MENU

event
Tag Archive

948

ប៊ិច S Pen របស់ Samsung Galaxy Note 7 អាចដំណើរការបាននៅក្នុងទឹក

បច្ចេកវិទ្យា

22/07/2016

បើតាមរូបភាពដែលយើងទទួលបានពីលោក Evan Blass នោះគឺអាចជារូបភាពពិតប្រាកដរបស់ Galaxy Note 7 ដែលលេចចេញជាមួយនិង ប៊ិច S Pen ជំនាន់ថ្មីផងដែរ ។

 

Samsung-Galaxy-Note-7-with-S-Pen

 

និយាយអោយសង្ខេបទៅ ពាក្យចចាមអារាមទាំងអស់ដែលបែកធ្លាយអំពីវា ត្រូវបានបញ្ជាក់ដោយរូបភាពខាងលើ ។ ដូចដែលអ្នកបានឃើញហើយថា វាមានអេក្រង់កោងនៅគែមសងខាង (edge screen) ដូចនិង 7 edge អញ្ចឹង ហើយវាក៏ត្រូវបានគេបញ្ជាក់ផងដែរថានិងមានបំពាក់បច្ចេកវិទ្យា ចំណាំប្រស្រីភ្នែក ចំនែកឯមួយទៀតគឺរន្ធដោត USB Type-C ។ វាមានពណ៌ថ្មីបន្ថែមមួយទៀតគឺ ពណ៌ទឹកប៊ិច ។

លោក Mai Nguyên ម្ចាស់ហាងលក់ទូរស័ព្ទដៃនិងបច្ចេកវិទ្យា បានបង្ហោះរូបភាពដូចគ្នានៅលើគេហទំព័រ facebook របស់គាត់ បានអោយដឹងថាវានឹងបំពាក់អាវក្រោះការពារការជ្រាបទឹក រីឯប៊ិច S Pen ថ្មីនេះអាចអនុញ្ញាតឱ្យអ្នកសរសេរនៅលើ phablet នេះនៅក្នុងទឹកបានទៀតផង ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung មានរោងចក្រក្នុងប្រទេសវៀតណាម ហើយមិនតែប៉ុណ្ណោះ ម៉ូដែល Note 7 ជាច្រើនសម្រាប់ក្រុមហ៊ុន របស់សហរដ្ឋអាមេរិកដែលត្រូវបានអនុម័តដោយ: FCC ហើយមិនយូរទេនឹងអនុវត្តអក្សរសញ្ញា ” Made in Vietnam ” (SM-N930A សំរាប់ AT&T, SM-N930P សំរាប់ Sprint, ហើយនិង SM-N930R4 សំរាប់ U.S. Cellular) ដូច្នេះមានភាគរយតិចណាស់ដែលថា រូបភាពនេះជារូបភាពគំរូ ។

ជាមួយគ្នានេះដែរ ការសម្ពោធជាផ្លូវការក៏កាន់តែខិតជិតមកដល់ ហើយយើងសង្ឃឹមថាអ្វីទាំងអស់នេះនិងជាការពិត ។

សូមរង់ចាំមើលទាំងអស់គ្នានៅ ថ្ងៃទី 2 ខែ សីហា ថាតើ Samsung នឹងមានអ្វីពិសេសខ្លះដើម្បីបង្ហាញដល់មនុស្សទូទាំងពិភពលោក?

អានបន្ត

725

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF) នឹងប្រារព្ធម្ដងទៀតហើយចាប់ពីថ្ងៃទី ០៤ ខែធ្នូនេះទៅ

ភាពយន្ត, សង្គម

04/12/2015

ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF) នឹងត្រូវបានធ្វើការបើកសម្ភោធនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ គឺនៅក្នុងថ្ងៃនេះផ្ទាល់តែម្តង ហើយនេះ គឺជាព្រឹត្តិការណ៍ CIFF លើកទី៦ហើយចាប់ពី CIFF ដំបូងនៅឆ្នាំ ២០១០ មក ដែលថ្ងៃនេះផងដែរ នឹងអាចមានវត្តមានរបស់តារាហូលីវូដដ៏ល្បីមួយរូបគឺអ្នកនាង Angelina Julie ដែលគាត់ទើបតែមកប្រទេសកម្ពុជាដើម្បីគ្រោងដឹកនាំថតខ្សែភាពយន្តមួយរឿងនៅឯប្រទេសកម្ពុជាផ្ទាល់។

 

តើអ្វីទៅជាមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF)?

CIFF គឺជាព្រឹត្តិការណ៍មួយ ដែលប្រព្រឹត្តឡើងដើម្បីលើកស្ទួយដល់វិស័យខ្សែភាពយន្តនៅប្រទេសកម្ពុជាដោយប្រមូលផ្ដុំអ្នកដឹកនាំរឿង និងអ្នកទស្សនាជាច្រើនទាំងក្នុង និងក្រៅប្រទេសមកជុំគ្នានៅឯរោងមហោស្រពល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីទស្សនានូវខ្សែភាពយន្តល្បីៗគ្រប់ប្រភេទរួមមានភាពយន្តជាលក្ខណៈខ្លី វែង ឯកសារ និងគំនូរជីវចរជាដើម ដែលផលិតឡើងនៅ ឬនិយាយអំពីប្រទេសកម្ពុជាផ្ទាល់។

 

តើ CIFF នឹងធ្វើឡើងនៅថ្ងៃណា និងនៅកន្លែងណាខ្លះ ?

CIFF នឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៥ នេះដល់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៥ ហើយថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ នេះផងដែរ គឺជាថ្ងៃបើកសម្ភោធដើម្បីចាប់ផ្តើម CIFF លើកទី៦ នេះដែលនឹងធ្វើឡើងនៅឯសាលមហោស្រពចតុមុខ ដោយមានការចូលរួមជាកិត្តិយសដោយតារាហូលីវូដ អ្នកនា Angelina Julie និងដោយអ្នកដឹកនាំរឿងល្បីៗទាំងក្នុងនិងក្រៅប្រទេសផងដែរ។

ចំពោះខ្សែភាពយន្តទាំងអស់ដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍ CIFF ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៥ នេះ គឺនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តល្បីៗនៅក្នុងទីក្រុងភ្នំពេញដូចជា Legend Cinema (City Mall, TK Avenue, Stung Meanchey), Major Cineplex, Platinum Cineplex, វិទ្យាស្ថានភាសាបារាំង ឬ French Institute, មជ្ឈមណ្ឌលបុប្ផាណា ឬ Bophana Center, សាលមហោស្រពចតុមុខ, និងនៅកោះពេជ្រ។ ខាងក្រោមគឺជាកាលវិភាគនៃខ្សែភាពយន្តទាំងអស់ដែលនឹងចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍ CIFF លើកទី៦ នេះ៖

ទាញយក PDF សៀវភៅកម្មវិធី

ទាញយក PDF តារាពេលវេលាកម្មវិធី

 

តើ CIFF ត្រូវបានធ្វើឡើងដើម្បីអ្វី?

គោលបំណងចម្បងរបស់ CIFF គឺដើម្បីប្រមូលផ្ដុំនូវអ្នកដឹកនាំរឿងគ្រប់វ័យទាំងអ្នកជំនាញៗ និងអ្នកដឹកនាំរឿងថ្មីៗឲ្យមកជួបគ្នានៅកន្លែងតែមួយដើម្បីពិភាក្សា និងចែករំលែក រៀនសូត្រពីគ្នាអំពីបទពិសោធន៍នៃការដឹកនាំរឿង ហើយក៏ដើម្បីបញ្ចេញនូវស្នាដៃរបស់ពួកគេផ្ទាល់ផងដែរ។ ហើយសំខាន់ជាងនេះផងដែរ CIFF ត្រូវបានធ្វើឡើងដើម្បីឲ្យអ្នករាល់គ្នាមានភាពរីករាយក្នុងការទស្សនានូវខ្សែភាពយន្តដែលស្នាដៃរបស់អ្នកដឹកនាំខ្មែរ និងបរទេស ដែលថតនៅ ឬអំពីប្រទេសកម្ពុជា។

 

តើអ្នកត្រូវការអ្វីខ្លះដើម្បីចូលមើលភាពយន្តទាំងនោះបាន?

តាមដែលធ្លាប់ធ្វើឡើងពីមុនៗមក អ្នកអាចចូលទស្សនាខ្សែភាពយន្តទាំងនោះបានដោយចំណាយត្រឹមតែ $1 ក្នុងមួយសំបុត្រ ឬ ១០ សំបុត្រត្រឹមតែ $5 តែប៉ុណ្ណោះ ហើយដើម្បីចូលទស្សនាភាពយន្តដែលអ្នកចង់មើលបាន អ្នកគ្រាន់តែទៅរោងមហោស្រពដែលមាននៅក្នុងកាលវិភាគ ទៅតាមម៉ោងរឿងដែលអ្នកចង់ទស្សនា ហើយទិញសំបុត្រពីក្រុម CIFF ដែលនៅខាងមុខរោងភាពយន្តនោះ គឺជាការស្រេច។

 

អានបន្ត

3874

តើក្រុមហ៊ុន Apple នឹងប្រកាសអ្វីខ្លះនៅក្នុងព្រឹត្តិការណ៍ យប់នេះ?

បច្ចេកវិទ្យា

09/09/2015

ក្រុមហ៊ុន Apple នឹងធ្វើសេចក្ដីប្រកាសនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ ដែលតែងតែធ្លាប់ធ្វើជារៀងរាល់ឆ្នាំ អំពីផលិតផល​ និងកម្មវិធីថ្មីៗរបស់ពួកគេ នៅថ្ងៃទី ០៩ ខែកញ្ញា វេលាម៉ោង ១០ ព្រឹក នៅសាលប្រជុំ Bill Graham Civic ទីក្រុង San Francisco ប្រទេសអាមេរិក។ iPhone 6s, iPhone 6s Plus, iOS9, WatchOS 2 ជាមួយនឹង​ផលិតផល និងកម្មវិធីដ៏អស្ចារ្យផ្សេងៗដ៏ទៃជាច្រើនទៀត គឺជាអ្វីដែលមនុស្សភាគច្រើនរំពឹងទុកថា ក្រុមហ៊ុន Apple នឹងប្រកាសនៅក្នុងថ្ងៃនោះ។

iPhone 6s និង iPhone 6s Plus

yahoo1

រូបភាព iPhone។ ដកស្រង់ពីគេហទំព័រ Yahoo

អ្វីដែលមនុស្សភាគច្រើនរំពឹងទុកខ្លាំងជាងគេថា ក្រុមហ៊ុន Apple នឹងប្រកាសនៅក្នុងព្រឹត្តិការណ៏ដ៏សំខាន់នៅថ្ងៃស្អែកនេះគឺ iPhone 6s និង iPhone 6s Plus ។ ហើយ iPhone ទាំងពីរម៉ូដែលនេះ ក៏នឹងមានភ្ជាប់មកជាមួយ និង​មានការធ្វើឲ្យប្រសើរឡើង នូវ​លក្ខណៈពិសេសៗមួយចំនួនរបស់វាផងដែរ ដូចជា កាមេរ៉ា ១២ Megapixels ដែលច្បាស់ជាងកាមេរ៉ារបស់ iPhone ម៉ូដែលមុនៗ ដែលមានត្រឹមតែ ៨ megapixel, សបក iPhone ដែលក្រាស់ជាងម៉ូដែលមុនៗបន្តិច ដើម្បីចៀសវាងកុំឲ្យងាយបាក់ ឫវៀច (bendgate), និង Force Touch Display ដែលអាចវាស់ដឹងនូវកម្លាំងម្រាមដៃ ដែលអ្នកចុចនៅលើអេក្រង់។

 

Apple TV

gizmodo

រូបភាព Apple TV។ ដកស្រង់ពីគេហទំព័រ Gizmodo

Apple TV ដែលគេរំពឹងទុកថានឹងមានការកែប្រែធ្វើឲ្យប្រសើរឡើងជាច្រើនឆ្នាំមកហើយនោះ ក៏មានគេទស្សទាយថា នឹងមានការប្រកាស់ផ្លាស់ប្តូរជាច្រើនផងដែរនៅថ្ងៃទី ០៩ ខែកញ្ញានេះ។ គេជឿថា នឹងមានលក្ខណៈពិសេសជាច្រើនដែលត្រូវបានបន្ថែម និងធ្វើឲ្យប្រសើរឡើងទៅលើ Apple TV ដូចជា  processor ដែលល្អជាងមុន, Remote បញ្ចាដែលមាន Touchpad, មានភ្ចាប់មកជាមួយនឹង App Store , អាចផ្ទុកទិន្នន័យបានច្រើនជាងមុន, អាចបញ្ចាតាម Siri ដោយងាយស្រួល និង លក្ខណៈពិសេសផ្សេងៗជាច្រើនទៀត។

 

iPad Pro

yahoo

រូបភាព iPad Pro (ត្រូវបានកៃរូបរៀង)។ ដកស្រង់ពីគេហទំព័រ Yahoo

លើសពីនេះទៀត ក៏មានការទស្សទាយ ថាក្រុមហ៊ុន Apple នឹងមានចេញ iPad ថ្មី ដែលហៅថា iPad Pro ដែលមានអេក្រង់ធំ​រហូតដល់ទៅ ១២,៩ អិុញ ធំជាង iPad ផ្សេងៗទៀត ដែលធ្វើឲ្យមានភាពងាយស្រួល ដល់អ្នកដេគ័រ អ្នកឌីហ្សាញ អ្នកជំនួញ និងអ្នកជំនាញផ្សេងៗទៀតប្រើប្រាស់ ជាមួយនឹង Multitasking Feature ដែល ក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើងនៅក្នុង iOS ថ្មីផងដែរ។

 

iOS 9, OS X El Capitan និង WatchOS 2

slashgear

រូបភាព Beta របស់ WatchOS 2, OS X El Capitan និង iOS9 ដកស្រង់ពីគេហទំព័រ Slashgear

ខាងផ្នែក Software ក៏មានគេរំពឺងទុកថា នឹង​មានប្រកាសចេញពី Software Updates ថ្មីរបស់ iOS9, OS X El Capitan និង WatchOS 2 ដែល ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើជា Beta អស់មួយរយៈនោះផងដែរ។

 

ដើម្បីឲ្យច្បាស់ថាតើការទស្សទាយ និងការរំពឺងទុករបស់អ្នកគាំទ្រផលិតផល និង សេវាកម្ម របស់ក្រុមហ៊ុន Apple ទាំងអស់ខាងលើពិតត្រឹមត្រូវមែនឫក៏អត់នោះ សូមរងចាំមើលទាំងអស់គ្នា នូវព្រឹត្តិការណ៍ដ៏ពិសេសដែលក្រុមហ៊ុន Apple នឹងធ្វើសេចក្ដីប្រកាសដ៏ធំទៅដល់ពិភពលោកនៅថ្ងៃទី ០៩ ខែកញ្ញានេះ។ ខ្ញុំនឹងសរសេរពី Review អំពីផលិតផលថ្មីៗ ដែលក្រុមហ៊ុន Apple នឹងប្រកាស់ចេញ នៅក្នុងអត្ថបទក្រោយៗរបស់ខ្ញុំ។

អានបន្ត