MENU

CPR
Tag Archive

3155

របៀបធ្វើចលនាបេះដូង (CPR)

សុខភាព

09/05/2016

ការធ្វើចលនាបេះដូង ឬ cardiopulmonary resuscitation (CPR) ជាភាសារអង់គ្លេស គឺជាវិធី ដែលអ្នកធ្វើដើម្បីជួយសង្គ្រោះជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកដែលមានជម្ងឺបេះដូង និងជម្ងឺផ្សេងទៀត នៅពេលដែលពួកគេបានបាត់បង់ស្មារតី ឬសន្លប់ និងបេះដូងរបស់ពួកលោតខ្សោយ ហើយដើម្បីជួយឲ្យបេះដូងរបស់ពួកគេនៅមានដំណើរការ នៅក្នុងអំឡុងពេលចាំឡានពេទ្យមកដល់។ ការធ្វើចលនាបេះដូង ឬ CPR នេះគឺជាវិធី ដែលអ្នកគ្រប់គ្នាគួរតែយល់ដឹង ពីព្រោះវាជារបៀបជួយមនុស្សមូលដ្ឋាន ហើយអ្នកអាចជួយសង្គ្រោះមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យផុតពីសេចក្តីស្លាប់បាន។ កុំដោយសារតែអ្នកមិនចេះវិធីនេះនៅក្នុងពេលមានអាសន្ន ធ្វើឲ្យមនុស្សសំខាន់របស់អ្នកបាត់បង់ជីវិតឲ្យសោះ។ បើសិនជាអ្នកនៅមិនទាន់ដឹងពីរបៀបធ្វើចលនាបេះដូង ឬ CPR ត្រឹមត្រូវទេ អ្នកអាចអានអត្ថបទនេះដើម្បីយល់ដឹងពីវាបាន ដោយនៅក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការរៀបរាប់ពីវិធីធ្វើចលនាបេះដូង ឬ CPR ដើម្បីជួយសង្គ្រោះមនុស្ស ដោយគ្រាន់តែធ្វើតាម 3 ជំហានងាយៗខាងក្រោម។

 

511442399_XS

 

1. ធ្វើការហៅចេញ ឬ call រកឡានពេទ្យ ឬជំនួយ

ជាដំបូង សូមដាក់ជនរងគ្រោះឲ្យគេងនៅកន្លែងរាបស្មើ បន្ទាប់មកអ្នកត្រូវពិនិត្យមើលជនរងគ្រោះសិន ថាតើពួកគេនៅមានស្មារតីឬក៏អត់ ហើយថាតើពួកគេអាចឆ្លើយតបឬក៏អត់។ បើសិនជាគ្មានការឆ្លើយតបពីជនរងគ្រោះ ឬមិនមានឃើញពួកគេដកដង្ហើមធម្មតាទេ អ្នកត្រូវហៅទូរស័ព្ទទៅរកជំនួយពីប៉ូលីស និងហៅឡានពេទ្យតាមរយៈលេខ 119 ភ្លាម ដើម្បីផ្តល់ដំណឹងឲ្យពួកគេមកជួយជនរងគ្រោះជាបន្ទាន់។ ក្រោយពីធ្វើការហៅចេញរកជំនួយហើយ សូមត្រឡប់ទៅមើលជនរងគ្រោះវិញជាបន្ទាន់។

 

aid10215-728px-Call-911-Step-6-Version-2

 

2. ធ្វើការសង្កត់ទ្រូង 30 ដង

បើសិនជាជនរងគ្រោះនៅមិនទាន់មានដង្ហើមធម្មតា មិនកម្រើក និងមិនក្អកអ្វីទាំងអស់ អ្នកអាចចាប់ផ្ដើមធ្វើការសង្កត់ទ្រូងរបស់ជនរងគ្រោះចំនួន 30 ដង។ សូមសង្កត់ទ្រូងរបស់ជនរងគ្រោះ ដោយដាក់បាតដៃរបស់អ្នកមួយចំហៀងលើទ្រូង នៅចំផ្នែកកណ្តាលនៃសុដន់ទាំងពីរ និងដៃមួយចំហៀងទៀតដាក់ក្តាប់ពីលើ (សូមមើលនៅក្នុងរូបភាព) រួចហើយធ្វើការសង្កត់ 2 អ៊ីញចុះក្រោម ចំនួន 30 ដង ក្នុងរយៈល្បឿនលឿនល្មម ឬ ប្រហែលនឹង 100ដង/នាទី (100 ដងក្នុងមួយនាទី)។

 

Young Woman Performing Cardiopulmonary Resuscitation --- Image by © Royalty-Free/Corbis

 

e0e52326-197e-4049-9b96-cac956032104

 

cpr550

 

3. ផ្លុំដង្ហើមរបស់អ្នកចូលក្នុងមាត់ជនរងគ្រោះ 2 ដង

ក្រោយពីធ្វើការសង្កត់ទ្រូង 30 ដងហើយ សូមបង្វិលក្បាលរបស់ជនរងគ្រោះឡើងលើឲ្យងើយបន្តិចដោយចាប់ទាញចង្កាឡើង។ បន្ទាប់មកយកដៃចាប់ច្រមុះរបស់ជនរងគ្រោះកុំឲ្យមានខ្យល់ចេញ រួចប្រើមាត់របស់អ្នក ធ្វើការផ្លុំខ្យល់ចំនួន 2 ដង្ហើម ចូលតាមមាត់របស់ជនរងគ្រោះរហូតទាល់តែឃើញទ្រូងពើងឡើង។ ហើយដង្ហើមនីមួយៗ គឺប្រហែល មួយវិនាទី

 

rescue_breathing_a

 

57307738

 

បើសិនជាជនរងគ្រោះនៅមិនទាន់ដកដង្ហើមស្រួលបួលទៀត សូមបន្តធ្វើការសង្កត់ទ្រូង 30 ដង និងផ្លុំដង្ហើមចូលមាត់ជនរងគ្រោះ 2 ដង្ហើមទៀត។ បន្តធ្វើវារហូតទាល់តែឡានពេទ្យ ឬ ជំនួយមកដល់។ សូមបញ្ជាក់ថា អ្នកអាចធ្វើតាមវិធីខាងលើនេះបានទៅលើជនរងគ្រោះដែលមានអាយុចាប់ពី 9 ឆ្នាំឡើងទៅ តែបើកូនក្មេងតូច ឬមនុស្សចាស់ គឺមានវិធីផ្សេងខុសគ្នាបន្តិច។

 

អានបន្ត