MENU

drone
Tag Archive

1434

AirSelfie កូនកាមេរ៉ា drone តូចច្រឡឹង ដែលដាក់ជាប់នឹង case ទូរស័ព្ទអ្នកបាន

បច្ចេកវិទ្យា

23/11/2016

AirSelfie គឺជាកូនកាមេរ៉ា drone មានទំហំតូចប៉ុនទូរស័ព្ទរបស់អ្នក ដែលអាចភ្ជាប់ និងបញ្ជាដោយប្រើប្រាស់ AirSelfie app ដែលមានក្នុង iOS និង Android ដើម្បីថតរូប selfie ឬវីដេអូ HD ពីលើអាកាសបាន។ ទោះបីជាវាមិនអាចថតរូបបានច្បាស់ដូច drone សម្រាប់អ្នកជំនាញ ដូចជា Phantom 4 ជាដើម ក៏ប៉ុន្តែវាគ្រប់គ្រាន់ណាស់សម្រាប់ថត selfie និងវីដេអូធម្មតា។

ជាមួយនឹងស្លាបកង្ហា turbo តូចរបស់ AirSelfie វាអាចធ្វើការហោះហើរបានដល់ទៅកម្ពស់ 20 ម៉ែត្រ និងនៅតែអនុញ្ញាតឲ្យអ្នកអាចធ្វើការថតរូបដែលមានគុណភាពខ្ពស់បានពីក្នុងស្មាតហ្វូនរបស់អ្នកដដែល។ ជាមួយនឹងមុខងារកាត់បន្ថយភាពញ័រ និងទំហំកាមេរ៉ា 5 MP (មេហ្គាភិចសែល) វាអាចថតយករូប ឬវីដេអូ ដែលមានគុណភាពខ្ពស់ និងច្បាស់ល្អបាន។ ពិសេសពីនេះផងដែរ ជាមួយនឹងទំហំដ៏ស្រាលរបស់វា ត្រឹមតែ 52 g (ក្រាម) និងការឌីហ្សាញដ៏តូច ដែលអាចដាក់ចូលក្នុង case ទូរស័ព្ទពិសេសរបស់វា ដែលជា Charger ផងដែរនោះ វាអនុញ្ញាតឲ្យអ្នកដាក់ AirSelfie នេះតាមខ្លួនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

03e59059e9461b671173c4e40f0609d0_original

Flight Mode ទាំងបីរបស់ AirSelfie

 

របៀបប្រើប្រាស់របស់វា គឺមានភាពងាយស្រួលបំផុត ដោយគ្រាន់តែធ្វើតាម 4 ជំហានងាយៗប៉ុណ្ណោះ៖

1. រៀបចំហោះហើរ៖ ដក AirSelfie ចេញពីស្រោមទូរស័ព្ទ ហើយចុចបើក។

airselfie_step_1-1

 

2. ធ្វើការហោះហើរ៖ បើក AirSelfie app (iOS ឬ Android) និងចុចប៊ូតុងឲ្យវាចាប់ផ្ដើមហោះ។

step_2-2-1

3. ធ្វើការថតពីលើអាកាស៖ បញ្ជាការហោះហើរតាមរយៈ app និងចុចប៊ូតុងថត ដើម្បីថតរូប ឬវីដអូ HD។

step_3-1

4. ធ្វើការចុះចត៖ បញ្ជាឲ្យចុះចតដោយរលូនលើបាតដៃរបស់អ្នក ឬចាប់វានៅពេលដែលវាហោះមួយកន្លែងលើអាកាស រួចដាក់វាចូលក្នុងស្រោមទូរស័ព្ទពិសេសរបស់វាដើម្បីសាកថ្ម។

airselfie_step_4-1

 

ចំពោះតម្លៃរបស់វា គឺនៅមិនទាន់មានច្បាស់នៅក្នុងទីផ្សារនៅឡើយទេ តែអ្នកអាចធ្វើការ Pre-order បានតាមវែបសាយ kickstarter។ ហើយដោយសារផលិតផលនេះ បានទទួលការគាំទ្រច្រើននៅក្នុងវែបសាយនោះ យើងនឹងឃើញមានការផលិត និងដឹកជញ្ជូនចេញលកក្នុងទីផ្សារក្នុងពេលឆាប់ៗនេះផងដែរ។

 

អានបន្ត

ក្រុមហ៊ុន GoPro បានបញ្ចេញកូនយន្តហោះ Karma Drone ជាផ្លូវការ

បច្ចេកវិទ្យា

22/09/2016

ទីបំផុត ក្រុមហ៊ុន GoPro បានបញ្ចប់នូវការទន្ទឹមរង់ចាំសំរាប់ផលិតផលថ្មីរបស់ខ្លូនហើយ វាត្រូវបានគេស្គាល់ថាជា Drone (យន្តហោះគ្មានមនុស្សបើក) ហើយវាមានឈ្មោះថា Karma Drone ។ តាមការបង្ហាញគម្រងមួយនេះលើកដំបូង នៅឯព្រឹត្តិការណ៍ 2015 Code Conference ហើយត្រូវបានពន្យារពេលរហូតមកដល់ដើមឆ្នាំនេះ ។ យន្តហោះមានកង្ហារ 4 (Quadcopter) នេះត្រូវបានបង្ហាញជាលើកដំបូងរួមជាមួយកាមេរ៉ាថ្មីចំនួនពីរ នៅក្នុងព្រឹត្តិការណ៍មួយនៅ ភាគខាងជើង នៃរដ្ឋ California សហរដ្ឋអាមេរិច។

karma-drone-release-date-price-folded_thumb

Karma Drone នេះរចនាឡើងយ៉ាងពិសេសដែលវាអាចបត់ចូលគ្នាបាន សម្រាប់ការទុកដាក់ និងកាន់ ដែលវាងាយស្រួលក្នុងការប្រើប្រាស់ មិនតែប៉ុណ្ណោះ GoPro ក៏បន្ថែម សាកាដូតូច ជាមួយ Drone ផងដែរ ។ អ្នកប្រើប្រាស់នឹងបញ្ជាកូនយន្តហោះនេះពីឧបករណ៍បញ្ជា (clamshell-shaped) ដ៏សាមញ្ញនិងងាយស្រួលបញ្ជាទៀតផង ហើយចំនែកឯ ផ្នែកម្ខាងទៀតនៃឧបករណ៍បញ្ជា គឺជាអេក្រង់ touchscreen ។

karma-with-backpack_h

សាកាដូសម្រាប់ដាក់ Karma Drone

Quadcopter នេះអាចហោះហើរជាមួយ កាមេរ៉ាជំនាន់ថ្មី Hero 5 Black , Hero 5 Session និងកាមេរ៉ាជំនាន់ចាស់ Hero 4 ផងដែរ ។ នៅផ្នែកខាងមុខនៃយន្តហោះមានឧបករណ៍ 3-axis gimbal ដែលជាឧបករណ៍ទប់លំនឹងកាមេរ៉ាក្នុងការថតវីដេអូបានយ៉ាងរលូន ម្យ៉ាងវិញទៀត 3-axis gimbal នេះក៏អាចដោះចេញពី Drone យកមកកាន់ប្រើប្រាស់បានទៀតផង ។ ឧបករណ៍បញ្ជារបស់វាក៏មានប៊ូតុង takeoff, landing និង returning to home មិនតែប៉ុណ្ណោះ វាក៏មានកម្មវិធីសំរាប់ថតរូបចំនួន 4 ប្រភេទដូចជា dronie, cable cam, reveal និង orbit ។ GoPro ក៏បង្ហាញជូនកម្មវិធីថ្មីគឺ “passenger app” ដែលអនុញ្ញាតឱ្យ អ្នកដទៃ មើលឃើញវីដេអូដែលផ្សាយបន្តផ្ទាល់ពី យន្តហោះគ្មានមនុស្សបើក និងការបញ្ជាទីតាំងរបស់កាមេរ៉ាបានទៀតផង ។

karma-drone

រូបភាពមើលពីលើ Karma Drone

controller

ឧបករណ៍បញ្ជា clamshell-shaped

3-axis

ឧបករណ៍ 3-axis gimbal

 

ខាងក្រោមនេះជាវីដេអូពី Karma Drone:

 

Karma Drone នឹងចេញលក់ នៅថ្ងៃទី 23 ខែតុលា។ វាមានតំលៃ 799$ មិនរួមបញ្ចូលកាមេរ៉ា, តម្លៃ 1099$ ជាមួយ Hero 5 និង 999$ ជាមួយ Hero 5 Session ។

តើប្រិយមិត្តយល់យា៉ងណាចំពោះផលិតផលថ្មីរបស់ GoPro នេះ? តើ Drone នេះអាចប្រជែងជាមួយ Drone របស់ក្រុមហ៊ុន DJI បានដែរឬទេ?

អានបន្ត

767

Phantom 4, កាមេរ៉ា drone ថ្មីរបស់ក្រុមហ៊ុន DJI ដែលមានមុខងារអាចហោះដោយខ្លួនឯងបាន

បច្ចេកវិទ្យា

04/03/2016

ap_resize

 

តើអ្នកធ្លាប់មាន ឬធ្លាប់បានប្រើប្រាស់ ឬក៏ធ្លាប់បានឃើញកាមេរ៉ា drone ពីមុនមកដែរឬទេ? បើសិនជាអ្នកធ្លាប់ តើអ្នកគិតយ៉ាងណាដែរ ចំពោះការបញ្ជារកាមេរ៉ា drone នោះ, ពិបាក ឬក៏ងាយស្រួល? ហើយចំពោះអ្នកដែលមិនធ្លាប់បានប្រើប្រាស់កាមេរ៉ា drone ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាគិតថា វាមានការលំបាកណាស់ក្នុងការបញ្ជារ drone នោះ ដើម្បីថតយករូបភាពឲ្យបានស្រស់ស្អាតពីលើអាកាស ហើយបើអ្នកបានដឹងថែមទៀតថា មានការធ្លាក់កាមេរ៉ា drone នេះជាច្រើនសូម្បីតែអ្នកជំនាញបញ្ជារវាក៏ដោយ អ្នកនឹងគិតថាវាកាន់តែពិបាកបញ្ជារ និងត្រូវការការចេះដឹងច្រើនដើម្បីបញ្ជារវាជាមិនខាន។ ក៏ប៉ុន្តែ ឥឡូវនេះជាមួយនឹងកាមេរ៉ា drone ថ្មីរបស់ក្រុមហ៊ុន DJI ដែលមានឈ្មោះថា Phantom 4 ដែលជា upgrade ថ្មីរបស់ Phantom 3 និងទើបប្រកាសចេញលក់ជាផ្លូវការកាលពី ថ្ងៃទី ០៣ ខែមិនា ២០១៦ ថ្មីៗនេះ អ្នកមិនចាំបាច់ត្រូវការចេះអ្វីច្រើនដើម្បីបញ្ជារវានោះទេ ព្រោះវាមានបំពាក់មកជាមួយនឹងប្រព័ន្ធដ៏អស្ចារ្យដែលអាចហោះហើរ និងចេះគេចនូវឧបសគ្គដែលនៅពីមុខវាបានដោយខ្លួនឯង ក៏ដូចជាមុខងារជាច្រើនទៀតដែរអាចឲ្យអ្នកថតរូបពីលើអាកាសបានដូចជាអ្នកជំនាញអញ្ជឹង។ នៅអត្ថបទនេះ ខ្ញុំនឹងរៀបពីលក្ខណៈពិសេសៗរបស់កាមេរ៉ា drone ម៉ាក Phantom 4 នេះ។

 

djiphantom4head

 

Phantom 4 គឺជាកាមេរ៉ា drone មួយក្នុងចំណោម drone ជាច្រើនរបស់ក្រុមហ៊ុន DJI ដែលវាជាកាមេរ៉ា drone ស័ក្តសមសម្រាប់អ្នកថតរូប ទាំងអ្នកផ្ដើមហើយចង់ក្លាយជាអ្នកជំនាញ និងអ្នកជំនាញផ្ទាល់។ Phantom 4 គឺជា upgrade របស់ Phantom 3 ដែលតែងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកជំនាញថតរូបជាច្រើននៅលើពីភពលោក ហើយវាមានមុខងារអាចហោះហើរខ្លួនឯងបានដោយអ្នកគ្រាន់តែចុចនូវប៊ូតុងខ្លះ, អាចគេចនូវឧបសគ្គដែលនៅពីមុខវាបានដោយស្វ័យប្រវត្តិ, និងអាចបង្វិលតាមរបស់ដែលអ្នកចង់ឲ្យវាតាមថតបានដោយខ្លួនឯងជាមួយនឹងមុខងារ Active Track។

 

Untitled-32-695x475

 

DJI-A

 

djiphantom4-1

 

មិនដូចជាប្រព័ន្ធហោះហើរដោយស្វ័យប្រវត្តិផ្សេងៗដែលហោះតាមអ្វីដែលយើងកំនត់ឲ្យនោះទេ តែ Phantom 4 គឺហោះហើរដោយស្វ័យប្រវត្តិ រួមទាំងកំនត់នូវផ្លូវដែលវាគួរហោះដោយខ្លួនវាផ្ទាល់យោងតាមអ្វីដែលវាមើលឃើញនៅពីមុខវា។ Phantom 4 មានកាមេរ៉ាចំនួន 5 បំពាក់លើខ្លួនរបស់វា ដែលក្នុងនោះ មានមួយជាកាមេរ៉ា 4k ចម្បង ដែលអ្នកប្រើសម្រាប់ថតរូបភាព ឬវីដេអូផ្ទាល់, ពីរកាមេរ៉ានៅចំពីមុខ និងពីរកាមេរ៉ាទៀតនៅពីក្រោមតួរខ្លួនវា។ ជាមួយនឹងកាមេរ៉ាទាំងនេះ Phantom 4 អាចបង្កើតជារូបភាព 3D នៃបរិស្ថានដែលនៅជុំវិញខ្លួនវា ហើយប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីធ្វើការកំនត់ផ្លូវដែលវាគួរហោះ ហើយវាអាចមើលឃើញឧបសគ្គដែលនៅពីមុខវាបានដល់ទៅ 15 ម៉ែត្រ។ ការដែលវាចេះមើលឃើញពីឧបសគ្គជាមួយនឹង Obstacle Sensing System ដែលនៅពីមុខវានេះ គឺធ្វើឲ្យការបង្ហោះ drone កាន់តែមានសុវត្ថិភាព និងមិនងាយធ្លាក់ដូចពីមុននោះទេ។

 

vision_2-e63d7f1b718b985ff4a6e656748085d2

vision_1-e0031d095b63c841289d6be1518dd485

 

2016-03-04

 

learn-more-vision02

 

learn-more-aircraft02

 

ជាមួយនឹងមុខងារ Active Track ថ្មី អ្នកអាចថតរូបបានដូចជាអ្នកជំនាញ ដោយ Phantom 4 អាចតាមថតនូវរបស់មានចលនា ឬមនុស្ស ដែលអ្នកកំនត់ឲ្យវាតាមថតបាន ដោយមិនឲ្យរបស់ឬមនុស្សនោះចេញក្រៅ frame នោះទេ។ ហើយអ្នកអាចដូរឲ្យវាទៅ focus លើរបស់ផ្សេងបានដោយគ្រាន់តែចុចនៅលើអេក្រង់របស់ទូរស័ព្ទ ឬ tablet ដែលអ្នកភ្ជាប់សម្រាប់បញ្ជារវាតែប៉ុណ្ណោះ នោះវានឹងធ្វើការថតថ្មីលើរបស់នោះ។

 

vision_3-a589ee5f3a4be511f515507d71ab46a9

 

s3-bg2-11284d7f91743a148d2caa9fd09ff136

 

learn-more-vision03

 

ជាពិសេសជាងនេះទៅទៀតនោះ អ្នកអាចបញ្ជារ drone ម៉ាក Phantom 4 នេះបានដល់ទៅ 28 នាទី យូរជាងម៉ូដែលមុនៗដែលបានត្រឹមតែ 15-20 នាទីតែប៉ុណ្ណោះ។ ហើយអ្នកអាចបញ្ជារវាឲ្យហោះឆ្ងាយពីអ្នកបានដល់ទៅ 5 គីឡូម៉ែត្រ (Km)  ហើយនៅតែអាចមើលរូបភាព 720p HD ពីកាមេរ៉ា drone របស់អ្នកនៅលើអេក្រង់បញ្ជារបាន។ បន្ថែមពីនេះផងដែរ Phantom 4 ក៏មាននូវមុខងារ (Mode) ជាច្រើនឲ្យអ្នកជ្រើសរើសដើម្បីធ្វើការបញ្ជារវាបានផងដែរ ក្នុងនោះ ជាមួយនឹង Sport Mode អ្នកអាចបញ្ជារឲ្យវាហោះក្នុងល្បឿនយ៉ាងលឿន គឺអាចបានល្បឿនដល់ទៅ 72 គីឡូម៉ែត្រក្នុងមួយម៉ោង (Km/h) ឯណោះ។ លើសពីនេះ Phantom 4 ត្រូវបានឌីហ្សាញឡើងសារជាថ្មី និងមានស្នូលរបស់វាធ្វើពី magnesium ដែលអាចធ្វើឲ្យវាហោះហើរបានយ៉ាងនឹងល្អ មិនសូវរង្គើរខ្លាំងដូចម៉ូដែលមុនៗនោះទេ។

 

aircraft_3-fa4c75f46e35c8ee63615de644694d1e

 

ចំពោះកាមេរ៉ាដែលបំពាក់នៅលើ Phantom 4 នេះ វាគឺជា កាមេរ៉ា 4K ដែលបំពាក់ជាមួយនឹងជើងរក្សារលំនឹងបីអ័ក្ស (integrated 3-axis gimbal) ដែលអាចធ្វើឲ្យវាថតរូបបានយ៉ាងនឹង និងរលូនល្អមិនសូវរង្គើរខ្លាំង ហើយវាមានសិនស័រទំហំ 1/2.3-inch (អ៊ីញ) ​ដែលមាន ISO អាចឡើងបានរហូតដល់ទៅ 1600 សម្រាប់ថតរូបភាព និង ISO 3200 សម្រាប់ថតវីដេអូ។ ចំពោះវីដេអូ Phantom 4 អាចថតបានទំហំ 4K ក្នុងល្បឿន 30fps និងបានទំហំ Full HD 1080p ក្នុងល្បឿន 120fps សម្រាប់បង្កើតជាវីដេអូ slow motion។ ពិសេសជាងនេះ រូបភាពដែលថតមកអាច save ជា Adobe DNG RAW ហើយវីដេអូ ក៏អាច save ជា flat profiles ដូចជា D-log និង Cine-D ដែលជា profile អ្នកជំនាញថតរឿងខ្នាតធំៗជាច្រើនប្រើប្រាស់សម្រាប់ថតគុន។

 

onboardcamera

 

ខាងក្រោមគឺជាវីដេអូ ដែលក្រុមហ៊ុន DJI បានធ្វើការណែនាំអំពី Phantom 4៖

 

 

ហើយខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍របស់អ្នកដែលបានប្រើប្រាស់ Phantom 4៖

 

 

អានបន្ត