MENU

flashlight
Tag Archive

4925

LumiTact G700, ពិល ដែលភ្លឺជាងគេលើពិភពលោករបស់យោធាអាមេរិក ឥឡូវមានដាក់លក់ឲ្យសាធារណៈជនហើយ

បច្ចេកវិទ្យា

09/05/2016

LumiTact G700, ពិលភ្លឺជាងគេលើពិភពលោក ដែលបច្ចេកវិទ្យារបស់ពិលនេះត្រូវបានប្រើប្រាស់ដោយយោធា ទាហាន ក្រុមជួយសង្គ្រោះ អ្នកពន្លត់អគ្គីភ័យ និងប៉ូលីសរបស់អាមេរិក ហើយដែលពីមុនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ ឥឡូវនេះត្រូវបានដាក់លក់ឲ្យសាធារណៈជនប្រើប្រាស់ហើយ។

 

536081415_1280x720

 

តើវាភ្លឺខ្លាំងប៉ុនណាទៅ? អ្នកសាកគិតនៅពេលមានគេថតអ្នកនៅពេលយប់ដោយប្រើភ្លើង flash នោះអ្នកនឹងមានអារម្មណ៍ស្រវាំងភ្នែកមួយសន្ទុះធំ ទម្រាំតែមើលឃើញច្បាស់ធម្មតាវិញ ហើយឥឡូវគិតថាពន្លឺ flash នោះភ្លឺជាងនេះ 100 ដង និងបើកជាប់រហូត នេះគឺជាកម្លាំងដែលភ្លើងពិលមួយនេះភ្លឺ។ ជាមួយនឹងកម្លាំងពន្លឺភ្លឺខ្លាំងបែបនេះ អ្នកអាចប្រើវាធ្វើជារបស់ការពារខ្លួនពីអ្នកដែលចង់វាយប្រហារអ្នក ដូចជាចោរ ឬអ្នកដែលតាមអ្នកតាមផ្លូវស្ងាត់ៗពេលយប់បានយ៉ាងងាយ ដោយគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ។ ពិតជាអស្ចារ្យណាស់មែនទេ ដែលពិលមួយអាចនឹងជួយសង្គ្រោះអ្នកពីគ្រោះថ្នាក់បាន ហើយនេះគឺជាអ្វីដែលអ្នកទទួលបានពី ពិល LumiTact G700, Military Grade Tactical flashlight 

 

4-3

 

 

LumiTact G700 នេះ គឺត្រូវបានឌីហ្សាញឡើងដោយប្រើប្រាស់ដែកអាឡុយមីញ៉ូមម៉្យាងដ៏ធន់ ដែលគេប្រើសម្រាប់ផលិតយន្តហោះចំបាំង ហើយអ្នកអាចជ្រើសរើសបានពីរជម្រើស មួយមានប្រវែង 5.1 អ៊ីញ (12.954 cm) និងមួយទៀតមានប្រវែង 6.18 អ៊ីញ (15.6972 cm) ដែលមានដងវែងស្រួលកាន់។ ពិលនេះ ប្រើ LED Emitter Cree XM-L T6 សម្រាប់បញ្ជេញពន្លឺ និងក្បាលកែវគុជ ដែលអាចមានអាយុប្រើប្រាស់ដល់ទៅ 100,000 ម៉ោង។

អ្នកអាចធ្វើការ zoom ដើម្បីធ្វើការផ្តោតពន្លឺ ពីភ្លឺបែកធំ ទៅភ្លឺរួមតូចបាន 5 កន្លាក់ គឺ x2000, x1000, x500, x250, និង x1។ បន្ថែមពីនេះ អ្នកអាចបើកពន្លឺភ្លើងពិលនេះបាន 5 របៀបផ្សេងគ្នា ដែលមានដូចជា High ដើម្បីបានពន្លឺភ្លឺខ្លាំងបំផុត, Medium ដើម្បីបានពន្លឺភ្លឺល្មម, Low ដើម្បីបានពន្លឺភ្លឺខ្សោយជាងគេ, SOS ដើម្បីបានពន្លឺភ្លឹបភ្លែតសម្រាប់ហៅជំនួយនៅពេលមានអាសន្ន, និង Strobe ដើម្បីបានពន្លឺភ្លឹបភ្លែតលឿនជាង SOS សម្រាប់ផ្ដល់ជាសញ្ញា។

 

10-3

 

9-3

 

8-3

 

7-3

 

6-3

 

អ្នកអាចរកទិញពិល LumiTact G700 ដែលភ្លឺជាងគេលើពិភពលោកនេះពីប្រទេសអាមេរិក តាមរយៈ online shop ផ្សេងៗដូចជា Amazon បានក្នុងតម្លៃប្រហែល $225 ហើយនៅតាមកន្លែងលក់ខ្លះ គឺមានបញ្ចុះតម្លៃរហូតដល់ទៅ 75% ឯណោះ បើសិនជាអ្នកចង់ទិញវា ក៏ប៉ុន្តែសូមពិនិត្យឲ្យច្បាស់ផង វាអាចជាការក្លែងបន្លំ។

 

2-4

 

អានបន្ត