិភពលោក

បច្ចេកវិទ្យា

09/04/2016

ក្រុមហ៊ុន HP ដែលជាក្រុមហ៊ុនដែលផលិតនូវកុំព្យូទ័រដ៏ធំ នៅក្នុងពិភពលោក បានកំពុងតែធ្វើការដើម្បីជំរុញ ផលិតផលរបស់ខ្លួនអោយខ្លាំងជាងគេ។ កំឡុងពេលនេះ ពួកគេបានបញ្ចេញនូវ កុំព្យូទ័រថ្មីមួយដែលពិភពលោកបាន ដាក់នាមថ្មីថាជាកុំព្យូទ័រ Laptop ដែលស្តើងជាងគេក្នុងពិភពលោក។ ហេតុអ្វីបានជាគេថាវាស្តើងជាងគេ ព្រោះ វាមានកំរាស់ត្រឹមតែ 10.4mmតែប៉ុណ្ណោះ បើប្រៀបទៅជាមួយនឹង Macbook Air ដែលមានកំរាស់ 17mm និង Macbook 12inch ដែលទើបនឹងចេញ ជាមួយនឹង RazerBlade stealth ដែលទាំងពីរនេះមានកំរាស់ 13mm។ តើវាមាន specification អ្វីខ្លះ? ហើយវាល្អយ៉ាងម៉េចខ្លះ?

how_thin_is_your_device_720-100653954-orig

តារាងពិព័រនាអំពី ភាពស្តើងនៃ laptop នៅពិភពលោក

Hyperbaric Chamber

Hyperbaric chamber គឺជាកន្លែងផ្ទុក នូវMotherboard និង cpu សំរាប់ធ្វើអោយវាទាំងពីរត្រជាក់។ ហេតុអ្វីបានជា HP លើកយករឿងនេះមកនិយាយ ព្រោះ CPU ដែលមានបានជ្រើសរើសសំរាប់ដាក់ក្នុងកុំព្យូទ័រ មួយគ្រឿងនេះគឺ Core i5/i7 ដែលជា CPU ដែលអាចមានកំដៅខ្ពស់នៅពេលប្រើ។ Hyperbaric chamber មានផ្ទុកទៅដោយ កង្ហា 2 ដែលស្តើង មានការងារក្នុងការបក់ខ្យល់ត្រជាក់ចូលទៅ Motherboard និង បញ្ចេញខ្យល់ក្តៅ ចេញតាមប្រហោងខាងក្រោយ។

ដកស្រង់ពីគេហទំព័រ pcworld

ដកស្រង់ពីគេហទំព័រ pcworld

Specification

CPU: Core i5/i7
Ram: 8GB
អង្គចងចាំ : 512GB SSD
អេក្រង់ ៖ 1,920×1,080 full HD non-touch screen 13.3 inch
VGA ជាប់
សំរាប់ថ្មរបស់វាអាចប្រើបានប្រហែល 9-10 ម៉ោង
មានរន្ធ 4៖ 3 ជាUSB-C និង រន្ធដោតកាស 1។ អ្នកអាចបញ្ចូលថ្មតាម រន្ធUSB-C មួយ។

Spectre_Saf_Gallery_zoom1

hp_spectre_13_3_back-100652827-orig

ដកស្រង់ចេញពីគេហទំព័រ​ pcworld

ជាងចុងក្រោយ laptop នេះសំរាប់តែការប្រើប្រាស់យកទៅតាមខ្លួន និង ងាយស្រួលសំរាប់អ្នកធ្វើការជំនួយ ធំៗ ដែលគេមិនចាំបាច់ត្រូវនឿយហត់នឹងយក កុំព្យូទ័រដែលធ្ងន់តាមខ្លួន។ សំរាប់អ្នកដែលចង់បាន កុំព្យូទ័រលេងហ្គេម អ្នកអាចទៅរកកុំព្យួទ័រដែលមានរៀងមាំជាងនេះបន្តិច ព្រោះកុំព្យូទ័រ នេះបើប្រើមិនប្រយ័ត្នអាច វៀច ឬ បាក់តែម្តង។

 

 

 

អានបន្ត